Perguntas Frequentes sobre a Fé Cristã
Assunto 2: O Espírito Santo
2-5. តើនៅពេលនេះ ព្រះវិញ្ញាណបរិសុទ្ធធ្វើអ្វី?
ព្រះវិញ្ញាណបរិសុទ្ធនៅពេលនេះ ធ្វើការងារជួយអ្នកជឿឲ្យស្គាល់សេចក្តីបង្រៀនត្រឹមត្រូវ និងសេចក្តីបង្រៀនខុសឆ្គងនៅក្នុងព្រះបន្ទូលព្រះ។ ទ្រង់អធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យយើង ទៅកាន់ព្រលឹងដែលកំពុងតែស្លាប់ដោយសារសេចក្តីអាក្រក់ នៅក្នុងពេលនៃភាពច្របូកច្របល់ ដើម្បីសង្រ្គោះពួកគេ។
យើង គួរតែដឹងថា នៅទូទាំងពិភពលោក មានហោរាខុសឆ្គងជាច្រើន ដែលកំពុងតែធ្វើការនៅក្នុងជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះ។ ទោះបីជាពួកគេមានបាបនៅក្នុងចិត្តក៏ដោយ ក៏ពួកគេនៅតែកំពុងធ្វើខុស៖ ការនិយាយភាសាដទៃ ការសម្តែងការអស្ចារ្យក្លែងក្លាយ និងការមាននិមិត្ត។ ព្រះវិញ្ញាណបរិសុទ្ធ «អង្គដ៏ជាជំនួយ» ធ្វើឲ្យព្រលឹងដែលច្របូកច្របល់នៅសម័យនេះ បានដឹងពីបាបរបស់លោកិយ សេចក្តីសុចរិត និងការជំនុំជម្រះ (យ៉ូហាន ១៦:៨)។
ជាដំបូង ព្រះវិញ្ញាណនៃសេចក្តីពិតធ្វើឲ្យមនុស្សជាតិស្គាល់ពីបាប។ បាបនៅចំពោះព្រះគឺ ការមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យយើង។ ទ្រង់ធ្វើឲ្យអ្នកដែលមិនជឿតាមដំណឹងល្អពិតអំពីបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដោយព្រមានពួកគេថា ពួកគេគឺជាមនុស្សមានបាប ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក។
ទ្រង់ ក៏ធ្វើបន្ទាល់ពីសេចក្តីសុចរិតរបស់ព្រះផងដែរ។ នៅទីនេះ អត្ថន័យនៃសេចក្តីសុចរិតរបស់ព្រះគឺថា ព្រះបានបញ្ជូនព្រះយេស៊ូវមកក្នុងលោកិយនេះជារូបភាពជាមនុស្សលោក ដើម្បីឲ្យទ្រង់ទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ។ ទ្រង់ជួយមនុស្សដែលជឿលើព្រះយេស៊ូវឲ្យទទួលបានសេចក្តីអត់ទោសអំពើបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយទ្រង់ក៏ព្រមានផងដែរថា អ្នកដែលមិនស្តាប់តាមដំណឹងល្អពិត ឬមិនស្គាល់បំណងព្រះហឫទ័យព្រះ នឹងត្រូវបានកាត់ទោសសម្រាប់អំពើបាបរបស់ខ្លួនហើយ។
ពីដើមដំបូង នៅពេលព្រះបានបង្កើតផែនដីនេះ ដោយព្រះបន្ទូលទ្រង់ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការជាមួយទ្រង់ ហើយបន្ទាប់មក បានបញ្ចេញពន្លឺនៃសេចក្តីពិតទៅលើចិត្តដែលទទេ និងច្របូកច្របល់របស់មនុស្សជាតិ ដើម្បីបង្ហាញពួកគេពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ (លោកុប្បត្តិ ១:២-៣)។ ដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យព្រលឹងដែលច្របូកច្របល់នៅសម័យនេះ បានស្គាល់ពីអំពើបាបរបស់ខ្លួន សេចក្តីសុចរិតរបស់ព្រះ និងការជំនុំជម្រះអំពើបាបរបស់ខ្លួន។
- Antes
2-10. Eu passei muitos dias tristes, após um médico ter diagnosticado meu caso de câncer estomacal. Um dia, um amigo cristão me visitou e me disse que alguém, frequentando um encontro de avivamento em sua Igreja, havia sido curado de um tipo de doença muito grave. Para mim, um ateu naquele tempo, a cura de uma doença pelo poder de Deus parecia boa demais para ser verdade. No último dia do encontro, todos foram até o Ministro para receberem a imposição de mãos. Enquanto colocava suas mãos em mim, ele me falou para repetir algumas palavras ininteligíveis e me perguntou se eu acreditava no poder de cura de Jesus Cristo. Apesar de eu realmente não acreditar, estava nervoso e falei que sim. E naquele mesmo instante eu senti algo quente, como eletricidade, correndo pelo meu corpo. Eu podia sentir o meu corpo todo tremer e senti que o meu câncer havia sido curado. Eu decidi crer no Senhor Jesus naquele lugar, e após aquilo, uma grande felicidade e paz vieram encher o meu coração e assim comecei uma nova vida. Eu também me dediquei a espalhar o evangelho. Eu acho que o Espírito Santo fez todas estas coisas, e creio que Ele habita em mim. Você não pensa da mesma forma?