• 所有新生命宣教会 The New Life Mission 网站上的电子书和有声书均可免费下载
  • 探索以多种语言提供的全球性讲道
  • 查看我们已翻译成27种语言的网站
  • 第1卷新修订版已全新推出
Search

关于基督教信仰的常见问题解答

话题3:启示录

3-3. តើស្ត្រីនៅក្នុងជំពូក១២ គឺជាអ្នកណា?

ស្ត្រីនៅក្នុងជំពូក១២សំដៅទៅលើពួកជំនុំរបស់ព្រះ ក្នុងកំឡុងពេលមានសេចក្តីវេទនាដ៏ធំ។ ជំពូក១២ប្រាប់យើងថា តាមរយៈស្ត្រីដែលនាគបានបៀតបៀន ពួកជំនុំរបស់ព្រះនឹងត្រូវរងទុក្ខយ៉ាងខ្លាំងពីសាតាំង នៅពេលថ្ងៃចុងក្រោយមកដល់។ ទោះបីជាយ៉ាងណា តាមរយៈការការពារពិសេសរបស់ព្រះ ពួកជំនុំរបស់ទ្រង់នឹងយកឈ្នះលើសាតាំង និងអាទទឹងនឹងព្រះគ្រីស្ទ ដោយសារជំនឿ ហើយទទួលបានសិរីល្អ និងព្រះពរដ៏ធំរបស់ទ្រង់។ 
ដោយសារពួកបរិសុទ្ធដែលនៅក្នុងពួកជំនុំរបស់ព្រះ នឹងទទួលបានការចិញ្ចឹមខាងជំនឿនៅគ្រារងទុក្ខវេទនាដ៏ធំ ពួកគេនឹងយកឈ្នះលើអាទទឹងនឹងព្រះគ្រីស្ទ ដោយការស៊ូធ្វើទុក្ករកម្មនៅក្នុងជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ព្រះពន្យល់ការពិតនេះដល់យើង តាមរយៈរឿងប្រៀបប្រដូចអំពីស្ត្រីនៅក្នុងជំពូក១២។
វិវរណៈ ១២:១៣-១៧ ប្រាប់យើងថា «លុះនាគឃើញថា វាត្រូវបោះទំលាក់ទៅផែនដីហើយ នោះវាក៏ធ្វើទុក្ខដល់ស្ត្រីដែលសំរាលកូនប្រុសនោះ តែព្រះទ្រង់ប្រទានឲ្យស្ត្រីនោះមានស្លាប២ ដូចជាស្លាបនៃសត្វឥន្ទ្រី ដើម្បីឲ្យនាងបានហើរទៅនៅកន្លែងរបស់នាង នៅទីរហោស្ថាន ជាកន្លែងដែលទ្រង់ចិញ្ចឹមនាងអស់១ខួប ២ខួប ហើយកន្លះខួបផង ឲ្យឃ្លាតពីមុខសត្វពស់នោះចេញ រួចពស់វាព្រួសទឹកចេញពីមាត់វាដូចជាទន្លេ ឲ្យហូរទៅតាមស្ត្រីនោះ ដើម្បីនឹងបន្សាត់នាងឲ្យបាត់តាមទន្លេនោះទៅ តែផែនដីបានជួយនាង ដោយហាឡើងលេបទន្លេ ដែលនាគព្រួសចេញពីមាត់វាទៅបាត់ នាគក៏ខឹងនឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងសំណល់ពូជនាងទាំងប៉ុន្មាន ជាពួកអ្នកដែលកាន់តាមបញ្ញត្តព្រះ ហើយមានសេចក្តីបន្ទាល់ពីព្រះយេស៊ូវ»។ 
សាតាំងដែលជារឿយៗ ព្រះគម្ពីរហៅថា នាគ មានដើមកំណើតជាទេវតាមួយ ដែលព្រះបានបណ្តេញចេញពីស្ថានសួគ៌ ដោយសារវាព្យាយាមដណ្តើមរាជ្យបល្ល័ង្ករបស់ព្រះ។ ដោយសារអារក្ស រួមជាមួយពួកទេវតាមួយចំនួនទៀដែលបានដើរតាមវា ត្រូវបានបណ្តេញចេញពីស្ថានសួគ៌ ហើយដោយសារដឹងថា ទ្រង់នឹងត្រូវធ្លាក់ទៅក្នុងជង្ហុកធំក្នុងពេលដ៏ឆាប់ វាបានចុះមកផែនដីនេះ ហើយបានបៀតបៀនពួកជំនុំ និងពួកបរិសុទ្ធរបស់ព្រះ។ 
ព្រះយេស៊ូវបានបំពេញតាមបំណងព្រះហឫទ័យព្រះវរបិតា ទោះបើសាតាំងបានព្យាយាមរារាំងទ្រង់ពីព្រះរាជកិច្ចរបស់ទ្រង់ នៅលើផែនដីនេះក៏ដោយ ដែលទ្រង់ត្រូវសង្រ្គោះមនុស្សជាតិចេញពីបាប ទទួលផ្ទុកអំពើបាបរបស់មនុស្សជាតិដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ បង្ហូរព្រះលោហិតនៅលើឈើឆ្កាង មានព្រះជន្មរស់ពីសុគតឡើងវិញ។ ទោះបីជាសាតាំងប៉ុនប៉ងជ្រៀតជ្រែកនៅក្នុងព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ក្នុងការអនុវត្តតាមបំណងព្រះហឫទ័យព្រះ ដើម្បីសង្រ្គោះមនុស្សជាតិចេញពីបាបក៏ដោយ ក៏ព្រះគ្រីស្ទបានយកឈ្នះលើការរំខានរបស់អារក្ស ហើយបានបំពេញសម្រេចតាមបំណងព្រះហឫទ័យទាំងអស់របស់ព្រះវរបិតាដែរ។ 
ទោះបីយ៉ាងណា តាមរយៈការបោកបញ្ឆោតមនុស្សជាច្រើន ហើយប្រែក្លាយពួកគេជាសម្ព័ន្ធមិត្តរបស់វា សាតាំងបានធ្វើឲ្យពួកគេទាស់ប្រឆាំងនឹងព្រះយេស៊ូវគ្រីស្ទ និងពួកបរិសុទ្ធ។ ដោយដឹងថា ថ្ងៃកំណត់របស់វាជិតមកដល់ វាល្បួងមនុស្សនៅលើផែនដីនេះឲ្យទាស់ប្រឆាំងនឹងព្រះ ហើយបៀតបៀនពួកបរិសុទ្ធរបស់ទ្រង់។ ដើម្បីធ្វើឲ្យប្រាកដថា បាបគ្រប់គ្រងលោកិយនេះ សាតាំងបានធ្វើឲ្យមនុស្សគ្រប់គ្នាដេញតាមបាប ហើយមានចិត្តមានះទាស់ប្រឆាំងនឹងព្រះ ដោយសេចក្តីរំលងរបស់ពួកគេ។ 
ដោយសារសាតាំងដឹងថា វាគ្មានពេលវេលាច្រើនទេ វាតែងតែវាយប្រហារពួកបរិសុទ្ធជាទីស្រឡាញ់របស់ព្រះ ដោយបាបជានិច្ច។ វាបានធ្វើឲ្យគ្រប់គ្នានៅលើផែនដីនេះដេញតាមបាប និងមានចិត្តមានះទាស់ប្រឆាំងនឹងព្រះ និងពួកបរិសុទ្ធរបស់ទ្រង់ ដោយអំពើបាបរបស់ពួកគេ។ ដូច្នេះ កាលណាថ្ងៃចុងក្រោយមកដល់ ពួកបរិសុទ្ធត្រូវតែការពារជំនឿរបស់ខ្លួន ហើយតយុទ្ធ និងយកឈ្នះលើសាតាំង។ 
ប៉ុន្តែព្រះត្រៀមព្រះពរពិសេសមួយ សម្រាប់ពួកបរិសុទ្ធរបស់ទ្រង់ ពីព្រោះទ្រង់ស្រឡាញ់ពួកបរិសុទ្ធដែលនៅក្នុងពួកជំនុំរបស់ទ្រង់។ ព្រះពរនេះគឺថា ទ្រង់នឹងចិញ្ចឹមជំនឿពួកបរិសុទ្ធនៅក្នុងពួកជំនុំរបស់ទ្រង់ ក្នុង កំឡុងពេលបីឆ្នាំកន្លះនៃសេចក្តីវេទនាដ៏ធំ គឺនៅមុនពេលអាទទឹងនឹងព្រះគ្រីស្ទលេចមកលើផែនដីនេះ បោកបញ្ឆោត និងធ្វើឲ្យមនុស្សក្លាយជាបាវបម្រើរបស់វា ដើម្បីទាស់ប្រឆាំង ហើយបៀតបៀតព្រះ និងពួកបរិសុទ្ធរបស់ទ្រង់។ ហេតុអ្វី? ពីព្រោះកាលណាពេលវេលាដែលមានពេញដោយបាប មកដល់ ហើយអាទទឹងនឹងព្រះគ្រីស្ទលេចមក វានឹងសម្លាប់ពួកបរិសុទ្ធចោល។ ដើម្បីធ្វើដូច្នេះ ព្រះនឹងចិញ្ចឹមពួកបរិសុទ្ធរបស់ទ្រង់ តាម រយៈពួកជំនុំរបស់ទ្រង់ ហើយជួយឲ្យពួកគេអាចប្រឈមនឹងទុក្ករកម្មដោយជំនឿ សម្រាប់រយៈពេលបីឆ្នាំកន្លះបាន គឺ «១ខួប ២ខួប ហើយកន្លះខួបផង» (វិវរណៈ ១២:១៤)។
The New Life Mission

参加我们的调查

您是如何了解到我们的?