• 所有新生命宣教会 The New Life Mission 网站上的电子书和有声书均可免费下载
  • 探索以多种语言提供的全球性讲道
  • 查看我们已翻译成27种语言的网站
  • 第1卷新修订版已全新推出
Search

关于基督教信仰的常见问题解答

话题1:重生于水和圣灵

1-14. តើអ្វីជាយញ្ញបូជាសម្រាប់ការធួននឹងបាបជាអចិន្ត្រៃ?

ការជឿលើព្រះយេស៊ូវ គឺជាការធួននឹងអំពើបាបទាំងអស់របស់លោកិយនេះម្តងជាសម្រេច។ ដោយសារព្រះយេស៊ូវ គឺជាព្រះ រាជបុត្រានៃព្រះ និងជាព្រះអម្ចាស់របស់យើង ដែលគង់នៅជារៀងរហូត នោះទ្រង់អាចដោះអំពើបាបទាំងអស់របស់លោកិយនេះចេញជារៀងរហូត។ តើទ្រង់បានដោះអំពើបាបរបស់យើងចេញដោយរបៀបណា?
ទ្រង់បានដោះអំពើបាបរបស់យើងចេញ
(១) ដោយការយកនិស្ស័យជាមនុស្សម្នាក់
(២) ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស
(៣) ដោយការជាប់ឆ្កាង ដើម្បីទទួលការវិនិច្ឆ័យជំនួសយើង។
ព្រះរាជបុត្រានៃព្រះ បានយាងមកលោកិយនេះ ដោយយកនិស្ស័យជាមនុស្ស ហើយបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ បន្ទាប់មក ទ្រង់បានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះមនុស្សជាតិចេញពីអំពើបាបទាំងអស់របស់ពួកគេជារៀងរហូត (លេវីវិន័យ ១៦:៦-២២; ម៉ាថាយ ៣:១៣-១៧; យ៉ូហាន ១:២៩; ហេព្រើរ ៩:១២; ១០:១-១៨)។
The New Life Mission

参加我们的调查

您是如何了解到我们的?