Search

អំពីយើង

The New Life Mission

The New Life Mission ប្តេជ្ញាបម្រើព្រះអម្ចាស់ ដោយអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បី​ឲ្យ​តាមរយៈសៀវភៅគ្រីស្ទដែលឥតគិតថ្លៃទាំងនេះ អ្នកអាចជួបជាមួយព្រះយេស៊ូវគ្រីស្ទដែលបានយាង​មក​ ដោយទឹក និងព្រះវិញ្ញាណ។ ដោយត្រូវបានបង្កើតឡើង ដោយឈរលើព្រះបន្ទូលនៅក្នុងព្រះគម្ពីរ សៀវភៅ​គ្រីស្ទបរិស័ទដែលឥតគិតថ្លៃរបស់យើង ពន្យល់យ៉ាងច្បាស់លាស់អំពីសេចក្តីពិត ដែលនាំឲ្យមនុស្ស​ជាតិ​អាចបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណបាន។ យើងសូមលើកទឹកចិត្តអ្នកឲ្យអានសៀវភៅ​របស់យើង ដែលត្រូវបានផ្តល់ជូនជាសៀវភៅអេឡិចត្រូនិក និងបោះពុម្ព ហើយស្វែងរកយល់ពីសេចក្តីពិត ដែលមាន​ការពន្យល់នៅក្នុងសៀវភៅទាំងនេះ។ នៅក្នុងសម័យដ៏ងងឹងនេះ មនុស្សយ៉ាងច្រើនកំពុងតែ​ស្រេកឃ្លាន​សេចក្តីពិត។ យើងកំពុងតែស្វែងរក និងចង់ធ្វើការជាមួយទាហានរបស់ព្រះគ្រីស្ទ ដែលអាចបម្រើ ក្នុងនាមជា​មនុស្សសុចរិត ដើម្បីដឹកនាំមនុស្សទាំងនេះទៅកាន់សេចក្តីសុចរិតរបស់ព្រះ។ យើងមានសៀវភៅ​សរុបចំនួន​៦៥ក្បាល ដែលមានពេញទៅដោយព្រះបន្ទូលព្រះ ដែលពន្យល់អំពីសេចក្តីសង្រ្គោះរបស់មនុស្ស​ជាតិ ជីវិត​របស់​គ្រីស្ទបរិស័ទ សេចក្តីសង្ឃឹមសម្រាប់នគររាជ្យមួយពាន់ឆ្នាំ នគរស្ថានសួគ៌ និងជីវិតអស់កល្ប​ជានិច្ច។ យើងចង់ឲ្យអ្នកស្វែងរកកំណប់ដ៏មានតម្លៃ ដែលជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយទិញវា ដោយការលក់គ្រប់យ៉ាងដែលអ្នកមាន។ យើងចង់ដឹកនាំអ្នកទៅកាន់សេចក្តីសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈសៀវភៅរបស់យើង យើងចង់ធ្វើការងារដ៏សុចរិតជាមួយអ្នកនៅក្នុងព្រះគ្រីស្ទ។

ជាមួយនឹងការកើនឡើងនៃគ្រោះមហន្តរាយធម្មជាតិ ភាពវៃឆ្លាតសិប្បនិមិត្ត និងការគណនាកង់តូម ឥឡូវនេះ ពិភពលោកនេះកំពុងតែរំកិលកាន់តែលឿន ទៅរកសេចក្តីវិនាសចុងក្រោយរបស់ខ្លួន ដូចជារទេះភ្លើងអញ្ចឹង។ គ្មានពេលណាមួយនៅក្នុងប្រវិត្តសាស្ត្ររបស់មនុស្ស ដែលពិភពលោកនេះបានមើលឃើញការផ្លាស់ប្តូរលឿន​ជាង​ពេលបច្ចុប្បន្ននេះឡើយ។ ទោះបីជាយ៉ាងណា ការទាំងអស់នេះគ្រាន់តែជាសញ្ញាបង្ហាញពីការចាប់ផ្តើម​នៃ​​​គ្រោះមហន្តរាយ និងសេចក្តីវេទនា នៅមុនពេលព្រះអម្ចាស់វោលត្រឡប់មកផែនដីនេះម្តងទៀតប៉ុណ្ណោះ។ ដោយកំពុងរស់នៅក្នុងសម័យបែបនេះ នៅសព្វថ្ងៃនេះ មនុស្សគ្មានជម្រើសអ្វីក្រៅពីដឹកនាំជីវិតរបស់ខ្លួនឲ្យ​មមាញឹកជាមួយលោកិយនេះទេ ហើយជាលទ្ធផល ចិត្តរបស់ពួកគេកំពុងតែរសាត់ចេញពីព្រះកាន់តែឆ្ងាយ​ទៅៗ។ នៅថ្ងៃនេះ អាទទឹងនឹងព្រះគ្រីស្ទនឹងលេចមក ដើម្បីទាស់ប្រឆាំងនឹងព្រះ ហើយគ្រប់គ្រង​លោកិយនេះ។ ដូច្នេះ ដោយដឹងថា ឥឡូវនេះ យើងកំពុងតែរស់នៅក្នុងសម័យគ្រោះទុរ្ភិក្សខាងវិញ្ញាណ យើងត្រូវតែ​ជឿតាម​ព្រះបន្ទូលអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យយើង ហើយបានធ្វើ​ជារាស្ត្ររបស់ទ្រង់។ យើងទាំងអស់គ្នាដែលកំពុងតែរស់នៅក្នុងសម័យនេះ គួរតែដឹងថា The New Life Mission កំពុងតែបញ្ចេញពន្លឺនៃសេចក្តីសង្រ្គោះហើយ គឺកំពុងតែបង្ហាញពីហេតុផល និងចម្លើយ​ត្រឹមត្រូវ​ចំពោះមូលហេតុដែលអ្នកត្រូវតែបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់អ្នក ដោយ​ការជឿដល់​ព្រះយេស៊ូវគ្រីស្ទ។

  • សាវតា និងគោលបំណង

    ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩១ ដោយលោកគ្រូ Paul C. Jong, The New Life Mission គឺជាអង្គការបេសកកម្មមិនស្វែងរកកម្រៃ និងឯករាជ្យមួយ។ អង្គការនេះមានគោលបំណងផ្សព្វផ្សាយ​ព្រះបន្ទូល​​ព្រះ​ទៅកាន់មនុស្សគ្រប់គ្នានៅទូទាំងពិភពលោក តាមរយៈព័ន្ធកិច្ចអក្សរសាស្ត្រ តាមទ្រង់ទ្រាយ​ផ្សេងៗ។ ដូច្នេះ ព័ន្ធកិច្ចរបស់អង្គការនេះមានការផ្តោតលើការបោះពុម្ព និងចែកចាយសៀវភៅបោះពុម្ព សៀវភៅ​អេឡិចត្រូនិក និងសៀវភៅជាសម្លេង ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ​បាន។ The New Life Mission មានទីស្នាក់ការកណ្តាលនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ហើយមានសហការី​នៅក្នុងប្រទេសចំនួនជាង៨០ នៅទូទាំងពិភពលោក។ រួមជាមួយលោកគ្រូ Jong សហការីទាំងនេះ បាន​បង្កើត​គោលដៅរបស់ខ្លួន ក្នុងការស្អាងនគរព្រះឡើង។

  • ព័ន្ធកិច្ច

    ការបកប្រែ និងការបោះពុម្ពផ្សាយសៀវភៅគ្រីស្ទបរិស័ទ សៀវភៅអេឡិចត្រូនិក និងសៀវភៅជាសម្លេង​ដែល​ឥត​គិតនេះ។

    ព័ន្ធកិច្ចអក្សរសាស្ត្រគឺជារបៀបដ៏មានប្រសិទ្ធភាពមួយ ក្នុងការផ្សព្វផ្សាយដំណឹងល្អទៅកាន់លោកិយទាំងមូល​។ ដូច្នេះហើយបានជាយើងបានបោះពុម្ពផ្សាយសៀវភៅគ្រីស្ទបរិស័ទជាស៊េរីរបស់លោកគ្រូ Paul C. Jong ទៅជាជាង៨០ភាសា ហើយយើងបន្តខិតខំធ្វើការ ដើម្បីដឹកនាំព្រលឹងកាន់តែច្រើនទៅរកសេចក្តីសុចរិតរបស់​ព្រះអម្ចាស់។ យើងចង់ឲ្យអ្នកពិចារណាចូលរួមក្នុងព័ន្ធកិច្ចរបស់យើង ដោយធ្វើជាអ្នកបកប្រែ ឬអ្នកអានកែ​សម្រួល​។ បើសិនអ្នកចាប់អារម្មណ៍ សូមចុចលើប៊ូតុង «ចុះឈ្មោះធ្វើជាសហការីម្នាក់»។