Search

សេចក្តីអធិប្បាយ

Subject 11 : រោងឧបោសថ

[11-10] ជំនឿដែលត្រូវបានបើកសម្តែងនៅក្នុងចានក្លាំ (និក្ខមនំ ៣០:១៧-២១)

ជំនឿដែលត្រូវបានបើកសម្តែងនៅក្នុងចានក្លាំ
(និក្ខមនំ ៣០:១៧-២១)
«ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ត្រូវឲ្យធ្វើចានក្លាំ និងជើងពីលង្ហិន សំរាប់ការលាងសំអាត ហើយត្រូវដាក់នៅទីពាក់កណ្តាល ត្រសាលជំនុំនឹងអាសនា រួចត្រូវដាក់ទឹកចុះ នោះអើរ៉ុន និងពួកកូនលោក នឹងលាងដៃលាងជើងនៅត្រង់នោះ កាលណាគេចូលទៅក្នុងត្រសាលជំនុំ ត្រូវឲ្យគេលាងនឹងទឹកនោះ ដើម្បីកុំឲ្យត្រូវស្លាប់ ហើយកាលណាចូលទៅជិតអាសនា ដើម្បីធ្វើការងារ ឬនឹងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា នោះគេត្រូវលាងដៃលាងជើងដែរ ដើម្បីកុំឲ្យត្រូវស្លាប់ នេះជាច្បាប់សំរាប់នៅអស់កល្បជានិច្ច ដល់អើរ៉ុន និងពូជពង្សលោកអស់ទាំងដំណតរៀងទៅ។»
 

ចានក្លាំនៅក្នុងទីលានរោងឧបោសថ
 
ចានក្លាំលង្ហិន
សម្ភារៈ៖ ធ្វើពីលង្ហិន ហើយតែងតែមានទឹកពេញ។
អត្ថន័យខាងវិញ្ញាណ៖ លង្ហិនមានន័យថា ការជំនុំជម្រះអំពើបាបទាំងអស់របស់មនុស្សជាតិ។ ដើម្បីទទួលយកទោសនៃអំពើបាបទាំងអស់របស់មនុស្សជាតិ ព្រះយេស៊ូវបានទទួលអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ ដូច្នេះ អត្ថន័យនៃចានក្លាំគឺថា យើងអាចបានស្អាតពីអំពើបាបទាំងអស់របស់យើង ដោយការជឿថា អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចហើយ។ 
ពួកសង្ឃដែលធ្វើការនៅក្នុងរោងឧបោសថ ក៏បានលាងសម្អាតដៃជើងរបស់ពួកគេនៅឯចានក្លាំផងដែរ មុនពេលចូលទៅក្នុងរោងឧបោសថ ដើម្បីគេចពីសេចក្តីស្លាប់របស់ពួកគេ។ លង្ហិនសំដៅទៅលើការជំនុំជម្រះអំពើបាបទាំងអស់ ហើយទឹកនៅក្នុងចានក្លាំសំដៅទៅលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន ដើម្បីទទួលយកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់។ នៅក្នុងន័យផ្សេង ចានក្លាំប្រាប់យើងថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់ដាក់លើអង្គទ្រង់ ហើយបានទទួលទោសសម្រាប់អំពើបាបទាំងនេះ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទឹកក្នុងចានក្លាំមានន័យថា អំបោះពណ៌ផ្ទៃមេឃនៃរោងឧបោសថ ហើយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី មានន័យថា បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន (ម៉ាថាយ ៣:១៥; ១ពេត្រុស ៣:២១)។ 
ដូច្នេះ ចានក្លាំសំដៅទៅលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយវាគឺជាកន្លែងដែលយើងបញ្ជាក់ជំនឿតាមការពិតថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង រួមទាំងអំពើបាបជាក់ស្តែងរបស់យើង ហើយបានលាងសម្អាតវាតែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន-បាទ្ទីស កាលពីជាង២០០០ឆ្នាំមុន។ 
មានមនុស្សុសុចរិតនៅក្នុងលោកិយនេះ ដែលបានកើតជាថ្មី ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ពួកគេគឺជាមនុស្សដែលបានទទួលការអត់ទោសអំពើបាប ដោយការជឿថា អំពើបាបទាំងអស់របស់ពួកគេត្រូវបានអត់ទោស ដោយព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ ប៉ុន្តែដោយសារសូម្បីតែមនុស្សសុចរិតដែលបានទទួលការអត់ទោសបាបក៏ដោយ ក៏មានភាពមិនពេញលេញនៅក្នុងសាច់ឈាមរបស់ពួកគេដែរ គឺពួកគេធ្វើបាបជារៀងរាល់ថ្ងៃ ហើយអំពើបាបបែបនេះត្រូវបានហៅថា អំពើបាបជាក់ស្តែង។ កន្លែងដែលមនុស្សសុចរិតដែលបានទទួលការអត់ទោសបាប ចូលមកដោះស្រាយបញ្ហាអំពើបាបជាក់ស្តែងរបស់ខ្លួន គឺពិតជាចានក្លាំនេះ ហើយ។ កាលណាមនុស្សសុចរិតប្រព្រឹត្តអំពើបាបជាក់ស្តែង ពួកគេមកឯចានក្លាំនៅក្នុងទីលានរោងឧបោសថ ហើយលាងសម្អាតដៃជើងរបស់ពួកគេ ហើយដូច្នេះ ពួកគេអាចបញ្ជាក់ពីការពិតថា ព្រះយេស៊ូវបានអត់ទោសដល់អំពើបាបជាក់ស្តែងទាំងអស់របស់ពួកគេរួចរាល់ហើយ ដោយការជឿតាមព្រះបន្ទូលព្រះដែលត្រូវបានកត់ត្រាទុក។
នៅក្នុងព្រះគម្ពីរ ជាច្រើនដង ទឹកក៏ត្រូវបានប្រើ ដើម្បីសំដៅទៅលើព្រះបន្ទូលព្រះផងដែរ ប៉ុន្តែអត្ថន័យសំខាន់បំផុតនៃទឹកគឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ អេភេសូរ ៥:២៦ និយាយថា «ដើម្បីឲ្យទ្រង់បានញែកពួកជំនុំចេញជាបរិសុទ្ធ ដោយបានលាងសំអាតនឹងទឹក គឺជាព្រះបន្ទូល» ហើយ យ៉ូហាន ១៥:៣ និយាយថា «ឯអ្នករាល់គ្នា បានស្អាតហើយ ដោយសារពាក្យដែលខ្ញុំបានប្រាប់»។ ចានក្លាំជួយឲ្យពួកបរិសុទ្ធដែលបានទទួលការអត់ទោសអំពើបាប មានភស្តុតាងថា ព្រះអម្ចាស់បានអត់ទោសដល់អំពើបាបទាំងអស់របស់ពួកគេ តាមរយៈទឹក ទោះបើពួកគេមានសាច់ឈាមមិនពេញលេញក៏ដោយ។ 
១ពេត្រុស ៣:២១-២២ និយាយថា «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្តីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ ដែលទ្រង់បានយាងចូលទៅក្នុងស្ថានសួគ៌ គង់នៅខាងស្តាំនៃព្រះ ទាំងមានពួកទេវតា ពួកមានអំណាច និងពួកមានឥទ្ធិឫទ្ធិទាំងប៉ុន្មាន ចុះចូលនឹងទ្រង់ដែរ»។ នៅមុនខទាំងនេះ សាវកពេត្រុសពន្យល់ពីអត្ថន័យខាងវិញ្ញាណនៃទឹកនៅសម័យលោកណូអេ។ ទោះបីជាលោកណូអេបានព្រមានមនុស្សមានបាបអំពីទឹកជំនន់ ដែលនឹងលាងសម្អាតភាពស្មោគគ្រោកនៃផែនដីនេះក៏ដោយ ក៏មានតែមនុស្សប្រាំបីនាក់ប៉ុណ្ណោះ ដែលបានសង្រ្គោះ តាមរយៈទឹក។ ទឹកជំនន់នៅពេលនោះបានសម្លាប់អស់អ្នកដែលមិនបានជឿតាមព្រះបន្ទូលព្រះ។ ហើយនៅពេលនេះ សាវកពេត្រុសបានដកស្រង់ពីគ្រោះមហន្តរាយទឹកជំនន់មកពន្យល់ថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាគំរូនៃទឹកជំនន់នេះ។ ដូច្នេះ ចានក្លាំគឺជាកន្លែងដែលយើងបញ្ជាក់សេចក្តីសង្រ្គោះរបស់យើងនៅចំពោះព្រះម្តងទៀត ទាំងនៅពេល និងទាំងបន្ទាប់ពីយើងបានសង្រ្គោះ។ 
ពួកបរិសុទ្ធដែលបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន ដោយសារជំនឿ បានពាក់ព្រះគុណព្រះ ដោយការជឿលើទឹកនៃចានក្លាំ (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ) លង្ហិន (ការជំនុំជម្រះរបស់ព្រះចំពោះអំពើបាបទាំងអស់) និងការដែលព្រះយេស៊ូវបានរំដោះពួកគេចេញពីអំពើបាបទាំងអស់របស់ពួកគេ។ ទោះបីជាយើងមានពេញដោយកំហុស និងភាពខ្សោយ ដែលយើងពិបាកទទួលស្គាល់ខ្លួនឯងជាមនុស្សសុចរិតក៏ដោយ ក៏យើងពិតជាអាចបញ្ជាក់ដែឬថា យើងបានសុចរិតទាំងស្រុង ដោយការមានជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ (ការទទួលយកអំពើបាប ទឹក) និងការបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង (ទោសនៃអំពើបាប លង្ហិន)។ ដោយសារយើងជឿតាមព្រះបន្ទូលព្រះ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង និងទោសនៃអំពើបាបទាំងនេះរួចហើយ យើងតែងតែអាចធ្វើជាមនុស្សុសុចរិតដែលឥតមានបាបជានិច្ចបាន។ 
ព្រះបន្ទូលព្រះដែលយើងជឿតាម ប្រាប់យើងថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន បានបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដើម្បីទទួលទោសនៃអំពើបាបទាំងអស់ជំនួសយើង ហើយដូច្នេះ បានសង្រ្គោះយើងទាំងស្រុងចេញពីអំពើបាបរបស់យើង។ ព្រះបានដាក់ចានក្លាំនៅក្នុងទីលាននៃរោងឧបោសថ ដើម្បីឲ្យយើងនឹងបញ្ជាក់ជំនឿរបស់យើងថា យើងគឺជាមនុស្សដែលបានសង្រ្គោះយ៉ាងគ្រប់លក្ខណ៍ចេញពីអំពើបាបទាំងអស់របស់យើង ទោះបើយើងស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។ 
 

តើអ្នកបានសង្រ្គោះយ៉ាងអស់កល្បជានិច្ចចេញពីអំពើបាបជាក់ស្តែងទាំងអស់របស់អ្នកហើយឬនៅ?

កំឡុងពេលសោយអាហារចុងក្រោយ បន្ទាប់ពីការចែកចាយនំប៉័ងបុណ្យរំលង និងស្រាទំពាំងបាយជូរជាមួយពួកសិស្សរបស់ទ្រង់ គឺមុនពេលសុគតនៅលើឈើឆ្កាង ព្រះយេស៊ូវចង់លាងជើងឲ្យសាវកពេត្រុស និងពួកសិស្សដទៃទៀត។ ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់ពួកសិស្សរបស់ទ្រង់រួចហើយ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន ទ្រង់ចង់បង្រៀនពួកគេអំពីសេចក្តីពិតអំពីចានក្លាំ។ ព្រះយេស៊ូវបានប្រាប់ពួកគេថា បន្ទាប់ពីបានទទួលបុណ្យជ្រមុជហើយ ទ្រង់ដែលជាកូនចៀមនៃបុណ្យរំលង នឹងសងថ្លៃឈ្នួលនៃបាប (សេចក្តីស្លាប់) ដោយការជាប់ឆ្កាង។ ដូច្នេះ ពួកសិស្សទាំងដប់ពីរនាក់របស់ព្រះយេស៊ូវមិនដែលត្រឡប់ជាមនុស្សមានបាបទៀតឡើយ ទោះបើពួកគេនៅតែមិនពេញលេញ បន្ទាប់ពីបានជឿទ្រង់ហើយក៏ដោយ។ 
ដូចគ្នាដែរ ការពិតថា ព្រះយេស៊ូវបានលាងជើងរបស់ពួកគេបានបញ្ជាក់ប្រាប់ពួកគេអំពីអ្វីដែលព្រះបន្ទូលនៃសេចក្តីពិតបានធ្វើបន្ទាល់ថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះរួចរាល់ហើយ។ នេះគឺជារបៀបដែលពួកសិស្សតែងតែអាចប្រកាសទៅកាន់មនុស្សនៅក្នុងលោកិយនេះថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះ ហើយប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលទ្រង់បានបំពេញសម្រេចរួចហើយ (ហេព្រើរ ១០:១-២០)។ ដូច្នេះ ចានក្លាំអនុញ្ញាតមនុស្សសុចរិតដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន ដោយការជឿតាមសេចក្តីពិត ឲ្យចងចាំបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ហើយវាក៏ផ្តល់ឲ្យពួកគេនូវចិត្តជឿយ៉ាងមុតមាំលើសេចក្តីសង្រ្គោះ ដែលព្រះអង្គទ្រង់ផ្ទាល់បានសង្រ្គោះពួកគេផងដែរ។
 

ព្រះគម្ពីរមិនកត់ត្រាអំពីទំហំនៃចានក្លាំ

ខណៈដែលទំហំនៃប្រដាប់ប្រដាផ្សេងទៀតនៅក្នុងរោងឧបោសថត្រូវបានកត់ត្រាទាំងអស់ ទំហំនៃចានក្លាំមិនត្រូវបានកត់ត្រាទេ។ នេះបង្ហាញប្រាប់យើងថា ការពិតដែលថា ព្រះយេស៊ូវដ៏ជាព្រះរាជបុត្រានៃព្រះ បានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ គឺពិតជាអស្ចារ្យខ្លាំងណាស់។ ហើយវាក៏ប្រាប់យើងផងដែរថា សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដែលបានសង្រ្គោះយើងចេញពីអំពើបាប និងទោសរបស់យើង គឺឥតដែនកំណត់។ ចានក្លាំបើកសម្តែងពី សេចក្តីស្រឡាញ់របស់ព្រះ ដែលយើងមិនអាចវាស់បាន។ មនុស្សជាតិត្រូវតែបន្តធ្វើបាប ដរាបណាពួកគេរស់នៅ។ ប៉ុន្តែតាមរយៈការទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដាក់លើអង្គទ្រង់ ដោយបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន ហើយតាមរយៈការសម្រក់ព្រះលោហិត និងការសុគតនៅលើឈើ្កឆ្កាង ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញជារៀងរហូត។ 
ចានក្លាំត្រូវបានធ្វើពីកញ្ចក់លង្ហិនរបស់ស្រីៗ ដែលបានបម្រើនៅក្នុងរោងឧបោសថ (និក្ខមនំ ៣៨:៨)។ នេះមានន័យថា ព្រះបន្ទូលព្រះបញ្ចេញពន្លឺនៃសេចក្តីសង្រ្គោះទៅលើមនុស្សមានបាប ហើយដោះសេចក្តីងងឹតរបស់ពួកគេចេញ។ យើងត្រូវតែដឹងថា ព្រះបានធ្វើចានក្លាំ ដើម្បីឲ្យទ្រង់ផ្ទាល់អាចលាងសម្អាតអំពើបាបរបស់យើងបាន។ ព្រះបន្ទូលនៃ សេចក្តីពិតនេះបានបញ្ចេញពន្លឺទៅលើអំពើបាបរបស់មនុស្ស ដែលបាក់បាំងនៅក្នុងជម្រៅចិត្តរបស់ពួកគេ បានលាងសម្អាតអំពើបាបរបស់ពួកគេជារៀងរហូត ហើយបានប្រទានការអត់ទោសអំពើបាបដល់ពួកគេ ហើយដូច្នេះ បានរាប់ពួកគេជាសុចរិត។ នៅក្នុងន័យផ្សេង ចានក្លាំដើរតួនាទីក្នុងការធ្វើបន្ទាល់ពីសេចក្តីពិតថា ព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើងដែលជាមនុស្សមានបាប ទាំងស្រុង ដោយព្រះបន្ទូលព្រះ។ 
 

ចានក្លាំក៏ត្រូវបានធ្វើពីលង្ហិនដែរ

តើអ្នកដឹងពីសារៈសំខាន់នៃលង្ហិនដែលត្រូវបានប្រើ ដើម្បីធ្វើចានក្លាំដែរទេ? លង្ហិនសំដៅទភលើការកាត់ទោសបាប ដែលយើងត្រូវតែ ប្រឈម។ និយាយឲ្យកាន់តែច្បាស់លាស់ វាប្រាប់យើងយើងថា ព្រះយេស៊ូវបាននាំអំពើបាបទាំងអស់របស់យើងទៅឯឈើឆ្កាង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានទទួលទោសជំនួសយើង។ តាមការពិត យើងគឺជាអ្នកដែលត្រូវតែទទួលទោសសម្រាប់អំពើបាបរបស់យើង ប៉ុន្តែតាមរយៈទឹកនៃចានក្លាំ យើងអាចបញ្ជាក់ម្តងទៀតបានថា អំពើបាបទាំងអស់របស់យើងត្រូវបានលាងសម្អាតរួចរាល់ហើយ។ ដូច្នេះ អ្នកដែលជឿតាមសេចក្តីពិតនេះ បានធ្វើជាអ្នកដែលបានទទួលការកាត់ទោស តាម រយៈជំនឿរបស់ខ្លួន ហើយដូច្នេះ ពួកគេលែងត្រូវប្រឈមនឹងការជំនុំជម្រះទៀតហើយ។ 
ចានក្លាំដែលមានពេញដោយទឹក កំពុងតែប្រាប់យើងថា «តាមរយៈអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រះយេស៊ូវបានលាងសម្អាតអំពើបាបរបស់អ្នករួចរាល់ហើយ ហើយបានសង្រ្គោះអ្នកទាំងស្រុងចេញពីអំពើបាបរបស់អ្នក។ ដូច្នេះ ទ្រង់បានសម្អាតអ្នកឲ្យបានស្អាតរួចរាល់ហើយ។» នៅក្នុងន័យផ្សេង ចានក្លាំគឺជាភស្តុតាងសម្រាប់មនុស្សសុចរិត ដែលបានទទួលការអត់ទោសបាប ដែលពួកគេបានស្អាតពីអំពើបាបរបស់ពួកគេ ហើយបានសង្រ្គោះ។ 
អាសនាតង្វាយដុតមានន័យថា ការជំនុំជម្រះបាប ប៉ុន្តែចានក្លាំដែលទាក់ទងនឹងអំបោះពណ៌ផ្ទៃមេឃ ក្នុងចំណោមសម្ភារៈក្នុងរោងឧបោសថ ប្រាប់យើងថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ 
យើងអាចចូលទៅក្នុងទីបរិសុទ្ធបាន លុះត្រាតែយើងបើក និងចូលទៅតាមទ្វារចូលទីលានរោងឧបោសថ ឆ្លងកាត់អាសនាតង្វាយដុត ហើយបន្ទាប់មក ឆ្លងកាត់ចានក្លាំនេះ។ អ្នកដែលអាចចូលទៅក្នុងរោងឧបោសថដែលព្រះគង់នៅបាន មានតែអ្នកដែលពិតជាបានឆ្លងកាត់អាសនាតង្វាយដុត និងចានក្លាំ ដោយសេចក្តីជំនឿ។ មានតែអ្នកដែលបានទទួលការអត់ទោសបាប ដោយការជឿតាមសេចក្តីពិតនៃចានក្លាំនៅក្នុងទីលានខាងក្រៅនៃរោងឧបោសថប៉ុណ្ណោះ ទើបអាចចូលទៅក្នុងទីបរិសុទ្ធបាន។ 
នៅពេលមនុស្សម្នាក់ព្យាយាមចូលទៅក្នុងទីបរិសុទ្ធ ដោយកម្លាំងផ្ទាល់ខ្លួន ភ្លើងនឹងចេញមកពីទីបរិសុទ្ធ ហើយលេបត្របាក់គាត់ភ្លាម។ សូម្បីតែកូនប្រុសរបស់លោកអើរ៉ុនក៏មិនមានការលើកលែងដែរ ហើយពួកគេខ្លះពិតជាបានស្លាប់ ដោយសារបញ្ហានេះ (លេវីវិន័យ ១០:១-២)។  អ្នកដែលមិនយល់ពីការដែលព្រះទទួលយកអំពើបាប និងការជំនុំជម្រះ ហើយមិនជឿតាមសេចក្តីពិតនេះ នឹងត្រូវស្លាប់ ដោយសារតែអំពើបាបរបស់ខ្លួន។ មនុស្សដែលព្យាយាមចូលនគរព្រះ តាមគំនិតផ្ទាល់ខ្លួន ដោយមិនជឿលើសេចក្តីសង្រ្គោះរបស់ទ្រង់ ពិតជានឹងត្រូវប្រឈមនឹងការជំនុំជម្រះនៃភ្លើង សម្រាប់អំពើបាបរបស់ខ្លួន។ ដោយសារតែការជំនុំជម្រះបាបដែលត្រូវតែធ្វើ លទ្ធផលដែលរង់ចាំពួកគេ គឺជាស្ថាននរក។
ព្រះយេស៊ូវបានបំពេញសម្រេចសេចក្តីសង្រ្គោះចេញពីបាបរបស់យើង តាមរយៈអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដើម្បីឲ្យយើងអាចចូលទៅក្នុងទីបរិសុទ្ធបាន។ គឺដោយសារការជឿតាមសេចក្តីពិតនេះ ដែលយើងបានសង្រ្គោះទាំងស្រុងចេញពីអំពើបាបទាំងអស់របស់យើង។ ព្រះបានរៀបចំផែនការរបស់ទ្រង់ ដើម្បីសង្រ្គោះមនុស្សជាតិចេញពីបាប នៅមុនការបង្កបង្កើតទៅទៀត ហើយអនុញ្ញាតឲ្យយើងស្គាល់បំណងព្រះហឫទ័យទ្រង់យ៉ាងលម្អិត តាម រយៈសេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ) អំបោះពណ៌ក្រហម (ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង) អំបោះពណ៌ស្វាយ (ព្រះបានយកកំណើតជាមនុស្សម្នាក់) នៅក្នុងព្រះគម្ពីរ។ ហើយយោងតាមផែនការនេះ ទ្រង់ពិតជាបានសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាប និងអំពើទុច្ចរិតរបស់ពួកគេ តាមរយៈព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទាំងនេះ។ 
១យ៉ូហាន ៥:៤ និយាយថា «ជ័យជំនះដែលឈ្នះលោកីយ នោះគឺជាសេចក្តីជំនឿរបស់យើង» ហើយបន្ទាប់មក ខ១០និយាយថា «អ្នកណាដែលជឿដល់ព្រះរាជបុត្រានៃព្រះ មានសេចក្តីបន្ទាល់នៅក្នុងខ្លួនហើយ»។ តើសេចក្តីបន្ទាល់ពីសេចក្តីសង្រ្គោះនេះគឺជាអ្វី? ដំណឹងល្អនៃសេចក្តីពិត ដែលព្រះបានប្រទានឲ្យយើងនូវសេចក្តីសង្រ្គោះ តាមរយៈទឹក ឈាម និងព្រះវិញ្ញាណ គឺជាសេចក្តីបន្ទាល់ពីសេចក្តីជំនឿរបស់យើងលើព្រះរាជបុត្រានៃព្រះ (១យ៉ូហាន ៥:៦-៨)។ នៅក្នុងន័យផ្សេង មានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលយើងជឿតាមប៉ុណ្ណោះ ដែលជាភស្តុតាងបញ្ជាក់ថា ព្រះបានលាងសម្អាតអំពើបាបរបស់យើង ហើយបានយកយើងធ្វើជា រាស្ត្ររបស់ទ្រង់ផ្ទាល់។ របៀបតែមួយគត់ ដែលយើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ចូលទៅក្នុងទីបរិសុទ្ធ បរិភោគនំប៉័ងជីវិតរបស់ព្រះ ហើយរស់នៅក្នុងព្រះគុណទ្រង់ គឺត្រូវជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ។ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលលាងសម្អាតអំពើបាបរបស់យើងចេញ ឥឡូវនេះ យើងបានសង្រ្គោះ ហើយមានជីវិតនៃជំនឿ ដោយការរួបរួមជាមួយពួកជំនុំព្រះ។ 
ដោយសារសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះហើយ ដែលយើងអាចបរិភោគព្រះបន្ទូលព្រះនៅក្នុងពួកជំនុំរបស់ទ្រង់ បានរួបរួមជាមួយពួកជំនុំ ហើយរស់នៅជាមនុស្សសុចរិត ដែលព្រះស្តាប់ឮសេចក្តីអធិស្ឋានរបស់ខ្លួនបាន។ នៅពេលយើងជឿតាមសេចក្តីពិតនេះ យើងអាចធ្វើជាមនុស្សសុចរិត ដែលមានសេចក្តីជំនឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយដែលបានរស់នៅក្នុងព្រះគុណនៃព្រះ នៅចំពោះវត្តមានរបស់ទ្រង់។ យើងអាចមានជីវិតនៃសេចក្តីជំនឿបាន លុះត្រាតែរាស្ត្ររបស់ព្រះចូលមក ដោយជឿលើទឹក ឈាម និងព្រះវិញ្ញាណ។ យើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងបាន ដោយការជឿដោយចិត្តលើបុណ្យជ្រមុជរបស់ព្រះ ការសម្រក់ព្រះលោហិតរបស់ទ្រង់ ការសុគតរបស់ទ្រង់ និងការពិតថា ព្រះយេស៊ូវផ្ទាល់គឺជាព្រះ។ សេចក្តីជំនឿដែលជួយឲ្យអ្នកអាចរស់នៅក្នុងពួកជំនុំព្រះបាន គឺជាសេចក្តីជំនឿលើអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
នៅសព្វថ្ងៃនេះ មនុស្សជាច្រើនកំពុងតែនិយាយថា «អ្វីដែលយើងត្រូវធ្វើ គឺគ្រាន់តែជឿលើព្រះយេស៊ូវប៉ុណ្ណោះ។ ហេតុអ្វីយើងចាំបាច់រវល់ជាមួយសេចក្តីស្មុគស្មាញទាំងនេះ? ចូរកុំខ្ជះខ្ជាយពេលវេលារបស់យើង ជាមួយការនិយាយឥតប្រយោជន៍ ហើយគ្រាន់តែជឿតាមរបៀបដែលយើងគិតថាសមទៅបានហើយ»។ សម្រាប់មនុស្សបែបនេះ យើងគ្រាន់តែជាអ្នកបង្កបញ្ហានៅក្នុងជំនឿគ្រីស្ទបរិស័ទប៉ុណ្ណោះ ប៉ុន្តែអ្វីដែលមានភាពច្បាស់លាស់នោះគឺថា បើសិនមនុស្សជឿលើព្រះយេស៊ូវ ដោយមិនបានទទួលការអត់ទោសបាប គាត់ត្រូវតែប្រឈមនឹងទោសដ៏អស់កល្ប ជានិច្ច។ ជំនឿដែលមិនជឿតាមដំណឹងល្អអំពីទឹក ឈាម និងព្រះវិញ្ញាណ គឺជាជំនឿក្លែងក្លាយ។ តាមពិត ជំនឿបែបនេះមិនជឿ និងទទួលស្គាល់ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះឡើយ។ 
បើសិនខ្ញុំទទូចយ៉ាងល្ងិតល្ងង់ទៅកាន់មនុស្សម្នាក់នេះ «ខ្ញុំជឿលើអ្នក» ដើម្បីទទួលបានការគាំទ្រពីគាត់ តើគាត់នឹងជឿដែរទេ «មនុស្សម្នាក់នេះត្រូវតែជឿលើខ្ញុំ» ហើយសប្បាយចិត្តដែរទេ? ផ្ទុយទៅវិញ គាត់ប្រហែលនិយាយថា «តើអ្នកស្គាល់ខ្ញុំទេ?» ខ្ញុំមិនគិតថា អ្នកស្គាល់ខ្ញុំទេ»។ បើសិនខ្ញុំនិយាយទៅកាន់គាត់ម្តងទៀតថា «ប៉ុន្តែខ្ញុំនៅតែជឿលើអ្នក» ហើយសម្លឹងមើលគាត់ ដោយកែវភ្នែកស្មោះត្រង់ ដើម្បីព្យាយាមធ្វើឲ្យគាត់មានអារម្មណ៍ប្រសើរឡើង តើគាត់នឹងសប្បាយចិត្តចំពោះការនេះដែរទេ? ប្រាកដណាស់ថា គាត់នឹងចាត់ទុកខ្ញុំជាមនុស្សអែបអបម្នាក់ដែលគ្មានឆ្អឹងខ្នង ដែលកំពុងតែព្យាយាមអានគំនិតរបស់គាត់ ដើម្បីទទួលបានការគាំទ្រពីគាត់តែប៉ុណ្ណោះ។ 
ហើយព្រះក៏មិនសព្វព្រះទ័យចំពោះមនុស្សដែលគ្រាន់តែជឿលើទ្រង់ យ៉ាងល្ងិតល្ងង់ដែរ។ នៅពេលយើងនិយាយថា «ខ្ញុំជឿលើព្រះ។ ខ្ញុំជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះនៃមនុស្សមានបាប» យើងត្រូវតែប្រកាសសេចក្តីជំនឿរបស់យើងលើទ្រង់ បន្ទាប់ពីយល់ និងជឿលើរបៀបដែលទ្រង់បានដោះអំពើទុច្ចរិតរបស់មនុស្សមានបាបចេញ។ បើសិនយើងជឿ ដោយឥតគិត និងស្ងិតល្ងង់ នោះយើងមិនអាចបានសង្រ្គោះបានឡើយ។ យើងបានសង្រ្គោះ លុះត្រាតែយើងជឿ ដោយការយល់យ៉ាងច្បាស់លាស់ជាមុនសិន នូវរបៀបដែលព្រះយេស៊ូវបានដោះអំពើបាបរបស់យើងចេញ។ នៅពេលយើងនិយាយថា យើងជឿលើអ្នកណាម្នាក់ យើងដាក់ទំនុកចិត្តពិតប្រាកដរបស់យើងលើគាត់ ពីព្រោះយើងស្គាល់គាត់បានច្បាស់លាស់ល្មម ហើយចាត់ទុកគាត់ជាអ្នកដែលគួរឲ្យជឿទុកចិត្តបាន។ ការដាក់ទំនុកចិត្តលើអ្នកណាម្នាក់ដែលយើងស្គាល់មិនច្បាស់លាស់ មានន័យថា យើងកំពុងតែកុហក ឬយើងគឺជាមនុស្សចំកួតដែលងាយនឹងគេបោកប្រាស់។ ដូច្នេះ នៅពេលយើងសារភាពជឿលើព្រះយេស៊ូវ យើងត្រូវដឹងយ៉ាងច្បាស់លាស់ពីរបៀបដែលទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ ពីព្រោះបើមិនដូច្នេះទេ ព្រះអម្ចាស់នឹងបោះបង់យើងចោលនៅគ្រាចុងក្រោយ ហើយយើងមិនអាចចូលទៅក្នុងស្ថានសួគ៌ ក្នុងនាមជាកូនដែលបានកើតជាថ្មីរបស់ព្រះបានឡើយ។ 
សេចក្តីជំនឿពិតប្រាកដដែលអាចនាំយើងទៅស្ថានសួគ៌បាន គឺជាសេចក្តីជំនឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ នៅក្នុងន័យផ្សេង សេចក្តីជំនឿត្រឹមត្រូវគឺជាការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានសង្រ្គោះយើង តាមរយៈទឹក (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ) ឈាម (ការសុគតរបស់ព្រះយេស៊ូវ) និងព្រះវិញ្ញាណបរិសុទ្ធ (ព្រះយេស៊ូវគឺជាព្រះ)។ យើងត្រូវតែដឹងថា ព្រះគុណនៃព្រះអម្ចាស់ពិតជាអស្ចារ្យខ្លាំងណាស់ ដែលបានសង្រ្គោះយើង ហើយយើងត្រូវតែជឿលើព្រះគុណនេះ ពីព្រោះការជឿតាមសេចក្តីពិតនេះនឹងដឹកនាំយើងទៅឯ សេចក្តីសង្រ្គោះរបស់យើង។ 
សេចក្តីជំនឿរបស់មនុស្សម្នាក់ត្រឹមត្រូវ ឬមិនខុស អាស្រ័យថា គាត់ស្គាល់សេចក្តីពិតនេះ ឬអត់។ អ្នកអាចជឿ និងទទួលស្គាល់ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់អ្នកបាន លុះត្រាតែអ្នកជឿដោយចិត្តរបស់អ្នក តាមដំណឹងល្អអមពីទឹក និងព្រះវិញ្ញាណ។ ហើយសេចក្តីជំនឿលើព្រះយេស៊ូវ ដែលបានប្រទានឲ្យយើងនូវការអត់ទោសបាប តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ គឺជាសេចក្តីជំនឿត្រឹមត្រូវ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើងបាន។ 
 


ចានក្លាំជាការបញ្ជាក់ពីសេចក្តីសង្រ្គោះដែលបានអត់ទោសដល់អំពើបាបរបស់យើង


ចានក្លាំមានពេញដោយទឹក។ ហើយគេដាក់វានៅចំមុខទីបរិសុទ្ធ។ ចានក្លាំគឺជាកន្លែងដែលយើងរំឮកខ្លួនយើងថា យើងបានទទួលការអត់ទោសបាបរួចហើយ ហើយបញ្ជាក់ពីការទទួលបាននេះ ដោយសេចក្តី ជំនឿ។ វាគឺជាការបញ្ជាក់ពីការពិតថា ព្រះបានលាងសម្អាតអំពើបាបទាំងអស់របស់អ្នកជឿរួចរាល់ហើយ។ ដូចដែលពួកសង្ឃដែលបម្រើការងារនៅក្នុងទីបរិសុទ្ធ បានលាងសម្អាតដៃជើងរបស់ពួកគេនៅឯចានក្លាំ កាលណាពួកប្រឡាក់ អ្នកដែលមានទទួលការអត់ទោសបាប ក៏លាងសម្អាតអំពើបាបរបស់ពួកគេផងដែរ ដោយការរំឮកខ្លួនឯង និងការបញ្ជាក់តាមរយៈព្រះបន្ទូលព្រះម្តងទៀតថា ព្រះយេស៊ូវក៏បានដោះអំពើបាបទាំងនេះចេញ ហើយបានធួននឹងអំពើបាបទាំងនេះ ដោយការទទួលទោសជំនួសពួកគេរួចរាល់ហើយផងដែរ។ 
យើងកខ្វក់ ពីព្រោះយើងតែងតែបន្តធ្វើបាប ដរាបណាយើងនៅតែរស់នៅក្នុងលោកិយនេះ។ តើយើងគួរតែយកអ្វីលាងសម្អាតអំពើបាបទាំងនេះ ដែលធ្វើឲ្យកខ្វក់? យើងលាងសម្អាតអំពើបាបទាំងអស់ ដោយការជឿថា ព្រះយេស៊ូវដែលជាស្តេចលើសអស់ទាំងស្តេច បានយាងមកផែនដីនេះ កាលពីជាង២០០០ឆ្នាំមុន ក្នុងនាមជាមនុស្សម្នាក់ ដើម្បីសង្រ្គោះមនុស្សមានបាប បានទទួលយកអំពើបាបរបស់ពួកគេដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បានសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង ហើយដូច្នេះ បានអត់ទោសដល់អំពើបាបទាំងអស់របស់មនុស្សមានបាប។ យើងក៏អាចទទួលបានការអត់ទោសបាប និងលាងសម្អាតអំពើបាបជាក់ស្តែងរបស់យើងបានផងដែរ លុះត្រាតែយើងជឿតាមសេចក្តីពិតថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់ដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជ។ នៅក្នុងន័យផ្សេង យើងក៏អាចបានស្អាតពីអំពើបាបជាក់ស្តែងបានផងដែរ លុះត្រាតែយើងជឿតាមសេចក្តីពិតថា ព្រះបានលាងសម្អាតអំពើបាបទាំងអស់របស់យើងរួចរាល់ហើយ តាម រយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
 

យើងត្រូវតែមានជំនឿដែលយល់ និងជឿតាមសេចក្តីពិតនៃចានក្លាំ

បើសិនគ្មានជំនឿលើចានក្លាំទេ យើងមិនអាចចូលទៅទីបិរសុទ្ធដែលព្រះគង់នៅបានទេ។ ការប្រព្រឹត្តរបស់យើងមិនតែងតែមានភាពគ្រប់លក្ខណ៍នោះឡើយ។ ដោយសារយើងមានកំហុស និងភាពខ្សោយ យើងធ្វើបាបជាច្រើនដង។ ប៉ុន្តែសេចក្តីសង្រ្គោះដែលព្រះបានប្រទានឲ្យយើង មានភាពគ្រប់លក្ខណ៍ ពីព្រោះព្រះបន្ទូលព្រះមានភាពគ្រប់លក្ខណ៍។ ដោយសារព្រះបានលាងសម្អាតអំពើបាបរបស់យើង ដោយសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ទ្រង់ តាមរយៈសេចក្តីជំនឿ យើងអាចចូលទៅទីបរិសុទ្ធ ដោយសេចក្តីក្លាហានបាន។អ្នកដែលមិនឆ្លងកាត់ចានក្លាំ មិនអាចចូលទៅទីបរិសុទ្ធបានឡើយ។ យើងមានសិទ្ធិចូលទៅទីបរិសុទ្ធ ដោយសារសេចក្តីជំនឿតាមសេចក្តីពិតថា ព្រះយេស៊ូវបានយាងមកផែនដីនេះ កាលពីជាង២០០០ឆ្នាំមុន ហើយបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ដោយដំណឹងល្អអំពីទឹក ឈាម និងព្រះវិញ្ញាណ ដែលត្រូវបានទាយ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ ក្រហម។ ដូច្នេះ បើសិនមិនជឿថា ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយបានរាប់យើងជាឥតបាបនោះទេ យើងមិនអាចចូលទៅទីបរិសុទ្ធរបស់ព្រះបានឡើយ។ 
ដូចដែលយើងមិនអាចចូលទៅទីបរិសុទ្ធរបស់ព្រះ ដោយមិនជឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមបាន បើសិនយើងមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នោះយើងក៏មិនអាចចូលទៅឯបល្ល័ង្កនៃព្រះគុណព្រះ ដោយការជឿតាមព្រះបន្ទូលទ្រង់នៅក្នុងពួកជំនុំទ្រង់ អធិស្ឋានទៅកាន់ទ្រង់ និងទទួលបានព្រះគុណទ្រង់ និងរស់នៅជាមួយពួកបរិសុទ្ធ និងអ្នកបម្រើរបស់ទ្រង់បានដែរ។ យើងអាចមានជីវិតនៅក្នុងពួកជំនុំព្រះ ជាមួយអ្នកជឿផ្សេងទៀត ស្តាប់ឮ និងជឿតាមព្រះបន្ទូលទ្រង់ ហើយអធិស្ឋានទៅកាន់ទ្រង់បាន លុះត្រាតែយើងជឿថា ព្រះបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើងរួចរាល់ហើយ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។
ចានក្លាំគឺជាការបញ្ជាក់ចុងក្រោយពីសេចក្តីសង្រ្គោះចេញពីបាបរបស់យើង។ ព្រះបានដាក់ចានក្លាំនៅមុខទីបរិសុទ្ធ ហើយបានបំពេញវាដោយទឹក ដើម្បីប្រទានការបញ្ជាក់ពីសេចក្តីជំនឿដល់អ្នកដែលជឿតាមដំណឹល្អអំពីការអត់ទោសបាប។ ចានក្លាំនេះលាងសម្អាតបញ្ញាចិត្តកខ្វក់របស់មនុស្សសុចរិតដែលជឿ។ 
ចូរយើងអាន ១យ៉ូហាន ២:១-២។ «កូនតូចៗ រាល់គ្នាអើយ ដែលខ្ញុំសរសេរសេចក្តីទាំងនេះផ្ញើមក នោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត តែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញ នោះយើងមានព្រះដ៏ជាជំនួយ១អង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត ដែលទ្រង់ជាដង្វាយធួននឹងបាបយើងរាល់គ្នា មិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះ គឺនឹងបាបរបស់លោកីយ៍ទាំងមូលដែរ។» អាម៉ែន។
បើសិនយើងធ្វើបាប យើងមានព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះសុចរិត ជាព្រះដ៏ជាជំនួយគង់នៅជាមួយព្រះវរបិតា។ ព្រះយេស៊ូវលាងសម្អាតចិត្តកខ្វក់របស់មនុស្សសុចរិត ដោយទឹក។ នៅថ្ងៃមុនទ្រង់ជាប់ឆ្កាង ក្នុងកំឡុងពេលសោយអាហារចុងក្រោយ ព្រះយេស៊ូវបានប្រមូលពួកសិស្សរបស់ទ្រង់មកជុំគ្នា បានចាក់ទឹកទៅក្នុងក្លាំមួយ ហើយបានចាប់ផ្តើមលាងជើងរបស់ពួកគេ។ «នៅពេលខ្ញុំទទួលបុណ្យជ្រមុជ ខ្ញុំបានទទួលយកអំពើបាបទាំងអស់របស់អ្នករាល់គ្នា រួមទាំងអំពើបាបដែលអ្នកនឹងប្រព្រឹត្តក្រោយមកទៀតផងដែរ ហើយខ្ញុំនឹងទទួលទោសនៅលើឈើឆ្កាងជំនួសអ្នករាល់គ្នា។ ហើយខ្ញុំក៏បានទទួលយកអំពើបាបនៅពេលអនាគតរបស់អ្នករាល់គ្នាដាក់លើខ្លួនខ្ញុំផងដែរ ហើយខ្ញុំបានដោះអំពើបាបទាំងនោះចេញ។ ដូច្នេះ ខ្ញុំបានធ្វើជាព្រះអង្គសង្រ្គោះរបស់អ្នករាល់គ្នា។»
វាប្រាប់យើងថា ព្រះយេស៊ូវបានលាងជើងរបស់ពួកសិស្ស ក្នុងកំឡុងពេលអាហារចុងក្រោយនៃបុណ្យរំលង។ ចំពោះសាវកពេត្រុស ដែលបានបដិសេធមិនអនុញ្ញាតឲ្យទ្រង់លាងជើងរបស់គាត់ ទ្រង់បានមានបន្ទូលថា «ការដែលខ្ញុំធ្វើ នោះអ្នកមិនយល់ក្នុងពេលឥឡូវនេះទេ តែទៅមុខទើបនឹងបានយល់វិញ» (យ៉ូហាន ១៣:៧)។ ព្រះយេស៊ូវចង់ធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍នៃអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ សម្រាប់អ្នកដែលជឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះដ៏អស់កល្បជានិច្ចរបស់ពួកគេ។ 
 

អត្ថប្រយោជន៍នៃចានក្លាំ
អត្ថប្រយោជន៍នៃចានក្លាំចានក្លាំត្រូវបានគេប្រើ ដើម្បីលាងសម្អាតភាពកខ្វក់របស់ពួកសង្ឃ នៅពេលពួកគេធ្វើការងារថ្វាយតង្វាយទៅកាន់ព្រះ នៅរោងឧបោសថ។ គេត្រូវការចានក្លាំ ដើម្បីលាងសម្អាតភាពកខ្វក់ដែលពួកសង្ឃប្រឡាក់ពីការសម្លាប់តង្វាយយញ្ញបូជា ការសម្រក់ឈាមវា និងការកាត់វាជា ចំណែកៗ ដើម្បីថ្វាយទៅកាន់ព្រះ នូវតង្វាយដែលនឹងធួននឹងអំពើបាបរបស់ជនជាតិអ៊ីស្រាអែល។ នៅពេលពួកសង្ឃប្រឡាក់ ខណៈដែលកំពុងតែថ្វាយតង្វាយ ពួកគេត្រូវតែលាងនឹងទឹក ហើយចានក្លាំនេះគឺជាកន្លែងដែលលាងសម្អាតភាពកខ្វក់ទាំងអស់នេះ។ 
កាលណាយើងធ្វើបាប ទោះបើខាងវិញ្ញាណ ឬនៅក្នុងសាច់ឈាមក៏ដោយ ហើយកាលណាយើងកខ្វក់ដោយការបំពានបញ្ញត្តរបស់ព្រះ យើងត្រូវតែលាងសម្អាតភាពកខ្វក់ទាំងអស់របស់យើងចេញ ដោយទឹកនៃចានក្លាំ។ កាលណាខ្លួនប្រាណរបស់ពួកសង្ឃប៉ះពាល់នឹងអ្វីមួយដែលកខ្វក់ និងមិនស្អាត ពួកគេត្រូវតែលាងសម្អាតផ្នែកកខ្វក់នៃខ្លួនប្រាណដោយទឹក ទោះបើពួកគេចង់ ឬមិនចង់ក៏ដោយ។ 
ដូច្នេះ កាលណាអស់អ្នកដែលជឿលើទ្រង់ ប៉ះពាល់អ្វីមួយដែលកខ្វក់ និងមិនស្អាត គេប្រើទឹកនៃចានក្លាំ ដើម្បីលាងសម្អាតភាពកខ្វក់នោះ។ សរុបមក ព្រះប្រទានទឹកនៃចានក្លាំ ដើម្បីលាងសម្អាតភាពកខ្វក់របស់អ្នកដែលបានកើតជាថ្មី។ ដូច្នេះ ចានក្លាំមានផ្ទុកនូវសេចក្តីមេត្តាករុណារបស់ព្រះ។ អត្ថន័យនៃចានក្លាំមិនមែនជាប្រដាប់ប្រដាដែលយើងអាចជ្រើសរើសជឿ ឬមិនជឿនោះឡើយ ប៉ុន្តែវាគឺជាប្រដាប់ប្រដាចាំបាច់សម្រាប់អ្នកដែលជឿលើព្រះយេស៊ូវ។ 
ព្រះបានកំណត់ទំហំសម្រាប់ប្រដាប់ប្រដាទាំងអស់ នៅក្នុងរោងឧបោសថ ដែលបញ្ជាក់ពីកម្ពស់ បណ្តោយ និងទទឹងរបស់វា។ ប៉ុន្តែទ្រង់មិនបានបញ្ជាក់ពីទំហំនៃចានក្លាំឡើយ។ នេះគឺជាចរិកលក្ខណៈពិសេសសម្រាប់ចានក្លាំនេះ។ នេះបើកសម្តែងពីសេចក្តីស្រឡាញ់ដ៏មិនចេះប្រួលប្រែ ដែលព្រះមែស៊ីបានប្រទានឲ្យយើង ដែលតែងតែធ្វើបាបជារៀងរាល់ថ្ងៃ។ នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះមែស៊ីនេះ មានបុណ្យជ្រមុជរបស់ទ្រង់ ដែលជាទម្រង់នៃការដាក់ដៃលើ ដែលលាងសម្អាតអំពើបាបទាំងអស់របស់យើង។ ដោយសារគេត្រូវប្រើទឹកយ៉ាងច្រើន នៅពេលពួកសង្ឃកខ្វក់ខ្លួន កំឡុងពេលបំពេញតួនាទី ចានក្លាំតែងតែមានទឹកពេញ ជានិច្ច។ ដូច្នេះ ទំហំនៃចានក្លាំអាស្រ័យលើសេចក្តីត្រូវការនេះ។ ដោយសារគេធ្វើចានក្លាំនេះពីលង្ហិន កាលណាពួកសង្ឃលាងដៃជើងនឹងទឹកនេះ ពួកគេគិតអំពីការជំនុំជម្រះបាប។ 
ពួកសង្ឃដែលធ្វើការងារនៅក្នុងរោងឧបោសថ ត្រូវតែលាងសម្អាតភាពកខ្វក់ចេញពីដៃជើងរបស់ខ្លួន ជាមួយនឹងទឹកនៅក្នុងចានក្លាំនេះ។ បើសិនលង្ហិនសំដៅទៅលើការជំនុំជម្រះរបស់ព្រះ នោះទឹកសំដៅទៅលើការលាងសម្អាតបាប។ ហេព្រើរ ១០:២២ និយាយថា «ហើយបានលាងរូបកាយនឹងទឹកដ៏ស្អាតដែរ» ហើយ ទីតុស ៣:៥ និយាយថា «ដោយសារការសំអាតនៃសេចក្តីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញ នៃព្រះវិញ្ញាណបរិសុទ្ធ»។ តាមរយៈបទគម្ពីរទាំងនេះ យើងមើលឃើញថា ព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាថ្មីក៏ប្រាប់យើងអំពីការលាងសម្អាតភាពកខ្វក់នឹងទឹកនៃបុណ្យជ្រមុជផងដែរ។ 
បើសិនពួកសង្ឃលាងសម្អាតភាពកខ្វក់ នៅក្នុងជីវិតរបស់ពួកគេ ដោយទឹកនៃចានក្លាំ នោះយើងដែលជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មីនៅសព្វថ្ងៃនេះ ក៏អាចលាងសម្អាតអំពើបាបជាក់ស្តែងទាំងអស់នៅក្នុងរបស់យើង ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវបានផងដែរ។ ទឹកនៅក្នុងចានក្លាំនៅក្នុងព្រះគម្ពីរសញ្ញាចាស់បង្ហាញប្រាប់យើថា ព្រះ មែស៊ីបានយាងមកផែនដីនេះ ហើយបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ ដោយបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាន។ 
តាមរយៈព្រះគម្ពីរ ព្រះប្រាប់យើងថា មិនត្រឹមតែអំពើបាបរបស់ពួក អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏អំពើបាបរបស់មនុស្សទាំងអស់ នៅក្នុងប្រវត្តិសាស្ត្រផងដែរ ដែលត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោក យ៉ូហាន ទ្រង់មានបន្ទូលនៅក្នុង ម៉ាថាយ ៣:១៥ ថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ»។ តាម រយៈការទទួលបុណ្យជ្រមុជរបស់ទ្រង់ ដែលជាទម្រង់ដូចគ្នានឹងការដាក់ដៃលើ ពីលោកយ៉ូហានដែលជាតំណាងមនុស្សជាតិ ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិដាក់លើអង្គទ្រង់។ 
ដូច្នេះ ដោយការជឿតាមសេចក្តីពិតថា អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវដ៏ជាព្រះមែស៊ី តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ យើងអាចបានស្អាតពីអំពើបាបដ៏កខ្វក់ទាំងអស់នៅក្នុងចិត្តរបស់យើងបាន។ ដោយសារយើងបានផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើព្រះយេស៊ូវ ដោយការជឿតាមសេចក្តីពិតនេះ អ្វីដែលយើងត្រូវធ្វើ គឺគ្រាន់តែជឿថា ព្រះរាជបុត្រានៃព្រះបាននាំអំពើបាបរបស់លោកិយនេះទៅឯឈើឆ្កាង បានសម្រក់ព្រះលោហិត និងសុគតនៅលើឈើឆ្កាង បានធ្វើជាតង្វាយយញ្ញបូជាំដ៏គ្រប់លក្ខណ៍សម្រាប់មនុស្សជាតិទាំងមូល ហើយដូច្នេះ បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ តើអ្នកជឿតាមសេចក្តីពិតនេះនៅក្នុងចិត្តដែរទេ? អ្នកដែលពិតជាជឿថា ព្រះមែស៊ីបានធ្វើជាតង្វាយយញ្ញបូជារបស់ខ្លួនផ្ទាល់ បានសង្រ្គោះជារៀងរហូតហើយ។ 
 


បញ្ហាអំពើបាបជាក់ស្តែងក៏អាចត្រូវបានដោះស្រាយ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះដែរ


តើព្រះគម្ពីរប្រាប់យើងអំពីរបៀប ដែលយើងអាចលាងសម្អាតអំពើបាបជាក់ស្តែងទាំងអស់របស់យើងដែរទេ? ដូចដែលពួកសង្ឃបានលាងសម្អាតភាពកខ្វក់របស់ពួកគេ ដោយទឹកនៃចានក្លាំនៅក្នុងព្រះគម្ពីរសញ្ញាចាស់ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី យើងអាចទទួលបានការអត់ទោសអំពើបាបជាក់ស្តែងរបស់យើង ដោយការជឿថា ព្រះយេស៊ូវបានបំពេញសម្រេចសេចក្តីសុចរិតនៃព្រះ ដោយការទទួលយកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន។ ទីបំផុត អំពើបាបទាំងអស់ត្រូវបានលាងសម្អាត ដោយការជឿតាមសេចក្តីពិតនេះ។ 
នៅពេលបណ្តាជនអ៊ីស្រាអែលបានថ្វាយតង្វាយលោះបាបទៅកាន់ព្រះ ពួកគេបាននាំសត្វយញ្ញបូជាដូចជាចៀម ឬពពែ មកឯរោងឧបោសថ បានសារភាពអំពើបាបរបស់ពួកគេ ហើយបានផ្ទេរអំពើបាបទាំងនោះទៅលើតង្វាយ ដោយការដាក់ដៃរបស់ពួកគេនៅលើក្បាលវា ហើយបានសម្លាប់តង្វាយយញ្ញបូជានេះ ដែលបានទទួលយកអំពើបាបរបស់ពួកគេ។ បន្ទាប់មក ពួកគេបានអារកវា ហើយបង្ហូរឈាមវា ដោយប្រោសឈាមទៅលើស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមដែលនៅសល់ ទៅលើដី (លេវីវិន័យ ៤)។ សូម្បីតែអំពើបាបពេញមួយឆ្នាំរបស់ពួកគេក៏ត្រូវតែលាងសម្អាតតែម្តងជាសម្រេច ដោយសារជំនឿ តាមរយៈតង្វាយលោះបាបនៅថ្ងៃធួននឹងបាប (លេវីវិន័យ ១៦)។ នៅទីបំផុត ពួកគេទទួលបានការអត់ទោសបាបរបស់យើង តាមរបៀបដូចគ្នានឹងការថ្វាយតង្វាយលោះបាបនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ គឺដោយការជឿលើបុណ្យជ្រមុជរបស់ព្រះ មែស៊ី ដែលបានយាងមកដោះអំពើបាបរបស់យើង និងលើព្រះលោហិតនៅលើឈើឆ្កាង។ 
ការដាក់ដៃលើនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺដូចគ្នានឹងបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ព្រះមែស៊ីរបស់យើងបានដោះស្រាយ និងបានលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយសុគតនៅលើឈើ ឆ្កាង។ ដោយសារព្រះរាជកិច្ចនៃបុណ្យជ្រមុជរបស់ព្រះមែស៊ី និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដែលព្រះបានសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍ចេញពីអំពើបាបទាំងអស់របស់យើង តើនៅមានអ្វីផ្សេងទៀត ដែលយើងត្រូវធ្វើ ដើម្បីទទួលបានការអត់ទោសអំពើបាប? អ្វីដែលយើងត្រូវតែចងចាំ និងជឿគឺថា សូម្បីតែនៅពេលយើងធ្វើបាបជារៀងរាល់ថ្ងៃនៅក្នុងជីវិតរបស់យើង ដោយសារភាពខ្សោយរបស់យើងក៏ដោយ ក៏អំពើបាបទាំងនេះត្រូវបានលាងសម្អាតដែរ ដោយសារព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមកដោយទឹក និងឈាម។ ទោះបើជាយើងជឿដល់ព្រះក៏ដោយ ក៏យើងនៅតែធ្លាក់ទៅក្នុងភាពខ្សោយ និងសេចក្តីរំលងរបស់ផងដែរ ដោយសារតែនិស្ស័យរបស់យើង។ ប៉ុន្តែព្រះរបស់យើងដែលជ្រាបពីការនេះ បានសង្រ្គោះយើង ដោយការបញ្ជូនព្រះមែស៊ីមកកាន់ផែនដីនេះ អនុញ្ញាតឲ្យទ្រង់ទទួលយកអំពើបាបរបស់មនុស្សជាតិ ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ ហើយយកទ្រង់ធ្វើជាតង្វាយយញ្ញបូជា។
ដោយការដាក់អាសនាតង្វាយដុត និងចានក្លាំនៅក្នុងទីលានរោងឧបោសថ ព្រះបានអនុញ្ញាតឲ្យយើងលាងសម្អាតអំពើបាបជាក់ស្តែងទាំងអស់ ដែលយើងប្រព្រឹត្តជារៀងរាល់ថ្ងៃ មុនពេលយើងចូលទៅក្នុងទីបរិសុទ្ធ ដែលជាតំណាងនៃព្រះ។ ប៉ុន្តែនេះមិនមានន័យថា យើងត្រូវលាងសម្អាតអំពើបាបជាក់ស្តែងរបស់យើង ដោយការអធិស្ឋានលន់តួជារៀងរាល់ថ្ងៃនោះទេ។ ផ្ទុយទៅវិញ សេចក្តីជំនឿរបស់យើងលើបុណ្យជ្រមុជរបស់ព្រះមែស៊ី និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងនេះហើយ ដែលលាងសម្អាតអំពើបាបទាំងអស់របស់យើង។ ព្រះបានកំណត់ថា នៅពេលមនុស្សសុចរិតធ្វើកំហុស ហើយប្រព្រឹត្តអំពើបាប និងអំពើរំលង បន្ទាប់ពីជឿដល់ព្រះយេស៊ូវ ពួកគេគួរតែបានស្អាតពីអំពើបាបទាំងនោះ ដោយការជឿលើបុណ្យជ្រមុជដែលព្រះមែស៊ីដ៏ជាព្រះអម្ចាស់នៃចានក្លាំ បានទទួលពីលោកយ៉ូហាន។ 
មនុស្សជាច្រើន ងាយនឹងចាត់ទុកការដែលព្រះយេស៊ូវទទួលយកអំពើបាប និងការដែលទ្រង់ទទួលទោសសម្រាប់អំពើបាបទាំងអស់ ជាកិច្ចការតែមួយ ដោយចងកិច្ចការទាំងពីរបញ្ចូលគ្នាទៅជាកិច្ចការតែមួយ។ ប៉ុន្តែដោយសារយើងប្រព្រឹត្តអំពើបាបជាក់ស្តែងជារៀងរាល់ថ្ងៃ ដោយសារភាពខ្សោយរបស់យើង យើងត្រូវតែបែងចែកការលាងសម្អាតអំពើបាប និងការជំនុំជម្រះអំពើបាប ទៅជាកិច្ចការពីរផ្សេងគ្នា។ បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង គឺត្រូវទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ ទទួលទោសសម្រាប់អំពើបាបទាំងនេះ និងសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍ចេញពីអំពើបាបទាំងនេះ។ ដូច្នេះ នៅក្នុងសេចក្តីជំនឿនេះ យើងអាចទទួលការជំនុំជម្រះអំពើបាបរបស់យើងបាន តែម្តងជាសម្រេច។ ដូច្នេះ បញ្ហាអំពើបាបជាក់ស្តែងរបស់យើងត្រូវតែបានដោះស្រាយ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះមែស៊ី។ ហើយតាមរយៈការបញ្ចូលសមាសភាពទាំងពីរនេះ បុណ្យជ្រមុជ និងឈើឆ្កាង យើងទទួលបាន សេចក្តីសង្រ្គោះដ៏ពេញលេញមួយ។ នេះគឺជាសេចក្តីពិតនៃការអត់ទោសដ៏គ្រប់លក្ខណ៍។ ទាក់ទងនឹងដំណោះស្រាយចំពោះបញ្ហាអំពើបាបជាក់ស្តែងរបស់យើង យើងត្រូវតែគិត និងជឿលើវា ដោយការបំបែកបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងឈើឆ្កាងចេញពីគ្នា។
នៅពេលពួកសង្ឃបានសម្លាប់សត្វយញ្ញបូជា នៅក្នុងរោងឧបោសថ ពួកគេប្រឡាក់ឈាមពេញខ្លួនប្រាណរបស់ពួកគេ។ យើងអាចស្រមើស្រមៃបានថា ពួកគេពិតជាកខ្វក់ខ្លាំងណាស់។ ពួកសង្ឃត្រូវបានលាងសម្អាតភាពកខ្វក់ទាំងនេះចេញ ប៉ុន្តែបើសិនមិនមានទឹកនៅក្នុងចានក្លាំនៅទីលានរោងឧបោសថេ ពួកគេមិនអាចលាងសម្អាតខ្លួនប្រាណបាន ឡើយ។ មិនថាសម្តេចសង្ឃ ឬសង្ឃធម្មតាម្នាក់ ដែលបានទទួលការអត់ទោសសម្រាប់អំពើបាបពេញមួយឆ្នាំហើយក៏ដោយ បើសិនមិនមានការលាងសម្អាតភាពកខ្វក់ចេញពីខ្លួនប្រាណ ដោយទឹកនៃចានក្លាំទេ គាត់នៅតែរស់នៅជាមួយភាពកខ្វក់នោះជានិច្ច។ 
ទោះបីជាសម្តេចសង្ឃមានភាពកខ្វក់គ្រប់ប្រភេទ នៅលើខ្លួនប្រាណរបស់គាត់ ដោយសារមានចានក្លាំនៅទីលានរោងឧបោសថ គាត់តែងតែអាចលាងសម្អាតខ្លួនប្រាណឲ្យបានស្អាតជានិច្ចបាន។ ទោះបីជាសង្ឃម្នាក់បានទទួលការអត់ទោសអំពើបាបពេញមួយឆ្នាំហើយក៏ដោយ គាត់ក៏នៅតែបានស្អាត ដោយការលាងសម្អាតអំពើបាបជារៀងរាល់ថ្ងៃដែរ។ ព្រះបានកំណត់ថា ពួកសង្ឃដែលបានថ្វាយតង្វាយដល់ទ្រង់ ត្រូវតែលាងសម្អាតភាពកខ្វក់របស់ពួកគេនៅឯចានក្លាំ។ ដូច្នេះ យើងអាចដឹងពីមូលហេតុដែលទ្រង់បានដាក់ចានក្លាំនេះនៅរវាងអាសនាតង្វាយដុត និងទីបរិសុទ្ធបានហើយ។ 
 

ហេតុអ្វីយើងត្រូវការចានក្លាំ?

សេចក្តីពិតដែលមាននៅក្នុងចានក្លាំ ត្រូវបានបើកសម្តែងនៅក្នុង យ៉ូហាន ១៣។ ក្នុងកំឡុងពេលបុណ្យរំលង បន្ទាប់ពីអាហារពេលល្ងាចចុងក្រោយជាមួយពួកសិស្សរបស់ទ្រង់ ព្រះយេស៊ូវបានចាប់ផ្តើមលាងជើងរបស់ពួកគេ ហើយវាបានដល់វេនលាងជើងរបស់សាវកពេត្រុស។ នៅពេលព្រះយេស៊ូវព្យាយាមលាងជើងរបស់គាត់ ទ្រង់ឲ្យសាវកពេត្រុស សណ្តូកជើងរបស់គាត់ ដើម្បីឲ្យទ្រង់អាចលាងជើងរបស់គាត់បាន។ ប៉ុន្តែសាវកពេត្រុសបានបដិសេធថា «ទូលបង្គំសមនឹងលាងព្រះបាតទ្រង់វិញ។ ទ្រង់មិនសមនឹងលាងជើងរបស់ទូលបង្គំឡើយ»។ 
សាវកពេត្រុសបានបដិសេធ ពីព្រោះគាត់បានគិតថា វាមិនសមឲ្យលោកគ្រូលាងជើងរបស់សិស្សរបស់ខ្លួននោះទេ។ «ខ្ញុំមិនអាចអនុញ្ញាតឲ្យលោកគ្រូរបស់ខ្ញុំលាងជើងរបស់ខ្ញុំបានទេ។ ខ្ញុំពិតជាមិនអាចទេ។»
សាវកពេត្រុសបានបន្តបដិសេធការបម្រើរបស់ព្រះយេស៊ូវ។ អ្វីដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់សាវកពេត្រុសនៅទីនេះ មានសារៈសំខាន់ខ្លាំងណាស់។
«ការដែលខ្ញុំធ្វើ នោះអ្នកមិនយល់ក្នុងពេលឥឡូវនេះទេ តែទៅមុខទើបនឹងបានយល់វិញ» (យ៉ូហាន ១៣:៧)។ នេះគឺជាអ្វីដែលព្រះយេស៊ូវចង់មានន័យ៖ «នៅពេលនេះ អ្នកមិនអាចយល់ពីមូលហេតុដែលខ្ញុំលាងជើងរបស់អ្នកបានទេ។ ប៉ុន្តែនេះពិតជានឹងធ្វើជាគន្លឹះដោះស្រាយបញ្ហាអំពើបាបជាក់ ស្តែងរបស់អ្នក។ អ្នកនឹងប្រព្រឹត្តអំពើបាបជាក់ស្តែងជាច្រើនចាប់ពីពេលនេះតទៅ ប៉ុន្តែខ្ញុំបានទទួលយកអំពើបាបជាក់ស្តែងក្នុងពេលអនាគតរបស់អ្នក ដាក់លើខ្លួនខ្ញុំរួចហើយ ហើយដោយសារអំពើបាបទាំងនេះ ឥឡូវនេះ ខ្ញុំត្រូវតែសម្រក់ឈាមរបស់ខ្ញុំនៅលើឈើឆ្កាង។ ដូច្នេះ អ្នកត្រូវតែដឹង និងជឿថា ខ្ញុំគឺជាព្រះមែស៊ី ដែលបានដោះស្រាយអំពើបាបជាក់ស្តែងក្នុងពេលអនាគតរបស់អ្នក»។ 
នៅក្នុងគំនិតរបស់សាវកពេត្រុស វាគ្រាន់តែមិនសមរម្យ ដែលព្រះ មែស៊ីលាងជើងរបស់គាត់ប៉ុណ្ណោះ ហើយនេះគឺជាមូលហេតុដែលគាត់បានបដិសេធមិនទទួលការលាងជើងនេះ។ ប៉ុន្តែព្រះយេស៊ូវបានប្រាប់សាវកពេត្រុសថា «តែទៅមុខទើបនឹងបានយល់វិញ» ហើយបានលាងជើងរបស់គាត់។ 
«លុះត្រាតែខ្ញុំលាងជើងរបស់អ្នក ទើបអ្នកអាចមានទំនាក់ទំនងជាមួយខ្ញុំបាន។ នៅពេលនេះ អ្នកមិនយល់ពីមូលហេតុដែលខ្ញុំកំពុងតែលាងជើងរបស់អ្នកទេ។ ប៉ុន្តែបន្ទាប់ពីខ្ញុំសុគតនៅលើឈើឆ្កាង ហើយយាង ត្រឡប់ទៅនគរស្ថានសួគ៌វិញ អ្នកនឹងយល់ពីមូលហេតុដែលខ្ញុំបានលាងជើងរបស់អ្នក។ ដោយសារខ្ញុំគឺជាព្រះមែស៊ីរបស់អ្នក ខ្ញុំបានទទួលយកអំពើបាបក្នុងពេលអនាគតរបស់អ្នក តាមរយៈបុណ្យជ្រមុជរបស់ខ្ញុំរួចហើយ ហើយតាមរយៈការធ្វើជាតង្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់អ្នក ខ្ញុំបានធ្វើជាព្រះអង្គសង្រ្គោះរបស់អ្នក។»
ដូចដែលព្រះអម្ចាស់របស់យើងបានមានបន្ទូល សាវកពេត្រុសមិនបានយល់អ្វីសោះអំពីការលាងជើងនេះ ប៉ុន្តែបន្ទាប់ពីការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះអម្ចាស់ គាត់បានយល់អំពីការនេះ។ ពិតណាស់ នេះគឺជាព្រឹត្តិការណ៍ដែលបានដោះទាំងអំពើបាបជាក់ស្តែងចេញផង។ 
«ដោយសារខ្ញុំតែងតែប្រព្រឹត្តអំពើបាបជាក់ស្តែងនៅក្នុងលោកិយនេះ ព្រះអម្ចាស់បានលាងជើងរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំនឹងជឿថា ព្រះយេស៊ូវដ៏ជាព្រះមែស៊ីបានទទួលយកទាំងអំពើបាបជាក់ស្តែងទាំងនេះ ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស! បុណ្យជ្រមុជរបស់ព្រះមែស៊ីបានដោះស្រាយទាំងអំពើបាបជាក់ស្តែង ក្នុងពេលអនាគតទាំងអស់! ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងនេះដាក់លើអង្គទ្រង់ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ បាននាំអំពើបាបទាំងនេះទៅឯឈើឆ្កាង ហើយបានទទួលទណ្ឌកម្មនៃអំពើបាបទាំងនេះ ដោយការសុគតនៅលើឈើឆ្កាង! ហើយដោយការមានព្រះជន្មរស់ពីសុគតឡើងវិញ ទ្រង់ពិតជាបានសង្រ្គោះយើងទាំងស្រុងចេញអំពើបាបទាំងអស់របស់យើង!»
រយៈពេលក្រោយមកទៀត បន្ទាប់ពីគាត់បានក្បត់ព្រះអម្ចាស់ចំនួនបីដង សាវកពេត្រុសបានដឹង និងជឿតាមការពិតនេះ។ ដូច្នេះហើយបានជាគាត់និយាយនៅក្នុង ១ពេត្រុស ៣:២១ ថា «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្តីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ»។ នៅទីនេះ ពាក្យថា «គំរូ» មានន័យថា «ម្នាក់ដែលត្រូវបានទាយ ឬកំណត់អត្តសញ្ញាណ ដោយសញ្ញា ឬប្រភេទពីមុន ដូចជាតួអង្គនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលមានដៃគូម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាចាស់»។ ដូច្នេះ បរិបទមុនប្រកាសយ៉ាងច្បាស់លាស់ថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាគំរូពី «ទឹក» នៅក្នុងព្រះគម្ពីរសញ្ញាចាស់។ 
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ នោពេលគេថ្វាយតង្វាយលោះបាបនៃថ្ងៃធួននឹងបាបទៅកាន់ព្រះ ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាបសម្រាប់រយៈពេលមួយឆ្នាំពេញ សម្តេចសង្ឃដែលជាតំណាងនៃ បណ្តាជនអ៊ីស្រាអែល ត្រូវតែដាក់ដៃរបស់គាត់នៅលើតង្វាយយញ្ញបូជា ហើយសារភាពអំពើបាបដែលជនជាតិអ៊ីស្រាអែលបានប្រព្រឹត្ត ដើម្បីផ្ទេរអំពើបាបរបស់ពួកគេទៅលើតង្វាយនោះ។ វិធីដាក់ដៃលើនេះគឺដូចគ្នាទៅនឹងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ តង្វាយយញ្ញបូជាត្រូវតែហូរឈាមរហូតដល់ស្លាប់ ពីព្រោះវាបានទទួលយកអំពើបាបរបស់សាសន៍អ៊ីស្រាអែលទាំងមូលដាក់លើខ្លួនវា។ គេអារកវា ដើម្បីបង្ហូរឈាមវាឲ្យអស់។ បន្ទាប់មក ពួកសង្ឃពន្លះស្បែកវា កាត់ជាចំណែកៗ ហើយដុតថ្វាយសាច់វាទៅកាន់ព្រះ។ 
ព្រះមែស៊ីដែលជាខ្លឹមសារពិតប្រាកដនៃតង្វាយយញ្ញបូជា នៅក្នុងព្រះគម្ពីរសញ្ញាចាស់ បានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់យើង តាមរយ់ការដាក់ដៃលើ បានបង្ហូរព្រះលោហិត និងសុគតនៅលើឈើឆ្កាងជំនួសយើង។ ដូច្នេះ នៅថ្ងៃនេះ អ្នក និងខ្ញុំបានទទួលការអត់ទោសអំពើបាបទាំងស្រុង តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ហើយយើងត្រូវតែលាងសម្អាតអំពើបាបជាក់ស្តែងរបស់យើង ដែលយើងប្រព្រឹត្តជារៀងរាល់ថ្ងៃ ដោយការជឿថា អំពើបាបទាំងនេះត្រូវបានលាងសម្អាតរួចរាល់ហើយ ដោយបុណ្យជ្រមុជដែលព្រះអម្ចាស់បានទទួល និងព្រះលោហិតដែលទ្រង់បានបង្ហូរនៅលើឈើឆ្កាង។ 
យើងត្រូវតែយល់ និងជឿតាមសេចក្តីពិតនេះ។ លុះត្រាតែយើងបានជឿថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ ហើយបានលាងសម្អាតអំពើបាបទាំងនោះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទើបយើងអាចបានសង្រ្គោះចេញពីអំពើបាបជាក់ស្តែងទាំងអស់របស់យើងបាន។ នៅក្នុងន័យផ្សេង កាលណាយើងប្រព្រឹត្តអំពើបាបជាក់ស្តែង យើងត្រូវតែបញ្ជាក់សេចក្តីជំនឿរបស់យើងនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយតាមរយៈការសញ្ជឹងគិតអំពីសេចក្តីពិតថា សូម្បីតែអំពើបាបជាក់ស្តែងទាំងនេះក៏ត្រូវបានដោះចេញ ដោយព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់ផងដែរ នោះយើងមិនអាចបាត់បង់សេចក្តីសង្រ្គោះរបស់យើងបានសោះឡើយ ហើយយើងអាចស្តាសេចក្តីជំនឿរបស់យើងឡើងវិញបានភ្លាម កាលណាចិត្តរបស់យើងត្រូវបានវាយប្រហារ ដោយគំនិតនៃទោស។ 
ដោយសារព្រះយេស៊ូវបានដោះទាំងអំពើបាបប្រចាំថ្ងៃ នៅក្នុងជីវិតរបស់មនុស្សសុចរិត ដែលបានទទួលការអត់ទោសបាប ព្រះបានប្រទានចានក្លាំដល់ពួកគេ ដើម្បីឲ្យពួកគេដែលទទួលបានការអត់ទោស តាមរយៈទឹក ឈាម និងព្រះវិញ្ញាណ បានស្អាតពីអំពើបាបជាក់ស្តែងរបស់ពួកគេ តាមរយៈសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ដូច្នេះហើយបានជាព្រះបានប្រមូល និងរម្លាយកញ្ចក់របស់ស្រីៗ ដែលបម្រើនៅត្រសាលជំនុំរោងឧបោសថ ដើម្បីធ្វើចានក្លាំ ពីព្រោះកញ្ចក់ទាំងនេះផ្តល់ការឆ្លុះបញ្ចាំងពីខ្លួន។ កាលណាយើងប្រព្រឹត្តអំពើបាបជាក់ស្តែង ហើយធ្លាក់ទៅក្នុងភាពអស់សង្ឃឹម ដោយសារតែភាពខ្សោយរបស់យើង យើងត្រូវតែទៅឯចានក្លាំ ហើយលាងសម្អាតដៃជើងរបស់យើង។ តួនាទីរបស់ចានក្លាំ គឺត្រូវរំឮកយើងថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់មនុស្សជាតិដាក់លើអង្គទ្រង់ តែម្តងជាសម្តេច នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ ចានក្លាំត្រូវបង្រៀនសេចក្តីពិតនេះទៅកាន់មនុស្សសុចរិតដែលបានទទួលការអត់ទោសបាបថា ព្រះអម្ចាស់បានបង្គាប់ឲ្យសាសន៍អ៊ីស្រាអែលធ្វើចានក្លាំពីកញ្ចក់របស់ស្រីៗ ចាក់បំពេញវាដោយទឹក ហើយអនុញ្ញាតឲ្យពួកសង្ឃលាងសម្អាតភាពកខ្វក់ពីដៃជើងរបស់ពួកគេ ដោយទឹកនេះ។ 
យើងជឿថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ព្រះអាទិករ និងព្រះអង្គសង្រ្គោះនៃមនុស្សជាតិ។ ហើយយើងត្រូវតែចងចាំថា ព្រះមែស៊ីបានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ ហើយបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន។ ដូច្នេះ កាលណាយើងប្រព្រឹត្តអំពើបាបជាក់ស្តែងនៅក្នុងលោកិយនេះ ធ្លាក់ទៅក្នុងភាពខ្សោយរបស់យើង ឬភាពខ្សោយរបស់យើងត្រូវបានបើកសម្តែង យើងត្រូវតែចងចាំកាន់តែខ្លាំងថា ព្រះមែស៊ីបានយាងមកនៅក្នុងសាច់ឈាម បានទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង ហើយដូច្នេះ បានសដោះអំពើបាបទាំងអស់របស់យើងចេញរួចរាល់ហើយ។ 
បើសិនយើងមិនចងចាំសេចក្តីពិតនេះ ហើយជឿតាមវាទេ ទោះបីជាយើងបានទទួលការអត់ទោសបាបហើយក៏ដោយ ក៏យើងនឹងនៅជាប់ក្នុងអំពើបាបជាក់ស្តែងរបស់យើង ហើយវិលត្រឡប់ទៅជីវិតចាស់ដែលមានបាបរបស់យើងវិញដដែលដែរ។ ដូច្នេះ យើងត្រូវតែជឿជារៀងរាល់ថ្ងៃថា អំពើបាបទាំងអស់ដែលយើងប្រព្រឹត្ត ដោយសារតែភាពខ្សោយរបស់យើង ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចរាល់ហើយ។ ជារៀងរាល់ថ្ងៃ យើងត្រូវតែចងចាំ ជឿម្តងទៀត ហើយបញ្ជាក់ថា ព្រះមែស៊ីបានទទួលយកអំពើបាបទាំងអស់របស់យើង ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន ហើយបានលាងសម្អាតអំពើបាបទាំងនោះអស់ហើយ។
គ្មានអ្នកណានៅលើផែនដីនេះ ដែលអាចទទួលបានការអត់ទោសបាប ដោយការជឿដល់ព្រះយេស៊ូវ ទាំងមិនជឿថា ទ្រង់បានទទួលអំពើបាបរបស់លោកិយនេះ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបានបង្ហូរព្រះលោហិតរបស់ទ្រង់បានឡើយ។ ហើយទោះបីជាមនុស្សបានទទួលការអត់ទោសបាបក៏ដោយ ក៏គ្មានអ្នកណាម្នាក់ ដែលមិនប្រព្រឹត្តអំពើបាបជាក់ស្តែងដែរ។ ដូច្នេះ បើសិនមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវទេ នោះគ្រប់គ្នានឹងនៅតែមានបាប ហើយបំណងព្រះហឫទ័យព្រះនឹងមិនបានសម្រេចសម្រាប់គ្រប់គ្នាឡើយ។ ដូច្នេះហើយបានជាព្រះបានប្រទានព្រះរាជបុត្រាទ្រង់ដល់យើង បានអនុញ្ញាតឲ្យទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបានបោះបង់ទ្រង់ឲ្យសម្រក់ព្រះលោហិតនៅលើឈើឆ្កាង។ 
បើសិនយើងជឿ និងទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទជាព្រះមែស៊ីរបស់យើង យើងត្រូវតែជឿថា អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើទ្រង់ តាមរយៈបុណ្យជ្រមុជ ដែលទ្រង់បានទទួលពីលោកយ៉ូហាន ហើយថា ទ្រង់បានទទួលយកទោសទាំងអស់របស់យើង ដោយការនាំអំពើបាបរបស់លោកិយនេះទៅឯឈើឆ្កាង ការបង្ហូរព្រះលោហិត និងការសុគតនៅលើឈើឆ្កាង។ យើងទទួលបានការអត់ទោសបាប ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។ អំពើបាបទាំងអស់របស់យើងត្រូវបានដោះចេញ ដោយការជឿតាមសេចក្តីពិតនេះ។ យើងបានទទួលសេចក្តីសុចរិត ដោយការជឿដោយចិត្ត តាមសេចក្តីស្រឡាញ់របស់ព្រះ។ ឥឡូវនេះ ចិត្តរបស់យើងឥតមានបាប ស្អាត និងគ្រប់ លក្ខណ៍។ ប៉ុន្តែនៅតែមានភាពខ្សោយនៅក្នុងសាច់ឈាមរបស់យើង។ ដូច្នេះហើយបានជាយើងត្រូវតែចងចាំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ជារៀងរាល់ថ្ងៃ ហើយរំឮកខ្លួនឯងអំពីសេចក្តីជំនឿនេះជានិច្ច។ កាលណាភាពខ្សោយរបស់យើងចេញមក កាលណាគំនិតអាក្រក់លេចឡើង ហើយយើងកខ្វក់ ហើយកាលណាការប្រព្រឹត្តរបស់វង្វេងទៅ ព្រះអម្ចាស់របស់យើងសព្វព្រះទ័យឲ្យយើងគ្រាន់តែចងចាំថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់នេះដាក់លើអង្គទ្រង់រួចហើយ តាមរយៈបុណ្យជ្រមុជ ដែលទ្រង់បានទទួលពីលោកយ៉ូហាន ហើយបានសម្អាតចិត្តរបស់យើង ដោយការជឿតាមសេចក្តីពិតនេះម្តងទៀត។
កាលណាយើងប្រព្រឹត្តអំពើបាប ជាដំបូង យើងត្រូវតែទទួលស្គាល់អំពើបាបរបស់យើងនៅចំពោះព្រះ។ បន្ទាប់មក យើងត្រូវតែជឿម្តងទៀតថា អំពើបាបទាំងនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវរួចហើយ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់។ យើងដែលបានស្អាត ដោយព្រះរាជកិច្ចនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវរួចហើយ ត្រូវតែលាងសម្អាតអំពើបាបជាក់ស្តែងរបស់យើង ដោយការជឿលើព្រះរាជកិច្ចនេះ។ ហេតុនេះ យើងពិតជាត្រូវតែចងចាំ និងជឿតាមការពិតថា យើងអាចលាងសម្អាតអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវបាន។
ឥឡូវនេះ យើងបានពិនិត្យមើលមូលហេតុដែលព្រះបានដាក់ចានក្លាំនៅរវាងអាសនាតង្វាយដុត និងរោងឧបោសថ។ ព្រះបានដាក់ចានក្លាំនៅរវាងអាសនាតង្វាយដុត និងរោងឧបោសថ ដើម្បីនៅពេលយើងចូលទៅចំពោះទ្រង់ យើងចូលទៅ ដោយខ្លួន និងចិត្តរបស់យើងស្អាត។ សូម្បីតែបន្ទាប់ពីយើងបានត្រឡប់ជាមនុស្សសុចរិត ដែលបានទទួលការអត់ទោសបាបដ៏គ្រប់លក្ខណ៍ តាមរយ់បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងឈើឆ្កាងក៏ដោយ ក៏ចិត្តរបស់យើងងាយនឹងកខ្វក់ដែរ នៅពេលយើងធ្វើបាប ទោះបើដោយចេតនា ឬដោយអចេតនាក្តី។ ហេតុនេះ យើងត្រូវតែលាងសម្អាតភាពកខ្វក់នេះនៅឯចានក្លាំ នៅពេលយើងឆ្លងកាត់អាសនាតង្វាយដុត ហើយចូលទៅចំពោះព្រះ។ ដោយសារយើងមិនអាចចូលទៅចំពោះព្រះបានទេ បើសិនយើងមានភាពកខ្វក់តែបន្តិច ព្រះបានដាក់ចានក្លាំនៅរវាងអាសនាតង្វាយដុត និងរោងឧបោសថ ដើម្បីឲ្យយើងអាចចូលទៅក្នុងវត្តមានរបស់ព្រះនៅក្នុងភាពបរិសុទ្ធស្អាត តាមរយៈការលាងសម្អាតខ្លួនយើងនឹងទឹកនៃចានក្លាំ។ 
 

តើបញ្ញាចិត្តបែបណាជាបញ្ញាចិត្តដ៏ជ្រះថ្លានៅចំពោះព្រះ?

១ពេត្រុស ៣:២១ ក៏ចាត់ទុកបុណ្យជ្រមុជរបស់ព្រះយេស៊ូវជា «សេចក្តីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះ» ផងដែរ។ នៅទីនេះ «បញ្ញាចិត្តដ៏ជ្រះថ្លា» គឺជាអ្នកដែលជឿថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សជាតិ រួមទាំងអំពើបាបជាក់ស្តែង ដែលយើងប្រព្រឹត្តជារៀងរាល់ថ្ងៃផង តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន នៅឯទន្លេយ័រដាន់។ ដើម្បីទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ ព្រះអម្ចាស់បានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន ហើយដូច្នេះ បានទទួលយកអំពើបាបរបស់យើងដាក់លើអង្គ ទ្រង់។ ដោយសារព្រះយេស៊ូវបានផ្ទុកអំពើបាបទាំងអស់របស់យើង នៅក្នុងអង្គទ្រង់ ទ្រង់ត្រូវតែសុគតនៅលើឈើឆ្កាង។ បើសិនយើងព្រងើយកន្តើយ និងមិនជឿតាមអ្វីដែលទ្រង់បានធ្វើទេ នោះបញ្ញាចិត្តរបស់យើងអាក្រក់ហើយ។ ហេតុនេះ យើងត្រូវតែជឿលើបុណ្យជ្រមុជរបស់ទ្រង់។ យើងត្រូវតែមានបញ្ញាចិត្តដ៏ជ្រះថ្លានៅចំពោះព្រះ។ ទោះបីជានៅក្នុងសាច់ឈាមរបស់យើង យើងមិនអាចរស់នៅបានល្អ១០០ភាគរយក៏ដោយ ក៏យ៉ាងហោចណាស់ នៅក្នុងបញ្ញាចិត្តរបស់យើង យើងអាច និងត្រូវតែមានបញ្ញាចិត្តដ៏ជ្រះថ្លា នៅចំពោះព្រះដែរ។ 
ប្រហែលកន្លះសតវត្សមុន នៅពេលប្រទេសកូរ៉េបានបាត់បង់គ្រប់យ៉ាងនៅក្នុងសេចក្តីវិនាសដោយសារសង្រ្គាមកូរ៉េ មានជំនួយបរទេសជាច្រើន សម្រាប់ជួយកាត់បន្ថយទុក្ខលំបាករបស់ប្រទេសកូរ៉េ។ ទោះបីជាកុមារកំព្រាត្រូវទទួលបានជំនួយនេះមុនគេក៏ដោយ ក៏មានជនខិលខូចមួយចំនួន ដែលបានកេងបន្លំជំនួយទាំងនេះដាក់ទៅក្នុងហោប៉ៅ ហើយបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេមិនមានបញ្ញាចិត្តសោះ។ នៅពេលបរទេសបានផ្តល់ទឹកដោះគោ ម្សៅ ភួយ ស្បែកជើង សំលៀកបំពាក់ និងសម្ភារៈជំនួយផ្សេងៗទៀត អ្នកផ្គត់ផ្គង់មានគោលបំណងដើម្បីឲ្យជនអាក្រាត និងអត់ឃ្លានបានស្លៀកពាក់ និងបរិភោគបានសមរម្យ។ ពួកគេមិនស្មានថា មានមន្ត្រីសាធារណៈអាក្រក់ និងជនខិលខូចមួយចំនួន ដែលកេងបន្លំសម្ភារៈជំនួយទាំងសោះ។ 
មនុស្សដែលមានបញ្ញាចិត្តដ៏ជ្រះថ្លា នឹងចែកចាយសម្ភារៈជំនួយទាំងនោះយ៉ាងយុត្តិធម៌ទៅកាន់អ្នកក្រីក្រ។ ផ្ទុយវិញការយកជំនួយបរទេសធ្វើជាឱកាសកសាងទ្រព្យសម្បត្តិរបស់ខ្លួន អ្នកដែលបានចែកចាយជំនួយទាំងនោះយ៉ាងយុត្តិធម៌ ក្នុងចំណោមអ្នកក្រីក្រដែលកំពុងតែស្លាប់ដោយសារភាពអត់ឃ្លាន នឹងគ្មានអ្វីត្រូវខ្មាស់នៅចំពោះព្រះឡើយ ពីព្រោះពួកគេបានរស់នៅក្នុងបញ្ញាចិត្តដ៏ជ្រះថ្លា។ ប៉ុន្តែអ្នកដែលមិនបានធ្វើដូច្នេះ នឹងត្រូវបានចោទប្រកាន់ពីបទលួច ដោយបញ្ញាចិត្តរបស់ពួកគេផ្ទាល់។ ពិតហើយ ចោរទាំងនេះនៅតែអាចបានស្អាតពីអំពើបាបទាំងអស់របស់ពួកគេបានដដែល បើសិនពួកគេប្រែចិត្ត ហើយជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅពេលនេះ។ 
ដើម្បីទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ ហើយដើម្បីដោះអំពើបាបជាក់ស្តែងទាំងអស់របស់យើងចេញ ព្រះយេស៊ូវបានយាងមកផែនដីនេះ ហើយបានទទួលបុណ្យជ្រមុជ។ ដូច្នេះ ដែលបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ព្រះយេស៊ូវបានលាងសម្អាតអំពើបាបរបស់យើង តែម្តងជាសម្រេច។ ខ្ញុំចង់បន្ទោសអ្នកដែលមិនជឿលើបុណ្យជ្រមុជរបស់ទ្រង់ថា «ដូច្នេះ តើអ្វីដែលធ្វើឲ្យអ្នកមានមោទនភាព ដែលអ្នកមិនជឿលើបុណ្យជ្រមុជរបស់ទ្រង់ដូច្នេះ? តើអ្នកមានទំនុកចិត្តអ្វី ដែលមិនជឿនោះ? តើអ្នកល្អគ្រប់គ្រាន់ ដើម្បីចូលទៅក្នុងនគរព្រះ ដោយមិនចាំបាច់មានសេចក្តីជំនឿលើបុណ្យជ្រមុជរបស់ទ្រង់ឬ?»។ 
បើសិនយើងពិតជាចង់ធ្វើជាមនុស្សដែលមានបញ្ញាចិត្តដ៏ជ្រះថ្លាមែន យើងត្រូវតែលាងសម្អាតអំពើបាបជាក់ស្តែងទាំងអស់របស់យើងចេញ ដោយបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន។ ហើយដើម្បីធ្វើដូច្នេះ យើងត្រូវតែជឿនៅក្នុងចិត្តរបស់យើងថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់ដែលយើងប្រព្រឹត្តនៅក្នុងជីវិតទាំងមូលរបស់យើង ដាក់លើអង្គទ្រង់ ហើយបានលាងស្អាតអំពើបាបទាំងនោះចេញ។ ដូច្នេះហើយបានជាព្រះយេស៊ូវដ៏ជាព្រះមែស៊ីរបស់ទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន មុនពេលទ្រង់យាងទៅឈើឆ្កាង។ 
ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ស្ត្រី ដែលគេចាប់បាននៅក្នុង សេចក្តីកំផិតថា «ខ្ញុំមិនថ្កោលអ្នកទេ ហើយខ្ញុំក៏មិនកាត់ទោសអ្នកដែរ»។ ហេតុអ្វី? ពីព្រោះព្រះយេស៊ូវក៏បានទទួលយកអំពើបាបនៃសេចក្តីកំផិតរបស់ស្ត្រីម្នាក់នេះដាក់លើអង្គទ្រង់ផងដែរ ហើយពីព្រោះព្រះយេស៊ូវទ្រង់ផ្ទាល់នឹងទទួលយកទណ្ឌកម្មនៃអំពើបាបនេះផងដែរ។ ទ្រង់បានមានបន្ទូលថា «ខ្ញុំគឺជាអ្នកដែលនឹងទទួលទោសសម្រាប់អំពើបាបរបស់អ្នក។ ប៉ុន្តែចូរបានលាងសម្អាតអំពើបាបទាំងអស់របស់អ្នក ដោយការជឿលើបុណ្យជ្រមុជរបស់ខ្ញុំចុះ។ ដូច្នេះ ចូរបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់អ្នក ដោយការជឿដល់ខ្ញុំចុះ។ ចូរបានសង្រ្គោះចេញពីទោសនៃអំពើបាប ដោយសារសេចក្តីជំនឿ ហើយបានស្អាតពីអំពើបាបទាំងអស់របស់ អ្នក។ ហើយចូរបានស្អាតពីអំពើបាបនៃបញ្ញាចិត្តរបស់អ្នក ហើយផឹកទឹកពីខ្ញុំ ដែលធ្វើឲ្យអ្នកលែងស្រេកទៀតចុះ»។ 
នៅថ្ងៃនេះ អ្នក និងខ្ញុំជឿថា ព្រះយេស៊ូវគឺជាព្រះអង្គដែលបាន សង្រ្កោះយើងចេញពីអំពើបាបរបស់យើង។ តើអ្នកពិតជាជឿថា ព្រះយេស៊ូវពិតជាបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានលាងសម្អាតអំពើបាបទាំងនោះចេញដែរទេ? ព្រះអម្ចាស់របស់យើងបានលាងសម្អាតអំពើបាបរបស់យើង តាមរយៈការទទួលបុណ្យជ្រមុជ។ ឥឡូវនេះ យើងអាចចូលទៅចំពោះព្រះ ដោយបញ្ញាចិត្តដ៏ជ្រះថ្លាបានហើយ។ ហេតុអ្វី? ពីព្រោះព្រះអម្ចាស់របស់យើងបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ ហើយបានលាងសម្អាតអំពើបាបទាំងនោះចេញ ដោយបុណ្យជ្រមុជរបស់ទ្រង់ បាននាំអំពើបាបទាំងនោះទៅឯឈើឆ្កាង បានទទួលទណ្ឌកម្មជំនួសយើង ដោយការសុគតនៅលើឈើឆ្កាង ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ ជាយូរមកហើយ ព្រះយេស៊ូវបានយាងមកផែនដីនេះ ហើយតាម រយៈពេលវេលា៣៣ឆ្នាំរបស់ទ្រង់នៅលើផែនដីនេះ ទ្រង់បានទទួយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ ហើយបានលាងសម្អាតអំពើបាបទាំងនោះចេញ ដោយបុណ្យជ្រមុជរបស់ទ្រង់។ 
តាមរយៈការទទួលយកទាំងអំពើបាបជាក់ស្តែងទាំងអស់របស់យើងដាក់លើអង្គទ្រង់ផង ព្រះអម្ចាស់របស់យើងបានជួយឲ្យយើងអាចចូលទៅចំពោះព្រះ ហើយបានធ្វើជាមនុស្សសុចរិតបាន ហើយដើម្បីទទួលយកទោសនៃអំពើបាបទាំងអស់របស់យើង តាមរយៈតង្វាយយញ្ញបូជារបស់ព្រះយេស៊ូវគ្រីស្ទ។ នៅក្នុងន័យផ្សេង ដោយសារការជឿដល់ព្រះអម្ចាស់ ដែលយើងអាចហៅព្រះជាព្រះវរបិតារបស់យើង ហើយចូលទៅចំពោះវត្តមានរបស់ទ្រង់បាន។ ដូច្នេះ អ្នកដែលជឿលើព្រះរាជកិច្ចនៃទឹក ឈាម និងព្រះវិញ្ញាណរបស់ព្រះយេស៊ូវ គឺជាអ្នកដែលមានបញ្ញាចិត្តដ៏ជ្រះថ្លា ហើយ។ ផ្ទុយទៅវិញ បញ្ញាចិត្តយ៉ាងអាក្រក់មិនជឿលើព្រះរាជកិច្ចដ៏សុចរិតរបស់ព្រះអម្ចាស់ ដែលជាបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ឡើយ។
 

នៅសព្វថ្ងៃនេះ មនុស្សជាច្រើនមិនប្រព្រឹត្តចំពោះព្រះបន្ទូលព្រះយ៉ាងម៉ត់ចត់ទេ ដោយសារពួកគេមានជំនឿដែលគ្មានមូលដ្ឋានត្រឹមត្រូវ

អ្នកកុហកជាច្រើន ដែលបោះបង់ព្រះបន្ទូលព្រះចោល ទុកដូចជាគ្រឿងតុបតែង គ្រាន់តែអធិប្បាយថា យើងក៏គួរតែធ្វើល្អ បន្ថែមលើសេចក្តីជំនឿរបស់យើងផងដែរ ដើម្បីបានចូលទៅក្នុងនគរស្ថានសួគ៌។ ហើយកាលណាពួកគេនិយាយអំពីសេចក្តីសង្រ្គោះ ពួកគេនិយាយតែពីព្រះលោហិតនៅលើឈើឆ្កាងប៉ុណ្ណោះ ហើយគិតយ៉ាងខុសថា ពួកគេត្រូវតែឡើងទៅឯភ្នំ ដើម្បីអធិស្ឋាន ឬតមអាហារ ដើម្បីជួបជាមួយព្រះ តាមរយៈបទពិសោធន៍ខាងសាច់ឈាមរបស់ពួកគេ។ ទោះបីជាសេចក្តីជំនឿនេះខុសយ៉ាងខ្លាំងក៏ដោយ ក៏ពួកគេនៅតែប្រាកដនៅក្នុងចិត្តថា សេចក្តីជំនឿនេះពិតជាត្រឹមត្រូវដែរ។ 
ពួកគេនិយាយថា «ខ្ញុំបានរងទុក្ខ ដោយសារអំពើបាបរបស់ខ្ញុំ ហើយដូច្នេះ ខ្ញុំបាននៅពេញមួយយប់ ដើម្បីអធិស្ឋានថា [ឱព្រះអង្គអើយ ទូលបង្គំបានធ្វើបាបហើយ។ ឱព្រះអម្ចាស់អើយ ទូលបង្គំជឿដល់ទ្រង់]។ នៅថ្ងៃនោះ ខ្ញុំនៅតែបានរងទុក្ខនៅពេលល្ងាច ប៉ុន្តែបន្ទាប់ពីខ្ញុំបានចំណាយពេលពេញមួយយប់ ដើម្បីអធិស្ឋាន នៅពេលមេឃជិតភ្លឺ ខ្ញុំបានមានអារម្មណ៍ថា មានភ្លើងមួយដុំហោះមកបុកខ្ញុំ ហើយនៅវេលានោះហើយ ដែលគំនិតរបស់ខ្ញុំត្រូវបានលាងសម្អាតទាំងអស់ ហើយអំពើបាបទាំងអស់នៅក្នុងចិត្តរបស់ខ្ញុំត្រូវបានលាងសម្អាតឲ្យបានសដូចជាព្រិល។ ដូច្នេះ នៅវេលានោះហើយ ដែលខ្ញុំបានកើតជាថ្មី។ ហាលេលូយ៉ា!»។
នេះគ្រាន់តែជាគំនិតដែលមនុស្សបង្កើតឡើងយ៉ាងចំកួត និងល្ងិតល្ងង់ប៉ុណ្ណោះ ដែលបង្វែរព្រះបន្ទូលព្រះឲ្យទៅជាឥតប្រយោជន៍។ អ្នកត្រូវតែចងចាំថា ព្រះនឹងដាក់ទណ្ឌកម្មជាច្រើនដងដល់អ្នកណាដែលនិយាយគំនិតអធម្មជាតិដ៏ឥតប្រយោជន៍នេះ ហើយបោកបញ្ឆោតមនុស្ស និងដឹកនាំអ្នកដទៃទៅឯភ្លើងនរក។ 
«ត្រចៀករបស់ខ្ញុំឈឺខ្លាំងណាស់។ ប៉ុន្តែខ្ញុំបានជឿតាមអ្វីដែលព្រះ អម្ចាស់បានមានបន្ទូលថា យើងនឹងបានជា បើសិនយើងជឿ ហើយដូច្នេះ ខ្ញុំតទល់នឹងការឈឺចាប់របស់ខ្ញុំ ដោយនិយាយថា [ឱព្រះអម្ចាស់អើយ ទូលបង្គំជឿ!»។ នៅពេលខ្ញុំបានជឿដូច្នេះ នោះការឈឺចាប់របស់ខ្ញុំក៏រលាយបាត់អស់ទៅ!]។
«ខ្ញុំបានមានជម្ងឺដំបៅក្រពះ ដែលគ្រប់ពេលដែលខ្ញុំបរិភោគអ្វីមួយ ក្រពះរបស់ខ្ញុំឈឺយ៉ាងខ្លាំង។ ដូច្នេះ មុនពេលខ្ញុំបរិភោគ ខ្ញុំបានអធិស្ឋានថា [ឱព្រះអម្ចាស់អើយ ទូលបង្គំកំពុងតែឈឺចាប់នៅទីនេះ ប៉ុន្តែទ្រង់បានមានបន្ទូលថា អ្នកនឹងស្តាប់តាមគ្រប់យ៉ាងដែលយើងអធិស្ឋានសុំដោយ ជំនឿ។ ទូលបង្គំនៅតែជឿតាមព្រះបន្ទូលទ្រង់]។ ប្រាកដណាស់ ខ្ញុំបានជាពីជម្ងឺនេះហើយ!
តើជំនឿទាំងនេះគឺជាអ្វី? នេះគឺជាករណីដែលមនុស្សមិនបានជួបជាមួយព្រះអម្ចាស់ តាមរយៈព្រះបន្ទូល។ ករណីទាំងនេះសម្តែងឲ្យឃើញពីភាពក្លែងក្លាយនៃជំនឿរបស់ពួកគេ ដែលមិនជឿតាមព្រះបន្ទូល។ ទាំងនេះមិនមែនជាការឆ្លើយតបចំពោះការអធិស្ឋានរបស់ពួកគេ ដែលទទួលបាន តាមរយៈព្រះបន្ទូលទេ ប៉ុន្តែជាការយល់ច្រឡំរបស់ពួកគេ ដែលផ្អែកលើបទពិសោធន៍ និងអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។ អ្វីដែលគួរឲ្យសោកស្តាយគឺថា មានបុគ្គលដែលមានជំនឿអធម្មជាតិបែបនេះយ៉ាងច្រើននៅក្នុងចំណោមគ្រីស្ទបរិស័ទសព្វថ្ងៃនេះ។ 
ដូច្នេះ ការបោះបង់ព្រះបន្ទូលព្រះចោល និងការជឿលើព្រះយេស៊ូវយ៉ាងល្ងិតល្ងង់ ដោយផ្អែកលើបទពិសោធន៍ និងអារម្មណ៍របស់ពួកគេ គឺគ្រាន់តែជាសេចក្តីជំនឿដែលគ្មានមូលដ្ឋានគ្រឹះត្រឹមត្រូវប៉ុណ្ណោះ។ អ្នកដែលអះអាងថា ខ្លួនជឿលើព្រះយេស៊ូវ ទោះបើពួកគេមិនជឿតាមព្រះបន្ទូលក៏ដោយ ត្រូវពិនិត្យមើលខ្លួនឯងឲ្យដឹងថា ពួកគេមានអារក្សសណ្ឋិត ឬអត់។ «ខ្ញុំបានជួបព្រះយេស៊ូវ ខណៈដែលកំពុងអធិស្ឋាន។ ព្រះយេស៊ូវបានលេចមកនៅក្នុងសុបិន្តរបស់ខ្ញុំ។ ខ្ញុំបានអធិស្ឋានយ៉ាងឧស្សាហ៍ ហើយជម្ងឺរបស់ខ្ញុំបានជាសះស្បើយហើយ។» អ្នកណាដែលមានមាត់តែពាក់កណ្តាល អាចធ្វើការអះអាងបែបនេះបាន ប៉ុន្តែអ្វីដែលច្បាស់លាស់គឺថា នេះមិនមែនជាសេចក្តីជំនឿ ដែលព្រះបានប្រទានឲ្យនោះឡើយ ប៉ុន្តែសេចក្តីជំនឿក្លែងក្លាយ ដែលសាតាំងផ្តល់ឲ្យវិញ។ 
តាមរយៈអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រះអម្ចាស់របស់យើងបានបើកសម្តែងអង្គទ្រង់មកកាន់យើង។ តើព្រះអម្ចាស់របស់យើងបើកសម្តែងអង្គទ្រង់មកកាន់យើងនៅក្នុងរបៀបថ្មី និងខុសប្លែកនៅសម័យនេះឬ? តើទ្រង់ពិតជាលេចមកឯយើងនៅក្នុងមាយាការ ឬសុបិន្តឬ? ទ្រង់កំពុងតែអូសច្រវាក់ដ៏ធំនៅព្រះបាតទ្រង់ ហូរព្រះលោហិតពេញអង្គទ្រង់ មានមកុដបន្លានៅលើសិរសារបស់ទ្រង់ ហើយមានបន្ទូលថា «តើអ្នកមើលឃើញទេ នេះគឺជារបៀបដែលខ្ញុំបានរងទុក្ខយ៉ាងខ្លាំងសម្រាប់អ្នក។ ឥឡូវនេះ តើអ្នកនឹងធ្វើអ្វីសម្រាប់ខ្ញុំ?»។ តើនេះគឺជារបៀបដែលព្រះអម្ចាស់របស់យើងបើកសម្តែងអង្គទ្រង់មកកាន់យើងឬ? នេះសុទ្ធតែជាគំនិតឥតប្រយោជន៍ទាំងអស់!
នៅតែមានមនុស្សដែលបន្ទាប់ពីការសុបិន្តបែបនេះហើយ ធ្វើសម្បថទៅចំពោះព្រះថា «ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងធ្វើជាអ្នកបម្រើរបស់ទ្រង់ ហើយបម្រើទ្រង់ដោយអស់ពីចិត្ត អស់មួយជីវិតរបស់ទូលបង្គំ។ ទូលបង្គំនឹងសាងសង់ផ្ទះអធិស្ឋានមួយនៅទីនេះ។ ទូលបង្គំនឹងសាងសង់ព្រះវិហារមួយនៅទីនេះ។ ទូលបង្គំនឹងលីឈើឆ្កាងរបស់ទូលបង្គំនៅលើខ្នង អស់មួយជីវិតរបស់ទូលបង្គំ ហើយធ្វើបន្ទាល់ពីទ្រង់ទៅកាន់ជាតិសាសន៍ទាំងមូល និងពិភពលោកទាំងមូល»។ 
តាមការពិត យើងអាចជួបប្រទះឃើញគ្រូអធិប្បាយបែបនេះយ៉ាងងាយស្រួល នៅតាមផ្លូវ ឬកន្លែងសាធារណៈផ្សេងៗ។ ដោយគ្មានការលើកលែង ពួកគេសុទ្ធតែជាបុគ្គលដែលមានជំនឿអធម្មជាតិ ដែលពួកគេបានសម្រេចចិត្តរបស់នៅបែបនេះ បន្ទាប់ពីបានមើលឃើញព្រះយេស៊ូវនៅក្នុងសុបិន្តរបស់ពួកគេ ឬបានស្តាប់ឮសម្លេងរបស់ព្រះអម្ចាស់ ខណៈដែលកំពុងតែអធិស្ឋាន។ ប៉ុន្តែព្រះអម្ចាស់បើកសម្តែងអង្គទ្រង់ តាមរយៈព្រះបន្ទូលទ្រង់តែប៉ុណ្ណោះ គឺទ្រង់មិនមានបន្ទូលមកកាន់យើងនៅក្នុង សុបិន្ត ឬខណៈដែលយើងកំពុងតែអធិស្ឋានឡើយ ពីព្រោះនៅសម័យនេះ ព្រះបន្ទូលទ្រង់ទាំងស្រុង ត្រូវបានប្រទានឲ្យមនុស្សជាតិរួចរាល់ហើយ។ សុបិន្ត គ្រាន់តែចេញមកពីពិភពស្មុគស្មាញនៃអនុសម្បជញ្ញៈរបស់មនុស្សតែប៉ុណ្ណោះ។ មនុស្សមានសុបិន្តបែបនេះ ពីព្រោះពួកគេមានការស្រមើស្រមៃគ្រប់យ៉ាងអំពីព្រះយេស៊ូវ នៅក្នុងសេចក្តីស្រឡាញ់តែម្នាក់ឯង ហើយគិតច្រើនពេកតែប៉ុណ្ណោះ។ 
កាលណាគំនិតរបស់អ្នកគិតយ៉ាងជ្រាលជ្រៅអំពីបញ្ហាអ្វីមួយ មុនពេលទទួលទានដំណេក អ្នកក៏ទំនងជាមើលឃើញខ្លួនឯងកំពុងតែដោះស្រាយបញ្ហានោះនៅក្នុងសុបិន្តរបស់អ្នកផងដែរ។ ដូច្នេះ សុបិន្តត្រូវបានបង្កើតឡើង ដោយអនុសម្បជញ្ញៈរបស់អ្នក។ ដូច្នះ បើសិនយើងគិតច្រើនពេក នោះយើងមានសុបិន្តចម្លែកគ្រប់ប្រភេទហើយ។ សុបិន្តទាំងនោះមិនទាក់ទងអ្វីនឹងសេចក្តីជំនឿឡើយ ប៉ុន្តែគ្រាន់តែជាការឆ្លុះបញ្ចាំងនៃការប្រែប្រួលខាងសាច់ឈាម ឬអនុសម្បជញ្ញៈប៉ុណ្ណោះ។ 
ហេតុដូចនេះ បើសិនមនុស្សគិតច្រើនអំពីព្រះយេស៊ូវហូរព្រះលោហិតនៅលើឈើឆ្កាង ទ្រង់លេចមកជាមួយមកុដបន្លានៅលើសិរសាទ្រង់ នៅក្នុងសុបិន្តរបស់ពួកគេ។ តាមការពិត សុបិន្តបែបនេះមិនមានអ្វីខុសឡើយ។ ប៉ុន្តែបើសិនយើងប្រព្រឹត្តនឹងសុបិន្តនេះយ៉ាងម៉តចត់ នោះគឺជាកំហុសដ៏ធំមួយហើយ។ ចុះពួកគេនឹងគិតយ៉ាងដូចម្តេចដែរ បើសិនព្រះយេស៊ូវលេចមកនៅចំពោះពួកគេ ដោយកំពុងតែហូរព្រះលោហិតពេញអង្គទ្រង់ ហើយពិតជាមានបន្ទូលថា «តើអ្នកនឹងធ្វើអ្វីសម្រាប់ខ្ញុំ? អ្នកគួរតែរស់នៅអស់មួយជីវិតរបស់អ្នកក្នុងនាមជាតាបសម្នាក់។ សម្រាប់ខ្ញុំ អ្នកមិនគួរមានទ្រព្យសម្បត្តិទេ។»? មានមនុស្សចំកួតបែបនេះ ដែលពិតជាបោះបង់ទ្រព្យសម្បត្តិរបស់ខ្លួនចោល ដើម្បីឲ្យពួកគេអាចរស់នៅតាមរបៀបនេះ។ តើមានអ្នកណាម្នាក់ ដែលភ័យខ្លាច ដោយសារតែសុបិន្ត ដែលប្រព្រឹត្តនឹងវាយ៉ាងម៉ត់ចត់ ឬជីវិតត្រូវបានផ្លាស់ប្រែ ដោយសារតែវាដែរទេ? នេះហើយគឺជាជំនឿអធម្មជាតិ។
ព្រះជួបជាមួយយើង តាមរយៈព្រះបន្ទូល។ ទ្រង់មិនមែនជាព្រះ ដែលយើងអាចជួបជាមួយ នៅក្នុងសុបិន្ត ឬនិមិត្តនៅក្នុងការអធិស្ឋានរបស់យើងឡើយ។ ព្រះបន្ទូលព្រះដែលត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ហើយនៅពេលយើងស្តាប់ឮព្រះបន្ទូលនេះប្រកាសមកកាន់យើង ហើយទទួលយកវាទុកនៅក្នុងចិត្តរបស់យើង វិញ្ញាណរបស់យើងអាចជួបជាមួយទ្រង់ តាមរយៈព្រះបន្ទូលបាន។ នៅក្នុងន័យផ្សេង តាមរយៈព្រះបន្ទូល ហើយតាមរយៈព្រះបន្ទូលតែមួយប៉ុណ្ណោះ ដែលវិញ្ញាណរបស់អ្នកអាចជួបជាមួយព្រះបាន។ 
ចេញពីព្រះបន្ទូល ដែលយើងបានដឹងថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយតាមរយៈការស្តាប់ឮព្រះបន្ទូលនេះ ដែលយើងបានជឿនៅក្នុងចិត្តរបស់យើង។ ចម្លើយសម្រាប់សំណួរពីមូលហេតុដែលព្រះយេស៊ូវត្រូវតែសុគតនៅលើឈើឆ្កាង ក៏មាននៅក្នុងព្រះបន្ទូលដែរ គឺដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ ដែលទ្រង់បានសុគតនៅលើឈើឆ្កាង ហើយបានសង្រ្គោះយើង។ តាមរយៈព្រះបន្ទូល យើងបានស្គាល់ព្រះ ហើយតាមរយៈព្រះបន្ទូល យើងជឿដល់ទ្រង់។ ហើយយើងដឹង និងជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះ ក៏តាមរយៈព្រះបន្ទូលតែមួយប៉ុណ្ណោះផងដែរ។ 
 

តើយើងអាចជឿដល់ព្រះបានតាមរបៀបណា? តើវាមិនដោយសារព្រះបន្ទូលព្រះទេឬ?

បើសិនមិនតាមរយៈព្រះបន្ទូលព្រះទេ តើយើងអាចបានជួប និងជឿដល់ព្រះយេស៊ូវ ដែលបានដោះអំពើបាបទាំងអស់របស់យើងចេញ បានដោយរបៀបណា? បើសិនមិនតាមរយៈព្រះបន្ទូលព្រះទេ សេចក្តីជំនឿរបស់យើងគឺឥតប្រយោជន៍ទទេហើយ។ យើងអាចបញ្ចេញគំនិតរបស់យើងថា «នេះគឺជាអ្វីដែលខ្ញុំគិត» ប៉ុន្តែនេះមិនមែនជាសេចក្តីពិតទេ ហើយនៅពេលចិត្តរបស់យើងបានពេញដោយអ្វីដែលមិនពិត នោះសេចក្តីពិតមិនអាចចូលទៅក្នុងចិត្តរបស់យើងបានឡើយ។ អ្វីដែលត្រឹមត្រូវដែលយើងត្រូវនិយាយ មិនមែនថា «នេះគឺជាអ្វីដែលខ្ញុំគិត» ទេ ប៉ុន្តែនិយាយថា «នេះគឺជាអ្វីដែលព្រះគម្ពីរនិយាយ»។ នៅពេលយើងអានព្រះគម្ពីរ សេចក្តីពិតដែលព្រះបានមានបន្ទូល ចូលមកទៅក្នុងចិត្តរបស់យើង ហើយកែប្រែកំហុសនៃគំនិតពីមុនរបស់យើង។ 
តើសេចក្តីជំនឿរបស់អ្នកតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ត្រូវបានធ្វើឡើងពីអ្វី? តើវាត្រូវបានបង្កើតឡើងពីគំនិតផ្ទាល់ខ្លួនរបស់អ្នកឬ? ឬតើអ្នកបានកើតជាថ្មី ដោយការដឹង និងការជឿតាម ដោយការស្តាប់ឮព្រះបន្ទូលឬ? គឺតាមរយៈព្រះបន្ទល ដែលយើងបានជឿ និងជួយព្រះនៅក្នុងចិត្តរបស់យើង។ ដូច្នេះហើយបានជាទ្វារចូលទីលានរោងឧបោសថត្រូវបានត្បាញ ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
ទឹកនៅក្នុងចានក្លាំមានន័យថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ផ្ទាល់។ «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» (ម៉ាថាយ ៣:១៥) តាមរយៈព្រះបន្ទូលព្រះ យើងបានដឹងពីបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួល ដើម្បីទទួលយកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់។ ដោយសារវាចេញមកពីព្រះបន្ទូល ដែលយើងបានដឹងពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានទទួលយកអំពើបាបទាំងអស់ ដែលអ្នក និងខ្ញុំប្រព្រឹត្តពេញក្នុងជីវិតរបស់យើង ព្រះបន្ទូលនេះបានធ្វើឲ្យយើងមានសេចក្តីជំនឿលើបុណ្យជ្រមុជ នៅក្នុងចិត្តរបស់យើង។ ហើយតាមរយៈព្រះបន្ទូល ដែលយើងស្វែងរកឃើញសេចក្តីពិត ដែលត្រូវបានបើកសម្តែងនៅក្នុងចានក្លាំ។ 
ចេញពីព្រះបន្ទូលព្រះ យើងអាចស្វែងរកឃើញថា ចានក្លាំត្រូវបានធ្វើពីលង្ហិន។ នៅក្នុងព្រះគម្ពីរ លង្ហិនមានន័យថា ការជំនុំជម្រះ។ ដូច្នេះ អត្ថន័យនៃចានក្លាំលង្ហិនគឺថា នៅពេលយើងសម្លឹងមើលខ្លួនយើងនៅចំពោះក្រិត្យវិន័យ ដែលដើរតួនាទីជាកញ្ចក់ឆ្លុះពីខ្លួនយើង យើងត្រូវតែប្រឈមនឹងទោស។ ដូច្នេះហើយបានជាចានក្លាំត្រូវបានធ្វើពីកញ្ចក់របស់ស្រីៗដែលបម្រើនៅរោងឧបោសថ។ ព្រះអម្ចាស់បានសង្រ្គោះយើង ដែលត្រូវតែប្រឈមនឹងទោស ដោយសារអំពើបាបរបស់យើង ដោយការយាងមកផែនដីនេះ ការទទួលបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាង។ តាមរយៈព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរ យើងបានដឹងថា ដោយសារព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដែលទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ បានយាងទៅឯឈើឆ្កាង និងបានទទួលទណ្ឌកម្មនៃបាប។ ហើយដោយសារការទទួលយកទុកនៅក្នុងចិត្ត និងការជឿតាមសេចក្តីពិតនេះ ដែលយើងបានសង្រ្គោះ។ ចុះអ្នកវិញ យ៉ាងដូចម្តេចដែរ? តើអ្នកបានសង្រ្គោះដោយរបៀបណា?
នៅក្នុងនិកាយមួយ ដែលដើរតាមជំនឿអធម្មជាតិ ពួកគេអះអាងថា សមាជិករបស់ពួកគេត្រូវតែចងចាំពីកាលបរិច្ឆេទត្រឹមត្រូវ នៃសេចក្តីសង្រ្គោះរបស់ខ្លួន គឺនៅខែ និងថ្ងៃណា ដែលពួកគេបានសង្រ្គោះ។ ហើយគ្រូគង្វាលម្នាក់នៅក្នុងនិកាយនេះបានធ្វើបន្ទាល់នៅចំពោះអ្នកជឿជាច្រើនថា គាត់បានជឿដល់ព្រះយេស៊ូវ ហើយបានសង្រ្គោះ នៅពេលគាត់បានឡើងទៅឯភ្នំមួយ ដើម្បីអធិស្ឋាន ហើយបានដឹងថា គាត់មិនមែនជាអ្វីទេ។ គាត់បានអះអាងដោយមោទនភាពថា គាត់មិនដែលភ្លេចពេលវេលា និងកាលបរិច្ឆទនៃការបានកើតជាថ្មីរបស់គាត់ឡើយ។ ជំនឿនេះពិតជាមិនទាក់ទងនឹងអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ឡើយ ប៉ុន្តែគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះ។ ជំនឿរបស់គ្រូគង្វាលនេះមិនទាក់ទងនងអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមឡើយ។ សេចក្តីសង្រ្គោះដែលនិកាយនេះបានបង្រៀន មិនទាក់ទងនឹងសេចក្តីសង្រ្គោះពិតប្រាកដ ដែលត្រូវបានបង្កើតឡើង ដោយព្រះបន្ទូលព្រះឡើយ ប៉ុន្តែគ្រាន់តែជាការបង្កើតឡើងដោយខ្លួនឯងរបស់ពួកគេប៉ុណ្ណោះ។ 
មនុស្សពិតជាអាចសណ្តំខ្លួនឯងបាន។ បើសិនពួកគេបន្តទទូចថា ពួកគេឥតមានបាប ហើយគិតដូច្នេះម្តងហើយម្តងទៀត នោះពួកគេនឹងត្រូវសណ្តំ ដោយសារខ្លួនឯង ហើយត្រឡប់ជាឥតមានបាប ដោយសារខ្លួនឯង។ បើសិនពួកគេបន្តសូត្រមន្តអាគមនេះទៅកាន់ខ្លួនឯង ពួកគេពិតជាអាចមានអារម្មណ៍ថា ពួកគេបានត្រឡប់ជាឥតមានបាបបាន ប៉ុន្តែអារម្មណ៍បែបនេះមិនស្ថិតស្ថេរបានយូរឡើយ។ ដូច្នេះ ពួកគេត្រូវសណ្តំខ្លួនឯងភ្លាមៗម្តងទៀត ដោយសូត្រថា «ខ្ញុំឥតមានបាបឡើយ។ ខ្ញុំឥតមានបាបឡើយ»។ នេះគឺជាសេចក្តីជំនឿដែលគ្មានមូលដ្ឋានត្រឹមត្រូវ មិនពិត ល្ងិតល្ងង់ និងផ្តោតលើខ្លួនឯង!
សំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ គឺជាព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី។ ទ្វារចូលទៅលានរោងឧបោសថ ទ្វារចូលទៅទីបរិសុទ្ធ និងទ្វារចូលទៅទីបរិសុទ្ធបំផុត ដែលសុទ្ធតែត្រូវបានត្បាញ ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម បង្ហាញប្រាប់យើងថា ព្រះយេស៊ូវបានធ្វើជាទ្វារនៃសេចក្តីសង្រ្គោះរបស់យើង ហើយជាព្រះអង្គសង្រ្គោះរបស់យើង ដូចដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី។ ដូច្នេះ ខ្ញុំពិតជាអរព្រះគុណដល់ព្រះ សម្រាប់សេចក្តីសង្រ្គោះដែលទ្រង់បានមានបន្ទូលមកកាន់យើង គឺមានភាពពិតប្រាកដ!
ដូច្នេះហើយបានជានៅពេលខ្ញុំអធិស្ចាន ខ្ញុំមិនព្យាយាមដាស់អារម្មណ៍ឲ្យរំជើបរំជួល ឬសម្តែងឡើយ។ ខ្ញុំគ្រាន់តែអធិស្ឋាន ដោយការប្រទានគ្រប់យ៉ាងទៅកាន់ព្រះ និងការទុកចិត្តលើទ្រង់ប៉ុណ្ណោះ។ «ឱព្រះ វរបិតាអើយ សូមជួយយើងផង។ សូមជួយឲ្យយើងប្រកាសដំនឹងល្អទៅកាន់ពិភពលោកទាំងមូល។ សូមការពារ និងថែរក្សាពួកបរិសុទ្ធ និងអ្នកបម្រើដំណឹងល្អជាមួយទូលបង្គំផង។ សូមប្រទានឲ្យយើងនូវអ្នកបម្រើការងារដែលអាចបម្រើដំណឹងល្អបាន សូមអនុញ្ញាតឲ្យដំណឹងល្អនេះបានប្រកាសចេញទៅ ហើយសូមឲ្យអ្នកជឿដឹង និងជឿតាមព្រះបន្ទូលទ្រង់។» នេះគឺជាអ្វីដែលខ្ញុំនិយាយ នៅពេលខ្ញុំអធិស្ឋាន គឺខ្ញុំមិនអធិស្ឋាន ដោយព្យាយាមធ្វើឲ្យអារម្មណ៍រំជើបរំជួល ហើយយំស្រែកឡើយ ហើយភាសាឥតប្រយោជន៍ដែលបង្កឲ្យមានការយល់ច្រឡំ មិនមែនជាផ្នែកណាមួយនៃការអធិស្ឋានរបស់ខ្ញុំឡើយ។ 
មនុស្សមួយចំនួន នៅពេលពួកគេមិនអាចដាស់អារម្មណ៍របស់ពួគគេបាន ទោះបើពួកគេព្យាយាមខ្លាំងយ៉ាងណាក៏ដោយ គិតអំពីឪពុកម្តាយដែលបានចែកឋានជាយូរមកហើយ ដើម្បីសម្រក់ទឹកភ្នែក ហើយសម្តែងឲ្យអ្នកដទៃចាប់អារម្មណ៍លើការអធិស្ឋានរបស់ពួកគេ។ ការអធិស្ឋានច្នៃប្រឌិតបែបនេះគឺដូចជាសម្រាមមួយដុំ ដែលនឹងធ្វើឲ្យព្រះក្អួត។ មនុស្សក៏ដាស់អារម្មណ៍របស់ពួកគេ ដោយការគិតអំពីការរងទុក្ខរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ហើយបន្តស្រែកយ៉ាងល្ងិតល្ងង់ថា «ឱព្រះអម្ចាស់អើយ ទូលបង្គំជឿដល់ទ្រង់!»។ 
ប៉ុន្តែតើនេះពិតជាមានន័យថា សេចក្តីជំនឿរបស់មនុស្សបែបនេះមានភាពរឹងមាំឬ? បើសិនអ្នកគិតអំពីអំពើបាបរបស់អ្នក ហើយព្យាយាមពន្យុះអារម្មណ៍របស់អ្នកឲ្យរំជើបរំជួល ដោយនិយាយថា «ឱព្រះអម្ចាស់អើយ ទូលបង្គំបានធ្វើបាបហើយ។ សូមជួយទូលបង្គំឲ្យរស់នៅដោយសុចរិតផង» នោះវាពិតជាអាចដាស់អារម្មណ៍របស់អ្នកឲ្យមានភាពរំជើបរំជួលបានមែន។ ដោយសារការទទួលបានបទពិសោធន៍ខាងអារម្មណ៍ និងវគ្គសិក្សាយំស្រែកបែបនេះ អាចកាត់បន្ថយភាពតានតឹងជាច្រើនបាន មនុស្សជាច្រើនដែលមានអារម្មណ៍ស្រស់ស្រាយ គិតថា នេះគឺជាសេចក្តីជំនឿពិតប្រាកដ។ ទោះបីជាជីវិតរបស់ពួកគេមានពេញដោយទុក្ខលំបាកក៏ដោយ ក៏យ៉ាងហោចណាស់ បទពិសោធន៍ខាងអារម្មណ៍បែបនេះធ្វើឲ្យពួកគេមានអារម្មណ៍ធូរស្រាលបានមួយរយៈពេលដែរ ហើយដូច្នេះ ពួកគេបន្តជីវិតសាសនារបស់ពួកគេតាមរបៀបនេះ។ 
 


អ្នកត្រូវតែជឿថា ព្រះអម្ចាស់បានយាងមកឯយើង តាមរយៈអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម


ព្រះអម្ចាស់របស់យើងបានយាងមក តាមរយៈព្រះបន្ទូល។ ដូច្នេះ អ្នកមិនគួររង់ចាំអារម្មណ៍របស់អ្នកទេ ប៉ុន្តែអ្នកត្រូវតែស្តាប់តាមអ្វីដែលព្រះបន្ទូលព្រះមានបន្ទូលមកកាន់អ្នកវិញ។ អ្វីដែលសំខាន់គឺថា អ្នកជឿតាមព្រះបន្ទូលព្រះនៅក្នុងចិត្តរបស់អ្នក ឬអត់។ កាលណាអ្នកអធិស្ឋាន ចូរកុំព្យាយាមផ្តោតលើអារម្មណ៍របស់អ្នក ប៉ុន្តែអ្នកគួរតែគ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យមាននៅក្នុងកម្រិតត្រឹមត្រូវមួយ។ ហេតុអ្វី? ពីព្រោះមានអ្នក កហុកជាច្រើននៅក្នុងលោកិយនេះ ដែលនឹងចូលទៅឯអ្នកដែលចូលចិត្តមានអារម្មណ៍រំជើបរំជួល ដើម្បីទាញយកប្រយោជន៍ពីអារម្មណ៍របស់ពួកគេ។ ពីព្រោះជាញឹកញាប់ មនុស្សបាត់បង់ផ្នែកបញ្ញា ដោយការដេញតាមអារម្មណ៍របស់ខ្លួន នៅពេលការជួបជុំសម្រាប់ការធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ ត្រូវបានធ្វើឡើង ដោយមានបដាថា «ការធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណដ៏អស្ចារ្យ» នៅក្នុងគោលបំណងពន្យុះអារម្មណ៍របស់អ្នកចូលរួមតែប៉ុណ្ណោះ។ 
ទោះបីយ៉ាងណា ឥឡូវនេះ ខ្ញុំបានកើតជាថ្មីហើយ ហើយខ្ញុំមិនអាចធ្វើការជួបជុំធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណបានឡើយ ទោះបើខ្ញុំព្យាយាមក៏ដោយ ពីព្រោះការអធិប្បាយព្រះបន្ទូលព្រះមិនមែនជាការពន្យុះអារម្មណ៍របស់មនុស្ស ដូចជាការជួបជុំធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណរបស់លោកិយនេះទេ។ ដោយសារខ្ញុំបានកើតជាថ្មីពីព្រះបន្ទូលនៃសេចក្តីពិតហើយ ជាយូរមកហើយ ខ្ញុំបានលារឿងរំជួបរំជួលអារម្មណ៍របស់ខ្ញុំ ដែលបានជ្រៀតចូលទៅក្នុងជីវិតខាងវិញ្ញាណរបស់ខ្ញុំ។
មនុស្សសុចរិតដែលបានស្តាប់ឮព្រះបន្ទូលព្រះ ប្រើប្រាជ្ញារបស់យើង ហើយជឿនៅក្នុងចិត្ត មិនដែលចង់មានភាពរំជើបរំជួលអារម្មណ៍ឡើយ។ យើងជឿតាមសេចក្តីពិត ដោយការដឹងយ៉ាងរហ័សថា មនុស្សនិយាយព្រះបន្ទូលព្រះពិតប្រាកដ ឬអត់ ហើយដោយការដឹងយ៉ាងរហ័សថា មនុស្សនេះកំពុងតែនិយាយមកកាន់យើង ដោយពិតជាជឿតាមអ្វីដែលពួកគេនិយាយ ឬអត់។ ដោយសារយើងដែលស្គាល់ និងជឿតាមសេចក្តីពិតនៃអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម មានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់យើង យើងបានដឹងថា ការពន្យុះអារម្មណ៍គឺខុសគ្នាពីសេចក្តីបិត ហើយយើងទទួលស្គាល់តែសេចក្តីពិតតែប៉ុណ្ណោះ ទុកនៅក្នុងចិត្តរបស់យើង។ 
ព្រះយេស៊ូវបានយាងមកឯយើង តាមរយៈអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ សេចក្តីពិតនេះមានភាពអស្ចារ្យខ្លាំងណាស់! សេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់ ដែលបានសង្រ្គោះអ្នក មានភាពអស្ចារ្យខ្លាំងណាស់! តាមរយៈព្រះរាជកិច្ចទាំងបួនរបស់ព្រះយេស៊ូវ ដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះបន្ទូលព្រះ យើងបានជឿថា ព្រះយេស៊ូវបានទទួលអំពើបាបទាំងអស់របស់អ្នកដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បានសុគតនៅលើឈើឆ្កាង ហើយដូច្នេះ បានសង្រ្គោះអ្នក តាមរយៈការបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតនៃព្រះ។ 
តើអ្នកជឿតាមសេចក្តីពិតនេះនៅក្នុងចិត្តរបស់អ្នកដែរទេ? អ្នកដែលប្រកាសដំណឹងល្អ ត្រូវតែប្រកាសវានៅក្នុងអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ដែលជាព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ហើយ ខ្លឹមសាររបស់វាត្រូវតែជាអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ ក្រហម។ ហើយអ្នកដែលស្តាប់ឮដំណឹងល្អ ត្រូវតែទទួលយកវាទុកនៅក្នុងចិត្តរបស់ខ្លួន ហើយជឿតាមដោយអស់ពីចិត្ត។ 
 


ទឹកនៃចានក្លាំលាងសម្អាតអំពើបាបរបស់យើង


តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះយេស៊ុវបានទទួលអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ ហើយលាងសម្អាតអំពើបាបទាំងនេះ ចេញ។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវសំដៅទៅលើទឹកនៃចានក្លាំ ដែលបានលាងសម្អាតយើងដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយសារអំពើបាប ហើយបានជួយឲ្យយើងអាចឈរនៅចំពោះព្រះបាន។ ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទ្រង់អាចយាងទៅឯឈើឆ្កាង ហើយលាងសម្អាតអំពើបាបទាំងនោះបាន ដោយការសុគតនៅលើឈើឆ្កាង។ ទាំងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងទាំងឈើឆ្កាងរបស់ទ្រង់សុទ្ធតែធ្វើបន្ទាល់ថា ព្រះយេស៊ូវបានទទួលយកទោសនៃអំពើបាបទាំងអស់របស់ យើង។ តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាង ព្រះយេស៊ូវបានបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើង។ 
ការថ្វាយការអធិស្ឋានលន់តួមិនអាចលាងសម្អាតយើង ពីអំពើបាបរបស់យើងបានឡើយ។ ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ ទើបអំពើបាបរបស់យើងត្រូវបានលាងសម្អាត។ ហើយដោយការស្តាប់ឮព្រះបន្ទូលនេះ និងការជឿតាមអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង យើងអាចបានរួចពីទោសនៃអំពើបាបទាំងអស់របស់យើងបាន។ ដោយសារទោសដែលព្រះយេស៊ូវបានទទួលយក យើងបានទទួលយកទោសនៃបាបទាំងអស់របស់យើង តាមរយៈជំនឿលើបុណ្យជ្រមុជរបស់ទ្រង់។ ប្រាកដណាស់ យើងបានសង្រ្គោះ ដោយសារជំនឿ។ តាមរបៀបមួយ សេចក្តីសង្រ្គោះមានលក្ខណៈសាមញ្ញាបំផុត។ បើសិនយើងជឿលើអំណោយទាន និងសេចក្តីស្រឡាញ់នៃសេចក្តីសង្រ្គោះ យើងអាចបានសង្រ្គោះ ប៉ុន្តែបើសិនយើងមិនជឿទេ យើងមិនអាចបានសង្រ្គោះឡើយ។ 
 

ក្រៅពីសេចក្តីសង្រ្គោះដែលព្រះបានបំពេញសម្រាប់ យើងមិនអាចធ្វើអ្វី ដើម្បីបានសង្រ្គោះបានឡើយ

ក្រៅពីព្រះ យើងពិតជាមិនអាចធ្វើអ្វីសោះ សម្រាប់សេចក្តីសង្រ្គោះរបស់យើង។ ដោយសារព្រះអម្ចាស់បានសម្រេចព្រះទ័យសង្រ្គោះយើងតាមរបៀបនេះ នៅមុនការបង្កបង្កើត និងបានបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើងទៅទៀត គ្រប់យ៉ាងអាស្រ័យលើការសម្រេចព្រះទ័យរបស់ព្រះ។ ព្រះវរបិតាបានសម្រេចព្រះទ័យសង្រ្គោះយើង តាមរយៈព្រះរាជបុត្រានៃទ្រង់ និងព្រះវិញ្ញាណបរិសុទ្ធ ហើយខណៈដែលពេលកំណត់បានមកដល់ ទ្រង់បានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ ព្រះយេស៊ូវ មកកាន់ផែនដីនេះ។ នៅពេលព្រះយេស៊ូវមានព្រះជន្ម៣០វស្សា ហើយដល់ពេលវេលាកំណត់ សម្រាប់ទ្រង់បំពេញសម្រេចព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះទាំងនេះ ព្រះវរបិតាបានអនុញ្ញាតឲ្យព្រះគ្រីស្ទទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង បានប្រោសទ្រង់ឲ្យមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយដូច្នេះ បានសង្រ្គោះយើង។ យើងបានសង្រ្គោះ ដោយការរៀន និងយល់ពីអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើង ចេញពីព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ហើយដោយការជឿនៅក្នុងចិត្តរបស់យើង។ ការបានសង្រ្គោះ ដោយការជឿនៅក្នុងចិត្តរបស់យើងគឺពិតជាការទទួលយកសេចក្តីជំនឿទុកនៅក្នុងចិត្តរបស់យើង។
តើអ្នកជឿថា ព្រះបន្ទូលនៅក្នុងព្រះគម្ពីរនេះគឺជាព្រះបន្ទូលព្រះដែរទេ? ព្រះគម្ពីរនេះគឺជាព្រះអង្គទ្រង់ផ្ទាល់ ដែលបានមានព្រះជន្មគង់នៅ ចាប់តាំងពីដើមដំបូង និងព្រះបន្ទូលរបស់ទ្រង់។ តាមរយៈព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ដែលជាព្រះបន្ទូលព្រះ យើងអាចស្គាល់ និងជួបជាមួយព្រះបាន។ ហើយតាមរយៈបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី យើងអាចដឹង និងជឿថា ទ្រង់បានសង្រ្គោះយើង តាមរយៈអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ហើយដោយសារអ្នកដែលពិតជាជឿតាមសេចក្តីពិតនេះ បានសង្រ្គោះ ពួកគេអាចធ្វើបន្ទាល់បានថា ព្រះបន្ទូលនេះមានអំណាចព្រះចេស្តាពិតប្រាកដ។ យើងមិនគួរតែវិនិច្ឆ័យ និងថ្លឹងថ្លែងព្រះបន្ទូលព្រះ ដោយគំនិតដ៏តូចចង្អៀតរបស់យើងទេ ប៉ុន្តែយើងត្រូវតែដឹងពីព្រះបន្ទូលនូវរបៀបដែលព្រះពិតជាបានសង្រ្គោះយើង។ 
ចេញពីព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ខ្ញុំអធិស្ឋាន និងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងស្តាប់ឮ និងជឿតាមព្រះបន្ទូលអំពីអំបោះពណ៌ខៀវ (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ) អំបោះពណ៌ស្វាយ (ព្រះយេស៊ូវគឺជាស្តេចលើសអស់ទាំងស្តេច) និងអំបោះពណ៌ក្រហម (ឈើឆ្កាង) និងអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ (ព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី)។ បើសិននអ្នកយកព្រះបន្ទូលព្រះចេញ ហើយវិនិច្ឆ័យព្រះបន្ទូលទ្រង់ ដោយគំនិតផ្ទាល់ខ្លួន សម្រាប់អស់មួយជីវិតរបស់អ្នក នោះអ្នកនឹងមិនបានសង្រ្គោះឡើយ។ 
បើសិនអ្នកទទួលស្គាល់ខ្លួនឯងថា អ្នកមិនយល់ព្រះបន្ទូលយ៉ាងច្បាស់លាស់ទេ នោះអ្នកត្រូវតែស្តាប់យ៉ាងយកចិត្តទុកដាក់នូវអ្វីដែលមនុស្សដែលមានសេចក្តីជំនឿមុន និយាយ។ ពួកគេអាចជាគ្រូគង្វាល អ្នកបម្រើការងារ ឬគ្រីស្ទបរិស័ទធម្មតា។ ហើយនៅពេលអ្នកស្តាប់ព្រះបន្ទូលព្រះ ដែលពួកគេអធិប្បាយ ហើយនៅពេលអ្វីដែលពួកគេកំពុងតែអធិប្បាយ ត្រឹមត្រូវនៅចំពោះព្រះ នោះអ្នកត្រូវតែទទួលស្គាល់ថា វាត្រឹមត្រូវ ហើយជឿតាមវានៅក្នុងចិត្តរបស់អ្នក។ 
អ្នកដែលប្រកាសព្រះបន្ទូល មិនប្រកាស ដោយសារវាជាកិច្ចការងាយស្រួលទេ ប៉ុន្តែពួកគេប្រកាស ពីព្រោះអ្វីដែលពួកគេកំពុងតែប្រកាស ត្រឹមត្រូវនៅចំពោះព្រះ។ ដូច្នេះហើយបានជាពួកគេប្រកាសការយល់ដឹងត្រឹមត្រូវនៅចំពោះព្រះ ដែលជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាសេចក្តីពិតនៃអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ មិនថាយើងស្តាប់ឮពីអ្នកណាទេ បើសិនវាពិតជាព្រះបន្ទូលព្រះពិតប្រាកដ យើងត្រូវតែទទួលយកវា ដោយពាក្យថា បាទ ពីព្រោះព្រះបន្ទូលព្រះគ្មានអ្វីខុសសោះឡើយ។ 
អ្នកត្រូវតែជឿតាមព្រះបន្ទូលព្រះ។ តើ «ការជឿ» គឺជាអ្វី? ការជឿគឺជាការទទួលយក និងការទុកចិត្ត។ នៅក្នុងន័យផ្សេង ដោយសារព្រះ អម្ចាស់របស់យើងបានទទួលបុណ្យជ្រមុជសម្រាប់យើង យើងថ្វាយ សេចក្តីរំលងទាំងអស់របស់យើងទៅកាន់ទ្រង់ ហើយពឹងផ្អែកលើទ្រង់។ «តើព្រះអម្ចាស់ពិតជាសង្រ្គោះទូលបង្គំ តាមរបៀបនេះឬ?» ទូលបង្គំជឿ និងទុកចិត្តលើទ្រង់។» ការជឿបែបនេះគឺជាសេចក្តីជំនឿត្រឹមត្រូវ។ 
ក្នុងចំណោមទេវវិទូនៅលើពិភពលោកនេះ យើងពិបាកនឹងស្វែងរកឃើញអ្នកណាម្នាក់ដែលយល់ និងជឿយ៉ាងត្រឹមត្រូវខ្លាំងណាស់។ សូម្បីតែនៅពេលទៅដល់ចានក្លាំ ពួកគេជាប់គាំងនៅឯទ្វារចូលទីលានរោងឧបោសថ មិនអាចចូលទៅទីលានបានទេ។ នៅពេលពួកគេផ្តល់សេចក្តីអធិប្បាយអំពីរោងឧបោសថ ពួកគេខិតខំបិទបាំងទ្វារចូលទីលានរោងឧបោសថ ហើយនៅពេលពួកគេបោះពុម្ពផ្សាយសៀវភៅអំពីរោងឧបោសថ ពួកគេបញ្ចូលការពន្យល់បង្ហាញ ដែលដកទ្វារដ៏ធំ ដែលមានប្រវែងជាង៩ម៉ែត្រនៃរបងរោងឧបោសថចេញ។ 
ជារឿយៗ មានមនុស្សមួយចំនួន ដែលអធិប្បាយយ៉ាងក្លាហានអំពីទ្វារចូលទីលានរោងឧបោសថ ប៉ុន្តែដោយសារពួកគេមិនយល់ពីខ្លឹមសារចាំបាច់នៃអំបោះពណ៌ផ្ទៃមេឃ ពួកគេគ្រាន់តែនិយាយថា «ពណ៌ផ្ទៃមេឃគឺជាពណ៌របស់មេឃ»។ ដូច្នេះ ពួកគេអះអាងថា អំបោះពណ៌ផ្ទៃមេឃគឺជាពណ៌មេឃដែលបើកសម្តែងថា ព្រះយេស៊ូវផ្ទាល់គឺជាព្រះ ហើយថា អំបោះពណ៌ក្រហមសំដៅទៅលើព្រះលោហិត ដែលព្រះយេស៊ូវបានសម្រក់នៅលើឈើឆ្កាង កាលទ្រង់គង់នៅលើផែនដីនេះ ហើយដូច្នេះ ពួកគេបិទបាំងអំពីទ្វារចូលទីលានរោងឧបោសថ។ ចុះអំបោះពណ៌ស្វាយវិញ យ៉ាងដូចម្តេចដែរ? ពណ៌ស្វាយប្រាប់យើងថា ព្រះយេស៊ូវគឺជាស្តេចលើសអស់ទាំងស្តេច ហើយជាព្រះទ្រង់ផ្ទាល់។ ភាពជាព្រះរបស់ព្រះយេស៊ូវមាននៅក្នុងអំបោះពណ៌ស្វាយយ៉ាងពេញលេញរួចទៅហើយ ដែលមិនចាំបាច់និយាយអំពីសេចក្តីពិតជាមួយពណ៌អំបោះមួយទៀតទេ។ 
សេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃគឺថា ព្រះយេស៊ូវបានយាងមកផែនដីនេះ ហើយបានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិដាក់លើអង្គទ្រង់តែម្តងជាសម្រេច តាមរយៈការទទួលបុណ្យជ្រមុជពីលោក យ៉ូហាន។ ប៉ុន្តែដោយសារទេវវិទូនៅក្នុងលោកិយនេះមិនទទួលស្គាល់បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ពួកគេមិនអាចយល់ ឬអធិប្បាយពីបុណ្យជ្រមុជនេះបានឡើយ ប៉ុន្តែគ្រាន់តែនិយាយអំពីគំនិតឥតប្រយោជន៍របស់ពួកគេប៉ុណ្ណោះ។ អ្នកដែលមិនបានកើតជាថ្មី ដោយការមិនជឿលើព្រះយេស៊ូវ ដែលបានយាងមក តាមរយៈអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម មិនដឹងថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ ហើយបានទទួលយកទណ្ឌកម្មរបស់ពួកគេ។ ដូច្នេះ ពួកគេបានខ្វាក់យ៉ាងវិញ្ញាណ ហើយមិនអាចកាត់ស្រាយព្រះបន្ទូលបានឡើយ ហើយដូច្នេះ ពួកគេបានធ្វើឲ្យព្រះបន្ទូលព្រះក្លាយជាសាសនា ដោយការកាត់ស្រាយតាមតែចិត្ត ដែលផ្អែកលើគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេបង្រៀនថា «ចូរជឿដល់ព្រះយេស៊ូវ នោះអ្នកនឹងបានសង្រ្គោះ។ ហើយចូរធ្វើល្អ និងបន្ទាបខ្លួន ចាប់ពីពេលនេះតទៅ»។ ពួកគេបានប្រែក្លាយជំនឿនៅក្នុងព្រះយេស៊ូវគ្រីស្ទទៅជាសាសនាមួយ ដែលផ្តោតតែលើទង្វើល្អប៉ុណ្ណោះ។ 
ដោយសារមនុស្សដឹងថា ពួកគេមិនអាចធ្វើល្អបាន ទោះបើពួកគេព្យាយាមខ្លាំងយ៉ាងណាក៏ដោយ ពួកគេចាញ់បោកពាក្យសម្តីទាំងនោះ ដែលទទូចឲ្យឆន្ទះរបស់មនុស្សជាតិព្យាយាមធ្វើល្អ។ សាសនាដើរតាមគំរូចាស់ដូចគ្នាថា «បើសិនអ្នកព្យាយាម អ្នកអាចធ្វើបាន» ឬ «ចូរព្យាយាមដោយអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យខ្លួនបានបរិសុទ្ធ»។ ផ្ទៃរឿងធម្មតាដែលមាននៅក្នុងសាសនាទាំងអស់គឺថា ពួកគេផ្តល់តម្លៃយ៉ាងខ្ពស់លើគំនិត ការខិតខំប្រឹងប្រែង និងគោលបំណងថ្លៃថ្នូររបស់មនុស្សជាតិ។ ចុះពុទ្ធសាសនាវិញ យ៉ាងដូចម្តេចដែរ។ ពុទ្ធសាសនាផ្តោតលើគោលបំណង និងការខិតខំប្រឹងប្រែងដ៏ឥតឈប់ឈររបស់មនុស្សជាតិ ហើយបង្រៀនអ្នកដើរតាមរបស់ខ្លួនឲ្យព្យាយាមធ្វើឲ្យខ្លួនឯងបានបរិសុទ្ធ ដោយនិយាយថា «កុំសម្លាប់ ហើយស្វែងរកសេចក្តីពិត និងធ្វើល្អ»។ តាមរបៀបជាក់លាក់ សេចក្តីបង្រៀនរបស់ពួកគេស្រដៀងគ្នានឹងគោលលទ្ធិរបស់គ្រីស្ទបរិស័ទដែរ។ មូលហេតុដែលជំនឿគ្រីស្ទបរិស័ទ និងពុទ្ធិសាសនាទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ទោះបើមានចុងបញ្ចប់ផ្ទុយគ្នាក៏ដោយ គឺដោយសារពួកគេទាំងពីរគឺជាសាសនាដូចតែគ្នា។ 
សាសនា និងសេចក្តីជំនឿខុសពីគ្នាទាំងស្រុង។ សេចក្តីជំនឿត្រឹមត្រូវ គឺត្រូវទទួលស្គាល់ និងទទួលយកទុកនៅក្នុងចិត្តរបស់យើង នូវអំណោយទានពីព្រះអម្ចាស់ ដែលបានសង្រ្គោះយើង តាមរយៈសេចក្តីសុចរិតរបស់ព្រះ។ សេចក្តីជំនឿគឺជាការទទួលយកការអត់ទោសបាប ដោយការជឿនៅក្នុងចិត្តរបស់យើងថា ព្រះអម្ចាស់បានយាងមកផែនដីនេះ ហើយបានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ ហើយថា ទ្រង់បានទទួលយកទណ្ឌកម្មនៃអំពើបាបរបស់យើង ដោយការសុគតនៅលើឈើឆ្កាង។ ការជឿថា ព្រះអម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាប និងទោសទាំងអស់របស់យើង ដោយការសង្រ្គោះយើង តាមរយៈទឹក និងព្រះវិញ្ញាណ គឺជាសេចក្តីជំនឿ។ តើអ្នកជឿដែរទេ? យើងត្រូវតែជឿនៅក្នុងចិត្តរបស់យើង។ 
 


ព្រះបានសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាប ទាំងអស់របស់យើង


ដូច្នេះ អ្វីដែលយើងត្រូវធ្វើ គឺជឿតាម និងទទួលយកសេចក្តីពិតនេះទុកនៅក្នុងចិត្តរបស់យើង។ នេះហើយគឺជាអ្វីដែលកួនដែលស្តាប់បង្គាប់របស់ព្រះ ត្រូវតែធ្វើនៅចំពោះទ្រង់ និងគ្រប់យ៉ាងផ្សេងទៀតដែល សំខាន់។ ដោយសារព្រះបានស្រឡាញ់អ្នក ទ្រង់បានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់មកកាន់ផែនដីនេះ បានអនុញ្ញាតឲ្យទ្រង់ទទួលយកអំពើបាបរបស់អ្នកដាក់លើអង្គទ្រង់ ដោយការអនុញ្ញាតឲ្យទ្រង់ទទួលបុណ្យជ្រមុជ បានអនុញ្ញាតឲ្យទ្រង់សម្រក់ព្រះលោហិត និងសុគតនៅលើឈើឆ្កាង បានប្រោសទ្រង់ឲ្យមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយដូច្នេះ បានសង្រ្គោះអ្នកចេញពីអំពើបាបទាំងអស់របស់អ្នក។  
ដូច្នេះ បើសិនអ្នកមិនជឿតាមសេចក្តីពិតនេះទេ តើព្រះនឹងគិតយ៉ាងដូចម្តេច? សូម្បីតែវេលានេះ បើសិនអ្នកចង់ធ្វើជាកូនប្រុសស្រីដែលស្តាប់បង្គាប់របស់ទ្រង់ ដែលអាចផ្គាប់ព្រះទ័យទ្រង់បាន អ្នកត្រូវតែជឿថា តាម រយៈព្រះរាជបុត្រាទ្រង់ ព្រះបានដោះអំពើបាបទាំងអស់របស់អ្នកចេញ ហើយបានសង្រ្គោះអ្នកចេញពីអំពើបាបទាំងនោះរួចហើយ។ បើសិនអ្នកជឿដោយការអរព្រះគុណនៅក្នុងចិត្តរបស់អ្នក អ្នកត្រូវតែសារភាពដោយមាត់របស់អ្នក។ តើអ្នកចង់ជឿលើទ្រង់ ប៉ុន្តែវាហាក់ដូចជាពិបាកជឿនៅក្នុងចិត្តរបស់អ្នកដែរទេ? ដូច្នេះ ព្យាយាមប្រកាសសេចក្តីជំនឿរបស់អ្នកដោយមាត់យ៉ាងច្បាស់លាស់។ កាលណាអ្នកសារភាពថា អ្នកជឿ សេចក្តីជំនឿនឹងត្រូវបានដាំ និងដុះឡើងបន្តិចម្តងៗ។ សេចក្តីជំនឿគឺជាកម្មសិទ្ធិរបស់អ្នកដែលទទួលយកវាដោយសេចក្តីក្លាហាន។ 
ចូរយើងសន្មត់មួយភ្លែតថា ខ្ញុំមានចិញ្ចៀនពេជ្រពិតប្រាកដមួយ ហើយខ្ញុំនឹងប្រគល់វាឲ្យទៅអ្នករាល់គ្នា ប៉ុន្តែម្នាក់ក្នុងចំណោមអ្នករាល់គ្នាបដិសេធមិនទទួលយកវាទេ ដោយនិយាយថា គាត់មិនជឿថា ចិញ្ចៀននេះត្រូវបានធ្វើពីពេជ្រពិតប្រាកដឡើយ។ ទោះបីជាចិញ្ចៀននេះគឺជាចិញ្ចៀនពេជ្រពិតប្រាកដក៏ដោយ ដោយសារមនុស្សម្នាក់នេះមិនបានជឿ នោះគាត់បានបាត់បង់ឱកាសទទួលបានចិញ្ចៀនពេជ្រពិតប្រាកដហើយ។ 
សេចក្តីជំនឿគឺដូច្នេះ។ បើសិនត្បូងវិទូដែលល្បីល្បាញម្នាក់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ទៅកាន់មនុស្សថា ចិញ្ចៀននេះត្រូវបានធ្វើពីពេជ្រពិតប្រាកដ នោះពួកគេនឹងជឿដូច្នោះ។ «ទូលបង្គំពិបាកនឹងជឿថា សេចក្តីសង្រ្គោះនេះពិតប្រាកដខ្លាំងណាស់ ប៉ុន្តែដោយសារទ្រង់ដែលជាព្រះដាច់ខាត មានបន្ទូលថា វាពិតប្រាកដ នោះទូលបង្គំជឿដូច្នេះ។» ដូច្នេះ នៅពេលមនុស្សជឿ ពួកគេអាចធ្វើជាមនុស្សនៃជំនឿ ហើយអំណោយទានដ៏មានតម្លៃបំផុត ក្លាយជាកម្មសិទ្ធិរបស់ពួកគេ ដូចដែលព្រះបានសន្យា។ ព្រះបានប្រាប់យើងយ៉ាងលម្អិត តាមរយៈព្រះបន្ទូលនៅក្នុងព្រះគម្ពីរថា សេចក្តីសង្រ្គោះដែលទ្រង់បានប្រទានឲ្យយើង គឺពិតប្រាកដ។ ហើយអ្នកដែលជឿលើសេចក្តីសង្រ្គោះរបស់ទ្រង់ ដោយសារព្រះបន្ទូលទ្រង់ធ្វើបន្ទាល់ដូច្នោះ គឺជាមនុស្សនៃជំនឿហើយ។ 
ម៉្យាងវិញទៀត ក៏មានប្រភេទជំនឿផ្សេងៗទៀតផងដែរ។ ចូរយើង សន្មត់ថា ជនបោកប្រាស់ម្នាក់បានធ្វើចិញ្ចៀនពេជ្រក្លែងក្លាយមួយ ហើយថា មនុស្សម្នាក់បានទិញវា ដោយសារពេញចិត្តចំពោះពណ៌ដ៏ភ្លឺចិញ្ចែងចិញ្ចាចរបស់វា ហើយជឿជាក់ថា វាគឺជាចិញ្ចៀនពេជ្រពិតប្រាកដមួយ។ មនុស្សម្នាក់នេះពិតជាជឿជាក់ថា គាត់បានមានជម្រើសដ៏ឆ្លាតវ័យមួយ ប៉ុន្តែតាមការពិត គាត់ត្រូវបានគេបោកប្រាស់សោះ។ នៅពេលមនុស្សជឿតាមស្មរបន្ទាល់ក្លែងក្លាយដែលអះអាងថា ចិញ្ចៀនត្រូវបានធ្វើពីពេជ្រ ខណៈដែលការពិតមិនមែនដូច្នេះ នោះពេជ្រក្លែងក្លាយនេះគឺដូចជាពេជ្រពិតប្រាកដសម្រាប់មនុស្សទាំងនេះ ពីព្រោះពួកគេជឿយ៉ាងល្ងិតល្ងង់ថា ចិញ្ចៀននេះត្រូវបានធ្វើពីពេជ្រ។ ប៉ុន្តែអ្វីដែលពួកគេទទួលបាន គឺពិតជាពេជ្រក្លែងក្លាយ។ ដូចគ្នាដែរ មានមនុស្ស ដែលមានសេចក្តីជំនឿក្លែងក្លាយ។ ទោះបីជាពួកគេជឿជាក់លើសេចក្តីជំនឿរបស់ពួកគេក៏ដោយ ក៏វានៅតែជាសេចក្តីជំនឿក្លែងក្លាយ គ្មានមូលដ្ឋានគ្រឹះ និងអធម្មជាតិដែរ ពីព្រោះវាមិនបានចេញមកពីព្រះបន្ទូលព្រះ។ 
ព្រះបានមានបន្ទូលថា «កុំថ្វាយបង្គំព្រះណាផ្សេងក្រៅពីអញឲ្យសោះ»។ ព្រះបន្ទូលព្រះគឺជាព្រះទ្រង់ផ្ទាល់ ហើយព្រះបន្ទូលប្រាប់យើងថា បើសិនយើងមិនបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណទេ នោះយើងមិនអាចមើលឃើញនគរព្រះបានឡើយ (យ៉ូហាន ៣:៥)។ ព្រះកំពុងតែប្រាប់យើងថា បើសិនយើងមិនចូលតាមទ្វារចូលទៅទីលានរោងឧបោសថ ដែលត្រូវបានត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមជាមុនសិនទេ យើងមិនអាចចូលទៅក្នុងទីលានរោងឧបោសថបានឡើយ ហើយថា អ្នកដែលមិនលាងសម្អាតដៃជើងរបស់ខ្លួនជាមុននៅក្នុងចានក្លាំទេ មិនអាចចូលទៅក្នុងរោងឧបោសថបានឡើយ។ ដោយសារព្រះបន្ទូលនេះតែប៉ុណ្ណោះ ដែលជាសេចក្តីពិត នោះសេចក្តីផ្សេងទៀតក្រៅពីនេះ សុទ្ធតែជាសេចក្តីកុហកទាំងអស់។ 
មានតែសេចក្តីជំនឿតាមសេចក្តីពិតនេះតែប៉ុណ្ណោះ ដែលជាសេចក្តីជំនឿពិតប្រាកដ ហើយសេចក្តីជំនឿតាមសេចក្តីផ្សេងទៀត សុទ្ធតែជា សេចក្តីកុហកទាំងអស់។ មិនថាមនុស្សអាចជឿយ៉ាងខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏អ្វីដែលមិនមែនជាព្រះបន្ទូលព្រះ នៅតែមិនមែនជាព្រះបន្ទូលព្រះ រហូតដល់ទីបំផុត។ នៅពេលព្រះយេស៊ូវប្រាប់អ្នកថា ទ្រង់បានដោះអំពើបាបទាំងអស់របស់អ្នកចេញ ដោយបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង អ្វីដែលអ្នកត្រូវតែធ្វើ គឺគ្រាន់តែជឿប៉ុណ្ណោះ។ ដោយសារព្រះអង្គដែលមានបន្ទូលថា ទ្រង់បានធ្វើដូច្នេះ គឺជាព្រះផ្ទាល់ សេចក្តីជំនឿតាមព្រះបន្ទូលទ្រង់គឺជាសេចក្តីជំនឿត្រឹមត្រូវ។ បើសិនព្រះអម្ចាស់ពិតជាមិនបានធ្វើការនេះទេ នេះគឺជាសេចក្តីកុហកឡើយ ហើយសេចក្តីជំនឿរបស់អ្នកក៏ខុសឆ្គងផងដែរ។ ម៉្យាងវិញទៀត បើសិនព្រះអម្ចាស់ពិតជាបានធ្វើដូច្នេះមែន ហើយប៉ុន្តែអ្នកមិនបានជឿ និងមិនបានសង្រ្គោះ នោះគឺជាទំនួលខុសត្រូវរបស់អ្នកផ្ទាល់។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើ គឺជឿ។ យើងត្រូវតែជឿលើអ្វីដែលព្រះមានបន្ទូលមកកាន់យើង តាមរយៈពួកជំនុំទ្រង់។ តើអ្នកជឿទេ?
តើព្រះបន្ទូលអ្វីខ្លះដែលត្រូវបានប្រកាសតាមរយៈពួកជំនុំ? វាគឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទដែលបានយាងមកឯយើង តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ ពួកជំនុំប្រកាសព្រះបន្ទូលទាំងអស់របស់ព្រះថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជ ថា ព្រះយេស៊ូវទ្រង់ផ្ទាល់គឺជាព្រះ និងថា ទ្រង់បានទទួលយកទោសនៃអំពើបាបទាំងអស់របស់យើង នៅលើឈើឆ្កាង។ ដូច្នេះ ជំនឿតាមសេចក្តីពិតថា ព្រះយេស៊ូវបានសង្រ្គោះយើង គឺជាជំនឿពេជ្រពិតប្រាកដ ដែលមានការធានាពីព្រះ។ 
កាលណាយើងស្គាល់បំណងព្រះហឫទ័យព្រះ និងអត្ថន័យខាងវិញ្ញាណដែលមាននៅក្នុងរោងឧបោសថ ហើយនិយាយអំពីវាជាដំបូង វាមានលក្ខណៈសាមញ្ញ។ ប៉ុន្តែបើសិនយើងស្វែងយល់តាមបែបចំណេះដឹងរាក់កំផែល អំពីទម្រង់ខាងក្រៅនៃរោងឧបោសថ ភាសាហេព្រើរដើមសម្រាប់វា ឬប្រវត្តិសាវតាររបស់វា នោះយើងនឹងមិនទទួលបានប្រយោជន៍អ្វីទាំងអស់ពីវាឡើយ ប៉ុន្តែយើងនឹងទទួលបានការឈឺក្បាលតែប៉ុណ្ណោះ។ 
ចូរជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវចុះ។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជដែលលាងសម្អាតអំពើបាបខ្មៅងងឹត និងស្មោគគ្រោកទាំងអស់នៅក្នុងចិត្តរបស់យើង។ បុណ្យជ្រមុជមានន័យថា លាងសម្អាតបាប ផ្ទេរទៅឲ្យ កប់ និងគ្របបាំង។ ដោយសារព្រះយេស៊ុវបានទទួលបុណ្យជ្រមុជនេះ ទើបទ្រង់បានទទួលយកអំពើបាបទាំងអស់របស់អ្នកដាក់លើអង្គទ្រង់។ ឥឡូវនេះ អ្នកដែលមិនជឿតាមការពិតនេះ នឹងត្រូវស្លាប់ និងធ្លាក់ទៅក្នុងស្ថាននរក។ «ត្រូវឲ្យធ្វើចានក្លាំ និងជើងពីលង្ហិន សំរាប់ការលាងសំអាត...នោះគេត្រូវលាងដៃលាងជើងដែរ ដើម្បីកុំឲ្យត្រូវស្លាប់» (និក្ខមនំ ៣០:១៨, ២១)។ បើសិនមិនជឿ គឺត្រូវបណ្តាសា ហើយធ្លាក់ទៅក្នុងស្ថាននរក។ ហើយបើសិនអ្នកមិនជឿ បណ្តាសា និងសេចក្តីវិនាសរបស់ព្រះយេហូវ៉ានឹងធ្លាក់មកលើអ្នក ហើយអ្នកនឹងត្រូវធ្លាក់ទៅក្នុងភ្លើងដ៏អស់កល្បជានិច្ច។ 
«នោះគេត្រូវលាងដៃលាងជើងដែរ ដើម្បីកុំឲ្យត្រូវស្លាប់។» ព្រះបានមានបន្ទូលដូច្នេះទៅកាន់សម្តេចសង្ឃថា វាគឺជាច្បាប់ដ៏អស់កល្បជានិច្ច ដែលគាត់ និងកូនចៅរបស់គាត់គ្រប់ជំនាន់ត្រូវតែគោរពតាម។ អ្នកដែលចង់ជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ខ្លួន ត្រូវតែជឿលើបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងរបស់ទ្រង់។ ជំនឿជារបស់អ្នកដែលទទួលយកជំនឿដោយក្លាហាន។ សេចក្តីសង្រ្គោះក្លាយជារបស់អ្នក កាលណាអ្នកទទួលយកវាទុកនៅក្នុងចិត្ត ដោយការជឿ។ សេចក្តីពិតអាចមានប្រយោជន៍ដល់យើងបាន លុះត្រាតែយើងជឿតាម សេចក្តីពិតនោះ។ យើងត្រូវតែជឿតាមអ្វីដែលព្រះបានប្រាប់យើង។ គ្មានឧបសគ្គអ្វីចំពោះចិត្ត ដែលធំជាងការមិនជឿនោះឡើយ។ 
ព្រះបានមានបន្ទូលថា កាលណាពួកសង្ឃចូលមកចំពោះទ្រង់ ជាដំបូង ពួកគេត្រូវតែលាងដៃជើងរបស់ពួកគេឲ្យបានស្អាតនៅឯចានក្លាំសិន ប៉ុន្តែនៅតែមានមនុស្សយ៉ាងច្រើន ដែលមិនមានជំនឿលាងសម្អាតដៃជើងរបស់ពួកគេជាមួយទឹកនៃចានក្លាំ។ គ្រប់គ្នាដែលមិនមានជំនឿដែលមាននៅក្នុងចានក្លាំនេះ នឹងត្រូវស្លាប់នៅចំពោះព្រះ។ ដូច្នេះ ចូរជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងចិត្តរបស់អ្នក ហើយបានស្អាត ដើម្បីចូលទៅចំពោះព្រះ បានរួចពីសេចក្តីស្លាប់ និងទទួលបាននគររបស់ទ្រង់ទុកជាអំណោយទានដល់អ្នក។ ទោះបីជាអ្នកមានឱកាសប្រកែក និងប្រឆាំងនៅចំពោះព្រះក៏ដោយ ក៏អ្នកពិតជានឹងត្រូវទទួលទោស ដោយសារការមិនជឿដែរ។ ដូច្នេះ ខ្ញុំសង្ឃឹម និងអធិស្ឋានថា គ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ដែលនឹងប្រឈមនឹងសេចក្តីស្លាប់ ដោយសារការមិនជឿតាមសេចក្តីពិតឡើយ។
បើសិនអ្នកមិនជឿតាមសេចក្តីពិតនៃសេចក្តីសង្រ្គោះ ដែលបានដោះអំពើបាបរបស់អ្នកចេញ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង អ្នកនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរហើយ។ តើអ្នកជឿទេ? យើងត្រូវតែអរព្រះគុណដល់ព្រះ សម្រាប់ការសង្រ្គោះយើងចេញពីអំពើបាប និងទោសរបស់យើង តាមរយៈចានក្លាំ។
នឹងមានការពិភាក្សាអំពីផ្នែកដែលនៅសល់នៃរោងឧបោសថ នៅក្នុងភាគបន្តបន្ទាប់ពីសៀវភៅនេះ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាមានឯកសិទ្ធិធ្វើជាកូនរបស់ព្រះ តាមរយៈព្រះរាជសារនៅក្នុងសៀវភៅទាំងនេះ។