Поширені запитання щодо Християнської Віри
Запитання 1: Народження знову з води та Духа
1-6. តើការអធិស្ឋានលន់តួអំពើបាបអាចលាងសម្អាតអំពើបាបរបស់យើងដែរឬទេ?
ការអធិស្ឋានលន់តួអំពើបាប មិនអាចលាងសម្អាតអំពើបាបរបស់យើងបានឡើយ ពីព្រោះសេចក្តីប្រោសលោះមិនអាចបានមក តាមរយៈការប្រព្រឹត្តផ្ទាល់ខ្លួនរបស់យើងឡើយ។ ប៉ុន្តែដើម្បីបានស្អាតពីអំពើបាបរបស់យើងទាំងស្រុង និងជារៀងរហូត យើងត្រូវតែជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ហើយជឿថា ព្រះយេស៊ូវគឺជាព្រះ។ សេចក្តីប្រោសលោះពិតប្រាកដ ត្រូវបានប្រទានឲ្យអ្នកដែលជឿថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបរបស់យើង ដោយការទទួលយកបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីប្រទានជីវិតថ្មីដល់យើង។
ដូច្នេះ តើយើងអាចលាងសម្អាតអំពើបាបប្រចាំថ្ងៃរបស់យើង ដោយការថ្វាយសេចក្តីអធិស្ឋានលន់តួបានដែរឬទេ? ទេ។ អំពើបាបទាំងអស់ ដែលយើងប្រព្រឹត្តនៅក្នុងជីវិតរបស់យើង ត្រូវបានលាងសម្អាតអស់រយៈពេលជិត២០០០ឆ្នាំកន្លងទៅរួចហើយ នៅពេលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ។ យើងបានស្អាតពីអំពើបាបទាំងអស់របស់យើងជារៀងរហូត ដោយសារបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង។
សូម្បីតែអំពើបាបដែលយើងប្រព្រឹត្ត បន្ទាប់ពីយើងជឿព្រះយេស៊ូវហើយ ក៏ត្រូវបានលាងសម្អាតរួចរាល់ហើយដែរ ដោយសារជំនឿលើសេចក្តីពិតនៃសេចក្តីសង្រ្គោះ៖ ព្រះយេស៊ូវបានក្លាយជាព្រះអង្គសង្រ្គោះរបស់យើង ហើយបានដោះអំពើបាបទាំងអស់ ដែលយើងប្រព្រឹត្តរហូតដល់ថ្ងៃស្លាប់របស់យើង។ ព្រះយេស៊ូវ បានយាងមកលោកិយនេះ ហើយបានទទួលបុណ្យជ្រមុជ «ដ្បិត» (ម៉ាថាយ ៣:១៥) ដើម្បីបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត ដោយការដោះអំពើបាបទាំងអស់ចេញ។ ដោយការទទួលបុណ្យជ្រមុជ ព្រះរាជបុត្រានៃព្រះបានទទួលខុសត្រូវចំពោះអំពើបាបទាំងអស់របស់យើង។
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ មានន័យថា «ត្រូវបានលាងសម្អាត»។ ដោយសារអំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់បានទទួលបុណ្យជ្រមុជ នោះយើងពិតជាបានស្អាតទាំងអស់ចេញពីអំពើបាបរបស់យើង ហើយវាបានដោះយើងឲ្យមានសេរីភាពពីអំពើបាបទាំងអស់របស់យើង។
បុណ្យជ្រមុជ ក៏មានន័យថា «ត្រូវបានលេចចុះ ឬត្រូវបានកប់ចុះ»។ ដោយសារអំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ទ្រង់ត្រូវតែសុគតសម្រាប់យើង ដែលជាមនុស្សមានបាប។ អ្នកដែលជឿថា អំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ លែងមានបាបទៀតជារៀងរហូត។
ជំនឿពិតប្រាកដ គឺត្រូវតែជឿដោយអស់ពីចិត្តថា អំពើបាបទាំងអស់របស់យើង សូម្បីតែអំពើបាបដែលយើងប្រព្រឹត្តឥឡូនេះ និងនៅអនាគត ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ កាលជាង២០០០ឆ្នាំមុន នៅពេលទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយ «ដ្បិត» បានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ។
បើសិនទ្រង់មិនបានលាងសម្អាតអំពើបាបរបស់យើងតាំងពីយូរមកហើយ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ នោះយើងគ្មានផ្លូវអាចលាងសម្អាតអំពើបាបរបស់យើងបានឡើយ។ ដូច្នេះ ចូរចងចាំថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើង តាំងពីយូរមកហើយ។
ឥឡូវនេះ ជំនឿពិតប្រាកដ និងសេចក្តីសង្រ្គោះខាងវិញ្ញាណ មានន័យថា ការនាំអំពើបាបរបស់យើងមកកាន់ព្រះយេស៊ូវ ដើម្បីឲ្យប្រាកដថា អំពើបាបទាំងនោះត្រូវបានលាងសម្អាតរួចរាល់ហើយ ដោយនិយាយថា «ទ្រង់បានលាងសម្អាតទាំងនេះផងដែរ តើមែនទេ?» វាក៏មានន័យថា ជឿលើទ្រង់ ហើយអរព្រះគុណដល់ទ្រង់។ នេះគឺជាមូលហេតុដែលទ្រង់បានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ និងបានសុគតនៅលើឈើឆ្កាង ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ នៅថ្ងៃទីបី ដើម្បីធ្វើជាព្រះអង្គសង្រ្គោះរបស់យើង។
មានព្រះពរហើយ អ្នកដែលបានលាងសម្អាតពីអំពើបាបរបស់ខ្លួន ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់យើងចេញ។ នេះគឺជាសេចក្តីពិតនៃការបានលាងសម្អាតពីអំពើបាបប្រចាំថ្ងៃ។ ដូច្នេះ ជំនឿពិតប្រាកដគឺត្រូវតែជឿលើព្រះយេស៊ូវ ដែលបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។
- До
1-32.: Якщо, як ви кажете, Ісус вже взяв на себе всі гріхи, минулі, теперішні і майбутні, то що станеться з майбутнім людини, якщо вона продовжуватиме грішити, думаючи, що її гріхи були змиті хрещенням і вірою в Ісуса на хресті? Навіть якщо ця людина вб’є іншу людину, вона буде думати, що навіть цей гріх вона вже спокутувала через Ісуса. Тому він продовжуватиме грішити без будь-яких вагань, просто вірячи, що Ісус уже усунув навіть ті гріхи, які він зробить у майбутньому. Поясніть мені, будь ласка, про ці речі.