Search

Estudio del Tabernáculo

ទីបរិសុទ្ធបំផុត

ទីបរិសុទ្ធបំផុត
 
ទីបរិសុទ្ធបំផុតគឺជាកន្លែងដែលព្រះគង់នៅ។ នៅក្នុងទីបរិសុទ្ធបំផុត មានចេរូប៊ីនពីរត្រដាងស្លាប មើលពីខាងលើគំរបហិបសញ្ញា ចុះមកក្រោម។ នៅចន្លោះចេរូប៊ីនទាំងពីរ គឺជាទីសន្តោសប្រោស ដែលជាកន្លែងដែលព្រះប្រទានព្រះគុណដល់យើង។ គំរបហិបសញ្ញាមានស្នាមឈាម ពីព្រោះ សម្តេចសង្ឃបានប្រោសឈាមយញ្ញបូជាពីបណ្តាជនអ៊ីស្រាអែល នៅលើទីសន្តោសប្រោសនេះ ចំនួនប្រាំពីរដង។
មានតែសម្តេងសង្ឃប៉ុណ្ណោះ ដែលអាចចូលទៅក្នុងទីបរិសុទ្ធបំផុត មួយឆ្នាំម្តងបាន គឺនៅថ្ងៃធួននឹងបាប ដោយកាន់ឈាមពពែយញ្ញបូជា សម្រាប់ការអត់ទោសសម្រាប់អំពើបាបរបស់សាសន៍អ៊ីស្រាអែល។ គាត់បានធ្វើដូច្នេះ ពីព្រោះទីបរិសុទ្ធបំផុតនៅក្នុងរោងឧបោសថ ដែលជាតំណាក់នៃព្រះ គឺជាទីបរិសុទ្ធ ហើយគាត់មិនអាចចូលទៅបានឡើយ បើសិនគាត់មិនមានឈាមរបស់សត្វយញ្ញបូជា ដែលគាត់បានដាក់ដៃលើក្បាល ដើម្បីលាងសម្អាតអំពើបាបរបស់មនុស្សមានបាប។
ដូច្នេះ ព្រះបានយាងចុះមកគង់លើទីសន្តោសប្រោស ហើយបានប្រទានសេចក្តីមេត្តាករុណារបស់ទ្រង់ដល់បណ្តាជនអ៊ីស្រាអែល។ អ្នកដែលជឿលើការពិតនេះ ទទួលបានព្រះពរ ការការពារ និងការដឹកនាំរបស់ព្រះ។ ហើយចាប់ពីពេលនោះតទៅ ពួកគេបានធ្វើជារាស្ត្រពិតប្រាកដរបស់ព្រះ និងមានសិទ្ធិចូលទៅក្នុងទីបរិសុទ្ធ។

Download Related Recommended Books

The New Life Mission

Participe en nuestra encuesta

¿Cómo se enteró de nosotros?