• 所有新生命宣教会 The New Life Mission 网站上的电子书和有声书均可免费下载
  • 探索以多种语言提供的全球性讲道
  • 查看我们已翻译成27种语言的网站
  • 第1卷新修订版已全新推出
Search

会幕研究

អាសនាគ្រឿងក្រអូប

អាសនាគ្រឿងក្រអូប
 
អាសនាគ្រឿងក្រអូបត្រូវបានធ្វើពីឈើនាងនួន ហើយវាមានរាងការ៉េ និងមានទទឹង និងបណ្តោយប្រវែង២ហត្ថ (៤៥សង់ទីម៉ែត្រ ឬ ១.៥ហ្វីត) ហើយកម្ពស់២ហត្ថ។ អាសនាគ្រឿងក្រអូបស្រោបដោយមាសទាំងអស់ និងមានកែមមាសនៅជុំវិញ។ ក្រវិលមាសចំនួនបួនត្រូវបានដាក់នៅក្រោមកែម ដើម្បីទប់ឈើសែង។ នៅលើអាសនាគ្រឿងក្រអូបនេះ មានតែប្រេងតាំងបរិសុទ្ធ និងគ្រឿងក្រអូប (និក្ខមនំ ៣០:២២-២៥)។ 
អាសនាគ្រឿងក្រអូបគឺជាកន្លែង ដែលមនុស្សថ្វាយក្លិនក្រអូបនៃការអធិស្ឋានទៅចំពោះព្រះ។ ប៉ុន្តែមុនពេលយើងអធិស្ឋាននៅឯអាសនាគ្រឿងក្រអូប ជាដំបូង យើងត្រូវដឹងថា យើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីអធិស្ឋានទៅកាន់នៅឯអាសនានេះ ឬអត់។ អ្នកដែលចង់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីអធិស្ឋានទៅកាន់ព្រះដ៏បរិសុទ្ធ ជាដំបូង ត្រូវតែត្រឡប់ជាឥតបាបសិន ដោយការលាងសម្អាតអំពើបាប តាមរយៈសេចក្តីជំនឿ។ ដើម្បីធ្វើដូច្នេះ យើងត្រូវបានបានស្អាតពីអំពើបាបទាំងអស់របស់យើង ដោយសារសេចក្តីជំនឿលើតង្វាយដុត និងចានក្លាំ។
ព្រះមិនស្តាប់ការអធិស្ឋានរបស់មនុស្សមានបាបឡើយ (អេសាយ ៥៩:១-៣)។ ហេតុអ្វី? ពីព្រោះព្រះទទួលយកតែអ្នកដែលបានលាងសម្អាតអំពើបាបទាំងអស់របស់ខ្លួន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ។ ហើយពីព្រោះព្រះបានលាងសម្អាតអំពើបាបទាំងអស់របស់យើង តាមរយៈសេចក្តីពិតដែលមាននៅក្នុងអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមរួចហើយ។ នៅក្នុងន័យផ្សេង ព្រះសព្វព្រះទ័យស្តាប់ការអធិស្ឋានរបស់មនុស្សសុចរិតតែប៉ុណ្ណោះ (ទំនុកដំកើង ៣៤:១៥; ១ពេត្រុស ៣:១២)។

下载相关推荐书籍

The New Life Mission

参加我们的调查

您是如何了解到我们的?