Search

សេចក្តីអធិប្បាយ

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 3-4] ពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះ ដែលផ្គាប់ព្រះហឫទ័យទ្រង់ (វិវរណៈ ៣:៧-១៣)

ពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះ ដែលផ្គាប់ព្រះហឫទ័យទ្រង់
(វិវរណៈ ៣:៧-១៣)
 

នៅតែមានពួកជំនុំដូចជាពួកជំនុំក្រុងភីឡាដិលភានៅក្នុងលោកិយនេះ

នៅទីនេះ ព្រះប្រាប់យើងថា ក្នុងចំណោមពួកជំនុំទាំង៧នៅស្រុកអាស៊ី ពួកជំនុំដែលព្រះសរសើរ និងស្រឡាញ់ជាងគេបំផុត គឺជាពួកជំនុំក្រុងភីឡាដិលភា។
នៅគ្រាសព្វថ្ងៃនេះ យើងក៏អាចមើលឃើញផងដែរថា ព្រះដែលបានមានបន្ទូលទៅកាន់ពួកជំនុំទាំង៧នៅស្រុកអាស៊ី ចង់ឲ្យពួកជំនុំរបស់ទ្រង់បានដូចជាពួកជំនុំក្រុងភីឡាដិលភា ដើម្បីឲ្យទ្រង់ធ្វើការ តាមរយៈពួកគេ ហើយពួកគេអាចបានគាប់ដល់ព្រះហឫទ័យទ្រង់បាន។ សូម្បីតែនៅសព្វថ្ងៃនេះ ពួកជំនុំដែលព្រះសរសើរ កំពុងតែអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ពេលនេះក៏ដូចជាពេលមុន ពួកបរិសុទ្ធដែលស្មោះត្រង់ចំពោះព្រះជារបស់ពួកជំនុំ ដែលប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទោះបើពួកគេមានសមត្ថភាពដែលមានដែនកំណត់ក៏ដោយ។ ព្រះសព្វព្រះ ហឫទ័យចំពោះអ្នកបម្រើទាំងនេះ។ ពួកគេមិនអាចដេញអារក្សចេញ ដោយការដាក់ដៃលើ ឬទាយបានឡើយ។ ហើយពួកគេក៏មិនមានជំនាញនិយាយពិសេស ឬកម្លាំងទាក់ទាញអ្វីដែរ។ ប៉ុន្តែការតែមួយគត់ ដែលពួកគេធ្វើគឺថា ពួកគេជឿ និងកំពុងតែប្រកាសថា ព្រះយេស៊ូវតែមួយអង្គគត់ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់យើង តែម្តងជាសម្រេច ដោយការទទួលផ្ទុកអំពើបាបរបស់មនុស្សជាតិដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន និងថា ការជំនុំជម្រះអំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើព្រះគ្រីស្ទ តាមរយៈព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ 
អ្នកបម្រើទាំងនេះគ្រាន់តែជាពួកអ្នកជឿ ដែលដើរតាមព្រះអម្ចាស់ ថ្វាយបង្គំទ្រង់ និងស្តាប់តាមបំណងព្រះហឫទ័យទ្រង់ ដោយសេចក្តីជំនឿរបស់ពួកគេតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ។ អ្នកដែលប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនមានទ្រព្យសម្បត្តិលោកិយហូរហៀរនោះទេ ហើយក៏មិនមានទេពកោសល្យអ្វីដែរ។ អ្វីដែលពួកគេមាន គឺជាសេចក្តីជំនឿ និងភាពឆេះឆួលរបស់ពួកគេសម្រាប់ការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ពួកគេជឿថា ការបម្រើការងារនៃការប្រកាសដំណឹងល្អគឺជាអ្វីដែលផ្គាប់ដល់ព្រះហឫទ័យព្រះអម្ចាស់ ពីព្រោះទ្រង់ពិតជាបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន សុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញមែន ដើម្បីលាងសម្អាតអំពើបាបទាំងអស់។ ដូច្នេះ អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គ្រាន់តែអរព្រះគុណដល់ព្រះអម្ចាស់ និងដើរតាមទ្រង់ប៉ុណ្ណោះ។ 
អ្វីដែលយើងចង់បានគឺថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណត្រូវបានប្រកាសទៅដល់មនុស្សគ្រប់គ្នា ហើយមនុស្សគ្រប់គ្នាបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ។ ព្រះបានអនុញ្ញាតឲ្យយើងប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទៅកាន់ទូទាំងពិភពលោក យ៉ាង អស្ចារ្យ ហើយទ្រង់បានប្រទានពរដល់យើង ដើម្បីឲ្យយើងអាចបង្កើតផលផ្លែជាច្រើន។ ហើយទ្រង់ក៏បានប្រទានឲ្យយើងនូវសេចក្តីជំនឿដែលអាចប្រឈមនឹងទុក្ករកម្មនៅថ្ងៃចុងក្រោយបាន និងព្រះពរនៃការលើកឡើងទៅក្នុងពពក និងជីវិតនៅក្នុងនគររាជ្យមួយពាន់ឆ្នាំផងដែរ។ ព្រះបានអនុញ្ញាតឲ្យយើងប្រឈមនឹងទុក្ករកម្មសម្រាប់ព្រះអម្ចាស់ ហើយទ្រង់បានអនុញ្ញាតឲ្យយើងចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ និងទទួលបានសិរីល្អនៃស្ថានសួគ៌ផងដែរ។ 
យើងទាំងអស់គ្នាដែលប្តេជ្ញាចំពោះការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ជារបស់ពួកជំនុំជាទីស្រឡាញ់របស់ព្រះ។
ចូរយើងគិតអំពីរបៀបដែលយើងអាចប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ពិភពលោកទាំងមូល។ ព្រះបានប្រាប់ពួកជំនុំរបស់ទ្រង់ថា ទ្វារចូលទៅដល់ការប្រកាសដំណឹងល្អត្រូវបានបើករួចហើយ។ ហើយដោយសារគ្មានអ្នកណាម្នាក់អាចបញ្ឈប់អ្វីដែលព្រះបានកំណត់ នោះទ្រង់ពិតជានឹងបំពេញសម្រេចគ្រប់យ៉ាង។ 
ព្រះបានអនុញ្ញាតឲ្យយើងដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីប្រកាសដំណឹងល្អនេះទៅកាន់លោកិយទាំងមូល។ សូម្បីតែនៅសព្វថ្ងៃនេះ ពួកជំនុំរបស់ទ្រង់នៅតែមានពរ ដើម្បីធ្វើការងារសម្រាប់ការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅលើផែនដីនេះ។ នៅពេលសម្លឹងមើលសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេអាចមានពេញដោយភាពខ្សោយ។ ប៉ុន្តែដោយសារនៅក្នុងចិត្តរបស់ពួកគេ មានសេចក្តីស្រឡាញ់របស់ពួកគេសម្រាប់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ព្រះធ្វើឲ្យពួកគេបានខ្ជាប់ខ្ជួន ហើយធ្វើការ តាមរយៈពួកគេ។ 
ការដែលនៅតែមានពួកគេទាំងនេះនៅក្នុងពិភពលោក គឺជាសេចក្តីសង្ឃឹមដ៏ធំសម្រាប់លោកិយនេះហើយ។ ព្រះបានប្រគល់ការងារប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដល់ពួកគេ ហើយទ្រង់ក៏បានធ្វើឲ្យប្រាកដថា គ្មានអ្នកណាអាចបញ្ឈប់អ្វីដែលពួកគេធ្វើបានឡើយ។ ពួកគេកំពុងតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់លោកិយទាំង មូល។ ព្រះចម្រើនកម្លាំងដល់ពួកគេ ការពារពួកគេ និងធ្វើការជាមួយពួកគេ។ ឥឡូវនេះ យើងនឹងមើលឃើញថា ព្រះប្រទានពរដល់អ្នកដែលរួបរួមខ្លួនពួកគេជាមួយនឹងការងារនេះ និងប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់គ្រប់ទាំងជាតិសាសន៍នៅក្នុងលោកិយនេះ គឺទាំងខាងសាច់ឈាម និងខាងវិញ្ញាណផង។
យើងកំពុងតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់គ្រប់ទីកន្លែងនៃលោកិយនេះ តាមរយៈសៀវភៅបោះពុម្ព និងអេឡិចត្រូនិក របស់យើង។ យើងធ្វើការងារនេះ រហូតទៅដល់ចុងបំផុតនៃផែនដីនេះ ហើយព្រះអម្ចាស់ក៏នឹងបន្តធ្វើការ តាមរយៈយើង រហូតដល់នគររបស់ព្រះគ្រីស្ទលេចមកនៅលើផែនដីនេះ។ ព្រះនឹងជួយឲ្យយើងអាចប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់មនុស្សចំនួន៦.៥ពាន់លាននាក់នៅក្នុងពិភពលោកនេះ តាមរយៈព័ន្ធកិច្ចអក្សរសាស្ត្ររបស់យើង។ សូមព្រះប្រទានពរដល់យើងទាំងអស់គ្នា!
ដើម្បីឲ្យយើងធ្វើការងារដែលផ្គាប់ព្រះហឫទ័យព្រះ យើងត្រូវត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមខាងវិញ្ញាណ។ ដូច្នេះ ខ្ញុំអធិស្ឋានដល់ព្រះថា ទ្រង់នឹងប្រទានពរ ហើយធ្វើឲ្យអ្នកបម្រើទាំងអស់របស់ទ្រង់បានរឹងមាំ។ គ្មានអ្នកណាម្នាក់ ដែលស្មោះត្រង់ដូចជាព្រះអម្ចាស់របស់យើងឡើយ។ ខ្ញុំជឿថា គ្មានសេចក្តីពិតណានៅក្នុងលោកិយនេះ ដែលអាចផ្តល់សេចក្តីសង្រ្គោះពិតប្រាកដ និងគ្រប់លក្ខណ៍ដល់យើង ដូចជាដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ដែលយើងជឿតាម បានផ្តល់ឲ្យយើងបានឡើយ។
 

កណ្ឌគម្ពីរវិវរណៈគឺជាព្រះបន្ទូលនៃព្រះពរសម្រាប់អ្នកដែលឈ្នះ

ព្រះបានប្រាប់យើងថា «អ្នកណាដែលឈ្នះ អញនឹងឲ្យបរិភោគពីដើមជីវិត»។ សេចក្តីពិតនេះមានន័យថា ព្រះនឹងអនុញ្ញាតឲ្យមនុស្សបែបនេះរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំរបស់ទ្រង់។ «អ្នកណាដែលឈ្នះ» នៅទីនេះ សំដៅទៅលើអ្នកដែលការពារសេចក្តីជំនឿរបស់ខ្លន ដោយការ តយុទ្ធជាមួយពួកអាទទឹងនឹងព្រះគ្រីស្ទ ដោយសេចក្តីពិត នៅថ្ងៃចុងក្រោយ ហើយសម្រាប់សព្វថ្ងៃនេះ គឺជាអ្នកដែលតយុទ្ធ និងយកឈ្នះលើពួកអ្នកដើរតាមដំណឹងល្អក្លែងក្លាយ ដោយសេចក្តីជំនឿរបស់ខ្លួនតាមព្រះបន្ទូលនៃសេចក្តីពិត។ យើងត្រូវតែយកឈ្នះលើសេចក្តីអាក្រក់ ដោយ សេចក្តីល្អ ដោយការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់លោកិយទាំងមូល។ យើងត្រូវតែតយុទ្ធ និងយកឈ្នះលើពួកអ្នកកុហក និងគោលលទ្ធិខុសឆ្គងទាំងអស់ ដោយសេចក្តីជំនឿតាមព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ។ 
ដើម្បីតយុទ្ធ និងយកឈ្នះលើពួកអ្នកកុហក យើងតែងតែត្រូវសញ្ជឹងគិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ឥឡូវនេះ បើសិនយើងបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងបានស្អាតពីអំពើបាបទាំងអស់របស់យើងហើយ ការតយុទ្ធរបស់យើងជាមួយពួកអ្នកកហុកត្រូវតែចាប់ផ្តើមពីពេលវេលានេះហើយ។ អ្នកដែលជឿតាមដំណឹងល្អពី តយុទ្ធ និងយកឈ្នះលើអ្នកដែលមានដំណឹងល្អក្លែងក្លាយ។ 
យើងត្រូវតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ពួកអ្នកដើរតាមដំណឹងល្អក្លែងក្លាយ។ ហេតុអ្វី? ពីព្រោះអំណាចនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណអាចបំផ្លាញសេចក្តីជំនឿក្លែងក្លាយរបស់ពួកគេ ហើយនាំពួកគេមកឯជីវិតថ្មីបាន។ ព្រះគម្ពីរប្រាប់យើងឲ្យយកឈ្នះលើ សេចក្តីអាក្រក់ ដោយសេចក្តីល្អ។ ដូច្នេះ យើងមិនត្រូវបោះបង់ការតយុទ្ធខាងវិញ្ញាណដ៏ល្អរបស់យើង ដែលសង្រ្គោះព្រលឹងទាំងនេះចេញពីអំពើបាបរបស់ពួកគេឡើយ។
មានព្រះពរនៃសេចក្តីសង្រ្គោះខាងព្រលឹង នៅក្នុងការតយុទ្ធខាងវិញ្ញាណរបស់យើង។ យើងអាចថ្វាយផលផ្លែនៃជីវិតអស់កល្បជានិច្ចទាំងអស់ទៅចំពោះព្រះបាន ដោយការតយុទ្ធ និងការយកឈ្នះលើពួកអ្នកកុហក ដោយជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
 

ព្រះអម្ចាស់ប្រាប់យើងឲ្យរៀនពីរឿងប្រៀបប្រដូចអំពីដើមល្វា

ដើមល្វាគឺជានិមិត្តរូបនៃជាតិសាសន៍អ៊ីស្រាអែល។ ជាតិសាសន៍នីមួយៗមានដើមឈើ ឬផ្ការបស់ខ្លួន ហើយដើមល្វាគឺជានិមិត្តរូបនៃជាតិសាសន៍អ៊ីស្រាអែល។ អ្នកត្រូវតែដឹងថា នៅពេលអ៊ីស្រាអែលមានដុះរុក្ខជាតិក្រាស់ នោះថ្ងៃចុងក្រោយជិតមកដល់លោកិយនេះហើយ។ ព្រះគម្ពីរប្រាប់យើងថា ព្រះអម្ចាស់នឹងយាងមកវិញ កាលណាជាតិសាសន៍ អ៊ីស្រាអែលត្រូវបានកសាងឡើងវិញនៅលើផែនដីនេះ និងមានអំណាចយ៉ាងខ្លាំងអស្ចារ្យ។
នៅសព្វថ្ងៃនេះ សារព័ត៌មានផ្សាយយ៉ាងច្រើនអំពីជម្លោះរវាងជនជាតិអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីន។ ឥឡូវនេះ អ៊ីស្រាអែលកាន់កាប់តំបន់ត្រួតត្រាពីមុនរបស់ខ្លួន និងបានក្លាយជាមហាអំណាចមួយហើយ។ ប៉ុន្តែអនាគតរបស់អ៊ីស្រាអែលពឹងផ្អែកទាំងស្រុងលើព្រះ។ ទោះបីជា អ៊ីស្រាអែលងើបឡើង ឬធ្លាក់ចុះនៅពេលអនាគត នឹងត្រូវបំពេញសម្រេចតាមព្រះបន្ទូលព្រះទាំងអស់។ ហើយនៅពេលអ៊ីស្រាអែលរលត់ចេញពីផែនដីនេះ អ្នកត្រូវតែដឹងថា នេះគឺជាការយាងមកជាលើកទីពីររបស់ព្រះ អម្ចាស់មកកាន់ផែនដីហើយ។ ព្រះគម្ពីរនិយាយថា ព្រះអម្ចាស់នឹងយាងមក នៅពេលស្លឹកដើមល្វាដុះក្រាស់ ហើយនេះគឺជាការប្រាប់ជាមុនអំពីចុងបញ្ចប់នៃលោកិយនេះ តាមរយៈការស្តាឡើងវិញ និងសេចក្តីចម្រុងចម្រើនរបស់អ៊ីស្រាអែល។ ហើយវាក៏ប្រាប់ជាមុនផងដែរថា នៅថ្ងៃចុងក្រោយ គ្រោះកាចនឹងវាយប្រហារបរិស្ថានធម្មជាតិនៃផែនដីនេះ។
ព្រះប្រាប់គ្រប់គ្នាឲ្យមាន និងរក្សាសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ គោលបំណងទាំងអស់របស់ព្រះផ្តោតលើសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ អ្នកដែលជឿតាមដំណឹងល្អពិតនេះ បានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ។ ព្រះ អម្ចាស់បានប្រាប់យើងថា «ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យបានរាប់ជាគួរនឹងរួចពីការទាំងនេះដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្សផង» (លូកា ២១:៣៦)។ តាមរយៈកម្លាំងផ្ទាល់ខ្លួនរបស់យើង យើងមិនអាចរួចពីសេចក្តីទុក្ខវេទនាដែលនឹងត្រូវមកដល់បានឡើយ។ ប៉ុន្តែតាមរយៈការជឿតាមព្រះបន្ទូលព្រះ យើងអាចយកឈ្នះលើវាបាន។ ឥឡូវនេះ យើងកំពុងតែស្ថិតនៅក្នុងកាលៈទេសៈមួយ ដែលយើងត្រូវតែត្រៀមសេចក្តីជំនឿរបស់យើងលើទុក្ករកម្ម ឲ្យរួចជាស្រេច ពីព្រោះសេចក្តីទុក្ខវេទនាកំពុងតែជិតមកដល់យើងហើយ។ 
ប្រសិនបើគ្រីស្ទបរិស័ទគិតថា ពួកគេនឹងមិនប្រឈមនឹងសេចក្តីទុក្ខវេទនាដ៏ធំ នៅពេលថ្ងៃចុងក្រោយមកដល់ទេ នោះសេចក្តីជំនឿរបស់ពួកគេខុសយ៉ាងធ្ងន់ធ្ងរហើយ។ យើងមិនត្រូវជឿតាមគោលលទ្ធិនៃការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនាឡើយ។ គោលលទ្ធិនេះខុសពីសេចក្តីពិតនៅក្នុងព្រះគម្ពីរ ពីព្រោះបទគម្ពីរ ជាពិសេសកណ្ឌគម្ពីរ វិវរណៈ ប្រាប់យើងថា ទុក្ករកម្មរបស់ពួកបរិសុទ្ធនឹងកើតឡើង បន្ទាប់ពី រយៈពេលបីឆ្នាំកន្លះនៃសេចក្តីទុក្ខវេទនាដ៏ធំបញ្ចប់ទៅ។ ដូច្នេះ ពួកបរិសុទ្ធដែលគិតថា ពួកគេនឹងមិនចូលទៅក្នុងសេចក្តីទុក្ខវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំ មានជំនឿដែលមានគ្រោះថ្នាក់យ៉ាងខ្លាំង។ អ្នកត្រូវតែដឹងថា អ្នកដែលជឿព្រះយេស៊ូវ នឹងស្ថិតនៅពាក់កណ្តាលនៃសេចក្តីទុក្ខវេទនាដ៏ធំ។ 
បើសិនពិចារណាព្រះបន្ទូលព្រះទាំងមូល តើមនុស្សសុចរិតនឹងរស់នៅក្នុងលោកិយនេះដល់ពេលណា? ពួកគេនឹងនៅលើផែនដីនេះ រហូតដល់សាតាំងតម្រូវឲ្យមនុស្សមានបាបទទួលសញ្ញារបស់វា ហើយពួកបរិសុទ្ធត្រូវប្រឈមនឹងទុក្ករកម្ម ដោយសារទាហានរបស់ពួកអាទទឹងនឹងព្រះគ្រីស្ទ។ នេះហើយគឺជាសេចក្តីជំនឿ ដែលព្រះបានបើកសម្តែង និងសេចក្តីជំនឿត្រឹមត្រូវ។ 
 

ការតយុទ្ធដ៏ធំដែលនឹងមកដល់នៅថ្ងៃចុងក្រោយ

លទ្ធផលនៃសេចក្តីជំនឿរបស់មនុស្សសុចរិតត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីទុក្ខវេទនា ដែលព្រះបានបណ្តាលឲ្យកើតឡើង។ អ្នកត្រូវតែដឹងថា បើសិនអ្នកមិនមានសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ អ្នកនឹងមិនទទួលបានជ័យជំនះពិតប្រាកដនៅក្នុងការ តយុទ្ធរបស់អ្នកជាមួយសាតាំងនៅថ្ងៃចុងក្រោយបានឡើយ។ ប៉ុន្តែនៅក្នុងពេលជាមួយគ្នា អ្នកក៏ត្រូវតែដឹងយ៉ាងច្បាស់លាស់ផងដែរថា ជ័យជំនះចុងក្រោយគឺជារបស់មនុស្សសុចរិត ពីព្រោះពួកគេនឹងក្លាយជាអ្នកឈ្នះពិតប្រាកដ ដោយសារសេចក្តីជំនឿរបស់ពួកគេតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទោះបើថ្ងៃចុងក្រោយនៃលោកិយនេះជិតមកដល់ហើយក៏ ដោយ។ ដូច្នេះ យើងត្រូវតែបញ្ចប់ការងារប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់លោកិយទាំងមូល មុនពេលថ្ងៃចុងក្រោយមកដល់។ 
យើងត្រូវតែផ្គាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ យើងមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាព្រះបន្ទូលនៃសេចក្តីជំនឿ ដែលអាចផ្តល់ជ័យជំនះចុងក្រោយដល់យើងបាន។ ព្រះកំពុងតែប្រាប់លោកិយនេះជាមុន អំពីថ្ងៃចុងក្រោយរបស់វាហើយ។ ហើយយើងក៏ត្រូវតែដឹងផងដែរថា ព្រះអម្ចាស់នឹងយាងត្រឡប់មកវិញនៅពេលនោះ ទ្រង់នឹងលើកពួកបរិសុទ្ធឡើងទៅលើស្ថានសួគ៌ ហើយទ្រង់នឹងទម្លាក់សេចក្តីវេទនាដ៏ធំមកលើអ្នកដែលនៅសេសសល់នៅលើផែនដីនេះ។ ដូច្នេះ យើងត្រូវតែទទួលយកថ្ងៃចុងក្រោយ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាការពាក់សេចក្តីជំនឿពិតប្រាកដ។ ព្រះបានប្រាប់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឲ្យរង់ចាំនគររាជ្យមួយពាន់ឆ្នាំ នៅក្នុងសេចក្តីជំនឿ ដូចដែលទ្រង់បានមានបន្ទូលនៅសម័យលោកណូអេថា ចុងបញ្ចប់នៃលោកិយនេះនឹងមកដល់ ខណៈដែលមនុស្សកំពុងតែស៊ី និងផឹក។
ប្រសិនបើមិនមានការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ មនុស្សមិនអាចដោះស្រាយបញ្ហាទាំងអស់នៃថ្ងៃចុងក្រោយរបស់លោកិយនេះបានឡើយ។ ដូច្នេះ យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ព្រះមិនអាចទ្រាំទ្រចំពោះអ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានសោះឡើយ។ នៅតំណាក់កាលចុងក្រោយនៃថ្ងៃចុងក្រោយ ព្រះនឹងនាំគ្រោះកាចដ៏សាហាវបំផុតមកកាន់ផែនដីនេះ។ ហើយដោយសារអ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនអាចគេចរួចពីការជំនុំជម្រះដ៏សុចរិតរបស់ព្រះបាន ឥឡូវនេះ ពួកគេត្រូវតែជឿតាមដំណឹងល្អនេះ។
ដូច្នេះ ដើម្បីបានរួចពីការជំនុំជម្រះរបស់ព្រះ មនុស្សគ្រប់គ្នាពិតជាចាំបាច់ត្រូវរៀនពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយជឿតាម ដោយអស់ពីចិត្តរបស់ខ្លួន។ សេចក្តីពិតនៃសេចក្តីសង្រ្គោះដែលមានភាពចាំបាច់សម្រាប់មនុស្សគ្រប់គ្នា គឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅចំពោះព្រះ គ្មានដំណឹងល្អពិតណាផ្សេងទៀត ក្រៅពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ។ លើសជាងពេលមុនៗទាំងអស់ ឥឡូវនេះ លោកិយនេះពិតជាត្រូវការដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណយ៉ាងខ្លាំង ពីព្រោះវារស់នៅក្នុងបាបយ៉ាងជ្រៅ ជាមួយនឹងវប្បធម៌បាបរបស់វា។ 
ដោយសារនៅគ្រាចុងក្រោយនេះលែងមានការធានាសម្រាប់អនាគតទៀតហើយ មនុស្សរស់នៅជារៀងរាល់ថ្ងៃ ដោយការប្រព្រឹត្តអំពើបាប និងការដេញតាមសេចក្តីប៉ងប្រាថ្នារបស់ពួកគេតែប៉ុណ្ណោះ។ សេចក្តីសង្ឃឹមពិតប្រាកដមាននៅក្នុងព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ ហើយមានតែព្រះបន្ទូលនេះប៉ុណ្ណោះ ដែលអាចផ្តល់សេចក្តីសង្ឃឹមពិតប្រាកដដល់យើងបាន។ ប៉ុន្តែលោកិយនេះបានក្លាយទៅជាលោកិយមួយ ដែលមិនស្វែងរកព្រះទេ។ ដោយអ្នកមានបាប ហើយព្រះនឹងជំនុំជម្រះអ្នកសម្រាប់អំពើបាបរបស់អ្នកក្នុងពេលដ៏ឆាប់ អ្នកត្រូវតែជឿដោយអស់ពីចិត្ត តាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានប្រទានឲ្យ ដើម្បីបានសង្រ្គោះចេញពីការជំនុំជម្រះដ៏សាហាវរបស់ព្រះ។ ព្រះគម្ពីរកំពុងតែដាស់តឿនគ្រប់គ្នាឲ្យប្រែចិត្តចេញពីអំពើបាបរបស់ខ្លួន បែរមកឯព្រះ និងទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ចុងបញ្ចប់នៃលោកិយនេះគឺជាពេលវេលាមួយ ដែលមនុស្សនឹងធ្លាក់ទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ដោយមិនដឹងខ្លួន ពីព្រោះពួកគេបានបរិភោគ និងដេកលក់នៅក្នុងបាប។
មនុស្សត្រូវតែទទួលបានសេចក្តីសង្រ្គោះចេញពីបាបរបស់ខ្លួនពីព្រះ ប៉ុន្តែបើសិនមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ តើពួកគេអាចបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេបានយ៉ាងដូចម្តេច? គ្រប់គ្នាត្រូវតែដឹងថា ខ្លួនត្រូវប្រឈមនឹងការជំនុំជម្រះដ៏សាហាវរបស់ព្រះ ដោយសារតែអំពើបាបរបស់ខ្លួន ហើយដឹងថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាសេចក្តីពិតអំពីសេចក្តីប្រោសលោះ និងព្រះបន្ទូលនៃព្រះពរ។ 
ព្រះគម្ពីរមិនប្រាប់យើងអំពីថ្ងៃ និងម៉ោងជាក់លាក់ ដែលចុងបញ្ចប់នៃលោកិយនេះនឹងមកដល់ឡើយ។ ការលាក់ទុកពេលវេលានៃចុងបញ្ចប់នៃលោកិយនេះគឺជាប្រាជ្ញារបស់ព្រះ។ បើសិនព្រះបើកសម្តែងពេលវេលានៃចុងបញ្ចប់នេះ វានឹងនាំមកនូវវាសនាដ៏អាក្រក់ហើយ។ ដូច្នេះហើយបានជាព្រះលាក់ទុកថ្ងៃនៃការជំនុំជម្រះពីមនុស្ស។ ប៉ុន្តែកាលណាពេលកំណត់មកដល់ ទ្រង់នឹងសម្រេចគ្រប់យ៉ាង ហើយពិភពលោកថ្មីនឹងចាប់ផ្តើម។
នៅក្នុងបទគម្ពីររបស់យើង ព្រះបានមានបន្ទូលថា «ហើយដោយព្រោះឯងបានកាន់តាមរឿង ពីសេចក្តីអត់ធ្មត់របស់អញ នោះអញនឹងរក្សាឯងឲ្យរួចពីវេលាល្បង ដែលត្រូវមកលើលោកីយ៍ទាំងមូល ដើម្បីនឹងល្បងលដល់ពួកអ្នក ដែលនៅលើផែនដីទាំងប៉ុន្មាន»។ ព្រះបន្ទូលនេះគឺជា សេចក្តីសន្យារបស់ព្រះថា ទ្រង់នឹងសង្រ្គោះពួកបរិសុទ្ធចេញពីគ្រោះកាចទាំង៧ ដែលនឹងកើតឡើងនៅលើផែនដីនេះ បន្ទាប់ពីទុក្ករកម្ម។ ទោះបីជាយ៉ាងណា នេះមិនមានន័យថា ទ្រង់នឹងមិនអនុញ្ញាតឲ្យពួកបរិសុទ្ធត្រូវប្រឈមនឹងទុក្ករកម្ម ឬបៀតបៀន ដោយពួកអាទទឹងនឹងព្រះគ្រីស្ទ នៅថ្ងៃចុងក្រោយឡើយ។ មនុស្សយ៉ាងច្រើននឹងប្រឈមនឹងការជំនុំជម្រះដ៏ សាហាវរបស់ព្រះ ដោយសារតែមិនបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងមិនបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន។ ជាលទ្ធផល ព្រលឹងដែលមានបាបរបស់ពួកគេ ពិតជានឹងធ្លាក់ទៅក្នុងស្ថាននរក។ ប៉ុន្តេព្រះនឹងអនុញ្ញាតឲ្យពួកបរិសុទ្ធធ្វើទុក្ករកម្មជាមុន ពីព្រោះទុក្ករកម្មនេះគឺជាអ្វីដែលនឹងសង្គ្រោះពួកគេចេញពីគ្រោះកាចដ៏សាហាវ។
 

តើនៅគ្រាចុងក្រោយនៃសេចក្តីទុក្ខវេទនា មនុស្សនឹងទទួលយកសញ្ញាអ្វី?

ព្រះគម្ពីរប្រាប់យើងថា មនុស្សនឹងទទួលសញ្ញាដែលមានឈ្មោះរបស់ពួកអាទទឹងនឹងព្រះគ្រីស្ទ។ ប៉ុន្តែព្រះបន្ទូលនៃការបើកសម្តែងក៏ប្រាប់យើងផងដែរថា អ្នកដែលទទួលយកសញ្ញាឈ្មោះរបស់ពួកអាទទឹងនឹងព្រះគ្រីស្ទដាក់នៅលើថ្ងាស ឬដៃស្តាំ នឹងត្រូវធ្លាក់ទៅក្នុងបឹងភ្លើង។ តាម រយៈការទទួលយកសញ្ញានៃឈ្មោះរបស់ពួកអាទទឹងនឹងព្រះគ្រីស្ទនេះ ពួកគេនឹងក្លាយជាបាវបម្រើរបស់សាតាំង ជារៀងរហូត។ បឹងភ្លើង និងស្ពាន់ធ័រត្រូវបានរៀបចំសម្រាប់អ្នកដែលមានបាប។ 
ឥឡូវនេះ គ្រានៃព្រះគុណកំពុងតែកន្លងទៅហើយ នៅពេលមនុស្សអាចបានសង្រ្កោះចេញពីអំពើបាបរបស់ពួកគេ ដោយសារសេចក្តីជំនឿ។ ព្រះគម្ពីរកត់ត្រាថា ចំនួនដ៏ច្រើននៃទុក្ករបុគ្គលនឹងកើតឡើង នៅថ្ងៃចុងក្រោយ។ ដោយសារឈ្មោះរបស់ទុក្ករបុគ្គលទាំងអស់ត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិត ពួកគេនឹងបដិសេធសញ្ញានៃឈ្មោះរបស់ពួកអាទទឹងនឹងព្រះគ្រីស្ទ ដោយស្វ័យប្រវត្តិ។ 
ព្រះប្រាប់យើងថា អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងត្រូវប្រឈមនឹងទុក្ករកម្មនៅពេលនេះហើយ។ ពួកគេនឹងត្រូវប្រឈមនឹងទុក្ករកម្ម ដោយសារពួកគេបដិសេធមិនទទួលយកសញ្ញារបស់សាតាំង។ អ្នកដែលបានធ្វើជាមនុស្សសុចរិត មិនត្រូវភ័យខ្លាចចំពោះ ទុក្ករកម្មនៅថ្ងៃចុងក្រោយទេ ប៉ុន្តែត្រូវតែអរព្រះគុណដល់ព្រះវិញ សម្រាប់នគររាជ្យមួយពាន់ឆ្នាំ ដែលរង់ចាំពួកគេ បន្ទាប់ពីទុក្ករកម្មរបស់ពួកគេ។
ដោយសារការទទួលសញ្ញានៃឈ្មោះរបស់ពួកអាទទឹងនឹងព្រះគ្រីស្ទគឺជាអំពើក្បត់ព្រះអម្ចាស់របស់យើង យើងត្រូវតែបដិសេធវា។ នៅគ្រានោះ យើងទាំងអស់គ្នាអាចងើបឈរប្រឈមនឹងទុក្ករកម្មរបស់យើង ដើម្បីរក្សាសេចក្តីជំនឿរបស់យើងនៅក្នុងព្រះ និងថ្វាយសិរីល្អដល់ព្រះ។ ហើយព្រះអម្ចាស់បានប្រាប់យើងថា ទ្រង់នឹងប្រទានកម្លាំងដល់ពួកបរិសុទ្ធ ដើម្បីយកឈ្នះលើទុក្ខលំបាកទាំងអស់។ 
 
 
តើពួកជំនុំនៃព្រះគួរតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយរបៀបណា ហើយយូរដល់ពេលណា?

តើព្រះអម្ចាស់របស់យើងបានអនុញ្ញាតឲ្យយើងប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដល់ពេលណា? ចម្លើយគឺថា រហូតដល់ទុក្ករកម្មរបស់យើងនៅគ្រានៃសេចក្តីទុក្ខវេទនាដ៏ធំ។ ព្រះបានបើកទ្វារនៃការប្រកាសដំណឹងល្អយ៉ាងធំ សម្រាប់មនុស្សសុចរិត ដើម្បីឲ្យពួកគេអាចប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ រហូតដល់ពេលនោះ។ មនុស្សសុចរិតនឹងបន្តប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ រហូតដល់ពេលនៃ ទុក្ករកម្មរបស់ពួកគេ។ ហើយបន្ទាប់មក នឹងមានគ្រោះកាចដ៏គួរឲ្យភ័យរន្ធត់នៅលើផែនដីនេះ។ 
ឥឡូវនេះ មនុស្សសុចរិត និងមនុស្សមានបាបរស់នៅ ដោយមាន ធម្មជាតិដ៏ស្រស់ស្អាតរបស់ព្រះអម្ចាស់នៅជុំវិញ។ រហូតដល់ការមកដល់នៃគ្រានៃសេចក្តីទុក្ខវេទនា មនុស្សសុចរិតត្រូវតែរក្សាសេចក្តីជំនឿរបស់ខ្លួនឲ្យបរិសុទ្ធ ហើយរង់ចាំព្រះអម្ចាស់ ដោយការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ មនុស្សសុចរិតត្រូវបង្កើតវាលស្រែនៃដំណឹងល្អ។
នៅថ្ងៃចុងក្រោយ នៅពេលយើងត្រូវបានគេបង្ខំឲ្យទទួលសញ្ញានៃពួកអាទទឹងនឹងព្រះគ្រីស្ទ យើងត្រូវតែតយុទ្ធ និងយកឈ្នះលើមនុស្សខាងលោកិយនេះ ដោយសេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យយើង។ នៅពេលពួកអាទទឹងនឹងព្រះគ្រីស្ទធ្វើទុក្ករកម្មលើយើង នៅថ្ងៃចុងក្រោយ សេចក្តីជំនឿរបស់យើងនឹងទទួលបានជ័យជំនះ។ ជីវិតរបស់មនុស្សសុចរិតទាំងអស់ពឹងផ្អែកលើព្រះអម្ចាស់។ បើសិនពួកគេជឿតាមព្រះបន្ទូលព្រះអម្ចាស់ថា ទ្រង់នឹងរក្សាពួកគេពីវេលាល្បងល ហើយប្រកាសដំណឹងល្អរហូតដល់ចុងបំផុតនៃផែនដីនេះ ព្រះនឹងប្រទានជីវិតនៃជ័យជំនះដល់ពួកគេ។ ដូច្នេះ មនុស្សសុចរិតត្រូវតែប្រកាសដំណឹងល្អអំពីសេចក្តីសង្រ្គោះពិត ទៅកាន់គ្រប់ទីកន្លែង នៅថ្ងៃនេះ និងថ្ងៃស្អែក។ 
យើងទាំងអស់គ្នាត្រូវតែរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ហើយស្មោះត្រង់ចំពោះទ្រង់ សម្រាប់រង្វាន់ដែលនគររាជ្យមួយពាន់ឆ្នាំ ដែលទ្រង់នឹងប្រទានយើង។ កាលណាព្រះអម្ចាស់យាងត្រឡប់មកផែនដីនេះវិញ មនុស្សសុចរិតនឹងទទួលបាននគររាជ្យមួយពាន់ឆ្នាំ។ ហើយបន្ទាប់មក មនុស្សសុចរិតនឹងទទួលបានសិរីល្អនៃព្រះ ជាមួយនឹងព្រះអម្ចាស់ជារៀងរហូតតទៅ។ 
ប៉ុន្តែសម្រាប់ឥឡូវនេះ ខណៈដែលកំពុងតែរស់នៅលើផែនដីនេះ យើងត្រូវតែបន្តប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ រហូតដល់វេលាដែលយើងលែងអាចធ្វើដូច្នេះបាន។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេ គឺជាដំណឹងល្អអំពីសេចក្តីប្រោសលោះចេញពីបាបពិតប្រាកដ។ 
ដោយបានរស់នៅរហូតដល់ចុងបញ្ចប់នៃលោកិយនេះ និងបានប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មនុស្សសុចរិតនឹងជួបជាមួយព្រះអម្ចាស់ សោយរាជ្យរយៈពេលមួយពាន់ឆ្នាំ ហើយកាលណានគររាជ្យមួយពាន់ឆ្នាំបញ្ចប់ទៅ ពួកគេនឹងចូលទៅក្នុងនគរដ៏អស់កល្បជានិច្ចរបស់ព្រះ ហើយរស់នៅជាមួយព្រះអម្ចាស់ ជារៀងរហូត។ ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់ នៅក្នុងជំនឿនេះ។ យើងគួរតែអរព្រះគុណដល់ព្រះអម្ចាស់ឲ្យកាន់តែច្រើនឡើង សម្រាប់ការប្រទានសង្ឃឹមនេះដល់យើង។ 
 

ពួកជំនុំក្រុងភីឡាដិលភាគឺជាពួកជំនុំសំណព្វរបស់ព្រះអម្ចាស់ ដែលទោះបើមានកម្លាំងតែបន្តិចក៏ដោយ ក៏មិនបានបដិសេធព្រះនាមព្រះយេស៊ូវ និងបានដើរតាមបំណងព្រះហឫទ័យព្រះដែរ

ព្រះបានប្រទានព្រះពរពិសេស ដល់ពួកជំនុំក្រុងភីឡដិលភា គឺពួកគេបានរួចពីវេលាល្បងល។ នេះគឺជាព្រះពរនៃការអត់ទោសបាប ការរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងការបានធ្វើជាម្ចាស់នៃនគរដ៏អស់កល្បជានិច្ចរបស់ព្រះ។ ប៉ុន្តែគ្រីស្ទបរិស័ទដែលនៅតែជាមនុស្សមានបាប នឹងមិនទទួលបានព្រះពរទាំងនេះពីព្រះឡើយ។ ប៉ុន្តែមនុស្សសុចរិតនឹងសោយរាជ្យសម្រាប់រយៈពេលមួយពាន់ឆ្នាំ។ 
ព្រះអម្ចាស់នឹងលើកពួកបរិសុទ្ធឡើងពីផែនដីនេះ តាមរយៈទុក្ករកម្មរបស់ពួកគេ ហើយបន្ទាប់មក ចាក់គ្រោះកាចដ៏សាហាវបំផុតមកលើផែនដីនេះ។ ព្រះនឹងធ្វើដូច្នេះ ដើម្បីបែងចែកសេចក្តីល្អចេញពីសេចក្តីអាក្រក់ ហើយជំនុំជម្រះ និងបំផ្លាញមនុស្សមានបាប។ ព្រះស្រឡាញ់មនុស្សសុចរិត ជាពិសេស អ្នកដែលរក្សាតាមព្រះបន្ទូលទ្រង់ និងប្រកាសដំណឹងល្អ រហូតដល់ចុងបញ្ចប់នៃលោកិយនេះ ទោះបើខ្លួនមានកម្លាំងតែបន្តិចបន្តួចក៏ដោយ។ ពួកបរិសុទ្ធដែលមានសេចក្តីជំនឿបែបនេះ និងដែលនៅក្នុងពួកជំនុំបែបនេះ ពិតជាមានពរហើយ។ ព្រះសព្វព្រះទ័យចំពោះពួកបរិសុទ្ធទាំងនេះ។ 
ព្រះមានបន្ទូលថា ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកដែលតយុទ្ធ និងយកឈ្នះលើសាតាំង ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយអស់ពីចិត្តរបស់ខ្លួន។
នៅលើផែនដីនេះ មានគ្រីស្ទបរិស័ទជាច្រើន ដែលអះអាងថា ខ្លួនជឿដល់ព្រះយេស៊ូវ ប៉ុន្តែចាញ់បញ្ឆោតសាតាំង។ កិច្ចការនៃសេចក្តីសង្រ្គោះ ដែលបានសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាបរបស់ពួកគេ ដោយការយាងមកផែនដីនេះរបស់ព្រះយេស៊ូវ ត្រូវបានបំពេញសម្រេច ដោយកិច្ចការដ៏សុចរិតពីរយ៉ាងរបស់ទ្រង់។ សេចក្តីជំនឿលើកិច្ចការនៃ សេចក្តីសង្រ្គោះនេះ គឺជឿថា ទ្រង់បានទទួលផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅទន្លេយ័រដាន់ និងថា ទ្រង់បានបញ្ចប់កិច្ចការនៃសេចក្តីសង្រ្គោះនេះ ដោយការនាំអំពើបាបទាំងអស់របស់លោកិយនេះទៅលើឈើឆ្កាង និងទទួលការជំនុំជម្រះសម្រាប់អំពើបាបទាំងនេះ ដោយការបង្ហូរព្រះលោហិតទ្រង់។ នេះហើយគឺជាដំណឹងល្អអំពីសេចក្តីសង្រ្គោះ និងដំណឹងល្អអំពីការអត់ទោសបាប ដែលបានសង្រ្គោះមនុស្សមានបាប។ 
ប៉ុន្តែអ្នកដែលខ្វះសេចក្តីជំនឿ បានធ្វើជា «អ្នកដែលអះអាងថា ខ្លួនឥតបាប ដោយមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ»។ សេចក្តីជំនឿបែបនេះគឺជាសេចក្តីជំនឿក្លែងក្លាយ។ ម៉្យាងវិញទៀត មនុស្សមួយចំនួនអះអាងថា គ្មានអ្នកណាផ្សេង ដែលស្រឡាញ់ព្រះយេស៊ូវខ្លាំងដូចជាពួកគេឡើយ ប៉ុន្តែនៅក្នុងពេលជាមួយគ្នា ពួកគេចាត់ទុកខ្លួនឯងជាមនុស្សមានបាបទៅវិញ។ ប៉ុន្តែក្រៅពីអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ព្រះមិនអនុញ្ញាតឲ្យអ្នកណាម្នាក់បានចូលទៅក្នុងស្ថានសួគ៌ ឡើយ។ ហើយទ្រង់ក៏មិនកត់ឈ្មោះរបស់មនុស្សមានបាបនៅក្នុងបញ្ជីជីវិតដែរ។ មានតែឈ្មោះរបស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិតរបស់ព្រះអម្ចាស់។
មនុស្សមិនអាចទទួលបានសេចក្តីសង្រ្កោះចេញពីបាប ពីព្រះបាន ដោយសារ «អ្វីដែលមនុស្សធ្វើ» ឡើយ ប៉ុន្តែអាចទទួលបានដោយសារ «អ្វីដែលមនុស្សជឿ» វិញ។ នៅក្នុងសេចក្តីជំនឿនេះ ការពិចារណាដំបូង គឺត្រូវជឿថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ និងព្រះអង្គសង្រ្គោះរបស់យើង ហើយទីពីរ ត្រូវជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ជាកិច្ចការដ៏ពេញលេញ និងចាំបាច់សម្រាប់សេចក្តីសង្រ្កោះរបស់យើង។ ហើយយើងក៏ត្រូវតែជឿផងដែរ លើការមានព្រះជន្មពីសុគតឡើងវិញរបស់ព្រះគ្រីស្ទ និងការយាងត្រឡប់មកវិញរបស់ទ្រង់។ 
ម៉ាថាយ ៧:២១-២៣ និយាយថា «មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនៅព្រះនាមទ្រង់ទេឬអី នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ»។ ហេតុអ្វីព្រះយេស៊ូវនឹងបដិសេធមនុស្សទាំងនេះ? ពីព្រោះអ្នកដែលមានបាប មិនអាចមានឈ្មោះកត់នៅក្នុងបញ្ជីជីវិតបានឡើយ។ នៅសព្វថ្ងៃនេះ មានមនុស្សជាច្រើន ដែលប្រកាសជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ពួកគេ ប៉ុន្តែពួកគេជាច្រើនមិនជឿលើបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហានឡើយ។ 
ដូច្នេះ ឈ្មោះរបស់ពួកគេមិនត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិតទេ។ ប៉ុន្តែមនុស្សមានបាបទាំងនេះព្យាយាមចូលទៅក្នុងស្ថានសួគ៌ ខណៈដែលពួកគេកំពុងតែស្ពាយអំពើបាបទាំងអស់របស់ពួកគេនៅជាប់នឹងខ្លួន។ ទោះបីជាយ៉ាងណា ពួកគេមិនអាចចូលទៅក្នុងស្ថានសួគ៌បានឡើយ។ មនុស្សមួយចំនួនពិតជាក្លាហានណាស់ ដែលជឿថា ពួកគេអាចចូលទៅក្នុងស្ថានសួគ៌បាន ទោះបីពួកគេនៅតែមានបាបក៏ដោយ។ ពួកគេមិនជឿលើសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យឡើយ ប៉ុន្តែលើអំណួតផ្ទាល់ខ្លួនរបស់ពួកគេវិញ។ អ្នកដែលមានសេចក្តីជំនឿខុសឆ្គង មិនជឿថា ព្រះយេស៊ូវគឺជាព្រះ ឬជឿលើការពិតថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ឬថា ទ្រង់បាននាំអំពើបាបទាំងនេះទៅលើឈើឆ្កាងឡើយ។ ពួកគេគ្រាន់តែពិចារណា និងជឿថា ព្រះយេស៊ូវគឺជាអ្នកប្រាជ្ញម្នាក់ក្នុងចំណោមអ្នកប្រាជ្ញទាំងបួននៅក្នុងលោកិយនេះប៉ុណ្ណោះ។ ពួកគេគឺជាមនុស្សមានបាប ទោះបើពួកគេជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ពួកគេក៏ដោយ។ ប៉ុន្តែព្រះអម្ចាស់ពិតជាមានអ្វីមួយប្រទានដល់មនុស្សមានបាបទាំងនេះ។ អ្នកអាចសួរថា «អ្វីទៅ?»។ គ្មានអ្វីក្រៅតែពីស្ថាននរក ដែលកំពុងតែរង់ចាំពួកគេឡើយ!
យើងដែលជាមនុស្សសុចិរត និងអំពើបាបត្រូវបានអត់ទោសឲ្យ ត្រូវតែតយុទ្ធ និងយកឈ្នះលើពួកកុហក រហូតដល់ចុងបញ្ចប់នៃលោកិយនេះ ដោយសេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អ្វីដែលមនុស្សសុចរិតជឿតាម មិនមែនជាសេចក្តីពិតដែលអាចខូចនោះ ឡើយ។ រហូតដល់ថ្ងៃព្រះអម្ចាស់យាងត្រឡប់មកវិញ យើងមិនអាចបោះបង់សេចក្តីជំនឿរបស់យើងលើព្រះអម្ចាស់ និងតាមដំណឹងល្អពិតបានឡើយ ទោះបើអ្នកណានិយាយយ៉ាងណាក៏ដោយ។ មនុស្សសុចរិតជឿតាមព្រះបន្ទូលពិត ដែលព្រះអង្គទ្រង់ផ្ទាល់បានប្រទានឲ្យ ដូចដែលព្រះបន្ទូលព្រះបានធ្វើបន្ទាល់ហើយ។ ព្រះអង្គទ្រង់ផ្ទាល់បានមានបន្ទូលដោយផ្ទាល់។ ទ្រង់បានសន្យាអំពីការអត់ទោសសម្រាប់អំពើបាបដោយ ផ្ទាល់។ មនុស្សសុចរិតបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ និងបានពេញលេញ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងឈើឆ្កាងរបស់ទ្រង់។ តើមានអ្វីសំខាន់ ឬមានតម្លៃនៅក្នុងអ្វីដែលមនុស្សមានបាបកំពុងតែនិយាយអំពីយើងដែរទេ? ពិតជាអត់ឡើយ! មនុស្សសុចរិតត្រូវតែរក្សាសេចក្តីជំនឿរបស់ខ្លួនតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយការជឿតាមព្រះបន្ទូលព្រះ។ 
ឥឡូវនេះ គឺជាពេលវេលានៃគ្រោះធម្មជាតិ ហើយមិនយូរប៉ុន្មាន សង្រ្គាមនុយក្លែអ៊ែរក៏នឹងកើតឡើងនៅលើផែនដីនេះដែរ។ គ្រោះធម្មជាតិត្រូវបានកំណត់ ដើម្បីពង្រីកទំហំនៃគ្រោះមហន្តរាយឲ្យកាន់តែធំក្រៃ លែអ។ ដូច្នេះ អ្នកបម្រើរបស់ព្រះត្រូវតែមើលឃើញយ៉ាងច្បាស់លាស់ពីអ្វីដែលនឹងកើតឡើងចំពោះផែនដីនេះ ហើយប្រកាសពីវា។ អ្នកត្រូវតែដឹងថា នៅចុងបញ្ចប់នៃផែនដីនេះអាចមកក្នុងពេលមួយរំពេចបាន។ នៅពេលសង្រ្គាមនុយក្លេអ៊ែរកើតឡើងនៅលើផែនដីនេះ គ្រោះធម្មជាតិឈានដល់ចំណុចកំពូល ហើយសញ្ញារបស់ពួកអាទទឹងនឹងព្រះគ្រីស្ទនឹងត្រូវបង្ខំលើយើង គឺជាពេលវេលាសម្រាប់ទុក្ករកម្ម និងការរស់ពីស្លាប់ឡើងវិញរបស់យើង និងការបង្កើតនគររាជ្យមួយពាន់ឆ្នាំ។ ហើយនេះគឺជាពេលនៃការយាងត្រឡប់របស់ព្រះគ្រីស្ទមកកាន់ផែនដីនេះវិញ។ គ្រប់យ៉ាងកើតឡើង និងត្រូវបានបំពេញសម្រេច ដោយព្រះអម្ចាស់។ 
ទោះបីជាអ្នកដទៃនិយាយយ៉ាងណាក៏ដោយ ក៏យើងត្រូវតែជឿតាមព្រះបន្ទូលព្រះ រហូតដល់ចុងបញ្ចប់នៃលោកិយនេះ ហើយរក្សាសេចក្តីជំនឿនេះដែរ។ ការដើរតាមព្រះអម្ចាស់តម្រូវឥ្យយើងរក្សា និងប្រកាស សេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទោះបើយើងត្រូវប្រឈមនឹងទុក្ខលំបាកក្តី។ 
ចូរយើងរស់នៅក្នុងជីវិតនៅក្នុងសេចក្តីសង្ឃឹម សម្រាប់ថ្ងៃនៃព្រះ អម្ចាស់ចុះ។ ហើយចូរយើងរៀបចំមនុស្សមានបាប សម្រាប់សេចក្តីអត់ទោសបាបរបស់ពួកគេ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ! ខ្ញុំជឿថា ព្រះអម្ចាស់បានត្រៀមព្រះពរនៃស្ថានសួគ៌ទាំំងអស់រួចជាស្រេចសម្រាប់មនុស្សសុចរិត ហើយទ្រង់កំពុងតែរង់ចាំយើង។ យើងត្រូវតែត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃនោះ មុនពេលការរស់ពីស្លាប់ឡើងវិញ និងការផ្លាស់ប្រែរបស់ពួកបរិសុទ្ធមកដល់។ សូមឈប់រអ៊ូរទាំថា ជីវិតរបស់អ្នកទទេទៀតទៅ ប៉ុន្តែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។ 
នៅពេលអ្នកស្គាល់ដំណឹងល្អនៃសេចក្តីពិតហើយ តើអ្នកអាចជ្រើសរើសការធ្លាក់ទៅក្នុងស្ថាននរក ដោយការបដិសេធមិនជឿតាមបានយ៉ាងដូចម្តេច? ជំនួសឲ្យការធ្លាក់ទៅក្នុងសេចក្តីអស់សង្ឃឹមចំពោះភាពទទេនៃជីវិត យើងត្រូវតែត្រៀមខ្លួនជាសម្រេចសម្រាប់នគររាជ្យមួយពាន់ឆ្នាំ ដោយការបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈ សេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ បន្ទាប់ពីបានរស់នៅក្នុងសេចក្តីជំនឿដែលព្រះសរសើរ ដូចជាសេចក្តីជំនឿរបស់ពួកជំនុំក្រុង ភីឡាដិលភាហើយ យើងពិតជានឹងជួបជាមួយព្រះអម្ចាស់នៅលើអាកាសជាក់ជាមិនខាន! ហាលេលូយ៉ា!