• 所有新生命宣教会 The New Life Mission 网站上的电子书和有声书均可免费下载
  • 探索以多种语言提供的全球性讲道
  • 查看我们已翻译成27种语言的网站
  • 第1卷新修订版已全新推出
Search

关于基督教信仰的常见问题解答

话题3:启示录

3-6. តើទីក្រុងយេរូសាឡិមថ្មីគឺជាអ្វី?

ទីក្រុងយេរូសាឡិមថ្មីគឺជាទីក្រុងបរិសុទ្ធនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលព្រះបានត្រៀមសម្រាប់ពួកបរិសុទ្ធដែលនឹងចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ។ បន្ទាប់ពីបញ្ចប់គ្រោះកាចនៃចានទាំង៧នៅលើផែនដីនេះ ព្រះនឹងចាប់ចងសាតាំងទុកនៅក្នុងជង្ហុកធំ សម្រាប់រយៈពេលមួយពាន់ឆ្នាំ ប្រទានព្រះពរនៃការសោយរាជ្យជាមួយព្រះអម្ចាស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំដល់ពួកបរិសុទ្ធ ដែលបានចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ ហើយបន្ទាប់ពីរយៈពេលមួយពាន់ឆ្នាំបញ្ចប់ទៅ ទ្រង់ធ្វើឲ្យផ្ទៃមេឃ និងផែនដីចាស់រលាយបាត់ទៅ ហើយប្រទានផ្ទៃមេឃថ្មី និងផែនដីថ្មីដល់ពួកបរិសុទ្ធ។ 
អ្នកដែលត្រូវទទួលបានព្រះពរទាំងនេះ គឺជាពួកបរិសុទ្ធដែលបានទទួលការអត់ទោសបាប ដោយជំនឿតាមដំណឹងល្អបរិសុទ្ធអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ។ ព្រះអម្ចាស់នឹងធ្វើជាកូនកម្លោះរបស់ពួកបរិសុទ្ធ ហើយពួកបរិសុទ្ធនឹងធ្វើជាកូនក្រមុំរបស់កូនចៀម រស់នៅនៅក្នុងសិរីល្អ ព្រះពរ ការការពារ និងអំណាចព្រះចេស្តានៅក្នុងនគរដ៏ពេញដោយសិរីល្អរបស់ទ្រង់។ 
ព្រះបានត្រៀមទីក្រុងបរិសុទ្ធនៅក្នុងផ្ទៃមេឃថ្មី និងផែនដីសម្រាប់ពួកបរិសុទ្ធទាំងនេះ។ ទីក្រុងនេះគឺជាទីក្រុងយេរូសាឡិមថ្មី។ ព្រះបានត្រៀមទីក្រុងនេះសម្រាប់តែពួកបរិសុទ្ធរបស់ទ្រង់ប៉ុណ្ណោះ។ ហើយទ្រង់បានរៀបចំផែនការសម្រាប់ទីក្រុងនេះ សម្រាប់ពួកបរិសុទ្ធនៅក្នុងព្រះយេស៊ូវគ្រីស្ទ តាំងពីមុនទ្រង់បានបង្កើតសកលលោកទៅទៀត។ អស់អ្នកដែលនឹងរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ ដោយអំណាចព្រះចេស្តាដ៏ពូកែរបស់ព្រះអម្ចាស់ គឺជាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៅរស់នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានទីក្រុងបរិសុទ្ធ។ 
ចាប់ពីពេលនេះតទៅ ពួកបរិសុទ្ធត្រូវរស់នៅជាមួយព្រះអម្ចាស់ជារៀងរហូត នៅក្នុងព្រះវិហារនៃព្រះ។ ដោយសារព្រះគង់នៅជាមួយពួកគេ នោះនឹងលែងមានសេចក្តីស្លាប់ ឬទុក្ខសោក ឬការយំស្រែក ឬការរងទុក្ខទៀតហើយ ពីព្រោះផ្ទៃមេឃ និងផែនដីចាស់កន្លងផុតទៅ ហើយព្រះនឹងបង្កើតគ្រប់យ៉ាងជាថ្មីឡើងវិញ។ 
ទីក្រុងយេរូសាឡិមបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់ ពីព្រោះវាមានពន្លឺរបស់ព្រះ ហើយពន្លឺរបស់វាគឺដូចជាត្បូងដ៏មានតម្លៃបំផុត ដូចជាត្បូងមណីជោតិ ដែលថ្លាដូចកែវចរណៃ។ ដូច្នេះ សិរីល្អរបស់ព្រះនៅជាមួយទីក្រុង និងអស់អ្នកដែលត្រូវរស់នៅទីនោះ។ ហើយទីក្រុងមានកំផែដ៏ធំ និងខ្ពស់ ជាមួយទ្វារចំនួនដប់ពីរ ដែលទ្វារបីនៅតាមទិសនីមួយៗ។ ហើយមានទេវតានៅយាមទ្វារទាំងនោះ ដែលមានសរសេរឈ្មោះរបស់ពូជអំបូរទាំងដប់ពីររបស់អ៊ីស្រាអែល។ កំផែងទីក្រុងមានគ្រឹះចំនួនដប់ពីរ ដែលមាន សរសេរឈ្មោះរបស់ពួកសិស្សទាំងដប់នាក់របស់កូនចៀម។ 
ទីក្រុងនោះមានរាង៤ជ្រុង ដែលមួយជ្រុងមានប្រវែង១២ពាន់ស្តាដ ដែលស្មើនឹង២២២០គីឡូម៉ែត្រ។ ហើយកំផែងរបស់វាមានប្រវែង១៤៤ហត្ថ ដែលស្មើនឹង៧២ម៉ែត្រ។ កំផែងនោះបានធ្វើពីត្បូងមណីជោតិ ហើយទីក្រុងក៏ធ្វើពីមាសសុទ្ធ ដូចជាកែវថ្លាល្អ។ ហើយផ្លូវទាំងដប់ពីរចូលទៅក្នុងក្រុងក៏ធ្វើពីមាសសុទ្ធ ថ្លាដូចជាកែវផងដែរ។ 
ដោយសារព្រះអម្ចាស់ដ៏ជាព្រះ និងកូនចៀមគង់នៅក្នុងទីក្រុង នោះមិនចាំបាច់មានព្រះអាទិត្យ ឬព្រះចន្ទបំភ្លឺទេ។ ហើយទន្លេជីវិតក៏ហូរចេញពីបល្ល័ង្ករបស់ព្រះ និងរបស់កូនចៀម ដើម្បីបន្សើមនគរស្ថានសួគ៌ និងកែគ្រប់ទាំងអស់ជាថ្មី។ នៅសងខាងទន្លេមានដើមជីវិតដែលមានផ្លែទាំងដប់ពីរ ហើយមានផ្លែរៀងរាល់មួយខែម្តង ហើយស្លឹករបស់វាសម្រាប់ព្យាបាលជាតិសាសន៍ទាំងអស់។ នៅទីនោះ មិនមានបណ្តាសាទៀតទេ ប៉ុន្តែមានតែព្រះពរដ៏អស់កល្បជានិច្ច។
The New Life Mission

参加我们的调查

您是如何了解到我们的?