Fragen und Antworten zum christlichen Glauben
Thema 1: Die Wiedergeburt aus Wasser und Geist
1-25. សំណួរ ៤៖ តើការយល់ថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាសេចក្តីតម្រូវចាំបាច់សម្រាប់សេចក្តីសង្រ្គោះ ធ្វើឲ្យខូចដល់ការសុគតរបស់ទ្រង់នៅលើឈើឆ្កាងដែរឬទេ?
បុណ្យជ្រមុជព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង គឺមានភាពចាំបាច់ដូចគ្នាសម្រាប់សេចក្តីសង្រ្គោះរបស់យើង។ យើងមិនអាចនិយាយថា មួយសំខាន់ជាងមួយទៀតបានឡើយ។ ទោះបីជាយ៉ាងណា បញ្ហាគឺថា នៅសព្វថ្ងៃនេះ គ្រីស្ទបរិស័ទភាគច្រើន ដឹងតែពីព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងប៉ុណ្ណោះ។ ពួកគេជឿថា ពួកគេបានទទួលការអត់ទោសបាប ដោយសារតែទ្រង់បានសុគតនៅលើឈើឆ្កាងប៉ុណ្ណោះ ប៉ុន្តែព្រះយេស៊ូវបានដោះអំពើបាបរបស់លោកិយនេះចេញ មិនតាមរយៈតែឈើឆ្កាងមួយមុខទេ។ ដោយសារទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាងគឺជាការកាត់ទោស សម្រាប់អំពើបាបទាំងអស់របស់យើង។
ការជឿតែលើឈើឆ្កាង ដោយឥតមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺដូចជាការថ្វាយយញ្ញបូជាមួយទៅចំពោះព្រះ ដោយឥតមានការដាក់ដៃលើវាអញ្ចឹងដែរ។ អ្នកដែលថ្វាយយញ្ញបូជាបែបនេះ មិនអាចបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួនឡើយ ពីព្រោះតង្វាយនោះមិនស្របច្បាប់ ហើយព្រះអម្ចាស់មិនទទួលយកទេ។ ព្រះអម្ចាស់ បានហៅម៉ូសេ ហើយមានបន្ទូលប្រាប់គាត់ពីត្រសាលជំនុំថា «បើសិនជាដង្វាយរបស់អ្នកនោះជាគោដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ គេត្រូវនាំយកដង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះ យេហូវ៉ា នោះគេត្រូវដាក់ដៃលើក្បាលនៃសត្វនោះ ហើយ ទ្រង់នឹងទទួលដង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ» (លេវីវិន័យ ១:៣-៤)។
ព្រះអម្ចាស់ គឺយុត្តិធម៌ និងគោរពតាមច្បាប់របស់ទ្រង់។ ទ្រង់បានបង្កើតប្រព័ន្ធថ្វាយយញ្ញបូជាដែលត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីលាងសម្អាតអំពើបាបរបស់យើងចេញ។ នៅពេលយើងថ្វាយយញ្ញបូជាស្របច្បាប់ ទ្រង់នឹងទទួលយក ដើម្បីធ្វើការធួនសម្រាប់ យើង។ បើសិនមិនមានការដាក់ដៃលើទេ នឹងមិនមានយញ្ញបូជាណាមួយ ត្រូវបានព្រះអម្ចាស់ទទួលយកឡើយ។ ដូចគ្នាដែរ បើសិនយើង លុបបុណ្យជ្រមុជរបស់ព្រះយេស៊ូវចេញពីសេចក្តីជំនឿរបស់យើងលើទ្រង់ នោះយើងមិនអាចទទួលបានការអត់ទោសអំពើបាបបានឡើយ។
ជំនឿខុសឆ្គងសាមញ្ញបំផុតមួយ ដែលគ្រីស្ទបរិស័ទនៅសព្វថ្ងៃនេះមានគឺថា ពួកគេអាចបានសង្រ្គោះ ដោយគ្រាន់តែប្រកាសទទួលយកព្រះយេស៊ូវ ធ្វើជាព្រះអង្គសង្រ្គោះរបស់ខ្លួនប៉ុណ្ណោះ ពីព្រោះព្រះអម្ចាស់គឺជាសេចក្តីស្រឡាញ់។ ត្រឹមត្រូវហើយ ព្រះគម្ពីរនិយាយថា «អស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ គេនឹងបានសង្គ្រោះ» (កិច្ចការ ២:២១; រ៉ូម ១០:១៣) ប៉ុន្តែព្រះគម្ពីរក៏ប្រាប់យើងផងដែរថា «មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ» (ម៉ាថាយ ៧:២១)។
ដើម្បីប្រកាសជឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះ យើងគួរតែស្គាល់ពីច្បាប់នៃសេចក្តីសង្រ្គោះ ដែលព្រះបានបង្កើតមក។ បើសិនយើងអាចបានសង្រ្គោះ ដោយគ្រាន់តែជឿលើព្រះនាមព្រះយេស៊ូវ គ្មានហេតុផលអ្វីដែលព្រះគម្ពីរបានសរសេរអំពីប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយនិងអ្នកដែលអនុវត្តសេចក្តីរំលងច្បាប់នៅក្នុង ម៉ាថាយ ៧:២១ ឡើយ។
ទោះបីជាយ៉ាងណា របៀបដ៏ឥតខ្ចោះ និងអស្ចារ្យនៃសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់ ត្រូវបានកត់ត្រាទុកយ៉ាងច្បាស់លាស់នៅក្នុងព្រះគម្ពីរ។ ការពិត យើងអាចមើលឃើញយ៉ាងច្បាស់លាស់ ចាប់ពី លេវីវិន័យ ៣ និង ៤ ថា មនុស្សមានបាបម្នាក់ត្រូវតែដាក់ដៃរបស់ខ្លួនលើក្បាលរបស់យញ្ញបូជា ដើម្បីផ្ទេរអំពើបាបរបស់ខ្លួនទៅក្បាលវា ហើយបន្ទាប់មក សំឡាប់ និងយកឈាមរបស់វា នៅពេលគាត់ថ្វាយតង្វាយលោះបាប និងសន្តិភាព។ ការថ្វាយយញ្ញបូជាដោយមិនមានការដាក់ដៃលើ ឬការថ្វាយយញ្ញបូជាដែលមិនឥតខ្ចោះ គឺមិនស្របតាមច្បាប់នៃការធួននឹងបាបឡើយ។
ពាក្យទាំងពីរនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី មានភាពស៊ីគ្នាទៅវិញទៅមក (អេសាយ ៣៤:១៦)។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅទន្លេយ័រដាន់ គឺស្មើគ្នានឹងការដាក់ដៃរបស់មនុស្សមានបាបទៅលើក្បាលរបស់តង្វាយលោះបាប នៅក្នុងព្រះគម្ពីរសញ្ញា ចាស់។ នៅពេលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន-បាទ្ទីសនៅទន្លេយ័រដាន់ ទ្រង់បានមានបន្ទូលថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» (ម៉ាថាយ ៣:១៥)។
«គ្រប់ទាំងសេចក្តីសុចរិត» នៅទីនេះ មានន័យថា «យុត្តិធម៌ និងភាពត្រឹមត្រូវ»។ នេះមានន័យថា វាសមឲ្យព្រះយេស៊ូវបានក្លាយជាតង្វាយលោះបាបសម្រាប់មនុស្សជាតិ តាមរបៀបនេះហើយ។ ហើយវាក៏សមឲ្យទ្រង់បានទទួលបុណ្យជ្រមុជ ពីលោកយ៉ូហាន- បាទ្ទីស តាមរបៀបការដាក់ដៃលើផងដែរ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ នៅក្នុងរបៀបត្រឹមត្រូវបំផុត ដែលយោងទៅតាមប្រព័ន្ធថ្វាយយញ្ញបូជា ដែលត្រូវតែមានការដាក់ដៃលើ និងឈាម ដែលព្រះបានបង្កើតនៅក្នុងព្រះគម្ពីរសញ្ញាចាស់។
ការជឿតែឈើឆ្កាង មានន័យថា ការសុគតរបស់ទ្រង់មិនមានអ្វីទាក់ទងនឹងអំពើបាបរបស់យើងទេ ពីព្រោះអំពើបាបរបស់យើងមិនដែលត្រូវបានផ្ទេរទៅលើទ្រង់ បើសិនមិនមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយព្រះលោហិតរបស់ទ្រង់មិនស្អាត ហើយមិនមានប្រសិទ្ធភាពលាងសម្អាតអំពើបាបបានឡើយ (ហេព្រើរ ១០:២៩)។
ដូច្នេះ ព្រះលោហិតរបស់ទ្រង់នឹងពិតជាមានប្រសិទ្ធភាពក្នុងការលាងសម្អាតអំពើបាបនៅក្នុងចិត្តរបស់អ្នកជឿ បើសិនពួកគេជឿថា អំពើបាបទាំងអស់របស់ពួកគេត្រូវបានផ្ទេរទៅលើទ្រង់រួចហើយ នៅពេលទ្រង់បានទទួលបុណ្យជ្រមុជរបស់លោកយ៉ូហាន-បាទ្ទីស តាមរយៈការដាក់ដៃលើ។ ដូច្នេះហើយបានជាសាវក យ៉ូហានបានធ្វើបន្ទាល់ថា អ្នកដែលជឿថា ព្រះគឺជាព្រះរាជបុត្រានៃព្រះ ដែលបានយាងមកដោយទឹក និងឈាម បានយកឈ្នះលោកិយនេះហើយ។ ព្រះយេស៊ូវ បានយាងមកដោយទឹក និងឈាម មិនមែនតែទឹក ឬតែឈាមនោះឡើយ (១យ៉ូហាន ៥:៤-៦)។
ព្រះយេស៊ូវគ្រីស្ទ បានពន្យល់ដល់ពួកសិស្សរបស់ទ្រង់អំពីសេចក្តីដែលទាក់ទងនឹងទ្រង់នៅក្នុងបទគម្ពីរទាំងអស់។ ដោយចាប់ផ្តើមពីម៉ូសេ និងហោរាទាំងអស់ ទ្រង់បានបង្ហាញថា តង្វាយលោះបាបនៅក្នុងព្រះគម្ពីរសញ្ញាចាស់គឺជាអង្គទ្រង់។ ស្តេចដាវីឌ បានមានបន្ទូលជំនួសទ្រង់ថា «មើល ទូលបង្គំមកហើយ សេចក្តីនេះបានកត់ទុកពីទូលបង្គំ នៅក្នុងគម្ពីរហើយ...នឹងធ្វើតាមព្រះហឫទ័យទ្រង់» (ទំនុកដំកើង ៤០:៧, ៨; ហេព្រើរ ១០:៧)។
ជាលទ្ធផល បុណ្យជ្រមុជរបស់ទ្រង់មិនធ្វើឲ្យខូចដល់ឈើឆ្កាងឡើយ ប៉ុន្តែវាពិតជាផ្នែកចាំបាច់នៃដំណឹងល្អរបស់ព្រះអម្ចាស់ ដែលបញ្ចប់ និងបំពេញអត្ថន័យនៃឈើឆ្កាងទៅវិញទេ។ វាក៏បង្រៀនយើងផងដែរថា យើងមិនអាចទទួលបានសេចក្តីប្រោសលោះបានឡើយ បើសិនយើងមិនមានបុណ្យជ្រមុជ និងព្រះលោហិតដ៏វិសេសរបស់ព្រះយេស៊ូវនោះ។ ការបានសង្រ្គោះ មានន័យថា អ្នកទទួលបានការអត់ទោសអំពើបាប ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ហើយទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ (១យ៉ូហាន ៥:៨; កិច្ចការ ២:៣៨)។
- Vor
1-32. Wenn wir sagen, dass Jesus bereits alle unsere Sünden der Vergangenheit, der Gegenwart und der Zukunft gemäß Ihrer Behauptung beseitigt hat, wie würde sich dann die Zukunft einer Person gestalten, wenn sie ständig Sünden begeht, indem sie daran denkt, dass ihr ihre Sünden bereits durch den Glauben an die Taufe und das Kreuz Jesu vergeben wurden? Selbst wenn dieser Mensch einen anderen Menschen tötet, wird er denken, dass er selbst für diese Art von Sünde durch Jesus am Kreuz gesühnt worden ist. Daher wird er weiterhin ohne zu zögern sündigen, indem er einfach glaubt, dass Jesus bereits auch die Sünden beseitigt hat, die er in der Zukunft begehen wird. Bitte erklären Sie mir diese Dinge.