Fragen und Antworten zum christlichen Glauben
Thema 2: Der Heilige Geist
2-10. បន្ទាប់ពីវេជ្ជបណ្ឌិតបានវិនិច្ឆ័យរោគថា ខ្ញុំមាន ជម្ងឺមហារីកក្រពះ ខ្ញុំបានក្រៀមក្រំអស់ជាច្រើនថ្ងៃ។ នៅថ្ងៃមួយ មិត្តភ័ក្តិជាគ្រីស្ទបរិស័ទម្នាក់របស់ខ្ញុំ បានមកសួរសុខទុក្ខខ្ញុំ ហើយបានប្រាប់ខ្ញុំថា អ្នកណាដែលចូលរួមការជួបជុំធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណនៅព្រះវិហាររបស់គាត់ នឹងបានជាពីជម្ងឺគ្រប់ប្រភេទទាំង អស់។ សម្រាប់ខ្ញុំ ក្នុងនាមជាបុគ្គលដែលបដិសេធអទិទេព ខ្ញុំចង់ឲ្យការប្រោសជម្ងឺដោយអំណាចព្រះចេស្តាព្រះក្លាយទៅជាការពិត។ នៅថ្ងៃចុងក្រោយនៃការជួបជុំ គ្រប់គ្នាបានមកឯគ្រូអធិប្បាយ ដើម្បីទទួលការអធិស្ឋានដាក់ដៃលើពីគាត់។ ខណៈដែលគាត់បានដាក់ដៃរបស់គាត់លើខ្ញុំ គាត់បានប្រាប់ខ្ញុំឲ្យនិយាយដដែលនូវពាក្យដែលមិនអាចយល់បានមួយចំនួន ហើយបានប្រាប់ឲ្យខ្ញុំជឿលើអំណាចប្រោសឲ្យជារបស់ព្រះយេស៊ូវគ្រីស្ទ។ ទោះបីជាខ្ញុំមិនបានជឿពិតប្រាកដនៅក្នុងចិត្តរបស់ខ្ញុំក៏ដោយ ខ្ញុំបានអន់ចិត្ត ហើយនិយាយថា យល់ព្រម។ ហើយនៅចំពេលនោះ ខ្ញុំបានមានអារម្មណ៍ថា មានអ្វីមួយក្តៅដូចជាអគ្គីសនីកំពុងរត់ពេញខ្លួនរបស់ខ្ញុំ។ ខ្ញុំបានដឹងថា ខ្លួនប្រាណទាំងមូលរបស់ខ្ញុំញាក់ញ័រ ហើយមានអារម្មណ៍ថា ជម្ងឺមហារីករបស់ខ្ញុំបានជាសះស្បើយហើយ។ ខ្ញុំបានសម្រេចចិត្តជឿលើព្រះអម្ចាស់ភ្លាម ហើយបន្ទាប់ពីនោះ ខ្ញុំបានមានសន្តិភាព និងសេចក្តីសុខសាន្តយ៉ាងក្រៃលែងនៅក្នុងចិត្តរបស់ខ្ញុំ ហើយខ្ញុំបានចាប់ផ្តើមជីវិតថ្មីមួយ។ ខ្ញុំក៏បានប្តេជ្ញាផ្សព្វផ្សាយដំណឹងល្អផងដែរ។ ខ្ញុំគិតថា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការទាំងអស់នេះ ហើយខ្ញុំជឿថា ទ្រង់គង់នៅក្នុងខ្ញុំ។ តើអ្នកគិតដូចខ្ញុំទេ?
អ្នកពិតជាបានមានបទពិសោធន៍ដ៏អស្ចារ្យមែន។ ខ្ញុំធ្លាប់បានស្តាប់ការប្រកាសជំនឿជាច្រើនពីមនុស្សដែលបានលះបង់ជីវិតរបស់ខ្លួនទៅចំពោះព្រះអម្ចាស់ បន្ទាប់ពីទទួលបានចម្លើយពីព្រះសម្រាប់ការអធិស្ចានរបស់ខ្លួន។ ទោះបីជាយ៉ាងណា ខ្ញុំចង់សួរអ្នកថា តើបទពិសោធន៍អធិធម្មជាតិដ៏អស្ចារ្យនេះអាចជាភស្តុតាងពិតប្រាកដបញ្ជាក់ថា អ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរឬទេ?
តាមការពិត គ្រីស្ទបរិស័ទជាច្រើននៅសព្វថ្ងៃនេះនឹងឆ្លើយថា «បាទ» ទៅចំពោះសំណួរខាងលើ។ នៅពេលជំនឿគ្រីស្ទបរិស័ទបានធ្លាក់ចុះ នៅពេលមានការរីកចម្រើននៃសម្ភារៈនិយម ចលនាពេនទីកុស្តខារីស្មាតិច (Pentecostal-Charismatic Movement) បានចាប់ផ្តើម ហើយជំនឿគ្រីស្ទបរិស័ទបានកែប្រែខ្លួនយ៉ាងខ្លាំង ជាពិសេសនៅក្នុងបណ្តាប្រទេសមិនទាន់អភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ។
ជាលទ្ធផល គ្រីស្ទបរិស័ទជាច្រើនបានទទួលឥទ្ធិពលនៃចលនាពេនទីកុស្តខារីស្មាតិច ដែលផ្តោតសំខាន់លើសារៈសំខាន់នៃបទពិសោធន៍អធិធម្មជាតិ។ ពេលខ្លះ ពួកអ្នកដឹកនាំការជួបជុំធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណទទួលកេរ្តិ៍ឈ្មោះជាអ្នកធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណតាមការផ្សាយដំណឹងល្អ (Evangelical Revivalists)។ លើសពីនេះ ដោយសារពួកគេមានទីបន្ទាល់ភ្ញាក់ផ្អើលផ្សេងៗរបស់ពួកគេផ្ទាល់ ហើយបង្ហាញពីជំនឿផ្ទាល់ខ្លួនរបស់ពួកគេ តាមរយៈបទពិសោធន៍ផ្សេងៗរបស់ពួកគេ អ្នកដើរតាមរបស់ពួកគេដេញតាមជំនឿដែលផ្អែកលើបទពិសោធន៍ដូចពួកគេផងដែរ។
ទោះបីជាយ៉ាងណា ព្រះគម្ពីរនិយាយថា «ទេ» ទៅចំពោះសំណួរខាងលើ។ តាមការពិត ព្រះវិញ្ញាណបរិសុទ្ធមានសមត្ថភាពប្រទានបទពិសោធន៍អធិធម្មជាតិដល់យើង។ ប៉ុន្តែដោយសារទ្រង់គឺជាព្រះវិញ្ញាណនៃសេចក្តីពិត (យ៉ូហាន ១៥:២៦) យើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន តាមរយៈព្រះបន្ទូលនៃសេចក្តីពិតតែប៉ុណ្ណោះ។
សាវកពេត្រុស បានទទួលព្រះវិញ្ញាណបរិសុទ្ធ នៅថ្ងៃបុណ្យទី៥០ ហើយបានប្រកាសដំណឹងល្អដោយទំនុកចិត្តថា «ព្រះទ្រង់បានលើកព្រះយេស៊ូវនេះដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទ្រង់ធ្វើជាព្រះអម្ចាស់ ហើយជាព្រះគ្រីស្ទផង» (កិច្ចការ ២:៣៦)។ បន្ទាប់មក ពួកសាសន៍យូដាដែលបានស្តាប់ឮ បាននិយាយទៅសាវកពេត្រុស និងសាវកដទៃទៀតថា «តើយើងខ្ញុំត្រូវធ្វើដូចម្តេច» (កិច្ចការ ២:៣៧)។ ហើយគាត់បានឆ្លើយថា «ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវ គ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ» (កិច្ចការ ២:៣៨-៣៩)។
នៅក្នុងន័យផ្សេង ព្រះបានមានបន្ទូលយ៉ាងច្បាស់លាស់ថា ទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់មនុស្សសុចរិត ដែលបានទទួលការអត់ទោសអំពើបាប ដោយការជឿតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។ ភស្តុតាងតែមួយគត់អំពីការគង់សណ្ឋិតរបស់ព្រះវិញ្ញាញបរិសុទ្ធនៅក្នុងចិត្តរបស់មនុស្សម្នាក់ គឺជាព្រះបន្ទូលនៃ សេចក្តីពិត។
តើអ្នកបានទទួលការអត់ទោសអំពើបាប តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណហើយឬនៅ? បើសិនអ្នកបានទទួលហើយ អ្នកអាចប្រាកដច្បាស់ថា អ្នកបានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់អ្នករួចទៅហើយ។
ទោះបីជាយ៉ាងណា មិនថាអ្នកមានបទពិសោធន៍អស្ចារ្យ ឬអ្នកសម្តែងការរិទ្ធិបារមីច្រើនយ៉ាងណាទេ អ្នកពិតជាមិនបានទទួលព្រះវិញ្ញាណបរិសុទ្ធឡើយ បើសិនអ្នកនៅតែមានបាបនៅក្នុងចិត្តរបស់អ្នក។ ហេតុផលគឺថា អ្នកមិនមានសេចក្តីបន្ទាល់ពីការអត់ទោសអំពើបាប ដែលផ្អែកលើព្រះបន្ទូលនៃសេចក្តីពិត។ ដូចដែលយើងមិនអាចមើលឃើញភាពងងឹតនៅក្នុងពន្លឺបាន ព្រះវិញ្ញាណបរិសុទ្ធក៏មិនអាចសណ្ឋិតលើមនុស្សមានបាប ឬគង់ជាមួយបាបបានដែរ។
ដូច្នេះ ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធពិតប្រាកដ កើតឡើងចំពោះមនុស្សដែលអំពើបាបទាំងអស់របស់ខ្លួនត្រូវបានលាងសម្អាត ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ។ ព្រះចង់ឲ្យមនុស្សទាំងអស់បានស្តាប់ឮសេចក្តីពិត និងទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ឥឡូវនេះ អ្នកអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបាន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ខ្ញុំ បានទទួលសំណួរយ៉ាងច្រើនទៀត ក្រៅពីសំណួរទាំងនេះ ហើយអ្នកអាចស្វែងរកចម្លើយទាំងអស់ចំពោះសំណួរទាំងនោះបាន ដោយការមានជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ឥឡូវនេះ គ្រប់គ្នាដែលជឿលើព្រះយេស៊ូវ អាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានសន្យាចាក់បង្ហូរមកលើមនុស្សទាំងអស់ នៅថ្ងៃចុងក្រោយបាន។ យើងអរព្រះគុណដល់ព្រះអម្ចាស់។ ហាលេលូយ៉ា!
សៀវភៅនេះ មានព័ត៌មានជាច្រើនអំពីព្រះវិញ្ញាណបរិសុទ្ធ ដែលនឹងជួយអ្នកឲ្យឆ្លើយនឹងសំណួររបស់អ្នក។ ហើយបើសិនអ្នកចង់ស្វែងយល់បន្ថែមទៀតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ សូមអានសៀវភៅទាំងពីរដំបូងនៃសៀវភៅគ្រីស្ទបរិស័ទជាស៊េរីរបស់អ្នកនិពន្ធចុះ។
Have You Truly Been Born Again of Water and the Spirit?
តើអ្នកពិតជាបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណដែរឬទេ?
Seoul: Hephzibah, 1999
Return to the Gospel of the Water and the Spirit
ត្រឡប់ទៅឯដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ
Seoul: Hephzibah, 1999
ព្រះពិតជាចង់ឲ្យអ្នកទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់។ បើសិនអ្នកជឿតាមព្រះបន្ទូលព្រះ ជាមួយអ្នកនិពន្ធ នោះអ្នកនឹងទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយថ្វាយសិរីល្អដល់ព្រះអម្ចាស់។
- Vor
2-10. Ich verbrachte viele traurige Tage, nachdem mein Doktor meinen Fall als Magenkrebs diagnostizierte. Eines Tages besuchte mich ein christlicher Freund von mir und erzählte mir, dass die Teilnahme an einem Wiederauferstehungstreffen in seiner Kirche jede Krankheit heilen könne. Zu der Zeit war ich ein Atheist und es erschien mir, als sei die Macht Gottes, eine Krankheit zu heilen, zu gut um wahr zu sein. Am letzen Tag des Treffens kam jeder zum Pastor um von ihm das Handauflegen zu empfangen. Während er seine Hände auf mich legte, sagte er mir, dass ich einige unverständliche Worte wiederholen solle und fragte mich, ob ich an die heilenden Kräfte von Jesus Christus glaubte. Obwohl ich nicht wirklich von ganzen Herzen daran glaubte, war ich unglücklich und sagte ja. Und genau in dem Moment fühlte ich etwas heißes, wie Elektrizität durch mich fließen. Ich konnte meinen ganzen Körper beben fühlen und ich fühlte, dass mein Krebs geheilt war. Ich entschloss mich, auf der Stelle an den Herrn zu glauben und danach kam große Freude und Frieden in mein Herz und ich fing ein neues Leben an. Ich habe mich auch der Verbreitung des Evangeliums gewidmet. Ich denke, dass der Heilige Geist all diese Dinge bewirkt hat und ich glaube, dass Er in mir wohnt. Glauben Sie das nicht auch?