Fragen und Antworten zum christlichen Glauben
Thema 1: Die Wiedergeburt aus Wasser und Geist
1-5. តើយើងជាគ្រីស្ទបរិស័ទអាចនៅតែជាមនុស្សមានបាបដែរឬទេ?
ទេ។ សាវកប៉ុល បាននិយាយនៅក្នុង ១ធីម៉ូថេ ១:១៥ ថា គាត់គឺជាម្នាក់ក្នុងចំណោម «ខ្ញុំនេះជាលេខ១ក្នុងពួកគេ» ដែលសំដៅទៅលើពេលដែលគាត់មិនទាន់បានជួបព្រះយេស៊ូវ។ ក្នុងសហគមន៍ គ្រីស្ទបរិស័ទនៅសព្វថ្ងៃនេះ មានមនុស្សជាច្រើន ដែលគិតថា ពួកគេនៅតែជាមនុស្សមានបាប បន្ទាប់ពីបានជឿព្រះយេស៊ូវហើយ។ ប៉ុន្តែ នេះគឺមិនត្រឹមត្រូវទេ។
យើងទាំងអស់គ្នា គឺជាមនុស្សមានបាប មុនពេលយើងជឿលើព្រះយេស៊ូវ។ ប៉ុន្តែ នៅពេលយើងជឿលើព្រះយេស៊ូវបានត្រឹមត្រូវតាមព្រះបន្ទូលទ្រង់ហើយ នោះយើងបានរាប់ជាសុចរិតភ្លាម។ ដូច្នេះ សាវកប៉ុលគ្រាន់តែនឹកចាំពីពេលវេលាមុនពេលគាត់បានស្គាល់ព្រះយេស៊ូវ ហើយសារភាពថា គាត់គឺជាមេនៃពួកមានបាបប៉ុណ្ណោះ។
នៅពេលគាត់មានឈ្មោះសុលនៅឡើយ សាវកប៉ុលបានជួបនឹងព្រះយេស៊ូវនៅតាមផ្លូវទៅទីក្រុងដាម៉ាស ហើយបានដឹងថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់គាត់។ ដូច្នេះ គាត់ក៏បានជឿលើទ្រង់ ហើយអរព្រះគុណដល់ទ្រង់។ បន្ទាប់មក សម្រាប់ជីវិតរបស់គាត់ក្រោយមកទៀត គាត់បានធ្វើបានបន្ទាល់ថា សេចក្តីសុចរិតរបស់ព្រះ ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ បានដោះអំពើបាបរបស់លោកិយនេះចេញ ហើយថា ទ្រង់បានសុគត ដើម្បីបំបាត់អំពើបាបរបស់លោកិយនេះចោល។
ទ្រង់ បានយាងមកជាអ្នកបម្រើម្នាក់របស់ព្រះ ដែលបានអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ទោះបីយ៉ាងណា គ្រីស្ទបរិស័ទភាគច្រើននៅតែគិតថា សាវកប៉ុលនៅតែជាមនុស្សមានបាប បន្ទាប់ពីគាត់បានជួបព្រះយេស៊ូវហើយ។ យើងយល់ច្រឡំបទគម្ពីរនេះ ចេញពីទស្សនៈរបស់គ្រីស្ទបរិស័ទដែលនៅតែមានបាប និងមិនបានកើតជាថ្មី។
ទោះបីជាយ៉ាងណា សេចក្តីពិតគឺថា គាត់លែងជាមនុស្សមានបាបទៀតហើយ ប៉ុន្តែជាមនុស្សម្នាក់ដែលអាចជួបព្រះយេស៊ូវគ្រប់ពេលវេលា។ គាត់បានថ្វាយជីវិតចុងក្រោយរបស់គាត់ ដើម្បីអធិប្បាយដំណឹងល្អអំពីសេចក្តីសង្រ្គោះ ដែលជាសេចក្តីប្រោសលោះដោយបុណ្យជ្រមុជ និងលោហិតរបស់ព្រះយេស៊ូវ។ បន្ទាប់ពីគាត់បានស្លាប់ទៅ សំបុត្រទាំងអស់របស់គាត់បានបន្សល់ទុកសម្រាប់យើងនៅក្នុងព្រះគម្ពីរ ដែលធ្វើបន្ទាល់ថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាដំណឹងល្អពិតពីពួកជំនុំដំបូងមក។ ដូច្នេះ ការសារភាពរបស់សាវកប៉ុលនៅក្នុង ១ធីម៉ូថេ ១:៥ គ្រាន់តែជារំលឹកពីពេលវេលាពីមុន និងការអរព្រះគុណដល់ព្រះប៉ុណ្ណោះ។
តើគាត់ជាមនុស្សមានបាប បន្ទាប់ពីគាត់បានជឿព្រះយេស៊ូវហើយឬ? ទេ។ គាត់គឺជាមនុស្សមានបាប នៅមុនពេលគាត់បានកើតជាថ្មី ប៉ុន្តែនៅពេលគាត់បានជឿលើព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់គាត់ ពេលនោះគាត់បានដឹងថា អំពើបាបរបស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានជឿលើព្រះលោហិតរបស់ទ្រង់ដែលធួននឹងបាបនៅលើឈើឆ្កាង នោះគាត់បានរាប់ជាសុចរិតវិញ។
មូលហេតុដែលគាត់បានហៅខ្លួនឯងជាមេនៃពួកមានបាប គឺដោយព្រោះគាត់បានរំលឹកពីពេលវេលា ដែលបានគាត់បានបៀតបៀនអ្នកដើរតាមព្រះយេស៊ូវ ហើយបានអរព្រះគុណដល់ព្រះសម្រាប់ការសង្រ្គោះគាត់ ដែលជាមនុស្សមានបាបអស់សង្ឃឹមខ្លាំងបំផុត។
តើអ្នកណានៅតែហៅគាត់ថាមនុស្សមានបាប? ហើយតើអ្នកណាអាចហៅមនុស្សម្នាក់ជាមនុស្សមានបាប នៅពេលគាត់បានរាប់ជាសុចរិត ដោយជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ? គឺមានតែអ្នកដែលមិនស្គាល់ពីសេចក្តីពិតនៃសេចក្តីប្រោសលោះរបស់ព្រះទេ ដែលអាចធ្វើដូច្នេះបាន។
សាវកប៉ុល បានរាប់ជាសុចរិត ដោយជឿលើសេចក្តីសង្រ្គោះតាមរយៈព្រះយេស៊ូវ ហើយចាប់ពីនោះមក ក្នុងនាមជាអ្នកបម្រើរបស់ព្រះ គាត់បានអធិប្បាយទៅកាន់មនុស្សជាច្រើន ពីដំណឹងល្អអំពីការបានរាប់ជាសុចរិត ដោយជឿលើព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ និងជាព្រះអង្គសង្រ្គោះរបស់គាត់។ ចាប់ពីពេលនោះមក សាវកប៉ុលមិនមែនជាមនុស្សមានបាបទៀតឡើយ ប៉ុន្តែជាអ្នកបម្រើសុចរិតរបស់ព្រះពិត ដែលអធិប្បាយដំណឹងល្អទៅកាន់មនុស្សមានបាបនៅទូទាំងផែនដី។
តើមនុស្សមានបាបអាចអធិប្បាយទៅកាន់អ្នកដទៃដែរទេ? វានឹងគ្មានប្រសិទ្ធភាពឡើយ។ តើមនុស្សមា្នក់អាចអធិប្បាយទៅកាន់អ្នកដទៃ ពីអ្វីដែលខ្លួនមិនមានបានយ៉ាងដូចម្តេចទៅ? ហើយនៅពេលមនុស្សម្នាក់មិនបានសង្គ្រោះទេ តើគាត់អាចសង្រ្គោះអ្នកដទៃបានយ៉ាងដូចម្តេចទៅ?
បើសិនមនុស្សម្នាក់កំពុងតែលុងទឹក ហើយព្យាយាមជួយអ្នកដទៃដែលកំពូងលុងទឹកនៅជិតគ្នា នោះទាំងពីរនាក់នឹងត្រូវលុងទឹកស្លាប់ទាំងអស់គ្នា។ ដូច្នេះ តើមនុស្សមានបាបអាចសង្រ្គោះអ្នកដទៃបានយ៉ាងដូចម្តេច? គាត់មានតែនាំយកអ្នកដទៃចុះទៅស្ថាននរកជាមួយប៉ុណ្ណោះ។ តើមនុស្សឈឺអាចមើលថែមនុស្សឈឺម្នាក់ទៀតបានយ៉ាងដូចម្តេច? ហើយតើមនុស្សម្នាក់ដែលចាញ់បញ្ឆោតសាតាំង អាចសង្រ្គោះអ្នកដទៃបានយ៉ាងដូចម្តេច?
ពីមុន សាវកប៉ុលគឺជាមនុស្សមានបាប ប៉ុន្តែឥឡូវនេះ គាត់បានរាប់ជាសុចរិតហើយ នៅពេលកាត់បានជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ហើយបានសង្រ្គោះចេញពីបាប។ ដូច្នេះ គាត់អាចក្លាយជាអ្នកបម្រើម្នាក់របស់ព្រះ ហើយអធិប្បាយដំណឹងល្អទៅកាន់មនុស្សមានបាបទាំងអស់នៅក្នុងលោកិយនេះ។ គាត់បានសង្គ្រោះមនុស្សមានបាបជាច្រើននាក់ ដោយសេចក្តីសុចរិតរបស់ព្រះ។ ហើយខ្លួនគាត់លែងជាមនុស្សមានបាបទៀតហើយ ចាប់ពីពេលនោះមក។
គាត់ បានកើតជាថ្មី ហើយមិនបានរស់នៅក្នុងសេចក្តីសុចរិតនៃក្រិត្យវិន័យទេ ប៉ុន្តែនៅក្នុងសេចក្តីសុចរិតរបស់ព្រះវិញ។ គាត់បានក្លាយជាអ្នកបម្រើ និងអ្នកអធិប្បាយសេចក្តីសុចរិតរបស់ព្រះ ហើយគាត់បានសង្រ្គោះព្រលឹងជាច្រើនរាប់មិនអស់ថ្វាយព្រះ។ គាត់មិនមែនជាអ្នកអធិប្បាយតាមចិត្តរបស់គាត់ ឬសេចក្តីសុចរិតនៃ ក្រិត្យវិន័យទេ ប៉ុន្តែតាមសេចក្តីសុចរិតរបស់ព្រះវិញ។
តើគាត់គឺជាមនុស្សបាបអស់មួយជីវិតឬ? ទេ។ គាត់បានរាប់ជាសុចរិត។ ក្នុងនាមជាមនុស្សសុចរិតម្នាក់ គាត់បានក្លាយជាសាវកនៃសេចក្តីពិតរបស់ព្រះ។ កុំហៅគាត់ថាជាមនុស្សមានបាប ពីព្រោះវាជាការមើលងាយដល់ព្រះ និងការយល់ខុសពីសេចក្តីពិត។ តាមពិត គាត់គឺជាមនុស្សសុចរិត។ ដូច្នេះ យើងមិនគួរមើលងាយគាត់ ឬព្រះយេស៊ូវ ដោយគិតថា គាត់នៅតែជាមនុស្សមានបាបទេ។
បើសិនយើងនិយាយថា គាត់នៅតែជាមនុស្សមានបាប បន្ទាប់ពីគាត់បានជួបព្រះយេស៊ូវហើយ នោះយើងហៅព្រះយេស៊ូវថាជាអ្នកកុហកហើយ ពីព្រោះព្រះយេស៊ូវបានធ្វើឲ្យគាត់បានសុចរិត និងធ្វើជាអ្នកបម្រើនៃសេចក្តីសុចរិតរបស់ទ្រង់។
- Vor
1-32. Wenn wir sagen, dass Jesus bereits alle unsere Sünden der Vergangenheit, der Gegenwart und der Zukunft gemäß Ihrer Behauptung beseitigt hat, wie würde sich dann die Zukunft einer Person gestalten, wenn sie ständig Sünden begeht, indem sie daran denkt, dass ihr ihre Sünden bereits durch den Glauben an die Taufe und das Kreuz Jesu vergeben wurden? Selbst wenn dieser Mensch einen anderen Menschen tötet, wird er denken, dass er selbst für diese Art von Sünde durch Jesus am Kreuz gesühnt worden ist. Daher wird er weiterhin ohne zu zögern sündigen, indem er einfach glaubt, dass Jesus bereits auch die Sünden beseitigt hat, die er in der Zukunft begehen wird. Bitte erklären Sie mir diese Dinge.