Search

សេចក្តីអធិប្បាយ

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 8-12] (រ៉ូម ៨:៣១-៣៤) តើអ្នកណានឹងហ៊ានទាស់ប្រឆាំងនឹងយើង?

(រ៉ូម ៨:៣១-៣៤)
«ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្តីទាំងនេះថាដូចម្តេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង ជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាងទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ។»
 
 
នៅក្នុង រ៉ូម ៨:៣១-៣៤ សាវកប៉ុលធ្វើបន្ទាល់ពីសេចក្តីស្រឡាញ់ដែលមិនអាចបំបែកបានរបស់ព្រះគ្រីស្ទ សម្រាប់អ្នកជឿ ដោយធ្វើការសង្ខេបដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងការឈានទៅដល់ការសន្និដ្ឋានចុងក្រោយ។ បទគម្ពីរនេះប្រកាសអំពីអំណរដ៏អស្ចារ្យនៃសេចក្តីសង្រ្គោះ ដែលបានឈានដល់ចំណុចកំពូលនៃសេចក្តីជំនឿ។
សាវកប៉ុល បាននិយាយនៅក្នុង រ៉ូម ៨:៣១ ថា «ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្តីទាំងនេះថាដូចម្តេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?»។ ដូចជាសាវកប៉ុលផងដែរ យើងមានបទពិសោធន៍ថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បញ្ចេញពន្លឺកាន់តែខ្លាំង កាលណាភាពខ្សោយរបស់យើងសម្តែងមកកាន់តែច្រើន។ ហើយកាលណាយើងបម្រើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណកាន់តែខ្លាំង យើងកាន់តែពេញដោយជំនឿមុតមាំ និងអំណរ។
សាវកប៉ុល បានហៅដំណឹងល្អ ដែលគាត់បានជឿថា «ដំណឹងល្អខ្ញុំ» (២ធីម៉ូថេ ២:៨)។ ហើយដំណឹងល្អដែលគាត់ធ្វើបន្ទាល់ពី គឺគ្មានអ្វីក្រៅពីសេចក្តីជំនឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវឡើយ។
«ដំណឹងល្អខ្ញុំ» ដែលសាវកប៉ុលប្រកាស មិនសំដៅទៅលើដំណឹងល្អអំពីឈើឆ្កាង ដែលមនុស្សបែបសាសនាជឿតាមឡើយ ប៉ុន្តែសំដៅទៅលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលប្រកាសពីព្រះពរ ដែលព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ តែម្តងជាសម្រេច។
ដំណឹងល្អនេះ បានធ្វើឲ្យសាវកប៉ុលក្លាយជាមនុស្សដ៏ក្លាហានម្នាក់។ ដោយសារគាត់បានទទួលសេចក្តីអត់ទោសសម្រាប់អំពើបាប សេចក្តីសុចរិតរបស់ព្រះបានបំពេញចិត្តរបស់គាត់ ហើយចិត្តរបស់យើងក៏បានពេញដោយព្រះវិញ្ញាណបរិសុទ្ធផងដែរ។ គាត់បានលះបង់ខ្លួនឯងសម្រាប់ការធ្វើបន្ទាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពេញមួយជីវិតរបស់ គាត់។ ដំណឹងល្អនេះមានសិទ្ធិ និងអំណាចដោះអំពើបាបរបស់មនុស្សជាតិចេញ តែម្តងជាសម្រេច។
ដូច្នេះ តើអ្នកណាអាចទាស់ប្រឆាំងនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន ដែលសាវកប៉ុលបានជឿបាន? គ្មានអ្នកណាម្នាក់ឡើយ! រ៉ូម ៨:៣១ ប្រាប់យើងថា «ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្តីទាំងនេះថាដូចម្តេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?»។ តើមានអ្នកណាម្នាក់នៅក្នុងលោកិយនេះ អាចតតាំង ឬយកឈ្នះលើអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន? នៅពេលព្រះបានសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់លោកិយនេះ តាមរយៈដំណឹងល្អនេះ តើអ្នកណាអាចចាត់ទុកអំណាចព្រះចេស្តារបស់ទ្រង់ជាអសារឥតការបាន? ទាំងអ្នកដែលជឿលើព្រះនាមព្រះយេស៊ូវតែមួយមុខ និងសាតាំងផង មិនអាចតតាំង ឬយកឈ្នះលើអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានឡើយ។
 
 
ទ្រង់រាប់យើងជាសុចរិត តែម្តងជាសម្រេច
 
រ៉ូម ៨:២៩-៣០ និយាយថា «ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានដំកើងឡើងដែរ»។ 
បទគម្ពីរនេះប្រាប់យើងថា ព្រះវរបិតាបានរៀបចំផែនការ ដើម្បីសង្រ្គោះមនុស្សមានបាបទាំងអស់នៅក្នុងព្រះគ្រីស្ទ ហើយបានហៅពួកគេតាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានលាងសម្អាតអំពើបាបរបស់ពួកគេ តែម្តងជាសម្រេច ដើម្បីយកពួកគេធ្វើជាកូនរបស់ទ្រង់។ នៅពេលព្រះអម្ចាស់របស់យើងសង្រ្គោះមនុស្សមានបាបទាំងអស់ ចេញពីអំពើបាបរបស់ពួកគេ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តើអ្នកណាអាចទាស់ប្រឆាំងនឹងអ្វីដែលទ្រង់បានធ្វើបាន?
តើអ្នកណាអាចទាស់ប្រឆាំង និងយកឈ្នះលើអ្នកដែលបានរាប់ជាសុចរិត ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន? រឿងនេះពិតជាមិនអាចទៅរួចបានឡើយ។ អ្នកត្រូវតែដឹងថា អ្នកណាដែលទាស់ប្រឆាំងនឹងអ្នកដែលបានរាប់ជាសុចរិត ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺកំពុងតែទាស់ប្រឆាំងនឹងព្រះ ដោយផ្ទាល់ ហើយ។ ដូច្នេះ អ្នកត្រូវតែជឿតាមដំណឹងល្អនេះ ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់អ្នក ទោះនៅក្នុងតម្លៃណាក៏ដោយ។ ហើយបើសិនចិត្តគំនិតរបស់អ្នកទាស់ប្រឆាំងនឹងដំណឹងល្អអំពីសេចក្តីពិត នោះអ្នកមិនអាចបានសង្រ្គោះចេញពីអំពើបាបរបស់អ្នកបានឡើយ ហើយអ្នកនឹងត្រូវទទួលបានទោស និងការធ្លាក់ទៅក្នុងស្ថាននរក។
 
 
គ្មានអ្នកណាម្នាក់អាចទាស់ប្រឆាំងនឹងអ្នកដែលមាន សេចក្តីសុចរិតរបស់ព្រះបានឡើយ
 
«ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្តីទាំងនេះថាដូចម្តេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?» (រ៉ូម ៨:៣១)។ ព្រះកាន់ខាងយើង សំដៅទៅលើការពិតថា ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញហើយ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបានសង្រ្គោះយើងហើយ។ ដូច្នេះ តើអ្នកណាអាចទាស់ប្រឆាំងនឹងអ្នកដែលបានប្រោសលោះចេញពីអំពើបាបរបស់ខ្លួន ដោយការជឿតាមដំណឹងល្អនេះ និងអាចនិយាយថា សេចក្តីជំនឿរបស់ពួកគេគឺជាសេចក្តីជំនឿខុសឆ្គងបាន? ការព្យាយាមទាស់ប្រឆាំងបែបនេះគឺជាការឥតប្រយោជន៍ទទេ ពីព្រោះព្រះបានទទួលស្គាល់សេចក្តីជំនឿរបស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរួចទៅហើយ។
ដូច្នេះ តើអ្នកណាអាចទាស់ប្រឆាំងការទទួលស្គាល់របស់ព្រះបានទេ? ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ តើអ្នកណាអាចនិយាយថា អ្នកដែលជឿការពិតទាំងនេះ ខុសឆ្គងបាន? គ្មានអ្នកណាម្នាក់អាចធ្វើដូច្នេះបានជាដាច់ខាត!
នៅក្នុង រ៉ូម ៦:៣ សាវកប៉ុលនិយាយថា «តើអ្នករាល់គ្នាមិនដឹងទេឬអី ថា យើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបានទទួលជ្រមុជក្នុងសេចក្តីសុគតនៃទ្រង់ដែរ»។ គាត់ចង់មានន័យថា គាត់បានជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដែលបានផ្ទេរអំពើបាបទាំងអស់របស់គាត់ទៅលើព្រះយេស៊ូវ ហើយបានត្រឡប់ជាស្អាត ពីព្រោះគាត់បានស្លាប់ និងរស់ឡើងវិញជាមួយព្រះយេស៊ូវ។
កាឡាទី ៣:២៧ ក៏ប្រាប់យើងផងដែរថា «ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ»។ បទគម្ពីរនេះប្រាប់យើងថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បានសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបទាំងនេះ ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីប្រទានព្រះពរដល់យើង ដែលជឿតាម សេចក្តីពិតនេះ ឲ្យបានធ្វើជាកូនរបស់ព្រះ។ សេចក្តីជំនឿរបស់សាវកប៉ុលមានមូលដ្ឋានគ្រឹះនៃការជឿថា គាត់បានទទួលបុណ្យជ្រមុជទៅក្នុងព្រះយេស៊ូវ បានស្លាប់នៅលើឈើឆ្កាងជាមួយទ្រង់ និងបានរស់ឡើងវិញជាមួយទ្រង់។ ដូច្នេះ កាលណាអ្នកជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ អំពើបាបទាំងអស់របស់អ្នកនឹងត្រូវបានសម្អាត ហើយអ្នកបានធ្វើជាកូនរបស់ព្រះ ដោយការបានរស់ពីស្លាប់ឡើងវិញជាមួយព្រះគ្រីស្ទ។ 
«ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ។» នៅក្នុងន័យផ្សេង អ្នកដែលជឿថា ព្រះយេស៊ូវបានយាងមកលោកិយនេះ និងបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដើម្បីទទួលផ្ទុកអំពើបាបទាំងអស់របស់លោកិយ បានទទួលបុណ្យជ្រមុជទៅក្នុងព្រះយេស៊ូវហើយ។ លើសពីនេះ ពួកគេក៏ជឿផងដែរថា ពួកគេបានស្លាប់នៅលើឈើឆ្កាងជាមួយព្រះយេស៊ូវហើយ និងថា ដោយសារសេចក្តីជំនឿរបស់ពួកគេ ពួកគេបានរស់ពីស្លាប់ឡើងវិញជាមួយទ្រង់ហើយ។
ដូច្នេះ អ្នកណាដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ នឹងបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន។ ដូចដែលព្រះយេស៊ូវពិតជាព្រះរាជបុត្រានៃព្រះ អ្នកដែលបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន ដោយសារជំនឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះ គ្រីស្ទ នឹងបានធ្វើជាកូនរបស់ព្រះដែរ។ «ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ។» នៅពេលយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងបានពាក់សេចក្តីសុចរិតរបស់ព្រះគ្រីស្ទ ដើម្បីបានធ្វើជាកូនរបស់ព្រះ។
សាវកប៉ុលបាននិយាយអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ពីព្រោះគាត់បានទទួលព្រះពរដ៏ធំធេង ដោយសារជំនឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ។ ប៉ុន្តែមនុស្សជាច្រើននៅមិនទាន់ទទួលបានព្រះពរ ដែលចេញពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅឡើយទេ។ មនុស្សភាគច្រើនគិតថា ដំណឹងល្អដែលសាវកប៉ុលបានប្រកាស គឺជាដំណឹងល្អអំពីព្រះលោហិតនៅលើឈើឆ្កាង ប៉ុន្តែសេចក្តីពិតគឺថា គាត់បានជឿ និងប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលរួមបញ្ចូលទាំងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងផង។ 
ដូច្នេះ ហេតុអ្វីអ្នកដើរតាមព្រះយេស៊ូវ នៅសព្វថ្ងៃនេះ មិនបានស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ? ពីព្រោះដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានប្រកាសនៅសម័យពួកជំនុំដំបូង ត្រូវបានផ្លាស់ប្តូរហើយ។ នៅសម័យពួកជំនុំដំបូង អ្នកជឿទាំងអស់បានជឿ និងប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ប៉ុន្តែ ពេលវេលាបានកន្លងទៅ ហើយដំណឹងល្អត្រូវបានផ្លាស់ប្តូរ និងប្រកាសពីព្រះលោហិតរបស់ព្រះគ្រីស្ទតែប៉ុណ្ណោះ ដោយបុណ្យជ្រមុជរបស់ទ្រង់ត្រូវបានបំបាត់ចោល។ ការនេះពន្យល់ពីមូលហេតុដែលមនុស្សជាច្រើន នៅសព្វថ្ងៃនេះ ជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ ដែលឆ្ងាយពីដំណឹងល្អពិតប្រាកដនៅសម័យពួកជំនុំដំបូង។ 
មនុស្សទាំងនេះនៅតែមានបាបនៅក្នុងខ្លួនដដែល។ ពួកគេមិនបានស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបើកសម្តែងពីសេចក្តីសុចរិតរបស់ព្រះទេ។ ដូច្នេះហើយបានជាពួកគេនៅតែជាមនុស្សមានបាប និងនៅតែទាស់ប្រឆាំងនឹងសេចក្តីសុចរិតរបស់ព្រះ ទោះបើពួកគេនិយាយថា ពួកគេជឿដល់ព្រះយេស៊ូវក៏ដោយ។ 
តើមនុស្សខ្វាក់ខាងវិញ្ញាណម្នាក់អាចមើលដែរទេ? មនុស្សខ្វាក់ព្យាយាមស្គាល់ពីដំរី ដោយការប៉ះដំរី។ មនុស្សខ្វាក់ម្នាក់អាចប៉ះជើងរបស់ដំរី ហើយនិយាយថា វាគឺជាសរសរមួយ ប៉ុន្តែមនុស្សខ្វាក់ម្នាក់ទៀតអាចប៉ះច្រមុះរបស់វា ហើយនិយាយថា វាដូចជាវែង ពីព្រោះពួកគេមិនធ្លាប់បានមើលឃើញដំរីពីមុនឡើយ។ ដូចគ្នាដែរ មនុស្សខ្វាក់ខាងវិញ្ញាណម្នាក់មិនអាចនិយាយអំពីឧត្តមភាពនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានទេ។
ដូច្នេះ អ្នកដែលមិនស្គាល់ពីព្រះពរនៃទឹក និងព្រះវិញ្ញាណ មិនអាចប្រកាសពីវាបានឡើយ។ អ្នកដែលបានមើលឃើញ អាចយល់បានយ៉ាងងាយ ពីអ្វីដែលមនុស្សម្នាក់ព្យាយាមពន្យល់ដោយពាក្យសម្តី ប៉ុន្តែអ្នកដែលខ្វាក់ នឹងមិនយល់ពីវាឡើយ។
មនុស្សបានកើតមកជាមនុស្សមានបាប។ ដោយយើងគឺជាមនុស្សមានបាបខាងវិញ្ញាណ តាំងពីកំណើតរបស់យើង យើងមិនស្គាល់សេចក្តីពិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ។ អ្នកដែលជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ បានបង្កើតជំនឿគ្រីស្ទបរិស័ទថ្មីមួយ ដោយខ្លួនឯង។ អំពើបាបរបស់ពួកគេមិនអាចត្រូវបានលាងសម្អាតបានឡើយ បើសិនពួកគេអះអាងថា ពួកគេជឿដល់ព្រះយេស៊ូវ ប៉ុន្តែជឿលើព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងតែមួយមុខប៉ុណ្ណោះ។ ការជឿបែបនេះគ្រាន់តែនាំឲ្យពួកគេកាន់តែមានអំពើបាបច្រើនឡើងៗប៉ុណ្ណោះ។
អ្នកដែលជឿ និងទទួលយកព្រះលោហិតរបស់ព្រះតែមួយមុខ ជា សេចក្តីសង្រ្គោះ គឺជាអ្នកដែលមិនទាន់បានរស់ឡើងវិញខាងវិញ្ញាណ ឡើយ។ ប៉ុន្តែព្រះយេស៊ូវប្រាប់យើងយ៉ាងច្បាស់លាស់នៅក្នុង យ៉ូហាន ៣:៥ ថា «បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ»។ ដូច្នេះ យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីទទួលបានព្រះពរ និងសិរីល្អនៃការបានធ្វើជាកូនរបស់ព្រះ និងការចូលទៅក្នុងនគររបស់ទ្រង់។ 
ដោយសារសាវកប៉ុលបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គាត់បាននិយាយដោយសេចក្តីជំនឿថា «បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?» (រ៉ូម ៨:៣១)។ តើអ្នកដែលមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចទាស់ប្រឆាំងនឹងកូនរបស់ព្រះដែរទេ? ពួកគេអាចទាស់ប្រឆាំងនឹងកូនរបស់ព្រះបាន ប៉ុន្តែពួកគេមិនអាច យកឈ្នះលើកូនរបស់ព្រះបានឡើយ។ ហើយអ្នកដែលជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ មិនអាចយកឈ្នះលើអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានឡើយ។
អ្នកដែលទាស់ប្រឆាំងនឹងសេចក្តីសុចរិតរបស់ព្រះ គ្រាន់តែអាចក្លាយជាសត្រូវរបស់ទ្រង់ប៉ុណ្ណោះ ហើយពួកគេមិនអាចទទួលបានព្រះពរពីទ្រង់បានឡើយ។ គ្មានអ្នកណាអាចទទួលបានសេចក្តីសង្រ្គោះ ឬមានសេចក្តីជំនឿ ដែលដឹកនាំខ្លួនទៅស្ថានសួគ៌បាន ដោយមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានបើកសម្តែងសេចក្តីសុចរិតរបស់ព្រះ បានឡើយ។ អ្នកដែលជឿតាមដំណឹងល្អនេះ អាចយកឈ្នះដំណឹងល្អក្លែងក្លាយ ហើយបែរមកឯដំណឹងល្អពិតវិញបាន។ កូនរបស់ព្រះអាចយកឈ្នះលើលោកិយនេះ និងអារក្សផង។
មនុស្សមួយចំនួន មិនយល់ច្បាស់លាស់ពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ហើយការយល់ដឹងរបស់ពួកគេដឹកនាំពួកគេទៅរកសេចក្តីជំនឿខុសឆ្គង។ បើសិនអ្នកជឿលើព្រះលោហិតនៅលើឈើឆ្កាង ប៉ុន្តែមិនខ្វល់ពីការទទួលបានសេចក្តីអត់ទោសសម្រាប់អំពើបាប ដោយការជឿតាមដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះ នោះសេចក្តីជំនឿរបស់អ្នកខុសឆ្គងហើយ។
នៅចំពោះព្រះ អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាអ្នកដែលនឹងទទួលបានសេចក្តីសុចរិតរបស់ទ្រង់ និងមានសេចក្តីជំនឿត្រឹមត្រូវ។ ព្រះប្រាប់យើងថា អ្នកដែលជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ គឺជឿខុសហើយ។ អ្នកដែលមិនជឿលើសេចក្តីសុចរិតរបស់ទ្រង់ មិនជឿ ឬទទួលស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ ប៉ុន្តែអ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់ ក៏ជឿផងដែរថា ទាំងបុណ្យជ្រមុជរបស់ព្រះគ្រីស្ទ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង បានដោះអំពើបាបរបស់ពួកគេចេញ។ 
យើងត្រូវតែបោះបង់ចិត្តរឹងរួសរបស់យើងចោល។ អ្នកដែលមិនទទួលស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទទូចថា សេចក្តីជំនឿខុសឆ្គងរបស់ពួកគេត្រឹមត្រូវ។ អ្នកដែលជឿលើព្រះលោហិតតែមួយមុខ មានសេចក្តីជំនឿពាក់កណ្តាលលើសេចក្តីសុចរិតរបស់ទ្រង់។ មានតែអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបមានសេចក្តីជំនឿពេញលេញ ហើយពួកគេក៏ជឿផងដែរលើសេចក្តីសុចរិតរបស់ព្រះ ហើយទទួលបានសេចក្តីសុចរិតរបស់ទ្រង់ (ម៉ាថាយ ៣:១៥; ១១:១១)។
សៀវភៅដែលត្រូវបានសរសេរ ដោយអ្នកដែលជឿលើព្រះលោហិតតែមួយមុខ គឺជាការខ្ជះខ្ជាយក្រដាសទទេ។ ឥឡូវនេះ គ្រីស្ទបរិស័ទបានព្រងើយកន្តើយចំពោះគោលលទ្ធិដែលពួកទេវិទូបានពិភាក្សាពីមុន ប៉ុន្តែដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សេចក្តីពិតនេះមាននៅ ចាប់តាំងពីសម័យពួកសាវក ហើយវានឹងមិនប្រែប្រួលឡើយ។ ព្រះបន្ទូលព្រះគង់នៅអស់កល្បជានិច្ច ប៉ុន្តែអ្នកដែលជឿលើព្រះលោហិតតែមួយមុខ កំពុងតែរលុបចេញពីការចងចាំរបស់មនុស្សហើយ។ ហេតុអ្វី? ពីព្រោះព្រះលោហិត ដែលមានសេចក្តីសុចរិតរបស់ព្រះតែពាក់កណ្តាល ឥតមានឥទ្ធិពលអ្វីលើមនុស្សមានបាបឡើយ។
និយាយដោយស្មោះត្រង់ នៅសព្វថ្ងៃនេះ មនុស្សភាគច្រន ទោះជា គ្រីស្ទបរិស័ទ ឬមិនមែនគ្រីស្ទបរិស័ទ ប្រព្រឹត្តអំពើបាបយ៉ាងច្រើន។ ហើយសេចក្តីជំនឿលើព្រះលោហិតតែមួយមុខ មិនអាចអត់ទោសដល់អំពើបាបទាំងនេះបានឡើយ។ គោលលទ្ធិដែលផ្តោតលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ បង្រៀនមនុស្សឲ្យអធិស្ឋានសុំការអត់ទោស នៅពេលពួកគេធ្វើបាប ប៉ុន្តែតើពួកគេត្រូវតែអធិស្ឋានសម្រាប់រយៈពេលយូរប៉ុណ្ណា ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ពួកគេ? ទោះបីជាពួកគេនិយាយយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចទទួលបាន សេចក្តីអត់ទោសសម្រាប់អំពើបាបបានដែរ។ 
តើព្រះយេស៊ូបានយាងមកលោកិយនេះ ហើយគ្រាន់តែបង្ហូរព្រះលោហិតរហូតដល់សុគត ដោយមិនបានទទួលបុណ្យជ្រមុជឬ? អ្នកដឹងថា នេះមិនមែនជាការពិតទេ។ ព្រះយេស៊ូវបានយាងមកលោកិយនេះ ហើយបានទទួលផ្ទុកអស់ទាំងអំពើបាប ដោយការទទួលបុណ្យជ្រមុជ (ម៉ាថាយ ៣:១៥)។ ទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន មុនពេលទ្រង់បានបង្ហូរព្រះលោហិត និងសុគតនៅលើឈើឆ្កាង។ នេះហើយគឺជារបៀបដែលទ្រង់បានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ។ អ្នកមិនចាំបាច់ទួញយំសម្រាប់សេចក្តីមេត្តាករុណារបស់ទ្រង់ ដើម្បីបានសង្រ្គោះពីអំពើបាបរបស់អ្នកជារៀងរាល់ថ្ងៃទេ បើសិនអ្នកជឿលើបុណ្យជ្រមុជ ដែលទ្រង់បានទទួលពីលោកយ៉ូហាន។ ផ្ទុយទៅវិញ ចូរជឿលើសេចក្តីសុចរិតរបស់ព្រះ ហើយទទួលបានសេចក្តីសង្រ្គោះពេញលេញចុះ។ 
ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយ ដាក់លើស្មារបស់ទ្រង់ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីទទួលការជំនុំជម្រះសម្រាប់អំពើបាបរបស់លោកិយនេះ តែម្តងជាសម្រេច។ ដូច្នេះ យើងអាចទទួលបានសេចក្តីប្រោសលោះបាន លុះត្រាតែយើងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។
 
 
តើព្រះយេស៊ូវបានប្រទានដល់យើងនូវសេចក្តីសង្រ្គោះមួយ ដែលធំជាងអំពើបាបដែលយើងប្រព្រឹត្តទៀតឬ?
 
សេចក្តីប្រោសលោះ ដែលព្រះយេស៊ូវបានប្រទានឲ្យយើង ពិតជាធំធេងជាងអំពើបាបទាំងអស់ ដែលបានប្រព្រឹត្ត ហើយនឹងប្រព្រឹត្តទៅ ទៀត។ បើសិនបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់មិនធំធេងជាងអំពើបាបរបស់មនុស្សជាតិទេ យើងមិនអាចជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ ឬទទួលបានសេចក្តីប្រោសលោះបាន ឡើយ។ ប៉ុន្តែសេចក្តីល្អរបស់ព្រះអម្ចាស់គឺធំធេងណាស់ ដែលទ្រង់បានដោះអំពើបាបរបស់លោកិយនេះចេញតែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។
ដូចគ្នាដែរ ទ្វារចូលទៅស្ថានសួគ៌គឺបើកយ៉ាងធំទូលាយ ប៉ុន្តែគ្មានអ្នកណាម្នាក់អាចចូលតាមទ្វារនេះ ដោយមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានឡើយ។ អ្នកអាចទាស់ប្រឆាំងនឹងអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន ប៉ុន្តែអ្នកមិនអាចលាក់ខ្លួនពីសេចក្តីជំនុំជម្រះដ៏ឃោរឃៅរបស់ព្រះបានឡើយ។ ដូច្នេះ ចូរកុំគិតថា អ្នកអាច យកឈ្នះលើសេចក្តីជំនឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ បានឲ្យសោះ។
មនុស្សជាច្រើន ដែលបានទាស់ប្រឆាំងនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ក៏បានទាស់ប្រឆាំងនឹងសាវកប៉ុលផងដែរ។ ប៉ុន្តែគ្មានអ្នកណាម្នាក់អាចនិយាយថា ដំណឹងល្អនេះ ដែលសាវកប៉ុលបានជឿ ខុសនោះបានឡើយ។ ពួកគេគ្រាន់តែបានទទួលស្គាល់ថា ព្រះយេស៊ូវគឺជាព្រះ រាជបុត្រានៃព្រះ និងព្រះអង្គសង្រ្គោះរបស់ពួកគេប៉ុណ្ណោះ។
រ៉ូម ៨:៣២ ប្រាប់យើងថា «ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង»។ ព្រះវរបិតាបានបញ្ជូនព្រះរាជបុត្រានៃទ្រង់មកលោកិយនេះ ហើយបានអនុញ្ញាតឲ្យទ្រង់ទទួលផ្ទុកអំពើបាបទាំងអស់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ សុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។
ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះ និងយកយើងធ្វើជាកូនរបស់ទ្រង់ ព្រះវរបិតាបានប្រទានព្រះរាជបុត្រាតែមួយរបស់ទ្រង់ដល់យើង។ ដើម្បីឲ្យព្រះយកអ្នកទាំងអស់ដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ធ្វើជាកូនរបស់ទ្រង់ ប្រទានពរ និងរាប់ជាសុចរិត ទ្រង់បានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់មក ដើម្បីទទួលបុណ្យជ្រមុជ។ ព្រះបានរៀបចំផែនការប្រទានដល់មនុស្សជាតិនូវព្រះពរទាំងអស់ពីស្ថានសួគ៌ និងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ព្រះពរក្នុងចំណោមព្រះពរទាំងនេះ គឺត្រូវបានធ្វើជាកូនរបស់ទ្រង់ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
«ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង» (រ៉ូម ៨:៣២)។ «គ្រប់ទាំងអស់» នៅទីនេះ ចង់ទៅលើអំណោយទានរបស់ព្រះ។ អំណោយទានអ្វី? ព្រះបានប្រទានសិទ្ធិឲ្យបានធ្វើជាកូនរបស់ទ្រង់ គឺអ្នកដែលបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានធ្វើជាកូនរបស់ព្រះ។ អ្នកដែលជឿតាមដំណឹងល្អនេះ ឥតមានបាបទេ ប៉ុន្តែពួកគេជាកូនសុចរិត និងបានញែកជាបរិសុទ្ធរបស់ព្រះ។
អ្នកដែលបានធ្វើជាកូនរបស់ព្រះ ដោយការជឿលើកិច្ចការទាំងនេះ នឹងទទួលបាននគររាជ្យមួយពាន់ឆ្នាំ និងនគរស្ថានសួគ៌។ មនុស្សសុចរិតនឹងទទួលបានសិរីល្អទាំងអស់នៅស្ថានសួគ៌។
មនុស្សមួយចំនួនបានកាត់ស្រាយ «នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង» ថាជាការប្រទានព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេគិតថា «កាលណាយើងជឿដល់ព្រះយេស៊ូវ ព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ ដោយដាច់ដោយឡែកពីគ្នា»។ គំនិតនេះមិនត្រឹមត្រូវទេ ពីព្រោះនៅពេលអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អ្នកទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់អ្នក និងព្រះវិញ្ញាណបរិសុទ្ធ ក្នុងពេលតែមួយ។ ព្រះវិញ្ញាណបរិសុទ្ធមិនគង់នៅក្នុងចិត្តដែលមានបាបឡើយ ប៉ុន្តែទ្រង់យាងមកឯយើង កាលណាអំពើបាបទាំងអស់របស់យើងត្រូវបានអត់ទោសឲ្យរួចហើយ។
មានព្រះពរជាច្រើនទៀត សម្រាប់អ្នកជឿ ក្រៅពីការទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ អំណោយទានរបស់ព្រះមិនបញ្ចប់ទេ រហូតដល់ព្រះពរទាំងអស់ពីស្ថានសួគ៌ត្រូវបានប្រទានដល់យើង។ នៅក្នុងលោកិយនេះ មនុស្សចូលចិត្តគិតថា អំណោយទានទាំងនោះគឺជាការប្រោសឲ្យជា ការនិយាយភាសាដទៃ និងការទាយទំនាយ ប៉ុន្តែបទគម្ពីរនេះចង់សំដៅទៅលើគ្រប់យ៉ាងនៅស្ថានសួគ៌ ដែលព្រះវរបិតារបស់យើងមាន។ តាមរយៈអំណោយទាន សាវកប៉ុលកំពុងតែនិយាយអំពីគ្រប់យ៉ាង ដែលព្រះប្រទានដល់កូនរបស់ទ្រង់ ដែលមានសេចក្តីសុចរិតរបស់ព្រះ។
ព្រះបានមានបន្ទូលថា ទ្រង់នឹងប្រទានគ្រប់ការល្អទាំងអស់ជាអំណោយទានដល់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ព្រះបានប្រទានអំណោយទាននៃការបានកើតជាថ្មី ដល់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយទ្រង់ប្រទានគ្រប់ទាំងពរនៅស្ថានសួគ៌ដល់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ គ្រីស្ទបរិស័ទរងទុក្ខយ៉ាងខ្លាំងនៅក្នុងលោកិយនេះ ប៉ុន្តែកាលណានគរព្រះមកដល់ ពួកគេនឹងទទួលបានសិរីល្អនៃស្ថានសួគ៌។ 
 
 
កុំនិយាយថា អ្នកគឺជាពួករើសតាំង ដោយឥតហេតុផល
 
រ៉ូម ៨:៣៣-៣៤ និយាយថា «តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាងទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ»។
«តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន?» តើអ្នកអាចចោទប្តឹងអ្នកដែលព្រះបានសង្រ្គោះ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន? ពិតជាមិនមានឡើយ!
ទេវវិទូ ដកស្រង់ពីលោក កាល់វិន ថា ព្រះបានជ្រើសរើសមនុស្សមួយចំនួន ដោយឥតលក្ខខណ្ឌ ហើយមិនជ្រើសរើសមនុស្សមួយចំនួនទៀតទេ។ ប៉ុន្តែយើងមិនត្រូវប្រើពាក្យថា «ដោយឥតលក្ខខណ្ឌ» នៅចំពោះព្រះឡើយ។ បើសិនយើងធ្វើដូច្នេះ វាបង្ហាញថា យើងពិតជាមិនស្គាល់ព្រះទាល់តែសោះ និងថា គោលលទ្ធិនេះពិតជាខុសហើយ។ ការជ្រើសរើសដោយឥតលក្ខខណ្ឌមានន័យថា ព្រះស្រឡាញ់មនុស្សមួយចំនួន ដោយឥតហេតុ ហើយក៏ស្អប់មនុស្សមួយចំនួនទៀត ដោយឥតហេតុដែរ។ តើយើងអាចនិយាយថា ព្រះសុចរិត នៅពេលទ្រង់ស្រឡាញ់មនុស្សមួយចំនួន និងស្អប់មនុស្សមួយចំនួនទៀតបានយ៉ាងដូចម្តេច? នេះមិនមែនជាព្រះរបស់យើងទេ។ ព្រះរបស់យើងស្រឡាញ់ និងថែរក្សាមនុស្សជាតិទាំងមូល នៅក្នុងព្រះគ្រីស្ទ។ 
ខ.៣២ នៅទីនេះ និយាយថា «ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង»។ ព្រះបានប្រទានព្រះរាជបុត្រានៃទ្រង់ ដើម្បីសង្រ្គោះមនុស្សជាតិទាំងមូល។ ហើយតាមរយៈទ្រង់ ព្រះបានធ្វើឲ្យយើងជឿថា ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ។ ខ.៣៣និយាយថា «តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន?»។ ពាក្យថា «ពួករើសតាំងរបស់ព្រះ» មិនបញ្ជាក់ថា ព្រះជ្រើសរើសមនុស្សមួយចំនួន ដោយឥតលក្ខខណ្ឌទេ។ ព្រះជ្រើសរើសអ្នកដែលមិនអាចរស់នៅ ដោយមិនមានព្រះយេស៊ូវគ្រីស្ទបាន និងអ្នកដែលមិនមានសេចក្តីសុចរិតផ្ទាល់ខ្លួន ដើម្បីបំពាក់សេចក្តីសុចរិតរបស់ទ្រង់ដល់ពួកគេ។
អ្នកដែលសេចក្តីសុចរិតរបស់ព្រះបានជ្រើសរើស គឺជាអ្នកដែលជឿ និងសម្រាកនៅក្នុងសេចក្តីពិតថា ព្រះយេស៊ូវបានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ និងបានថ្វាយអង្គទ្រង់ជាយញ្ញបូជានៅលើឈើឆ្កាង ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ។ ហើយពួកគេគឺជាអ្នកដែលជឿលើព្រះ ដែលបានសង្រ្គោះពួកគេចេញពីអំពើបាបរបស់លោកិយនេះ និងបានបំពាក់សេចក្តីសុចរិតរបស់ទ្រង់ដល់ពួកគេ។ 
ដូច្នេះ តើអ្នកណាអាចចោទប្តឹងមនុស្សសុចរិតបាន? គ្មានអ្នកណាអាចធ្វើដូច្នេះបានឡើយ! គ្មានអ្នកណាអាចនិយាយថា សេចក្តីជំនឿរបស់យើងខុសឆ្គងបានឡើយ។ ហើយគ្មានអ្នកណាអាចកាត់ទោសអ្នកដែលបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ និងត្រូវបានជ្រើសរើសធ្វើជាកូនរបស់ព្រះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន ឡើយ។ អ្នកដែលជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ មិនអាចនិយាយថា អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ខុសឆ្គង ឬចោទប្តឹងពួកគេនៅចំពោះព្រះបានឡើយ។
មនុស្សមួយចំនួន វិនិច្ឆ័យខុសលើអ្នកដែលបានប្រដាប់ខ្លួនដោយ សេចក្តីសុចរិតរបស់ព្រះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះ វិញ្ញាណ។ ប៉ុន្តែតើការវិនិច្ឆ័យនេះត្រឹមត្រូវទេ? ទេ មិនត្រឹមត្រូវទេ! សេចក្តីជំនឿរបស់អស់អ្នក ដែលព្រះបានជ្រើសរើសឲ្យបានរាបជាសុចរិតនៅចំពោះព្រះ មិនអាចត្រូវបានវិនិច្ឆ័យខុស ដោយអ្នកណាម្នាក់បានឡើយ។
តើអ្នកណាអាចនិយាយថា អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាមនុស្សមានបាប និងវិនិច្ឆ័យសេចក្តីជំនឿរបស់ពួកគេខុសបាន? អស់រយៈពេលជាយូរហើយ ដែលយើងបាន និងកំពុងប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ ដែលបើកសម្តែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ ទៅកាន់មនុស្សទាំងអស់នៅក្នុងលោកិយនេះ។
ប៉ុន្តែគ្មានអ្នកណាម្នាក់អាចចោទប្តឹងយើង ចំពោះការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះបានឡើយ។ មានមនុស្សតែមួយចំនួនតូច ដែលបានសុំឲ្យយើងទទួលស្គាល់សេចក្តីជំនឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ។ ប៉ុន្តែពួកគេមិនអាចនិយាយថា ការមានសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ខុសឆ្គងបានឡើយ។
ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មានផ្ទុកនូវសេចក្តីសុចរិតរបស់ ព្រះ។ នេះគឺជាដំណឹងល្អពិតតែមួយ ហើយដំណឹងល្អផ្សេងៗទៀតសុទ្ធតែមិនពេញលេញទាំងអស់។ សាវកប៉ុល ដែលបានប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បាននិយាយថា មិនអាចមានដំណឹងល្អណាផ្សេងទៀត ក្រៅពីដំណឹងល្អពិតនេះបានឡើយ ហើយគាត់បានបញ្ជាក់ថា «ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ ឯ សេចក្តីដែលខ្ញុំទើបនឹងនិយាយអម្បាញ់មិញនេះ នោះខ្ញុំនិយាយម្តងទៀតថា បើអ្នកណាប្រាប់ដំណឹងណា ខុសអំពីដំណឹងល្អ ដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្តាសាចុះ» (កាឡាទី ១:៨-៩)។ 
គ្មានអ្នកណាអាចនិយាយថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណមិនស្របតាមព្រះគម្ពីរបានឡើយ។ អ្នកដែលមិនជឿតាមដំណឹងល្អពិតនេះ កំពុងតែទាស់ប្រឆាំងនឹងដំណឹងល្អពិតនេះហើយ។ បើសិនអ្នកជឿថា ដំណឹងល្អពិតនេះ ដែលព្រះបានប្រទានឲ្យ ខុសឆ្គង សូមអញ្ជើញទាស់ប្រឆាំងនឹងព្រះចុះ។ យើងក៏ត្រូវតែ និងអាចទាស់ប្រឆាំងនឹងដំណឹងល្អមិនពេញលេញ និងក្លែងក្លាយ ដែលផ្តោតលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខផងដែរ។ តើព្រះយេស៊ូវអាចសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់យើងបានយ៉ាងដូចម្តេច បើសិនទ្រង់មិនបានទទួលយកអំពើបាបរបស់យើងជាមុន តាមរយៈបុណ្យជ្រមុជរបស់ទ្រង់?
 
 
កុំនិយាយថា អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ មានបាប
 
«ចោទប្តឹង» មានន័យថា សុំឲ្យមានការជំនុំជម្រះលើរឿងក្តីណា មួយ។ អ្នកដែលអាចចោទប្តឹង និងទាស់ប្រឆាំងនឹងអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន គឺជាអ្នកប្រព្រឹត្តអាក្រក់តែ ប៉ុណ្ណោះ។ អ្នកដែលជឿតាមដំណឹងល្អពិត មានសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះ តើអ្នកណានឹងកាត់ទោសសេចក្តីជំនឿរបស់ពួកគេ? ហើយតើអ្នកណាហ៊ាននិយាយថា ពួកគេខុសឆ្គង? គ្មានអ្នកណាម្នាក់ឡើយ ពីព្រោះគឺជាព្រះដែលរាប់ពួកគេជាសុចរិត។ ដូច្នេះ គ្មានអ្នកណាចោទប្រកាន់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ថា ពួកគេមានបាបបានឡើយ។
«ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត» (រ៉ូម ៨:៣៣)។ តើអ្នកណាអាចប្រកាសថា អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឥតមានបាប? មានតែព្រះទេ ទើបអាចធ្វើដូច្នេះបាន។ ទ្រង់ប្រកាសដោយសេចក្តីសុចរិតរបស់ទ្រង់ថា អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានរាប់ជាសុចរិតហើយ។
«បានរាប់ជាសុចរិត» មិនអនុវត្តសម្រាប់អ្នកដែលនៅតែមានបាបឡើយ ប៉ុន្តែវាអនុវត្តសម្រាប់អ្នកដែលអំពើបាបរបស់ខ្លួនពិតជាត្រូវបានអត់ទោសឲ្យហើយ។ វាមានន័យថា ការរាប់ពួកគេ «ជាឥតបាប និងសុចរិត»។ នៅពេលព្រះមានបន្ទូលថា អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឥតមានបាប តើអ្នកណាហ៊ាននិយាយថា ពួកគេខុសឆ្គង និងមិនមានសេចក្តីសុចរិតរបស់ព្រះបាន? គ្មានទេវវិទូណាម្នាក់នៅក្នុងលោកិយនេះ អាចនិយាយដូច្នេះបានសោះឡើយ។
គោលលទ្ធិនៃការញែកជាបរិសុទ្ធ ដែលព្យាយាមទទួលបានសេចក្តីបរិសុទ្ធបែបសាសនា បានធ្វើឲ្យជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះខូចហើយ។ បន្ទាប់ពីត្រូវបានសួរថា «តើពួកជំនុំរបស់ព្រះបរិសុទ្ធដែរទេ?» ទេវវិទូម្នាក់នៅប្រទេសអង់គ្លេសបានអះអាងថា ពួកជំនុំរបស់ព្រះក៏មានសេចក្តីពុករលួយផងដែរ។ ច្បាស់លាស់ណាស់ថា ទេវវិទូម្នាក់នេះមិនបានស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬមានសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះឡើយ។
ប៉ុន្តែអ្នកជឿទាំងអស់នៅក្នុងពួកជំនុំរបស់ព្រះ ដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពិតជាឥតមានបាបឡើយ។ ទោះបីជាពួកគេអាចខ្សោយនៅក្នុងសាច់ឈាមក៏ដោយ ក៏ពួកគេនៅតែមានសេចក្តីសុចរិតដ៏គ្រប់លក្ខណ៍ និងឥតខ្ចោះរបស់ព្រះដែរ។
តើគ្រប់គ្នានៅក្នុងពួកជំនុំឥតមានបាបឬ? ពិតហើយ! ពួកជំនុំគឺជាកន្លែងមួយ ដែលអ្នកជឿដែលបានញែកជាបរិសុទ្ធ និងឥតមានបាប ជួបជុំគ្នានៅក្នុងព្រះគ្រីស្ទ។ បើសិនអ្នកដែលជឿមានបាប នោះពួកគេមិនមែនជាកូនរបស់ព្រះឡើយ។ តើអ្វីបានញែកពួកគេជាបរិសុទ្ធ? គឺពិតជាសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណហើយ ដែលបានរាប់ពួកគេជាឥតមាន ដោយការទទួលបានសេចក្តីសុចរិតរបស់ព្រះ។ ទេវវិទូបាននិយាយថា សូម្បីតែពួកជំនុំរបស់ព្រះក៏មានសេចក្តីពុករលួយដែរ ពីព្រោះគាត់មិនបានជឿ ឬស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ។ 
តើអ្នកណាហ៊ាននិយាយថា អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាមនុស្សមានបាប? គឺជាព្រះទ្រង់ផ្ទាល់ ដែលបានរាប់ពួកគេជាសុចរិត។ យើងយើងដែលអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចមានបាប ដោយសារតែយើងខ្សោយបានឬ? យើងពិតជាមិនអាចមានបាបបានឡើយ! ដូច្នេះ តើនេះមានន័យថា យើងឥតមានបាប ខណៈដែលយើងកំពុងតែប្រព្រឹត្តអំពើបាបឬ? បាទ យើងឥតមានបាបឡើយ! ដូច្នេះហើយបានជាយើងចាំបាច់ត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ មនុស្សមិនចង់ធ្វើបាបទេ ប៉ុន្តែពួកគេធ្វើបាប ដោយសារតែភាពខ្សោយរបស់ពួកគេប៉ុណ្ណោះ។
មានមនុស្សមួយចំនួនតូច ដែលពិតជាចង់ធ្វើបាប ប៉ុន្តែអំពើរំលងស្ទើរតែទាំងអស់ ត្រូវបានបណ្តាលឡើង ដោយភាពខ្សោយរបស់មនុស្សជាតិ។ អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឥតមានបាបនៅក្នុងចិត្តរបស់ពួកគេឡើយ ពីព្រោះពួកគេមានសេចក្តីសុចរិតរបស់ ព្រះ។ យើងឥតមានបាបឡើយ ពីព្រោះព្រះបានដោះអំពើបាបទាំងអស់របស់យើងចេញ ដោយសេចក្តីសុចរិតរបស់ទ្រង់រួចហើយ។ ដូច្នេះហើយបានជាព្រះគម្ពីរនិយាយថា «ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត»។ គឺជាព្រះទ្រង់ផ្ទាល់ ដែលប្រកាសថា អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឥតមានបាបទេ ពីព្រោះពួកគេមានសេចក្តីសុចរិតរបស់ទ្រង់។ ដូច្នេះ យើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ប្រសិនបើព្រះយេស៊ូវមិនបានដោះអំពើបាបនៅពេលអនាគតរបស់យើងចេញទេ យើងមិនអាចបានប្រោសលោះចេញពីអំពើបាបរបស់យើង ហើយយើងក៏មិនអាចនិយាយថា យើងមិនមែនជាមនុស្សមានបាបបាន ដែរ។ បន្ទាប់ពីជឿលើសេចក្តីសុចរិតរបស់ព្រះ បើសិនយើងប្រព្រឹត្តអំពើបាប និងរស់នៅក្នុងបាប តើវាធ្វើឲ្យយើងមិនអាចបានញែកជាបរិសុទ្ធគ្រប់គ្រាន់ ឬសេចក្តីប្រោសលោះរបស់យើងខូច ហើយយើងត្រូវធ្លាក់ទៅក្នុងស្ថាននរកម្តងទៀតឬ? ទេ! បើសិនសេចក្តីសង្រ្គោះរបស់យើងចេញមកពីការញែកជាបរិសុទ្ធដោយខ្លួនឯង តើអ្នកណានៅក្នុងលោកិយនេះបានសង្រ្គោះ? គ្មានអ្នកណាម្នាក់បានសង្រ្គោះឡើយ! គ្មានអ្នកណាម្នាក់មានជីវិតឥតខ្ចោះនៅក្នុងសាច់ឈាម ហើយបានញែកជាបរិសុទ្ធ ដោយការរក្សាតាមក្រិត្យវិន័យទាំងស្រុងឡើយ។ ដូច្នេះហើយបានជា រ៉ូម ៣:១០និយាយថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង»។
 
 
តាមនិស្ស័យរបស់មនុស្ស មនុស្សមិនអាចទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយសារការប្រព្រឹត្តផ្ទាល់ខ្លួនបានឡើយ
 
ព្រះ បានបញ្ជូនព្រះរាជបុត្រាតែមួយរបស់ទ្រង់ ដែលបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយបានអនុញ្ញាតឲ្យទ្រង់សុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះមនុស្សជាតិទាំងមូលចេញពីអំពើបាបរបស់លោកិយនេះ។ ហើយអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿរបស់ពួកគេ។ ដូច្នេះហើយបានជាមានមនុស្សសុចរិតនៅក្នុងលោកិយនេះ។ ហើយលោកអ័ប្រាហាំក៏បានក្លាយជាឪពុកនៃសេចក្តីជំនឿផងដែរ ដោយការជឿតាមព្រះបន្ទូលព្រះ។
ទោះបីជាគ្រីស្ទបរិស័ទជាច្រើននិយាយថា ពួកគេអាចទទួលបាន សេចក្តីសុចរិតរបស់ព្រះ តាមរយៈគោលលទ្ធិនៃការរាប់ជាសុចរិតក៏ដោយ ក៏ការពិតគឺថា ពួកគេមិនស្គាល់ពីសេចក្តីសុចរិតរបស់ព្រះឡើយ។ តើអ្វីគឺជាសេចក្តីសុចរិតរបស់ព្រះ? វាខុសគ្នាយ៉ាងខ្លាំងពីសេចក្តីសុចរិតរបស់ មនុស្ស។ តើសេចក្តីសុចរិតរបស់ព្រះបានបើកសម្តែងឲ្យឃើញនៅក្នុងដំណឹងល្អមួយណា? វាបានបើកសម្តែងឲ្យឃើញនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ បើសិនយើងទាស់ប្រឆាំងនឹងដំណឹងល្អនេះ ដោយមិនជឿតាម មានន័យថា យើងកំពុងតែទាស់ប្រឆាំងនឹងព្រះហើយ។
គ្មានអ្នកណាម្នាក់អាចបានសង្រ្គោះចេញបាប ឬទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយមិនមានសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានឡើយ។ ហើយតើអ្នកណាអាចទាស់ប្រឆាំងនឹងសេចក្តីសុចរិតរបស់ព្រះសូម្បីតែបន្តិចបាន? ខ្ញុំបានជឿតាម និងអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អស់រយៈពេលជាយូរមកហើយ ប៉ុន្តែខ្ញុំមិនធ្លាប់បានឃើញអ្នកណាម្នាក់ ដែលអាចទាស់ប្រឆាំងនឹងដំណឹងល្អនេះបាន ឡើយ។ គ្មានអ្នកណាម្នាក់អាចទាស់ប្រឆាំងនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលស្របតាមព្រះបន្ទូលព្រះបានឡើយ ពីព្រោះដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះនេះ ផ្តល់ឲ្យយើងនូវសេចក្តីប្រោសលោះគ្រប់លក្ខណ៍ចេញពីអំពើបាបរបស់យើង។ 
 
 
តើអ្នកណាអាចថ្កោលទោសអ្នកដែលមានសេចក្តីសុចរិតរបស់ព្រះបាន?
 
ចូរ យើងអាន រ៉ូម ៨:៣៤។ «តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាងទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ។» តើអ្នកណាអាចកាត់ទោសអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ថាមានបាបបាន? គ្មានអ្នកណាអាចធ្វើដូច្នេះបានទេ។
តើអ្នកណាអាចកាត់ទោសអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ ដោយសារសេចក្តីជំនឿ ថាជាមនុស្សមានបាបបាន? ទេ គ្មានអ្នកណាអាចធ្វើដូច្នេះបានទេ។ «តើអ្នកណានឹងកាត់ទោសគេបាន?» តើអ្នកណាអាចនិយាយថា អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ជាមនុស្សមានបាបបាន?
ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់។ បើសិនអ្នកមានបាបនៅក្នុងចិត្តរបស់អ្នក អ្នកនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក។ ព្រះវិនិច្ឆ័យមនុស្ស ពីព្រោះពួកគេមានបាប។ ប៉ុន្តែព្រះមិនវិនិច្ឆ័យអ្នកណា ដែលអំពើបាបរបស់ខ្លួនត្រូវបានដោះចេញ ដោយសារសេចក្តីជំនឿរបស់ពួកគេលើ សេចក្តីសុចរិតរបស់ព្រះទេ ពីព្រោះពួកគេលែងមានបាប ដែលត្រូវទទួលការវិនិច្ឆ័យទៀតហើយ។ ដូច្នេះ នៅពេលព្រះទ្រង់ផ្ទាល់មិនវិនិច្ឆ័យអ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់ តើអ្នកណាហ៊ានថ្កោលទោសពួកគេ? បើសិនអ្នកជឿព្រះយេស៊ូវគ្រីស្ទមានបាប គាត់គឺជាមនុស្សមានបាបម្នាក់ ហើយគាត់នឹងត្រូវទទួលការវិនិច្ឆ័យ និងកាត់ទោសពីព្រះ។ ព្រះនឹងកាត់ទោសមនុស្សមានបាបទាំងអស់ សម្រាប់អំពើបាបនៅក្នុងចិត្តរបស់ពួកគេ ប៉ុន្តែបើសិនពួកគេជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងទទួលបានសេចក្តីសុចរិតរបស់ព្រះ ពួកគេឥតមានបាបនៅក្នុងបញ្ញាចិត្តរបស់ពួកគេ និងនៅចំពោះព្រះឡើយ ហើយក៏គ្មានអ្នកណាអាចកាត់ទោសពួកគេបានដែរ។ 
«តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាងទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ។» ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ បានយាងមកផែនដីនេះ ដើម្បីប្រទានសេចក្តីសុចរិតរបស់ព្រះដល់យើង បានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន-បាទ្ទីស ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើង បានសុគតនៅលើឈើឆ្កាង ដោយការបង្ហូរព្រះលោហិតទ្រង់ និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះរបស់យើង។ ឥឡូវនេះ ទ្រង់គង់នៅខាងស្តាំងព្រះវរបិតា ហើយទូលអង្វរជំនួសយើង ក្នុងនាមជាព្រះអង្គសង្រ្គោះរបស់យើង។ 
ព្រះយេស៊ូវអធិស្ឋានសម្រាប់យើងនៅលើស្ថានសួគ៌។ ហើយព្រះវិញ្ញាណបរិសុទ្ធ ក៏អធិស្ឋានសម្រាប់អ្នកដែលមានសេចក្តីសុចរិតរបស់ព្រះផងដែរ។ ទ្រង់ក៏អធិស្ឋានទៅកាន់ព្រះវរបិតាសម្រាប់យើងផងដែរ ប៉ុន្តែនៅក្នុងរបៀបផ្សេងមួយ «ដោយដំងូរដែលរកថ្លែងពុំបានវិញ» កាលណាយើងខ្សោយនៅក្នុងចិត្តរបស់យើង។
សេចក្តីសុចរិតរបស់ព្រះនៅក្នុងចិត្តរបស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺគ្រប់លក្ខណ៍។ ហើយភាពគ្រប់លក្ខណ៍នៃ សេចក្តីសុចរិតរបស់ព្រះប្រាប់យើងថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណក៏ត្រឹមត្រូវ និងគ្រប់លក្ខណ៍ផងដែរ។