Вопрсы о Христианской Вере
Тема 1: Рождение свыше от воды и Духа
1-24. សំណួរ ៣៖ តើបុណ្យជ្រមុជនៃការប្រែចិត្តពីលោកយ៉ូហាន- បាទ្ទីសគឺជាអ្វី?
លោកយ៉ូហាន-បាទ្ទីស គឺជាអ្នកបម្រើព្រះ ដែលបានកើតមកមុនព្រះយេស៊ូវ៦ខែ ហើយដែលកណ្ឌម៉ាឡាគីបានទាយជាមុនថា នឹងធ្វើជាសម្តេចសង្ឃចុងក្រោយបង្អស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់។
«ចូរនឹកចាំពីក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបំរើអញ ដែលអញបានបង្គាប់ដល់លោក នៅលើភ្នំហោរែបសំរាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺអស់ទាំងក្រឹត្យក្រម និងបញ្ញត្តិច្បាប់ទាំងប៉ុន្មាននោះ មើល មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់ នោះអញនឹងចាត់អេលីយ៉ា ឲ្យមកឯឯងរាល់គ្នា លោកនឹងបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ ក្រែងអញមកវាយផែនដីដោយសេចក្តីបណ្តាសា» (ម៉ាឡាគី ៤:៤-៦)។
នៅពេលព្រះយេស៊ូវបានប្រសូតមក បណ្តាជនអ៊ីស្រាអែលបានបោះបង់ចោលព្រះបន្ទូលអំពីសម្ព័ន្ធមេត្រីរបស់ព្រះ ហើយបានថ្វាយបង្គំព្រះរបស់សាសន៍ដទៃ។ ពួកគេបានថ្វាយសត្វខ្វាក់ និងពិការជាយញ្ញបូជាទៅចំពោះព្រះ ហើយបានយកព្រះវិហាររបស់ព្រះធ្វើជាកន្លែងរកប្រាក់។ ក្រិត្យវិន័យរបស់ម៉ូសេ និងពួកហោរា ក៏បានទាយពីព្រះយេស៊ូវផងដែរ។ ក្រិត្យវិន័យ ជួយឲ្យមនុស្សស្គាល់ពីបាបរបស់ខ្លួន ហើយដឹងថា ពួកគេមានបាប (រ៉ូម ៣:២០)។ វាគឺជាអំពើបាប ដែលមិនរក្សាតាមក្រិត្យវិន័យណាមួយ ដែលបានកត់ទុកនៅក្នុងសៀវភៅក្រិត្យវិន័យ។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មនុស្សមានបាបម្នាក់ដែលមិន ស្តាប់តាមបញ្ញត្តិណាមួយរបស់ក្រិត្យន័យ បាននាំយកតង្វាយលោះបាបមករោងឧបោសថ ដាក់ដៃរបស់ខ្លួនទៅលើក្បាលតង្វាយលោះបាបនោះ ហើយផ្ទេរអំពើបាបរបស់ខ្លួនទៅលើវា។ បន្ទាប់មក គេបានសំឡាប់តង្វាយនោះសម្រាប់ការអត់ទោសអំពើបាប និងការ ជានាជាមួយព្រះវិញ។ បន្ទាប់មក សង្ឃយកឈាមខ្លះនៃសត្វនោះ ហើយប្រោសវានៅលើស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមទំាងអស់ដែលនៅសល់នៅជើងអាសនា។
ទោះបីជាយ៉ាងណា បណ្តាជនអ៊ីស្រាអែលមិនអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួនបានទេ ពីព្រោះពួកគេនៅតែបន្តធ្វើបាបរាប់មិនអស់ ជារៀងរាល់ថ្ងៃ។ ដូច្នេះហើយបានជាព្រះបានបង្កើតច្បាប់អចិន្ត្រៃមួយសម្រាប់ពួកគេ គឺថ្ងៃធួននឹងបាប។ ថ្ងៃធួននឹងបាប គឺជាពេលដែលព្រះនឹងអត់ទោសអំពើបាបប្រចាំឆ្នាំរបស់ពួកគេ គឺនៅថ្ងៃទីដប់ ខែប្រាំពីរ។ នៅថ្ងៃនោះ សម្តេចសង្ឃ អើរ៉ុនបានយកសត្វពពែពីរក្បាល ហើយចាប់ឆ្នោតយកមួយសម្រាប់ព្រះអម្ចាស់ និងមួយទៀតសម្រាប់ធ្វើជាពពែដែលត្រូវបំបរបង់។ បន្ទាប់មក គាត់ដាក់ដៃរបស់គាត់លើក្បាលពពែ ដើម្បីផ្ទេរអំពើបាបទំាងអស់ពេញមួយឆ្នំារបស់បណ្តាជនអ៊ីស្រាអែល ទៅលើពពែនោះ។ បន្ទាប់មក អើរ៉ុនសំឡាប់វា ហើយយកឈាមរបស់វាទៅប្រោសចំនួនប្រាំពីរដងពីលើ និងពីមុខទីសណ្តោសប្រោស។
នៅពេលគាត់បញ្ចប់ការធួនសម្រាប់ទីបរិសុទ្ធ គាត់បានថ្វាយសត្វមួយទៀត។ គាត់បានដាក់ដៃរបស់គាត់ទៅលើក្បាលពពែដែលរស់ ហើយសារភាពអំពើបាបប្រចាំឆ្នាំរបស់ពួកអ៊ីស្រាអែល។ តាមរបៀបនេះ អំពើបាបទាំងអស់ពេញមួយឆ្នំារបស់ពួកគេត្រូវបានផ្ទេរទៅលើវា ហើយមនុស្សដែលប្រុងជាស្រេច បញ្ជូនវាចេញទៅវាលរហោស្ថាន។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលក៏បានសង្រ្គោះចេញពីអំពើបាបប្រចាំឆ្នាំរបស់ពួកគេ។
ទោះបីជាយ៉ាងណា យញ្ញបូជាដែលថ្វាយដោយយោងទៅតាមក្រិត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ មិនអាចធ្វើឲ្យអ្នកថ្វាយពីមួយឆ្នាំទៅមួយឆ្នំា បានឥតខ្ចោះនោះឡើយ ប៉ុន្តែវាគ្រាន់តែជាស្រមោលនៃការល្អ (សេចក្តីសុចរិតរបស់ព្រះមែស៊ី) ដែលត្រូវមកវិញ (ហេព្រើរ ១០:១)។ បណ្តាជនអ៊ីស្រាអែល មិនបានរង់ចាំព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្រ្គោះទេ។ ផ្ទុយទៅវិញ ពួកគេបានថ្វាយបង្គំព្រះរបស់សាសន៍ដទៃ នៅក្នុងលោកិយដែលមានបាប ដោយបោះបង់ចោលនូវពាក្យទំនាយរបស់ពួកហោរា នៅក្នុងព្រះគម្ពីរសញ្ញាចាស់។
ដូច្នេះ ព្រះបានប្រាប់ជាមុនថា ទ្រង់នឹងបញ្ជូនលោកយ៉ូហាន- បាទ្ទីសឲ្យមកស្តាចិត្តរបស់ជនជាតិអ៊ីស្រាអែលឡើងវិញ នាំពួកគេត្រឡប់មកទ្រង់វិញ ហើយរៀបចំចិត្តរបស់ពួកគេឲ្យទទួលយកព្រះយេស៊ូវគ្រីស្ទ។ នៅមុនពេលលោកយ៉ូហាន-បាទ្ទីសបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ គាត់បានធ្វើបុណ្យជ្រមុជនៃការប្រែចិត្តដល់បណ្តាជនអ៊ីស្រាអែល នៅទីរហោស្ថានស្រុកយូដា។
គោលបំណងនៃបុណ្យជ្រមុជនេះ គឺដើម្បីដឹកនាំពួកគេឲ្យរង់ចាំ និងជឿលើព្រះយេស៊ូវ។ គាត់បានបង្រៀនថា ព្រះអង្គសង្រ្គោះនឹងទទួលបុណ្យជ្រមុជពីគាត់ តាមរបៀបដាក់ដៃលើ ដើម្បីដោះអំពើបាបទំាងអស់របស់លោកិយនេះចេញ ហើយបន្ទាប់មក ទ្រង់នឹងត្រូវបានជាប់ឆ្កាង ដើម្បីសង្រ្គោះពួកគេឲ្យរួចពីអំពើបាបទាំងនោះ។ ហើយគាត់បាននិយាយថា ព្រះយេស៊ូវនឹងយាងមកយកយញ្ញបូជាមិនពេញលេញពីអតីតកាលចេញ ហើយថ្វាយរូបអង្គទ្រង់ជាយញ្ញបូជាអស់កល្បជានិច្ចវិញ គឺទ្រង់នឹងដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ដូចដែលបណ្តាជន អ៊ីស្រាអែលបានសង្រ្គោះ ដោយការនំាយកតង្វាយឥតខ្ចោះ ការដាក់ដៃលើក្បាលរបស់តង្វាយនោះ ហើយការសំឡាប់វា ឲ្យស្របតាមប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុ្ងងព្រះគម្ពីរសញ្ញាចាស់។
ជនជាតិអ៊ីស្រាអែលជាច្រើននាក់ បានសារភាពអំពើបាប ប្រែចិត្ត និងទទួលបុណ្យជ្រមុជពីគាត់។ «ការប្រែចិត្ត» មានន័យថា «បែរចិត្តគំនិតទៅឯព្រះអម្ចាស់វិញ»។ ដោយមានការចងចាំពី ក្រិត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពួកគេបានមកឯលោក យ៉ូហាន ហើយសារភាពថា ពួកគេគឺជាមនុស្សមានបាប និងអស់សង្ឃឹម ដែលបន្តធ្វើបាបរហូតដល់ថ្ងៃពួកគេស្លាប់។ ហើយពួកគេក៏បានសារភាពថា យោងតាមក្រិត្យវិន័យ ពួកគេមិនអាចចូលទៅក្នុងនគរស្ថានសួគ៌បាន ដោយការប្រព្រឹត្តល្អរបស់ពួកគេទេ ហើយពួកគេបានបែរចិត្តគំនិតរបស់ពួកគេមកឯព្រះយេស៊ូវគ្រីស្ទវិញ ដែលនឹងដោះអំពើបាបទំាងអស់របស់ពួកគេចេញ តែម្តងជាសម្រេច ហើយបើកទ្វារចូលទៅនគរស្ថានសួគ៌សម្រាប់ពួកគេ។
បុណ្យជ្រមុជ ដែលលោកយ៉ូហានធ្វើឲ្យបណ្តាជនអ៊ីស្រាអែល គឺដើម្បីឲ្យពួកគេសារភាពអំពើបាបនៅក្នុងជីវិតរបស់ពួកគេ ប្រែចិត្ត ហើយស្វែងរកព្រះយេស៊ូវ ដែលគាត់ដែលជាសម្តេចសង្ឃ និងតំណាងនៃមនុស្សជាតិ នឹងធ្វើបុណ្យជ្រមុជថ្វាយ ហើយបានជាប់ឆ្កាង ដើម្បីសង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់របស់ពួកគេ ដូចដែលគាត់បានធ្វើបុណ្យជ្រមុជឲ្យពួកគេដែរ។ នេះហើយគឺជាការប្រែចិត្តពិតប្រាកដ ហើយស្របតាមព្រះគម្ពីរ។
ដូច្នេះ លោកយ៉ូហានបានប្រកាសទៅកាន់បណ្តាជនថា «ឯខ្ញុំពិតមែនជាធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ពីព្រោះមាន សេចក្តីប្រែចិត្ត តែព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងកាន់សុព័ណ៌បាទទ្រង់ទេ ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនិងភ្លើងវិញ» (ម៉ាថាយ ៣:១១)។
លោកយ៉ូហាន-បាទ្ទីស បានបង្វែរចិត្តគំនិតរបស់មនុស្សមកឯព្រះយេស៊ូវវិញ ហើយធ្វើបន្ទាល់ប្រាប់ពួកគេថា ព្រះយេស៊ូវនឹងដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ (យ៉ូហាន ១:២៩) ហើយសុគតជំនួសពួកគេវិញ។ ដូច្នេះហើយបានជាព្រះយេស៊ូវអង្គទ្រង់ផ្ទាល់បានធ្វើបន្ទាល់ថា លោកយ៉ូហានបានមក ដើម្បីបង្ហាញយើងពីផ្លូវនៃសេចក្តីសុចរិត (ម៉ាថាយ ២១:៣២)។
- Перед
1-32. Если мы скажем, что Иисус уже устранил все наши грехи в прошлом, настоящем и будущем, согласно вашему утверждению, то как сложится будущее человека, который будет постоянно совершать грехи, думая о том, что он уже получил прощение за свои грехи, поверив в крещение Иисуса и Крест? Даже если этот человек убьет другого человека, он будет думать, что искупил даже такой грех через Иисуса. Поэтому он будет продолжать грешить без всяких колебаний, просто веря, что Иисус уже избавил его от грехов, которые он совершит в будущем. Пожалуйста, объясните мне эти вещи.