Вопрсы о Христианской Вере
Тема 1: Рождение свыше от воды и Духа
1-28. សំណួរ ៧៖ អ្នកកំពុងបន្ថែមការសង្កន់ធ្ងន់លើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលអ្នកជឿភាគច្រើនព្រងើយកន្តើយ។ ដូច្នេះ តើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណមានភាពខុសគ្នាយ៉ាងដូចម្តេច?
«ការបានសង្រ្គោះ» មានន័យថា ការទទួលបានការអត់ទោសអំពើបាបទាំងអស់ ហើយវាក៏មានន័យផងដែរថា ការបានកើតជាថ្មី។ នៅពេលមនុស្សមានបាបម្នាក់បានក្លាយជាមនុស្សសុចរិតម្នាក់ ដោយការជឿលើដំណឹងល្អអំពីជីវិត យើងនិយាយថា «គាត់បានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ តាមរយៈសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ»។ ព្រះវិញ្ញាណបរិសុទ្ធ យាងមកគង់ជាមួយអ្នកដែលបានសង្រ្គោះ និងបានកើតជាថ្មី ហើយធ្វើបន្ទាល់ថា ពួកគេគឺជាកូនរបស់ព្រះ។ ដូច្នេះ គឺវាសុទ្ធតែមានន័យដូចគ្នា ទំាងអស់ គឺទំាងការទទួលបានការអត់ទោសបាប ការទទួលបានព្រះវិញ្ញាណបរិសុទ្ធ ការបានសង្រ្គោះ ការកើតជាថ្មី ការក្លាយជាកូនរបស់ព្រះ និងការក្លាយជាមនុស្សសុចរិត។
ព្រះយេស៊ូវ បានមានបន្ទូលថា «ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ» (យ៉ូហាន ១៤:៦) ដែលមានន័យថា មានតែតាមរយៈព្រះយេស៊ូវ ដែលជាព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ព្រះប៉ុណ្ណោះ ទើបយើងអាចចូលទៅក្នុងនគរព្រះបាន។ ដូច្នេះ យើងត្រូវតែដឹងពីរបៀបដែលព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើង ហើយបានរាប់យើងជាកូនរបស់ទ្រង់ ដែលសមនឹងចូលទៅក្នុងនគររបស់ទ្រង់។
ផ្ទុយទៅវិញ គ្រីស្ទបរស័ទភាគច្រើននៅតែគិតថា គ្រាន់តែអំពាវនាវដល់ព្រះនាមទ្រង់ យើងនឹងបានសង្រ្គោះហើយ។ ពួកគេជឿព្រះយេស៊ូវ ដោយមិនបានបើកព្រះគម្ពីរមើលសោះ គឺមិនដឹងពីអ្វីដែលទ្រង់បានធ្វើ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើងឡើយ។ ព្រះគឺជាព្រះវិញ្ញាណ និងអង្គដ៏បរិសុទ្ធដែលមិនចេះប្រួលប្រែ ប៉ុន្តែយើងរស់នៅក្នុងជីវិតមានបាប។ យើងអាចចូលទៅក្នុងនគរព្រះបាន លុះត្រាតែតាមព្រះយេស៊ូវ ហើយយើងអាចជឿលើទ្រង់បាន ដោយសារជំនឿលើ «អំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ» (រ៉ូម ៨:២)។
មនុស្សជាច្រើន មិនទំាងដឹងពីអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់សេចក្តីសង្រ្គោះផង ប៉ុន្តែពួកគេជឿលើទ្រង់ដោយល្ងិតល្ងង់ និងឥតប្រយោជន៍ ដោយហៅទ្រង់ថា «ព្រះអម្ចាស់! ព្រះអម្ចាស់!»។ ពួកគេក៏គិតផងដែរថា ពួកគេបានសង្រ្គោះហើយ ប៉ុន្តែតាមការពិត ពួកគេនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន។ ដូច្នេះ ទោះបីជាអ្នកជឿលើព្រះយេស៊ូវ ប៉ុន្តែបើសិនអ្នកនៅតែមានបាបនៅក្នុងចិត្តរបស់អ្នក តើអ្នកបានសង្រ្គោះចេញពីអ្វីទៅ? បើសិនមនុស្សម្នាក់សួរថា «តើព្រះយេស៊ូវបានលាងសម្អាតអំពើបាបរបស់យើងយ៉ាងដូចម្តេច?» មនុស្សភាគច្រើនឆ្លើយថា «ទ្រង់ប្រហែលជាបានលាងសម្អាតអំពើបាបទាំងនោះនៅលើឈើឆ្កាងហើយ»។ ដូច្នេះ បើសិន មានសំណួរមួយទៀតថា «តើអ្នកមានបាបនៅក្នុងចិត្តរបស់អ្នកដែរឬទេ?» ពួកគេឆ្លើយថា «ប្រាកដណាស់! តើអ្នកណាម្នាក់អាចរួចពីបាបទាំងស្រុងនៅលើផែនដីនេះបានទៅ?»។
ព្រះនាម យេស៊ូវ មានន័យថា «ព្រះអង្គសង្រ្គោះ ដែលសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាបរបស់ពួកគេ» (ម៉ាថាយ ១:២១)។ ហើយយើងជឿលើព្រះយេស៊ូវ ដើម្បីបានសង្រ្គោះចេញពីបាប។
ផ្ទុយទៅវិញ បើសិនយើងនៅតែមានបាបនៅក្នុងចិត្តរបស់យើង ទោះបីជាយើងជឿលើព្រះយេស៊ូវក៏ដោយ ក៏យើងនៅតែជាមនុស្សមានបាប ដែលជាប់ចំណងបាប ហើយនឹងត្រូវទទួលទោសជាមិនខាន។ សាវកប៉ុល បាននិយាយថា «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ» (រ៉ូម ៨:១)។ ដូច្នេះ វាច្បាស់លាស់ហើយថា អ្នកដែលនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន មិនមែនជាអ្នកដែលនៅក្នុងព្រះគ្រីស្ទទេ។ ហេតុអ្វីពួកគេនៅតែជាមនុស្សមានបាបម្នាក់ ដែលមិនបានសង្រ្គោះ ហើយបានឃ្លាតចេញពីសេចក្តីសង្រ្គោះ បើទោះជាពួកគេនៅតែជឿលើព្រះយេស៊ូវក៏ដោយ? គឺពីព្រោះពួកគេជឿតែលើព្រះលោហិតនៅលើឈើឆ្កាង ដោយមិនដាក់ដៃរបស់ពួកគេនៅលើទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ដូច្នេះ ពួកគេនៅតែមានបាបនៅក្នុងចិត្ត ពីព្រោះការសុគតនៅលើឈើឆ្កាងមិនទាក់ទងអ្វីនឹងអំពើបាបរបស់ពួកគេឡើយ។
មានភាពខុសគ្នាមួយសម្រាប់គ្រីស្ទបរិស័ទ ដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងគ្រីស្ទបរិស័ទដែលមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ អ្នកមួយចំនួន ទទួលបានសេចក្តីប្រោសលោះ ហើយបានរាប់ជាសុចរិត ដោយជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយអ្នកមួយចំនួនទៀតនៅតែជាមនុស្សមានបាបដដែល ពីព្រោះមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ហើយព្រះវិញ្ញាណបិរសុទ្ធ មិនយាងមកគង់ជាមួយមនុស្សមានបាបទេ ប៉ុន្តែគង់ជាមួយតែមនុស្សសុចរិត ដែលបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ។
ដូច្នេះ សាវកប៉ុលបាននិយាយថា «តើអ្នករាល់គ្នាមិនដឹងទេឬអី ថា យើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបានទទួលជ្រមុជក្នុងសេចក្តីសុគតនៃទ្រង់ដែរ» (រ៉ូម ៦:៣)។ មនុស្សជាច្រើន ជឿថា ព្រះយេស៊ូវបានដោះអំពើបាបរបស់យើងចេញនៅលើឈើឆ្កាង ប៉ុន្តែយើងមិនអាចជឿថា យើងនៅតែមានបាបនៅក្នុងចិត្ត បើសិនយើងមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវទេ។ បើសិនយើងជឿបែបនេះ យើងមានទោសកុហកដល់ព្រះ ដែលប្រឆាំងនឹងបញ្ញាចិត្តរបស់យើងហើយ។
បើសិនយើងមិនបានផ្ទេរអំពើបាបរបស់យើង ទៅលើអង្គព្រះយេស៊ូវ ដោយមិនជឿលើបុណ្យជ្រមុជរបស់ទ្រង់ទេ យើងប្រាកដជានៅតែមានបាបនៅក្នុងចិត្តរបស់យើង។ ហើយអ្នកដែលមិនជឿលើដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងឈើឆ្កាង នឹងត្រូវធ្លាក់ទៅក្នុងភាពមិនស្របច្បាប់ ហើយនៅតែជាមនុស្សមានបាបដដែល។ ដូច្នេះ មិនថាពួកគេធ្វើអ្វីទេ ដូចជាការអធិស្ឋាននៅលើភ្នំ ឬការប្រជុំអធិស្ឋានសម្រាប់ការអត់ទោស ពួកគេនៅតែមានបាបនៅក្នុងចិត្តរបស់ពួកគេដដែល។
ព្រះយេស៊ូវ បានមានបន្ទូលថា «មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនៅព្រះនាមទ្រង់ទេឬអី នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ» (ម៉ាថាយ ៧:២១-២៣)។
តើ «ពួកទទឹងច្បាប់» ចង់សំដៅលើអ្នកណា? វាសំដៅលើអ្នកដែលមិនបានទទួលសេចក្តីប្រោសលោះឥតខ្ចោះនៅក្នុងចិត្តរបស់ខ្លួន ពីព្រោះបានជឿលើឈើឆ្កាងតែមួយមុខប៉ុណ្ណោះ។ នេះគឺជាជំនឿមកតែពីខ្លួនឯងប៉ុណ្ណោះ មិនមែនមកពីព្រះឡើយ។ យើងគឺជាពួកទទឹងច្បាប់ បើសិនយើងមិនជឿលើសេចក្តីពិតថា ព្រះយេស៊ូវបានសង្រ្គោះយើង តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់។ ហើយយើងមិនអាចនិយាយថា យើងមានជំនឿត្រឹមត្រូវ មុនពេលយើងដឹង និងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងឈើឆ្កាងរបស់ទ្រង់បានឡើយ។
ព្រះយេស៊ូវ បានមានបន្ទូលថា មនុស្សអាចបានកើតជាថ្មីបាន តាមរយៈទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ។ ដូចដែលមនុស្សអាចបានសង្រ្គោះចេញពីទឹកជំនន់ លុះត្រាតែពួកគេនៅក្នុងទូករបស់ ណូអេ អ្នកក៏អាចទទួលបានការអត់ទោសអំពើបាបបានដែរ លុះត្រាតែអ្នកជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពីព្រោះបើសិនមិនមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ អ្នកមិនអាចទទួលបានការអត់ទោសអំពើបាប និងធ្វើជាកូនរបស់ព្រះបានឡើយ។
- Перед
1-32. Если мы скажем, что Иисус уже устранил все наши грехи в прошлом, настоящем и будущем, согласно вашему утверждению, то как сложится будущее человека, который будет постоянно совершать грехи, думая о том, что он уже получил прощение за свои грехи, поверив в крещение Иисуса и Крест? Даже если этот человек убьет другого человека, он будет думать, что искупил даже такой грех через Иисуса. Поэтому он будет продолжать грешить без всяких колебаний, просто веря, что Иисус уже избавил его от грехов, которые он совершит в будущем. Пожалуйста, объясните мне эти вещи.