ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាសេចក្តីសុចរិតរបស់ព្រះ! ព្រះបន្ទូលនៅក្នុងសៀវភៅនេះ នឹងបំបាត់សេចក្តីស្រេកនៅក្នុងចិត្តរបស់អ្នក។ គ្រីស្ទបរិស័ទសព្វថ្ងៃនេះ នៅតែបន្តរស់នៅ ដោយមិនបានដឹងពីដំណោះស្រាយចំពោះអំពើបាបជាក់ស្តែង ដែលពួកគេកំពុងតែប្រព្រឹត្តជារៀងរាល់ថ្ងៃនោះឡើយ។ តើអ្នកស្គាល់សេចក្តីសុចរិតរបស់ព្រះដែរទេ? ខ្ញុំសង្ឃឹមថា អ្នកនឹងសួរខ្លួនឯងពីសំណួរនេះ និងជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានបើកសម្តែងនៅក្នុងសៀវភៅនេះ។ សេចក្តីសុចរិតរបស់ព្រះ បាននៅជាមួយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ប៉ុន្តែវាគឺដូចជាកំណប់ដ៏មានតម្លៃមួយ ត្រូវបានលាក់ពីភ្នែករបស់អ្នកដែលដើរតាមសាសនា អស់រយៈពេលជាយូរមកហើយ។ ជាលទ្ធផល មនុស្សជាច្រើនបានពឹងផ្អែក និងអួតពីសេចក្តីសុចរិតផ្ទាល់ខ្លួន ជាជាងជឿលើសេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះ គោលលទ្ធិគ្រីស្ទបរិស័ទខុសឆ្គងបានក្លាយទៅជាសេចក្តីជំនឿគ្របដណ្តប់លើចិត្តរបស់អ្នកជឿ ទោះបើវាមិនបានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះក៏ដោយ។ គោលលទ្ធិនៃការតម្រូវទុកជាមុន ការរាប់ជាសុចរិត និងការញែកជាបរិសុទ្ធបន្តិចម្តងៗ គឺជាគោលលទ្ធិធំៗរបស់ គ្រីស្ទបរិស័ទ ដែលបានបង្កភាពច្របូកច្របល់ និងភាពទទេនៅក្នុងព្រលឹងរបស់អ្នកជឿ។ ប៉ុន្តែឥឡូវនេះ គ្រីស្ទបរិស័ទជាច្រើនគួរតែស្គាល់ព្រះសារជាថ្មី រៀនអំពីសេចក្តីសុចរិតរបស់ទ្រង់ និងបន្តមានសេចក្តីជំនឿត្រឹមត្រូវដែលមានការធានា។ សៀវភៅ «ព្រះអម្ចាស់របស់យើង ដែលធ្វើជាសេចក្តីសុចរិតរបស់ព្រះ» នឹងផ្តល់ការយល់ដឹងដ៏អស្ចារ្យដល់ព្រលឹងរបស់អ្នក ហើយដឹកនាំព្រលឹងរបស់អ្នកឲ្យមានសន្តិភាព។ អ្នកនិពន្ធចង់ឲ្យអញនកទទួលបានព្រះពរនៃការស្គាល់សេចក្តីសុចរិតរបស់ព្រះ។ សូមព្រះប្រទានដល់អ្នក!