• 所有新生命宣教会 The New Life Mission 网站上的电子书和有声书均可免费下载
  • 探索以多种语言提供的全球性讲道
  • 查看我们已翻译成27种语言的网站
  • 第1卷新修订版已全新推出
Search

关于基督教信仰的常见问题解答

话题4:读者的经常提问及解答

4-8. តើពិតជាមានស្ថានរកមែនឬ? ចម្លើយគឺថា «បាទ»។ មនុស្សមួយចំនួនជឿថា ព្រះមិនអាចបង្កើតស្ថាននរកបានឡើយ។ ពួកគេជឿថា ព្រះគឺជាសេចក្តីស្រឡាញ់ និងថា ស្ថាននរកមិនស្របតាមគំនិតនៃព្រះនៃសេចក្តីស្រឡាញ់ឡើយ។ ពួកគេអាចផ្តល់ហេតុផលថា «នៅក្នុងសំនួនសេចក្តីនៃសេចក្តីជំនឿរបស់ពួកសាវក ពាក្យថា «ស្ថាននរក» គ្រាន់តែសំដៅទៅលើ «ពិភពខាងក្រោម» ដែលជាទីអាស្រ័យរបស់មនុស្សស្លាប់ «Sheol» ជាភាសាហេព្រើ «Hades» ជាភាសាក្រិក និង «inferno» ជាភាសាឡាតាំង។ នេះគឺជាកន្លែងដែលព្រះអម្ចាស់បានយាងទៅ បន្ទាប់ពីការសុគតរបស់ទ្រង់ ដើម្បីជួបជាមួយមនុស្សស្លាប់»។ ទោះបីជាយ៉ាងណា ព្រះអម្ចាស់យេស៊ូវមានបន្ទូលយ៉ាងច្បាស់លាស់ថា មនុស្សមានបាបគ្រប់រូបត្រូវតែទទួលការជំនុំជម្រះ ហើយធ្លាក់ទៅក្នុងភ្លើងនរក ដោយសារតែអំពើបាបរបស់ពួកគេ (ម៉ាថាយ ១៨:៩; ម៉ាកុស ៩:៤៣)។ ព្រះវរបិតាពិតជាប្រទានសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ទ្រង់យើង តាមរយៈព្រះរាជបុត្រាយេស៊ូវរបស់ទ្រង់មែន។ ប៉ុន្តែសេចក្តីស្រឡាញ់នេះមិនមែនជាសេចក្តីស្រឡាញ់ដែលខ្វាក់ទេ ប៉ុន្តែជាសេចក្តីស្រឡាញ់នៃសេចក្តីពិត (២ថែស្សាទូនីច ២:១០)។ ទ្រង់ស្រឡាញ់យើងនៅក្នុងសេចក្តីពិតអំពីសេចក្តីសង្រ្គោះរបស់ទ្រង់ ដែលជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ព្រះយេស៊ូវគ្រីស្ទបានលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់។ ហើយឥឡូវនេះ ទ្រង់ប្រទានជីវិតអស់កល្បជានិច្ចដល់អ្នកដែលជឿដល់ទ្រង់ នៅក្នុងដំណឹងល្អពិត។ សេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ទ្រង់និយាយថា «ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស និងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ហើយបើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះក៏ពេញជាពូជរបស់លោកអ័ប្រាហាំហើយ ក៏ជាអ្នកគ្រងមរដកតាមសេចក្តីសន្យាផង» (កាឡាទី ៣:២៧-២៩)។ អ្នកត្រូវតែយកចិត្តទុកដាក់ចំពោះការពិតថា ព្រះយុត្តិធម៌។ ទ្រង់ប្រកាសយ៉ាងច្បាស់លាស់ថា «ឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់» (រ៉ូម ៦:២៣)។ អ្នកប្រាកដជាដឹងថា «សេចក្តីស្លាប់» នេះមានន័យថា សេចក្តីស្លាប់ទីពីរ ដែលជាការរងទុក្ខនៅក្នុងបឹងភ្លើងដ៏អស់កល្បជានិច្ចហើយ (វិវរណៈ២០:១៤)។ នៅក្នុង លូកា ១៦:១៩-៣១ ព្រះយេស៊ូវបង្រៀនយើងថា មានជីវិតអស់កល្បជានិច្ចពីរប្រភេទ បន្ទាប់ពីការស្លាប់ខាងរូបកាយរបស់យើង៖ ជីវិតអស់កល្បជានិច្ចនៅស្ថានសួគ៌ និងជីវិតអស់កល្បជានិច្ចនៃការរងទុក្ខន

ចម្លើយគឺថា «បាទ»។
មនុស្សមួយចំនួនជឿថា ព្រះមិនអាចបង្កើតស្ថាននរកបានឡើយ។ ពួកគេជឿថា ព្រះគឺជាសេចក្តីស្រឡាញ់ និងថា ស្ថាននរកមិនស្របតាមគំនិតនៃព្រះនៃសេចក្តីស្រឡាញ់ឡើយ។ ពួកគេអាចផ្តល់ហេតុផលថា «នៅក្នុងសំនួនសេចក្តីនៃសេចក្តីជំនឿរបស់ពួកសាវក ពាក្យថា «ស្ថាននរក» គ្រាន់តែសំដៅទៅលើ «ពិភពខាងក្រោម» ដែលជាទីអាស្រ័យរបស់មនុស្សស្លាប់ «Sheol» ជាភាសាហេព្រើ «Hades» ជាភាសាក្រិក និង «inferno» ជាភាសាឡាតាំង។ នេះគឺជាកន្លែងដែលព្រះអម្ចាស់បានយាងទៅ បន្ទាប់ពីការសុគតរបស់ទ្រង់ ដើម្បីជួបជាមួយមនុស្សស្លាប់»។ 
ទោះបីជាយ៉ាងណា ព្រះអម្ចាស់យេស៊ូវមានបន្ទូលយ៉ាងច្បាស់លាស់ថា មនុស្សមានបាបគ្រប់រូបត្រូវតែទទួលការជំនុំជម្រះ ហើយធ្លាក់ទៅក្នុងភ្លើងនរក ដោយសារតែអំពើបាបរបស់ពួកគេ (ម៉ាថាយ ១៨:៩; ម៉ាកុស ៩:៤៣)។ 
ព្រះវរបិតាពិតជាប្រទានសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ទ្រង់យើង តាមរយៈព្រះរាជបុត្រាយេស៊ូវរបស់ទ្រង់មែន។ ប៉ុន្តែសេចក្តីស្រឡាញ់នេះមិនមែនជាសេចក្តីស្រឡាញ់ដែលខ្វាក់ទេ ប៉ុន្តែជាសេចក្តីស្រឡាញ់នៃសេចក្តីពិត (២ថែស្សាទូនីច ២:១០)។ ទ្រង់ស្រឡាញ់យើងនៅក្នុងសេចក្តីពិតអំពីសេចក្តីសង្រ្គោះរបស់ទ្រង់ ដែលជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ព្រះយេស៊ូវគ្រីស្ទបានលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់។ ហើយឥឡូវនេះ ទ្រង់ប្រទានជីវិតអស់កល្បជានិច្ចដល់អ្នកដែលជឿដល់ទ្រង់ នៅក្នុងដំណឹងល្អពិត។ សេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ទ្រង់និយាយថា «ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស និងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ហើយបើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះក៏ពេញជាពូជរបស់លោកអ័ប្រាហាំហើយ ក៏ជាអ្នកគ្រងមរដកតាមសេចក្តីសន្យាផង» (កាឡាទី ៣:២៧-២៩)។ 
អ្នកត្រូវតែយកចិត្តទុកដាក់ចំពោះការពិតថា ព្រះយុត្តិធម៌។ ទ្រង់ប្រកាសយ៉ាងច្បាស់លាស់ថា «ឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់» (រ៉ូម ៦:២៣)។ អ្នកប្រាកដជាដឹងថា «សេចក្តីស្លាប់» នេះមានន័យថា សេចក្តីស្លាប់ទីពីរ ដែលជាការរងទុក្ខនៅក្នុងបឹងភ្លើងដ៏អស់កល្បជានិច្ចហើយ (វិវរណៈ២០:១៤)។ នៅក្នុង លូកា ១៦:១៩-៣១ ព្រះយេស៊ូវបង្រៀនយើងថា មានជីវិតអស់កល្បជានិច្ចពីរប្រភេទ បន្ទាប់ពីការស្លាប់ខាងរូបកាយរបស់យើង៖ ជីវិតអស់កល្បជានិច្ចនៅស្ថានសួគ៌ និងជីវិតអស់កល្បជានិច្ចនៃការរងទុក្ខនៅក្នុងបឹងភ្លើង។ ហើយ វិវរណៈ ២០-២២ ក៏ពិពណ៌នាលម្អិតផងដែរ អំពីគ្រប់យ៉ាងដែលទាក់ទងនឹងការរស់ឡើងវិញលើកទីមួយរបស់ពួកបរិសុទ្ធ នគររាជ្យមួយពាន់ឆ្នាំ ការរស់ឡើងលើកទីពីររបស់មនុស្សមានបាបទាំងអស់សម្រាប់ការជំនុំជម្រះចុងក្រោយ និងវាសនាអស់កល្បជានិច្ចរបស់មនុស្សពីរក្រុម គឺស្ថានសួគ៌ និងស្ថាននរក។ 
មនុស្សទាំងអស់បានកើតមកជាមនុស្សមានបាប ដោយសារអ័ដាមតែម្នាក់។ ប៉ុន្តែព្រះបានស្រឡាញ់លោកិយនេះដល់ម៉្លេះ ដែលទ្រង់បានប្រទានព្រះរាជបុត្រាស្ងួនភ្ញាតែមួយរបស់ទ្រង់ ដើម្បីឲ្យអស់អ្នកណាដែលជឿដល់ទ្រង់ នឹងមិនត្រូវវិនាសឡើយ ប៉ុន្តែមានជីវិតអស់កល្បជានិច្ចវិញ។ ប៉ុន្តែសម្រាប់អ្នកដែលរមិលគុណ ដែលបដិសេធសេចក្តីស្រឡាញ់នៃសេចក្តីពិតរបស់ព្រះ ដោយចិត្តមានះមិនព្រមប្រែចិត្ត ព្រះនឹងកាត់ទោសឲ្យស្លាប់នៅក្នុងភ្លើងនរកអស់កល្បជានិច្ច។ ពួកគេសមនឹងទទួលបានទោសនេះ។
ដូច្នេះ អ្នកត្រូវតែចងចាំបទគម្ពីរនេះ៖ «កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយ តែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង និងរូបកាយវិនាសទៅក្នុងនរកផង» (ម៉ាថាយ ១០:២៨)។
The New Life Mission

参加我们的调查

您是如何了解到我们的?