Вопрсы о Христианской Вере
Тема 1: Рождение свыше от воды и Духа
1-8. តើការសារភាពអំពើបាបរបស់យើងអាចលាងសម្អាតអំពើបាបបានដែរឬទេ?
ទេ។ អំពើបាប មិនបាត់ទៅណា ដោយសារតែការលន់តួអំពើបាបទេ ប៉ុន្តែដោយសារតែដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អំពើបាបរបស់យើង អាចបាត់បង់ទៅបាន លុះត្រាតែយើងជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ដែលបានលាងសម្អាតយើងចេញពីអំពើបាបទាំងអស់។ នេះគឺជាដំណឹងល្អអំពី សេចក្តីសង្រ្គោះខាងវិញ្ញាណរបស់ព្រះយេស៊ូវ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយបុណ្យជ្រមុជរបស់ទ្រង់នៅទន្លេយ័រដាន់។
ការលន់តួអំពើបាប គឺគ្រាន់តែជាភស្តុតាងសម្រាប់មនុស្សមា្នក់ ដើម្បីទទួលស្គាល់ក្រិត្យវិន័យរបស់ព្រះប៉ុណ្ណោះ ប៉ុន្តែសេចក្តីប្រោសលោះត្រូវបានប្រទានមកយើង លុះត្រាតែយើងជឿលើបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ។
ទឺកនៃបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ គឺជា សេចក្តីពិតពីស្ថានសួគ៌ ដែលបានសង្រ្គោះមនុស្សទាំងអស់ចេញពីបាប ហើយសេចក្តីសង្រ្គោះរបស់យើងមិនពឹងផ្អែកលើការលន់តួអំពើបាបឡើយ ប៉ុន្តែលើការជឿថា ព្រះយេស៊ូវបានដោះអំពើបាបចេញពីមនុស្សជាតិ ដោយបុណ្យជ្រមុជរបស់ទ្រង់។ ការជាប់ឆ្កាងរបស់ព្រះយេស៊ូវ គឺជាការដាក់ទណ្ឌកម្មសម្រាប់អំពើបាបទាំងអស់នោះ ដែលទ្រង់បានដោះចេញពីមនុស្សមានបាប។
ដូច្នេះ យើងត្រូវតែជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ដែលជាសេចក្តីសង្រ្គោះរបស់ព្រះ។ កុំនិយាយថា អំពើបាបរបស់មនុស្សជាតិ អាចត្រូវបានអត់ទោសឲ្យ ដោយការលន់តួអំពើបាបនៅចំពោះព្រះឲ្យសោះ។
ចូរដឹងថា អំពើបាបរបស់យើងនឹងទម្លាក់យើងទៅក្នុងស្ថាននរក ប៉ុន្តែការជឿលើព្រះយេស៊ូវ បុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ដែលសង្រ្គោះយើង ហើយឲ្យយើងបានជាសុចរិតនៅចំពោះ អាចលាងសម្អាតអំពើបាបរបស់យើងបាន។ នេះគឺជាផ្លូវតែមួយគត់ ដែលយើងអាចបានស្អាតពីអំពើបាបទាំងអស់ ម្តងជាសម្រេច ដោយការជឿលើព្រះបន្ទូលនៃសេចក្តីពិត ដែលជាទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ (១យ៉ូហាន ៥:៤-៨)។
គ្រប់ពេលដែលយើងលន់តួអំពើបាប អំពើបាបមិនរលុបបាត់នោះទេ។ បើសិនអ្នកទទូចចង់ពឹងផ្អែកលើការលន់តួអំពើបាប នោះអ្នកនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរកហើយ។ ចូរយើងជឿលើដំណឹងល្អពិតប្រាកដ ដើម្បីឲ្យអំពើបាបនៅក្នុងចិត្តរបស់យើងត្រូវបានលាងសម្អាត។ ចូរជឿដោយចិត្ត និងគំនិតផង ហើយបានរួចពីអំពើបាបរបស់អ្នកជារៀងរហូតចុះ។
- Перед
1-32. Если мы скажем, что Иисус уже устранил все наши грехи в прошлом, настоящем и будущем, согласно вашему утверждению, то как сложится будущее человека, который будет постоянно совершать грехи, думая о том, что он уже получил прощение за свои грехи, поверив в крещение Иисуса и Крест? Даже если этот человек убьет другого человека, он будет думать, что искупил даже такой грех через Иисуса. Поэтому он будет продолжать грешить без всяких колебаний, просто веря, что Иисус уже избавил его от грехов, которые он совершит в будущем. Пожалуйста, объясните мне эти вещи.