Search

សេចក្តីអធិប្បាយ

Subject 11 : រោងឧបោសថ

[11-20] អាសនាគ្រឿងក្រអូប (និក្ខមនំ ៣០:១-១០)

អាសនាគ្រឿងក្រអូប
(និក្ខមនំ ៣០:១-១០)
«ត្រូវឲ្យធ្វើអាសនា១ពីឈើនាងនួនសំរាប់ដុតគ្រឿងក្រអូប ឲ្យមានបណ្តោយ១ហត្ថ ទទឹង១ហត្ថ ៤ជ្រុងស្មើ ហើយកំពស់២ហត្ថ ឯស្នែងអាសនាក៏ត្រូវធ្វើភ្ជាប់នឹងតួអាសនា ត្រូវស្រោបដោយមាសសុទ្ធខាងលើ ហើយនៅចំហៀងជុំវិញ ព្រមទាំងស្នែងផង ហើយត្រូវធ្វើកែមដោយមាសព័ទ្ធជុំវិញដែរ នៅពីក្រោមកែមនោះត្រូវធ្វើកងមាស២ដាក់ភ្ជាប់នៅសងខាង សំរាប់នឹងព្រហកឈើស្នែងសែងទៅ ឯឈើស្នែងសោត ក៏ត្រូវធ្វើពីឈើនាងនួនស្រោបដោយមាសដែរ ត្រូវដាក់អាសនានោះនៅមុខវាំងនន ដែលនៅខាងមុខហិបនៃសេចក្តីបន្ទាល់ គឺនៅមុខទីសន្តោសប្រោស ដែលនៅលើសេចក្តីបន្ទាល់នោះជាកន្លែងដែលអញមកជួបនឹងឯង អើរ៉ុនត្រូវដុតគ្រឿងក្រអូបលើអាសនានោះរាល់តែព្រឹក នៅវេលាដែលកំពុងរៀបចង្កៀង ហើយរាល់តែល្ងាច ក្នុងកាលតែលោកអុជចង្កៀង នោះត្រូវដុតគ្រឿងក្រអូបទៀត នេះគឺជាគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ា សំរាប់ថ្វាយនៅអស់កល្បជានិច្ច ដល់អស់ទាំងពូជដំណឯងតទៅ មិនត្រូវថ្វាយគ្រឿងក្រអូបដទៃ ឬយញ្ញបូជាដុត ឬដង្វាយម្សៅណានៅលើអាសនានេះឡើយ ក៏មិនត្រូវច្រួចដង្វាយអ្វីលើអាសនានេះដែរ ក្នុង១ឆ្នាំម្តង អើរ៉ុនត្រូវយកឈាមនៃដង្វាយលោះបាប ដែលថ្វាយសំរាប់ឲ្យធួននឹងបាបមកប្រឡាក់នៅស្នែង ឲ្យធួននឹងអាសនានេះផង គឺនៅគ្រប់ទាំងដំណឯងរាល់គ្នាត្រូវធ្វើដូច្នេះ ដើម្បីឲ្យធួននឹងអាសនានេះក្នុង១ឆ្នាំម្តងជានិច្ច ដ្បិតជាការបរិសុទ្ធបំផុតនៅចំពោះព្រះយេហូ-វ៉ា។»
 
 

អាសនាគ្រឿងក្រអូប
អាសនាគ្រឿងក្រអូបគឺជាកន្លែងអធិស្ឋាន


អាសនាគ្រឿងក្រអូបត្រូវបានធ្វើពីឈើនាងនួន មានរាងការ៉េ បណ្តោយ និងទទឹងប្រវែង១ហត្ថ (៤៥ សង់ទីម៉ែត្រ) និងកម្ពស់ប្រវែង២ហត្ថ។ អាសនានេះត្រូវបានស្របដោយមាសទាំងស្រុង ហើយមានកែមមាសនៅជុំវិញ។ កងមាសចំនួនបួនត្រូវបានដាក់នៅក្រោមកែម ដើម្បីស៊កឈើស្នែងសម្រាប់សែង។ នៅពីលើអាសនាគ្រឿងក្រអូបនេះ មានប្រេងចាក់លាបយ៉ាងបរិសុទ្ធ និងគ្រឿងក្រអូបយ៉ាងវិសេស (និក្ខមនំ ៣០:២២-២៥)។ 
អាសនាគ្រឿងក្រអូប គឺជាកន្លែងដែលគ្រឿងក្រអូបនៃសេចក្តីអធិស្ឋានត្រូវបានថ្វាយទៅកាន់ព្រះ។ ប៉ុន្តែមុនពេលយើងអធិស្ឋាននៅឯអាសនាគ្រឿងក្រអូប ជាដំបូង យើងត្រូវតែដឹងថា យើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការអធិស្ឋានទៅកាន់ព្រះនៅឯអាសនានេះ ឬយ៉ាងណា។ អ្នកដែលចង់មាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការអធិស្ឋានទៅកាន់ព្រះដ៏បរិសុទ្ធ ជាដំបូង ត្រូវតែត្រឡប់ជាឥតបាប ដោយការលាងសម្អាតអំពើបាបរបស់ខ្លួន ដោយសេចក្តីជំនឿ។ ដើម្បីធ្វើដូច្នេះ ពួកគេត្រូវតែបានស្អាតពីអំពើបាបរបស់ពួកគេ ដោយ សេចក្តីជំនឿលើតង្វាយដុត និងសេចក្តីជំនឿលើចានក្លាំ។ 
ព្រះមិនស្តាប់ការអធិស្ឋានរបស់ពួកមនុស្សមានបាបឡើយ (អេសាយ ៥៩:១-៣)។ ហេតុអ្វី? ពីព្រោះព្រះទទួលយកតែអ្នកដែលបានស្អាតពីអំពើបាបទាំងអស់របស់ពួកគេ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ។ ហើយពីព្រោះព្រះបានលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយសេចក្តីពិតដែលមាននៅក្នុងសំពត់ខ្លូតទេស និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ នៅក្នុងន័យផ្សេង ព្រះសព្វព្រះទ័យស្តាប់ការអធិស្ឋានរបស់មនុស្សសុចរិត (ទំនុកដំកើង ២៤:១៥; ១ពេត្រុស ៣:១២)។ 
 

និស្ស័យពិតរបស់មនុស្សជាតិ

នៅពេលយើងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ យើងមើលឃើញថា មនុស្សជាតិទាំងមូល រួមទាំងអ្នក និងអ្នក បានកើតមកជាពូជមានបាប ហើយដូច្នេះ យើងទាំងអស់គ្នាធ្វើបាប។ យើងម្នាក់ៗគឺជាពូជមនុស្សអាក្រក់។ ដោយសារមនុស្សបានកើតមកជាមួយបាប យើងតែងតែរស់នៅ ដោយប្រព្រឹត្តអំពើអាក្រក់។ ចូរគិតអំពីខ្លួនអ្នក ទោះបើអ្នកគឺជាអ្នកណាក៏ដោយ។ យើងអាចទទួលស្គាល់នៅចំពោះព្រះថា យើងគឺជាមនុស្សអាក្រក់ ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក។ លើសពីនេះ កាលណាយើងវិនិច្ឆ័យការប្រព្រឹត្តរបស់យើងនៅចំពោះព្រះ យើងទទួលស្គាល់ថា យោងតាមច្បាប់របស់ព្រះ ដែលប្រកាសពីឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ យើងពិតជាមិនអាចគេចរួចពីការវិនិច្ឆ័យបាបដ៏សុចរិតរបស់ទ្រង់បានឡើយ។
ដោយសារអ្វីដែលចេញពីចិត្តរបស់មនុស្សជាតិមកគឺជាគំនិតអាក្រក់ ការកាប់សម្លាប់ សេចក្តីកំផិត អំណួត និងសេចក្តីចំកួត នោះពួកគេប្រព្រឹត្តការទាំងនេះ កាលណាពួកគេមានឱកាស (ម៉ាកុស ៧:២១-២៧)។ តើចិត្តរបស់មនុស្សដែលជាពូជមនុស្សអាក្រក់ និងធ្វើបាបគ្រប់ឱកាស អាចមិនមានភាព ខ្មាស់អៀននៅចំពោះព្រះបានយ៉ាងដូចម្តេច? ការខិតខំរបស់មនុស្សមិនអាចធ្វើការនេះបានឡើយ។ ប៉ុន្តែមានសេចក្តីជំនឿតែមួយគត់ ដែលអនុញ្ញាតឲ្យយើងមិនមានភាពខ្មាស់អៀននៅចំពោះព្រះបាន។ យើងទាំងអស់គ្នាត្រូវតែស្គាល់ និងជឿតាមសេចក្តីពិតដែលត្រូវបានបង្កើតឡើងពីសំពត់ខ្លូតទេស និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលជាសេចក្តីពិតដែលជួយឲ្យយើងអាចបានស្អាតពីអំពើបាបទាំំងអស់របស់យើង និងឈរនៅចំពោះព្រះ ដោយគ្មានភាពខ្មាស់អៀនបាន។ ដូច្នេះ យើងទាំងអស់គ្នាពិតជាត្រូវការដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
យើងមិនអាចបដិសេធការពិតថា យើងត្រូវតែធ្លាក់ទៅក្នុងស្ថាននរក ដោយសារអំពើបាបរបស់យើងបានឡើយ ប៉ុន្តែយើងត្រូវតែទទួលស្គាល់វាសនានេះ។ ហើយសម្រាប់អ្នកដែលទទួលស្គាល់នៅចំពោះព្រះថា ពួកគេត្រូវតែធ្លាក់ទៅក្នុងស្ថាននរក ពួកគេមិនពិបាកជឿនៅក្នុងចិត្តលើសេចក្តីសង្រ្គោះដែលព្រះបានប្រទានឲ្យពួកគេទេ។ កាលណាយើងឈរនៅចំពោះព្រះ ដោយសេចក្តីពិត និងសេចក្តីស្មោះត្រង់ យើងមិនអាចលាក់ចិត្តរបស់យើងពីទ្រង់បានឡើយ ហើយដូច្នេះ យើងនឹងស្គាល់ពីយុត្តិធម៌នៃសេចក្តីសុចរិតរបស់ព្រះ។ គ្រប់គ្នាត្រូវឈរនៅត្រង់ចំណុចមួយ ដែលយើងត្រូវតែទទួលទណ្ឌកម្មសម្រាប់អំពើបាបរបស់យើង ដោយការវិនិច្ឆ័យដ៏សុចរិតរបស់ព្រះ។ 
ច្បាប់ដ៏សុចរិតរបស់ព្រះ ដែលប្រកាសពីឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ មិនមែនជាច្បាប់ដែលមនុស្សមានបាបទាំងអស់អាចលេងសើច ដោយគំនិតផ្ទាល់ខ្លួន ឬសេចក្តីជំនឿបែបសាសនាបានឡើយ។ ដោយសារច្បាប់របស់ព្រះលម្អិត ត្រឹមត្រូវ និងសុចរិត វាបង្ខំឲ្យអ្នកដែលឈរនៅចំពោះវាទទួលស្គាល់ថា ពួកគេត្រូវតែធ្លាក់ទៅក្នុងស្ថាននរក ដោយសារអំពើបាបរបស់ពួកគេ។ ដូច្នេះ មនុស្សមានបាបទាំងអស់នឹងដឹងថា ពួកគេមិនអាចគេចចេញពីការជំនុំជម្រះរបស់បានឡើយ សូម្បីតែពួកគេមានអំពើបាបដ៏តូចបំផុតមួយក៏ដោយ។
ដូច្នេះ យើងពិតជាត្រូវការព្រះអង្គសង្រ្គោះមួយអង្គ ដែលសង្រ្គោះយើងទាំងអស់គ្នាចេញពីបាប ហើយយើងត្រូវតែស្វែងយល់ថា ព្រះអង្គសង្រ្គោះនោះគឺជាអ្នកណា។ ព្រះអង្គនោះគឺជាព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្រ្គោះនៃមនុស្សជាតិទាំងមូល។ ទ្រង់គឺជាព្រះអង្គសង្រ្គោះ ដែលបានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីទទួលយកអំពើបាបរបស់លោកិយនេះ បានទទួលយកទណ្ឌកម្មនៃសេចក្តីរំលងរបស់មនុស្សមានបាបទាំងអស់ ដោយការជាប់ឆ្កាង និងការសុគតនៅទីនោះ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ 
យើងទាំងអស់គ្នាបានយល់ខុសថា យើងពិបាកនឹងទទួលបានការអត់ទោសបាបខ្លាំងណាស់។ តាមការពិត យើងបានគិតថា យើងអាចបានសង្រ្គោះ ដោយយើងគ្រាន់តែស្គាល់ព្រះគម្ពីរទាំងមូលប៉ុណ្ណោះ ឬថា សេចក្តីសង្រ្គោះរបស់យើងតម្រូវឲ្យមានការប្រព្រឹត្តល្អ។ ប៉ុន្តែសេចក្តីពិតនៃសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានមក មានភាពខុសគ្នា។ សេចក្តីពិតនៃសេចក្តីសង្រ្គោះនេះបានបង្ហាញបង្ហាញផ្លូវ ឲ្យយើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយការពិនិត្យមើលបញ្ញាចិត្តរបស់យើងនៅចំពោះច្បាប់របស់ព្រះ ដោយទទួលស្គាល់អំពើបាបទាំងអស់ដែលមាននៅក្នុងចិត្តរបស់យើង និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ សេចក្តីពិតនេះត្រូវបានប្រាប់ជាមុននៅក្នុងទ្វាររោងឧបោសថ។ 
ការអត់ទោសបាបសម្រាប់មនុស្សជាតិ កើតចេញមកពីសេចក្តីពិតនៃ សេចក្តីសង្រ្គោះដ៏មានតម្លៃ ដែលត្រូវបានបំពេញសម្រេច ដោយសំពត់ខ្លូតទេស និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ តាមរយៈការជឿតាមសេចក្តីពិត ដែលមនុស្សទាំងអស់អាចទទួលបានការអត់ទោសបាបដ៏អស់កល្បជានិច្ចតែម្តងជាសម្រេចបាន។ ដើម្បីធ្វើដូច្នេះ គ្រប់គ្នាត្រូវតែទទួលស្គាល់ថា យើងត្រូវតែធ្លាក់ទៅក្នុងស្ថាននរក ដោយសារអំពើបាបរបស់យើង ហើយជឿតាមដំណឹងល្អដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដើម្បីទទួលបានការអត់ទោសបាបតែម្តងជាសម្រេច។ ដំណឹងល្អដែលព្រះបានប្រទានឲ្យយើង គឺជាដំណឹងល្អដែលមាននៅក្នុងដំណឹងល្អនៃសេចក្តីពិតដែលមាននៅក្នុងសំពត់ខ្លូតទេស និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនេះឯង។ 
មនុស្សទាំងអស់ត្រូវតែជឿតាមដំណឹងល្អនៃសេចក្តីពិតនេះ ពីព្រោះបើសិនពួកគេមិនជឿតាមសេចក្តីពិតដែលនៅក្នុងដំណឹងល្អនេះទេ ពួកគេមិនអាចបានរួចពីអំពើបាបរបស់ពួកគេបានឡើយ។ ប៉ុន្តែអ្នកដែលជឿតាមសេចក្តីពិតនៃ សេចក្តីសង្រ្គោះ ដែលព្រះបានបំពេញសម្រេច តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ ហើយបានធ្វើជាកូនរបស់ព្រះ។ ដូច្នេះ ដើម្បីធ្វើជាអ្នកដែលអាចចូលទៅចំពោះព្រះ និងអធិស្ឋានទៅកាន់ទ្រង់បាន ជាដំបូង យើងត្រូវតែជឿតាមសេចក្តីពិតនៃទឹក និងព្រះវិញ្ញាណ ដែលជាដំណឹងល្អអំពីការអត់ទោសបាប។ កាលណាយើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់ ដោយការស្គាល់ និងជឿតាមដំណឹងល្អពិតនេះ យើងមានលក្ខណៈសម្បត្តិគ្របគ្រាន់ក្នុងការអធិស្ឋានទៅកាន់ព្រះហើយ។ សេចក្តីជំនឿដែលជួយឲ្យយើងអាចអធិស្ឋានទៅកាន់ព្រះ គឺជឿនៅក្នុងចិត្តតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យ។ 
វាគឺជាការខុស ដែលព្យាយាមអធិស្ឋានទៅកាន់ព្រះ ដោយមិនមានសេចក្តីជំនឿដែលយល់ និងជឿតាមសេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលមាននៅក្នុងទ្វារសំពត់នៃរោងឧបោសថ។ សេចក្តីជំនឿនេះស្មើនឹងការប្រព្រឹត្តអំពើបាបនៃការប្រមាថ និងការចម្អកដល់ព្រះដែរ។ តើយើងអាចក្លាយជាខ្មាំងសត្រូវរបស់ព្រះ ដោយការបដិសេធមិនជឿតាមសេចក្តីពិតដែលមាននៅក្នុងរោងឧបោសថបានយ៉ាងដូចម្តេច?
កាលណាអ្នកបដិសេធមិនជឿលើព្រះយេស៊ូវគ្រីស្ទ ដែលបានយាង តាម រយៈសេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម វាគឺជាផ្លូវកាត់សម្រាប់អ្នកធ្វើជាខ្មាំងសត្រូវរបស់ព្រះ។ នេះគឺជាទង្វើដែលមិនជឿ និងប្រឆាំងនឹងព្រះ។ អ្នកដែលបន្តប្រព្រឹត្តអំពើបាបនៃការមើលងាយសេចក្តីបរិសុទ្ធរបស់ព្រះ គឺជាអ្នកដែលមិនជឿលើសេចក្តីសង្រ្គោះ ដែលព្រះបានបំពេញសម្រេចសម្រាប់ពួកគេ ប៉ុន្តែជឿតាមគំនិត និងរបៀបផ្ទាល់ខ្លួនរបស់ពួកគេវិញ។ មនុស្សបែបនេះគឺជាអ្នកដែលគ្របបាំងខ្លួនឯង ដោយសំលៀកបំពាក់ស្លឹកល្វា ដែលហៅថា «សេចក្តីកំពុត» ហើយមើលងាយសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះ។ 
ប៉ុន្តែអ្នកត្រូវតែដឹងថា ទោះបីជាមនុស្សទាំងនេះអាចបញ្ឆោតចិត្តរបស់ពួកគេបានក៏ដោយ ក៏ពួកគេមិនគេចចេញពីការវិនិច្ឆ័យរបស់ព្រះបានដែរ។ អ្នកដែលមានសេចក្តីជំនឿបែបនេះ នឹងប្រឈមនឹងទណ្ឌកម្មនៃបាបដ៏សាហាវ តាមច្បាប់ដ៏សុចរិតរបស់ព្រះ។ ហេតុអ្វី? ពីព្រោះមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានដោះអំពើបាបរបស់ពួកគេចេញ ហើយមិនជឿតាមដំណឹងល្អនេះ។
ដោយសារសូម្បីតែនៅចំពោះភ្នែករបស់យើង ក៏បញ្ញាចិត្តរបស់យើងមានភាពកខ្វក់ដែរ តើមិនអាចលាក់បាំងអំពើបាបរបស់យើងពីព្រះដ៏បរិសុទ្ធបានឡើយ។ យើងពិតជាមិនអាចធ្វើដូច្នេះបានឡើយ! អ្នកណាដែលព្យាយាមលាក់បាំងអំពើបាបរបស់ខ្លួន នឹងបាត់បង់សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះ។ អ្នកណាដែលបញ្ឆោតចិត្តរបស់ខ្លួន គឺជាបាវបម្រើរបស់អារក្ស ដែលបញ្ឆោតព្រះ និងអ្នកដទៃ។ គំនិតថា ពួកគេអាចបញ្ឆោតព្រះបាន ដោយការបិទភ្នែករបស់ពួកគេ គឺជាការឆ្លុះបញ្ចាំងពីភាពល្ងង់ខ្លៅរបស់ពួកគេ ដែលចេញមកពីគំនិតដ៏ឥតប្រយោជន៍របស់ពួកគេ។ តាមការពិត អ្នកដែលពឹងផ្អែកលើគំនិតផ្ទាល់ខ្លួន គឺជាអ្នកដែលប្រឆាំងនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងដែលព្យាយាមធ្វើជាបាវបម្រើរបស់សាតាំង ដោយបញ្ញាចិត្តផ្ទាល់ខ្លួនរបស់ពួកគេ។ 
មនុស្សត្រូវតែដឹងថា ទោះបីជាពួកគេអាចបញ្ឆោតចិត្តរបស់ពួកគេបានក៏ដោយ ក៏ពួកគេមិនអាចបញ្ឆោតព្រះបានដែរ។ ហើយពួកគេត្រូវតែផ្លាស់ប្តូរគំនិតរបស់ពួកគេមកជឿតាមព្រះបន្ទូលព្រះវិញ។ តើមនុស្សអាចលាងសម្អាតអំពើបាបរបស់ខ្លួន ដោយមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានយ៉ាងដូចម្តេចទៅ? ដូចដែលបានចែងថា ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ នោះគ្មានមនុស្សមានបាបណាម្នាក់ដែលបញ្ឆោតចិត្តរបស់ខ្លួននៅចំពោះព្រះ អាចគេចចេញពីការវិនិច្ឆ័យរបស់ព្រះបានឡើយ។ បើសិនយើងទទួលស្គាល់ច្បាប់របស់ព្រះ នោះយើងនឹងដឹងយ៉ាងច្បាស់ថា យើងត្រូវតែធ្លាក់ទៅក្នុងស្ថាននរក ដោយសារអំពើបាបរបស់យើងហើយ។ ដូច្នេះ អ្នកដែលព្យាយាមចូលទៅចំពោះព្រះ ត្រូវតែបានសង្រ្គោះ ដោយការជឿតាមសេចក្តីពិតនៃដំណឹងល្អដែលមាននៅក្នុងទ្វាររោងឧបោសថ។ 
ទោះបីជាយ៉ាងណា ដោយសារមនុស្សជាច្រើនមិនបានដឹងពីការពិតថា ពួកគេត្រូវតែទទួលទណ្ឌកម្មសម្រាប់អំពើបាបរបស់ពួកគេ ពួកគេមិនបានទទួលយកទុកក្នុងចិត្តរបស់ពួកគេនូវដំណឹងល្អនៃសេចក្តីសង្រ្គោះ ដែលបានមក តាម រយៈសេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទេ ហើយជាលទ្ធផល ពួកគេទាំងអស់គ្នាកំពុងតែធ្វើដំណើរទៅកាន់ស្ថាននរក។ ទោះបីជាពួកគេគឺជាគ្រីស្ទបរិស័ទ ឬមិនមែន អ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនឹងប្រឈមនឹងទណ្ឌកម្មដូចគ្នា។ ដូច្នេះ យើងមិនត្រូវបញ្ឆោតបញ្ញាចិត្តរបស់យើងនៅចំពោះព្រះរបស់យើងឡើយ ប៉ុន្តែត្រូវជឿនៅក្នុងចិត្តតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយយល់ និងជឿតាមដំណឹងល្អនៃសេចក្តីពិតនេះ។ 
 


យើងត្រូវតែលាងសម្អាតអំពើបាបរបស់យើងចេញ ដោយការជឿតាមព្រះបន្ទូលនៃសេចក្តីពិត


មនុស្សមានបញ្ញាចិត្តពីរ៖ មួយគឺជាបញ្ញាចិត្តខាងសាច់ឈាម ហើយមួយទៀតគឺជាបញ្ញាចិត្តខាងសេចក្តីជំនឿតាមដំណឹងល្អនៃសេចក្តីពិត។ យើងត្រូវតែស្មោះត្រង់ចំពោះបញ្ញាចិត្តទាំងពីរនេះ ប៉ុន្តែចេញពីបញ្ញាចិត្តទាំងពីរនេះ យើងមិនអាចមិនមានបញ្ញាចិត្តខាងសេចក្តីជំនឿ ដែលទទួលស្គាល់ដំណឹងល្អនៃ សេចក្តីពិតបានឡើយ។ យើងត្រូវតែពិនិត្យមើលបញ្ញាចិត្តខាងសេចក្តីជំនឿរបស់យើងនៅចំពោះព្រះបន្ទូលព្រះ ដោយជឿថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើង តាមរយៈការទទួលបុណ្យជ្រមុជ បានទទួលទោសនៅលើឈើឆ្កាង បានលាងសម្អាតអំពើបាបនៃបញ្ញាចិត្តរបស់យើង និងបានសង្រ្គោះយើង ដោយសារសេចក្តីជំនឿនេះ។ ខ្ញុំមានអារម្មណ៍ខឹង នៅពេលដែលនេះគឺជា សេចក្តីពិតហើយ ប៉ុន្តែនៅតែមានមនុស្សដែលមិនជឿតាមដំណឹងល្អនៃសេចក្តីពិតនេះទៀត។ 
មានលំដាប់លំដោយនៃសេចក្តីជំនឿមួយ ដើម្បីលាងសម្អាតបញ្ញាចិត្តរបស់យើង។ ជាដំបូង យើងត្រូវតែទទួលស្គាល់ និងបញ្ជាក់ពីការពិតថា យើងត្រូវធ្លាក់ទៅក្នុងស្ថាននរក ហើយទីពីរ យើងត្រូវតែជឿនៅក្នុងចិត្តថា ព្រះអង្គសង្រ្គោះរបស់យើងបានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន ដើម្បីទទួលយកអំពើបាបរបស់យើង បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់។ ពួកមនុស្សមានបាបត្រូវតែបានសង្រ្គោះចេញពីបាប ហើយទទួលបានជីវិតអស់កល្បជានិច្ច ដោយសារសេចក្តីជំនឿរបស់ពួកគេតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
ទោះបីជាមានការពិតថា យើងត្រូវតែបានសង្រ្គោះចេញពីអំពើបាបរបស់យើងក៏ដោយ ក៏មនុស្សមួយចំនួននៅតែមិនជឿដែរ ទោះបើពួកគេដឹងពីការអត់ទោសបាប ដែលត្រូវបានបំពេញសម្រេច តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ តើពួកគេអាចមិនជឿយ៉ាងដូចម្តេចបាន? ពិតណាស់ ពួកគេត្រូវតែទទួលខុសត្រូវចំពោះលទ្ធផលទាំងអស់នៃសេចក្តីមិនជឿរបស់ពួកគេ។ បើសិនយើងបានស្គាល់សេចក្តីពិតដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ប៉ុន្តែមិនជឿតាម នោះយើងនៅតែមានបាបដដែល ហើយបើសិនយើងនៅតែមានបាប តើយើងនឹងត្រូវទទួលការជំនុំជម្រះសម្រាប់អំពើបាបរបស់យើង ដែលស្របតាមក្រិត្យវិន័យរបស់ព្រះដែរទេ? យើងម្នាក់ៗ ទាំងប្រុសទាំងស្រី ត្រូវតែបានសង្រ្គោះចេញពីបាប ដោយការជឿនៅក្នុងចិត្តតាមសេចក្តីពិតនៃសេចក្តីសង្រ្គោះ ដែលព្រះបានបំពេញសម្រេច តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
មនុស្សត្រូវតែមានសេចក្តីជំនឿ ដែលសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ។ ពួកគេត្រូវតែមានសេចក្តីជំនឿ ដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណតែមួយប៉ុណ្ណោះ។ ដូច្នេះ តើអ្នកជឿតាមដំណឹងល្អ ដែលត្រូវបានបើក សម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលព្រះ អម្ចាស់បានទទួលយកអំពើបាបទាំងអស់របស់យើង ដោយការទទួលបុណ្យជ្រមុជ ហើយបានសង្រ្គោះយើង ដោយការសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាងដែរទេ? នៅពេលអ្នកគិតអំពីខ្លួនអ្នក តើអ្នកទទួលស្គាល់ការពិតថា អ្នកពិតជាត្រូវធ្លាក់ទៅក្នុងស្ថាននរកដែរទេ? តើអ្នកដឹងថា ទោះបីជាយើងត្រូវធ្លាក់ទៅក្នុងស្ថាននរកក៏ដោយ ក៏ព្រះអម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង តាមរយៈសេចក្តីពិតដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមដែរទេ? 
អ្នកត្រូវតែដឹងថា ដើម្បីដោះស្រាយអំពើបាបទាំងអស់របស់យើង ព្រះ អម្ចាស់បានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ និងបានសម្រក់ព្រះលោហិតទ្រង់។ ដើម្បីដោះអំពើបាបរបស់អ្នក និងខ្ញុំចេញ ព្រះអម្ចាស់របស់យើងបានយាងមកផែនដីនេះ ប្រសូតជាមនុស្ស ទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិតែម្តងជាសម្រេចដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាននៅក្នុងទន្លេយ័រដាន់ កាលទ្រង់មានព្រះជន្ម៣០វស្សា ហើយបានទទួលយកទោសនៃបាបតែម្តងជាសម្រេច តាមរយៈការបង្ហូរព្រះលោហិត និងការសុគតនៅលើឈើឆ្កាង។ ដូច្នេះ តែម្តងជាសម្រេច ព្រះបានអត់ទោសដល់អំពើបាបទាំងអស់របស់អ្នកដែលជឿ។ 
យើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយការជឿតាមសេចក្តីពិតដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ យើងត្រូវតែពិនិត្យមើល និងបញ្ជាក់ថា យើងពិតជាបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយសារសេចក្តីពិតនេះ ឬយ៉ាងណា។ ហើយយើងត្រូវតែមានសេចក្តីជំនឿដែលជឿលើព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមកធ្វើជាព្រះអង្គសង្រ្គោះ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ព្រះគម្ពីរនិយាយថា «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់» (រ៉ូម ១០:១០)។ ហើយ រ៉ូម ១០:១៧ ក៏ប្រកាសផងដែរថា «ដូច្នេះ សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ»។ 
ព្រះបន្ទូលរបស់ព្រះគ្រីស្ទនេះប្រាប់យើងថា យើងបានសង្រ្គោះ ដោយការជឿលើសេចក្តីសង្រ្គោះដែលត្រូវបានបំពេញសម្រេច តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ការអត់ទោសបាបមិនមែនជាអ្វីមួយដែលយើងទទួលបាន ដោយការជឿតាមគំនិតផ្ទាល់ខ្លួនរបស់យើងឡើយ ប៉ុន្តែវាគឺជាអ្វីមួយដែលយើងទទួលបាន ដោយការជឿនៅក្នុងចិត្តលើសេចក្តីសង្រ្គោះ ដែលបានមក តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ សេចក្តីជំនឿដែលពិតជាអាចសង្រ្គោះយើងចេញពីបាបបាន គឺជាសេចក្តីជំនឿដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះហើយ។ 
តើយើងត្រូវអធិស្ឋានទៅកាន់ព្រះ ដោយការដាក់សេចក្តីជំនឿរបស់យើងលើសេចក្តីពិតនេះឬ? ពិតមែនហើយ! យើងត្រូវតែថ្វាយការអធិស្ឋាន និងទូលអង្វរទាំងអស់នៅក្នុងព្រះវិញ្ញាណ ដោយក្រវាត់សេចក្តីពិតជាប់នឹងចង្កេះ (អេភេសូរ ៦:១៤, ១៨)។ ប៉ុន្តែតើអ្វីគឺជាសេចក្តីពិត?
ដំណឹងល្អប្រាប់យើងថា ព្រះអម្ចាស់បានយាងមកផែនដីនេះ ដើម្បីសង្រ្គោះយើង បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស កាលទ្រង់មានព្រះជន្ម៣០វស្សា បានផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះ បានជាប់ព្រះហស្ត និងព្រះបាតនៅលើឈើឆ្កាង ត្រូវបានគេស្តោះដាក់ និងបានសម្រក់ព្រះលោហិតទ្រង់ ដើម្បីលាងសម្អាតអំពើបាបរបស់យើង។ យើងត្រូវតែសារភាពថា ដោយសារសេចក្តីជំនឿរបស់យើងតាមសេចក្តីពិតនេះ ទើបការអត់ទោសបាបរបស់យើងត្រូវបានបំពេញសម្រេច។ ព្រះអម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ដោយការទទួលទោសសម្រាប់អំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ 
«ព្រះអម្ចាស់ ទ្រង់បានស្រឡាញ់ទូលបង្គំយ៉ាងខ្លាំង រហូតដល់ទ្រង់បានយកទូលបង្គំធ្វើជាកូនរបស់ទ្រង់។» នេះហើយគឺជារបៀបដែលយើងត្រូវប្រកាសសេចក្តីជំនឿរបស់យើង។ នៅពេលគ្រប់យ៉ាងដែលយើងមានគឺជាបាប ព្រះអម្ចាស់នៅតែបានប្រទានលក្ខណៈសម្បត្តិដល់យើង ដើម្បីចូលទៅក្នុងនគរស្ថានសួគ៌ ដោយការដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់។ ដូច្នេះ យើងត្រូវតែជឿតាមសេចក្តីពិតនេះ ហើយទទួលបានជីវិតអស់កល្បជានិច្ច។ 
តើមូលហេតុអ្វីដែលអ្នកមិនជឿតាមសេចក្តីពិតនេះ? សម្រាប់ខ្ញុំ ខ្ញុំមិនមានអ្វីនិយាយឡើយ បើសិនព្រះអម្ចាស់មិនបានទទួលបុណ្យជ្រមុជ ដើម្បីសង្រ្គោះខ្ញុំចេញពីអំពើបាបរបស់ខ្ញុំទេ ប៉ុន្តែទ្រង់ពិតជាបានទទួលបុណ្យជ្រមុជ និងសម្រក់ព្រះលោហិតទ្រង់ ដើម្បីសង្រ្គោះខ្ញុំចេញពីអំពើបាបរបស់ខ្ញុំប្រាកដមែន។ ហើយដូច្នេះ ខ្ញុំជឿ! មិនមានហេតុផលអ្វី ដែលយើងទាំងអស់គ្នាមិនគួរជឿតាមដំណឹងល្អនេះទេ។ បើសិនពួកមនុស្សមានបាបមិនជឿតាមសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះទេ ពួកគេពិតជាត្រូវបានបោះទម្លាក់ទៅក្នុងស្ថាននរកហើយ។ ប៉ុន្តែឥឡូវនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានសង្រ្គោះចេញពីបាប ដោយការជឿតាមដំណឹងល្អអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
កាលពីមុន ខ្ញុំខ្លួនឯងក៏នៅតែជាមនុស្សមានបាបម្នាក់ដែរ ទោះបើខ្ញុំបានប្រកាសជឿលើព្រះយេស៊ូវក៏ដោយ។ ដោយចង់ធ្វើជាគ្រីស្ទបរិស័ទល្អម្នាក់ ខ្ញុំបានព្យាយាមយ៉ាងខ្លាំងមិនមានសេចក្តីខ្មាស់នៅក្រោមមេឃនេះ។ ប៉ុន្តែផ្ទុយពីបំណងប្រាថ្នារបស់ខ្ញុំ ខ្ញុំនៅតែបានបន្តធ្វើបាបគ្រប់ពេលវេលា ហើយការលួងលោមតែមួយគត់គឺថា នៅពេលខ្ញុំប្រៀបធៀបខ្លួនខ្ញុំជាមួយអ្នកដទៃ ខ្ញុំគិតថា យ៉ាងហោចណាស់ ក៏ខ្ញុំល្អជាងពួកគេដែរ។ ទោះបីជាយ៉ាងណា បញ្ញាចិត្តរបស់ខ្ញុំបានបន្តប្រាប់ខ្ញុំថា ខ្ញុំនៅតែមានបាប ហើយដោយសារក្រិត្យវិន័យរបស់ព្រះប្រាប់យើងថា ឈ្នួលនៃបាបគឺជាសេចក្តីស្លាប់ ខ្ញុំគឺជាមនុស្សម្នាក់ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយសារតែអំពើទុច្ចរិតរបស់ខ្ញុំ។ 
បន្ទាប់ពីរយៈពេលមួយទសវត្សនៃជីវិតដែលនឿយព្រួយ និងគោរពតាម ក្រិត្យវិន័យរបស់ខ្ញុំ ខ្ញុំស្ទើរបានស្លាប់ខាងវិញ្ញាណទៅហើយ។ ទោះបីជាយ៉ាងណា ព្រះបានដាស់ខ្ញុំឡើង ដោយព្រះគុណដែលព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជសម្រាប់ខ្ញុំ ហើយបានទទួលយកអំពើបាបរបស់ខ្ញុំ។ ទ្រង់បានទទួលយកអំពើបាបរបស់ខ្ញុំ និងអំពើបាបរបស់គ្រប់គ្នានៅក្នុងលោកិយទាំងមូលនេះ។ បន្ទាប់មក ទ្រង់បានទទួលយកទោសនៃអំពើបាបទាំងអស់ ដោយការនាំវាទៅឯឈើឆ្កាង ជាប់ និងសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ដែលទ្រង់មានព្រះជន្មគង់នៅដល់សព្វថ្ងៃនេះ។ នៅពេលខ្ញុំបានស្គាល់ដំណឹងល្អនៃសេចក្តីពិតនេះ ខ្ញុំត្រូវតែជឿតាមវា។ ហើយដោយការជឿថា ព្រះយេស៊ូវបានធ្វើជាព្រះនៃសេចក្តីសង្រ្គោះរបស់ខ្ញុំ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងការសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង អំពើបាបទាំងអស់របស់ខ្ញុំត្រូវបានលាងសម្អាត។ ឥឡូវនេះ ខ្ញុំបានទទួលយកការអត់ទោសបាបនៅក្នុងចិត្តរបស់ខ្ញុំ ដោយសេចក្តីជំនឿ។ 
មិនមែនខ្ញុំបានយល់យ៉ាងច្បាស់លាស់អំពីព្រះបន្ទូលទាំងអស់របស់ព្រះទេ ដែលខ្ញុំបានទទួលការអត់ទោសបាប ប៉ុន្តែខ្ញុំខ្ញុំបានទទួលការអត់ទោសបាប ដោយសារខ្ញុំបានស្គាល់អំពើបាបនៃបញ្ញាចិត្តរបស់ខ្ញុំ បានផ្ទេរអំពើបាបទាំងនេះទៅលើព្រះយេស៊ូវគ្រីស្ទ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងបានជឿនៅក្នុងចិត្តថា ព្រះយេស៊ូវបានទទួលទោសនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបរបស់ខ្ញុំហើយ។ ហើយដោយសារខ្ញុំបានទទួលការអត់ទោសបាបនេះ ទើបឥឡូវនេះ ខ្ញុំកំពុងតែរស់នៅ ដោយប្រកាសដំណឹងល្អ។ អ្នក និងខ្ញុំគឺដូចគ្នា គឺគ្មានអ្វីខុសគ្នារវាងយើងទេ។ 
ដូចជាអ្នកដែរ ពីមុន ខ្ញុំក៏កំពុងតែធ្វើដំណើរទៅស្ថាននរក ហើយដូចជាអ្នកដែរ ឥឡូវនេះ ខ្ញុំបានទទួលការអត់ទោសបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណតែមួយ។ តាមរយៈការជឿតាមដំណឹងល្អដែលដោះអំពើបាបរបស់យើងចេញ អ្នក និងខ្ញុំបានសង្រ្គោះ ដោយសារសេចក្តីជំនឿដូចគ្នា។ ដូច្នេះ ខ្ញុំសូមអរព្រះគុណដល់ព្រះ។ តាមរបៀបនេះ យើងមានបញ្ញាចិត្តនៃ សេចក្តីជំនឿ ដោយការទទួលបានការអត់ទោសបាបដ៏ឥតខ្ចោះ តាមរយៈទឹក និងព្រះវិញ្ញាណ ដែលអនុញ្ញាតឲ្យយើងចូលទៅចំពោះព្រះ ហើយអធិស្ឋានទៅកាន់ទ្រង់ ក្នុងនាមជាកូនរបស់ព្រះ ដែលបានទទួលការអត់ទោសបាបហើយ។ 
ដូចដែលព្រះគម្ពីរប្រាប់យើងថា គ្រឿងក្រអូបសម្រាប់អាសនាគ្រឿងក្រអូបត្រូវបានប្រេងលាបយ៉ាងបរិសុទ្ធ និងគ្រឿងក្រអូបយ៉ាងវិសេស ព្រះយេស៊ូវបានលាងសម្អាតយើងចេញពីអំពើបាបទាំងអស់របស់យើង ដោយដំណឹងល្អនៃ សេចក្តីពិតដ៏បរិសុទ្ធ។ នៅសម័យព្រះគម្ពីរសញ្ញាចាស់ ពួកអ៊ីស្រាអែលត្រូវតែប្រើគ្រឿងក្រអូបនេះ ហើយដុតវានៅលើអាសនា តាមដែលព្រះបានបង្គាប់ពួកគេ។ ដូច្នេះ នៅខាងក្នុងទីបរិសុទ្ធ គ្រឿងក្រអូបត្រូវបានដុត ហើយក្លិនក្រអូបរបស់វាបានសាយភាយជារៀងរាល់ថ្ងៃ។ គ្រឿងក្រអូបនេះមានន័យថា ការអធិស្ឋានទៅកាន់ព្រះ។ 
នៅសម័យព្រះគម្ពីរសញ្ញាថ្មី ដើម្បីដុតគ្រឿងក្រអូបនេះនៅក្នុងទីបរិសុទ្ធបំផុត ជាដំបូង អ្នកត្រូវតែជឿតាមដំណឹងល្អនៃសេចក្តីពិត ហើយទទួលបានការអត់ទោសបាបនៅក្នុងចិត្ត។ នៅក្នុងន័យផ្សេង ដោយការជឿតាមដំណឹងល្អនៃសេចក្តីពិត មនុស្សអាចដុតគ្រឿងក្រអូបនៃសេចក្តីអធិស្ឋានបាន។ តើយើងអាចដុតគ្រឿងក្រអូបតាមរបៀបដុតនៅក្នុងសម័យព្រះគម្ពីរសញ្ញាចាស់បានដែរទេ? នៅពេលមិនមានប្រដាប់ប្រដានៅក្នុងរោងឧបោសថ ដូចជា អាសនាតង្វាយដុត និងអាសនាគ្រឿងក្រអូប នៅចំពោះយើងនៅសម័យនេះ តើអ្នក និងខ្ញុំធ្វើគ្រឿងក្រអូប ហើយដុតនៅលើអាសនាបានយ៉ាងដូចម្តេច? យើងអាចដុតគ្រឿងក្រអូបនៃសេចក្តីអធិស្ឋានបាន ដោយសារសេចក្តីជំនឿ ពីព្រោះព្រះយេស៊ូវគ្រីស្ទបានដោះអំពើបាបរបស់យើងចេញ ហើយបានសង្រ្គោះយើងរួចហើយ។ ដោយសារចិត្តរបស់យើងបានស្អាត ដោយសារសេចក្តីជំនឿ នៅពេលយើងទទួលបានការអត់ទោសបាប ឥឡូវនេះ យើងអាចដុតគ្រឿងក្រអូបថ្វាយទៅកាន់ព្រះ ដោយសេចក្តីអធិស្ឋានដ៏ខ្ជាប់ខ្ជួនរបស់យើងបានហើយ។ 
យើងជឿថា ដោយសារសេចក្តីជំនឿដ៏អស់ពីចិត្តរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទ ហើយថា ព្រះយេស៊ូវគ្រីស្ទបានទទួលទោសនៃអំពើបាបជំនួសយើង។ ដូច្នេះ ចិត្តរបស់អ្នក និងខ្ញុំបានស្អាតទាំងស្រុងហើយ។ ដោយសារអំពើបាបទាំងអស់នៅក្នុងចិត្តរបស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ចិត្តរបស់យើងបានស្អាតទាំងស្រុង តែម្តងជាសម្រេច។ បើសិនអំពើបាបទាំងអស់របស់អ្នកត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន នោះអំពើបាបទាំងអស់របស់អ្នកត្រូវបានលាងសម្អាត និងដោះចេញតែម្តងជាសម្រេចហើយ។ លែងមានបាបនៅក្នុងចិត្តរបស់អ្នកទៀតហើយ។ ដោយសារអំពើបាបរបស់យើងត្រូវបានដោះចេញ និងលាងសម្អាត ដោយការជឿតាមដំណឹងល្អ ឥឡូវនេះ យើងអាចចូលទៅចំពោះព្រះដ៏បរិសុទ្ធ ហើយទូលសូមជំនួយពីទ្រង់បានហើយ។ ការដែលយើងអាចអធិស្ឋានទៅកាន់ព្រះបាន គឺអាស្រ័យលើជំនឿរបស់យើង ដែលជឿថា យើងបានទទួលការអត់ទោសបាប ដោយការជឿតាមដំណឹងល្អ ដែលនៅពីក្រោយចិត្តដ៏ស្មោះត្រង់របស់យើង។ 
ឱបងប្អូនប្រុសស្រីអើយ ចូរចូលទៅឯអាសនាគ្រឿងក្រអូប ហើយអធិស្ឋានដោយឥតឈប់ឈរចុះ។ «ឱព្រះវរបិតាអើយ សូមជួយទូលបង្គំផង។ នេះគឺជាស្ថានភាពរបស់ទូលបង្គំ ហើយនេះគឺជាអ្វីដែលទូលបង្គំត្រូវការ។ ទូលបង្គំចង់ប្រកាសដំណឹងល្អដ៏ពិត ហើយរស់នៅយ៉ាងសុចរិត។ ទូលបង្គំចង់រស់នៅក្នុងជីវិតនៃអ្នកដែលពិតជាបានទទួលការអត់ទោសបាប។ ហើយទូលបង្គំចង់បង្កើតផលផ្លែនៃសេចក្តីសុចរិត។ ដូច្នេះ សូមប្រទានឲ្យទូលបង្គំនូវសេចក្តីជំនឿលើទ្រង់។ ទូលបង្គំចង់មានជីវិតរស់នៅតាមបំណងព្រះហឫទ័យទ្រង់។» ដូច្នេះ ការអធិស្ឋានគឺជាការទូលសូមសម្រាប់សេចក្តីត្រូវការរបស់យើង គឺទូលសុំជំនួយរបស់ព្រះ ដែលស្របតាមសេចក្តីសុចរិតរបស់ទ្រង់។ 
អ្នកក៏ប្រហែលជាមានបំណងចិត្ត និងភាពឆេះឆួលផងដែរ។ ដោយសារយើងត្រូវបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលរាប់យើងជាសុចរិត ឥឡូវនេះ យើងអាចទូលសូមគ្រប់យ៉ាងពីព្រះ តាមរយៈការអធិស្ឋានរបស់យើងបាន។ អ្នកដែលអាចអធិស្ឋានទៅកាន់ព្រះសម្រាប់ជំនួយរបស់ទ្រង់បាន គឺជាអ្នកដែលមានអំណរហើយ។ ដោយសារយើងបានទទួលការអត់ទោសបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឥឡូវនេះ យើងទាំងអស់គ្នាពិតជាអាចអធិស្ឋានទៅកាន់ព្រះបាន។ 
អ្នកដែលបានទទួលការអត់ទោសបាបនៅក្នុងចិត្ត ដោយសារសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យ៉ាងហោចណាស់ ក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលទៅចំពោះព្រះដ៏បរិសុទ្ធ ហើយទូលសូមជំនួយពីទ្រង់ដែរ។ ហើយអ្នកជឿដែលបានកើតជាថ្មីទាំងអស់ពិតជានឹងអធិស្ឋានសម្រាប់ជំនួយរបស់ព្រះវរបិតានៅក្នុងជីវិតរបស់ពួកគេ ដូចដែលកូនក្មេងម្នាក់យំសុំជំនួយពីឪពុកម្តាយ នៅពេលមានបញ្ហាដែរ។ សេចក្តីជំនឿរបស់ពួកគេ ដែលបានផ្តល់ការអត់ទោសបាបដល់ពួកគេ មិនគ្រាន់តែជួយឲ្យពួកគេអាចហៅព្រះជាព្រះវរបិតារបស់ពួកគេបានប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឲ្យពួកគេអាចអធិស្ឋានសម្រាប់ជំនួយរបស់ព្រះវរបិតាគ្រប់ពេលវេលាបាន ក្នុងនាមជាកូនប្រុសស្រីរបស់ទ្រង់ផ្ទាល់ផងដែរ។ ដោយសារព្រះពិតជាបានធ្វើជាព្រះវរបិតារបស់យើង ដោយសារសេចក្តីជំនឿប្រាកដមែន ឥឡូវនេះ យើងមានសិទ្ធិទូលសូមជំនួយរបស់ទ្រង់ តាមរយៈការអធិស្ឋានរបស់យើងដែលស្របតាមសេចក្តីត្រូវការរបស់យើងបាន។
តាមការពិត ខ្ញុំមិនដឹងថា ការអធិស្ឋានផ្ទាល់ខ្លួនរបស់អ្នកគឺជាអ្វី ឬរបៀបដែលព្រះឆ្លើយតបចំពោះការអធិស្ឋានទាំងនោះ បន្ទាប់ពីអ្នកបានទទួលការអត់ទោសបាបទេ។ ប៉ុន្តែអ្វីដែលខ្ញុំពិតជាដឹងគឺថា កាលណាយើងអធិស្ឋានទៅកាន់ព្រះ ដើម្បីជួយឲ្យយើងរួបរួមជាមួយពួកជំនុំរបស់ទ្រង់ និងប្រកាសដំណឹងល្អ ទ្រង់ពិតជាឆ្លើយតបចំពោះការអធិស្ឋានរបស់យើង។ នៅក្នុងដំណើរការនេះហើយ ដែលយើងអធិស្ឋានសម្រាប់អ្នកដទៃ។ ជាដំបូង គ្រប់គ្នាអធិស្ឋានសម្រាប់តែសេចក្តីត្រូវការខាងសាច់ឈាមរបស់ខ្លួនប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ យើងបានដឹងថា យើងក៏ត្រូវការអធិស្ឋានសម្រាប់អ្នកដទៃជាបន្ទាន់ផងដែរ ហើយដូច្នេះ យើងលះបង់ខ្លួនយើង ដើម្បីអធិស្ឋានសម្រាប់សេចក្តីសង្រ្គោះរបស់ព្រលឹងដទៃទៀត ហើយប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់លោកិយទាំងមូល។ ហេតុអ្វី? ការអធិស្ឋានរបស់ពួកបរិសុទ្ធត្រូវបានដឹកនាំ ដោយព្រះវិញ្ញាណបរិសុទ្ធ។ ព្រះអម្ចាស់បានប្រាប់យើងថា «ចូរស្វែងរកនគរ នឹងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀត» (ម៉ាថាយ ៦:៣៣)។ 
ប៉ុន្តែក្នុងចំណោមអ្នកដែលបានកើតជាថ្មី អ្នកដែលដែលនៅតែមិនពេញ វ័យខាងវិញ្ញាណ ហើយមិនដឹងពីរបៀបអធិស្ឋានសម្រាប់ការល្អទេ ពីព្រោះពួកគេមិនទាន់មានបទពិសោធន៍ទទួលបានការឆ្លើយតបរបស់ព្រះចំពោះការអធិស្ឋានរបស់ពួកគេនៅឡើយ។ នេះដោយសារតែពួកគេនៅតែមិនដឹងពីអំណាចនៃ សេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ។ អ្នកដែលមានសេចក្តីជំនឿតិចមិនដឹងថា ការអធិស្ឋានរបស់ពួកគេនឹងមានការឆ្លើយតប ឬយ៉ាងណាទេ ហើយលើសពីនេះ ពួកគេមានពេញដោយការសង្ស័យ។ 
ដូច្នេះ ពួកគេត្រូវតែអធិស្ឋានរួមគ្នាជាមួយអ្នកដែលបានជឿមុនពួកគេ។ អ្នកដែលមានសេចក្តីជំនឿក្មេង ស្ទាក់ស្ទើរក្នុងការអធិស្ឋានទៅកាន់ព្រះ។ ហើយកាលណាពួកគេអធិស្ឋាន ពួកគេគ្រាន់តែទូលសូមអ្វីដែលពួកគេចង់បានប៉ុណ្ណោះ «សូមប្រទានឲ្យទូលបង្គំ សូមប្រទានឲ្យទូលបង្គំ សូមប្រទានឲ្យទូលបង្គំ»។ ប៉ុន្តែបើសិនអ្នកដែលក្មេងខាងសេចក្តីជំនឿរួបរួមជាមួយពួកគេ ទោះបើពួកគេមិនមានសេចក្តីជំនឿខ្លាំងក្លាលើព្រះក៏ដោយ ក៏ពួកគេនៅតែអាចរៀនពីអ្វីដែលជាសេចក្តីអធិស្ឋានពិតប្រាកដបានផងដែរ ពីព្រោះមនុស្សនៃសេចក្តីជំនឿពីមុនពួកគេនៅក្នុងពួកជំនុំកំពុងតែអធិស្ឋានសម្រាប់សេចក្តីសុចរិតរបស់ព្រះ។ ហើយដោយសារព្រះវិញ្ញាណបរិសុទ្ធប្រទានសេចក្តីជំនឿនៃការអធិស្ឋានដល់អ្នកដែលរួបរួមជាមួយពួកជំនុំ បន្តិចម្តងៗ ពួកគេអធិស្ឋានសម្រាប់សេចក្តីសុចរិតរបស់ព្រះ។ «ដ្បិតសេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់» (យ៉ាកុប ៥:១៦)។ 
សេចក្តីអធិស្ឋានស្មោះត្រង់របស់អ្នកដែលបានកើតជាថ្មី ដែលមានសិទ្ធិអធិស្ឋានទៅកាន់ព្រះ ពិតជាមានប្រសិទ្ធភាពខ្លាំងណាស់។ សេចក្តីអធិស្ឋានរបស់អ្នកដែលមានសេចក្តីជំនឿលើព្រះ ពិតជាទទួលបានការឆ្លើយតបពីទ្រង់ប្រាកដមែន។ នៅពេលមនុស្សអធិស្ឋានទៅកាន់ព្រះ ដើម្បីឲ្យព្រះវរបិតាឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់ពួកគេ ជាដំបូង ពួកគេត្រូវតែជឿថា ព្រះគឺជាព្រះវរបិតារបស់ពួកគេ ហើយថា ទ្រង់ឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់ពួកគេ ស្របតាមសេចក្តីជំនឿរបស់ពួកគេ។ ដូច្នេះ កាលណាអ្នកដែលមានជឿមុនរួបរួមគ្នា ហើយអធិស្ឋានសម្រាប់អ្នកដែលកំពុងតែដើរតាមគំរូរបស់ពួកគេ និងសម្រាប់កិច្ចការដ៏សុចរិតនៃការប្រកាសដំណឹងល្អ ពួកគេនឹងទទួលបានផលផ្លែដ៏ អស្ចារ្យ។ បើសិនអ្នកឈរនៅជាប់នឹងអ្នកដែលជឿលើព្រះមុនអ្នក អ្នកនឹងទទួលបានជំនួយយ៉ាងធំនៅក្នុងសេចក្តីជំនឿរបស់អ្នក។ ដោយសារព្រះជ្រាបថា យើងត្រូវការជំនួយខាងព្រះគុណនៃសេចក្តីសង្រ្គោះ និងជំនួយសម្រាប់ផ្នែកផ្សេងៗទៀតនៅក្នុងជីវិត អ្នកឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់យើង។ ដូច្នេះ យើងទាំងអស់គ្នាត្រូវការសេចក្តីជំនឿដែលរួបរួមជាមួយពួកជំនុំរបស់ព្រះ។ 
កាលណាយើងអធិស្ឋានសម្រាប់អ្វីដែលព្រះសព្វព្រះទ័យ សេចក្តីជំនឿរបស់យើងរីកចម្រើនយ៉ាងខ្លាំង។ ក្នុងនាមជាកូនខាងវិញ្ញាណ យើងចាត់ទុកការអធិស្ឋានបែបនេះជាភាពពេញវ័យរបស់យើង ហើយយើងក៏អាចអធិស្ឋានទៅកាន់ព្រះវរបិតា សម្រាប់បញ្ហាផ្ទាល់ខ្លួនរបស់យើងតាមក្រោយបានផងដែរ។ ដោយធ្វើដូច្នេះ អ្នកដែលពិតជាជឿលើព្រះនឹងដើរដោយសេចក្តីជំនឿតាមផ្លូវនៃសេចក្តីពិត។ ដូចដែលគម្ពីរប្រាប់យើងថា មនុស្សសចុរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ ពួកគេមិនរស់នៅសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សេចក្តីសង្រ្គោះរបស់ព្រលឹងដទៃទៀតផងដែរ។ 
តើយើងបានទទួលលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការអធិស្ឋានទៅកាន់ព្រះដោយរបៀបណា? យើងបានទទួលវា ដោយការបានកើតជាថ្មី តាមរយៈសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យ។ មានតែអ្នកដែលបានទទួលការអត់ទោសបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលព្រះវរបិតាប្រទានសេចក្តីក្លាហាននៃសេចក្តីជំនឿជួយឲ្យពួកគេអាចអធិស្ឋានបាន។ សេចក្តីជំនឿគឺជាអំណោយទានពីព្រះ។ ដើម្បីទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការអធិស្ឋាន យើងត្រូវទទួលបានព្រះពរនៃសេចក្តីជំនឿដ៏អស្ចារ្យពីព្រះជាមុនសិន។ 
ក្នុងចំណោមគ្រីស្ទបរិស័ទជាច្រើននៅលើផែនដីនេះ តើពួកគេប៉ុន្មាននាក់ដែលអ្នកគិតថា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការអធិស្ឋានជាមួយសេចក្តីជំនឿបែបនេះ? មិនមានច្រើនទេ! អំណោយទានដ៏ធំបំផុតពីព្រះគឺថា យើងបានចូលមកក្នុងសេចក្តីជំនឿ ដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង តាមរយៈសេចក្តីពិតដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ហើយអំណោយទានដ៏ធំបំផុតទីពីរគឺថា យើងបានទទួលអំណាច និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីអធិស្ឋានទៅកាន់ព្រះ ក្នុងនាមជាកូនរបស់ព្រះ។ ហើយទីបីគឺថា យើងបានមានសេចក្តីជំនឿដែលអនុញ្ញាតឲ្យយើងរស់នៅជាអ្នកបម្រើរបស់ព្រះ។ 
 


ព្រះមិនឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់ពួកមនុស្សមានបាបឡើយ


ទោះបីជាពួកគេប្រកាសជឿលើព្រះយេស៊ូវក៏ដោយ ក៏មនុស្សមានបាបមួយចំនួនអធិស្ឋានទៅកាន់ព្រះ ដើម្បីឲ្យទ្រង់ដោះអំពើបាបរបស់ពួកគេចេញ ដោយការឡើងទៅឯភ្នំ ហើយស្រែកហៅព្រះនាមព្រះអម្ចាស់ដោយឥតឈប់ឈរដែរ។ សូម្បីតែនៅក្នុងយប់ដ៏មានខ្យល់ត្រជាក់ ក៏ពួកគេនៅតែឡើងទៅឯភ្នំ ដោយរុំខ្លួនពួកគេដោយសំលៀកបំពាក់ក្រាស់ៗ ហើយទោះបីជាពួកគេមានភាពភ័យខ្លាចខ្លះក៏ដោយ ក៏ពួកគេនៅតែអធិស្ឋានយ៉ាងខ្ជាប់ខ្ជួនដែរ។ ប៉ុន្តែការអធិស្ឋានរបស់ពួកគេគឺគ្រាន់តែជាសេចក្តីអធិស្ឋានមិនស្មោះត្រង់ប៉ុណ្ណោះ។ 
ទោះបីជាពួកគេអធិស្ឋានពេញមួយយប់ក៏ដោយ ក៏ពួកគេមិនមានសេចក្តីជំនឿថា ព្រះនឹងឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់ពួកគេដែរ។ មូលហេតុដែលពួកគេអធិស្ឋានយ៉ាងខ្ជាប់ខ្ជួន ដោយឥតសេចក្តីជំនឿដូច្នេះគឺថា ពួកគេអធិស្ឋាន ដើម្បីបង្អួតអ្នកដទៃ ដូចជាការតាំងពិពណ៌អញ្ចឹង។ ទោះបីជាយ៉ាងណា មិនមានការឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់ពួកគេឡើយ។ តាមការពិត ពួកគេដឹងនៅក្នុងបញ្ញាចិត្តរបស់ពួកគេថា សេចក្តីអធិស្ឋានរបស់ពួកគេនឹងមិនទៅដល់ព្រះឡើយ ពីព្រោះពួកគេនៅតែមានបាបនៅក្នុងចិត្តរបស់ពួកគេនៅឡើយ។ ដោយសារពួកគេមិនទាន់ទទួលបានការអត់ទោសអំពើបាប នោះ សេចក្តីអធិស្ឋានជាច្រើនរបស់ពួកគេមិនទទួលបានការឆ្លើយតបឡើយ ទោះបើពួកគេអធិស្ឋាន យំស្រែក និងទួញសោកយ៉ាងខ្លាំងចេញពីសួតរបស់ពួកគេ និងធ្វើគ្រប់យ៉ាង ដើម្បីទូលសូមព្រះនូវអ្វីដែលពួកគេចង់បានក៏ដោយ។ 
អ្វីដែលពួកគេត្រូវដឹងគឺថា ពួកគេអាចមានសិទ្ធិអធិស្ឋានទៅកាន់ព្រះបាន លុះត្រាតែពួកគេទទួលបានការអត់ទោសបាបជាមុនសិន។ ប៉ុន្តែដោយសារមនុស្សមានបាបជាច្រើនមិនមានជម្រើស ពួកគេត្រូវបន្តរស់នៅក្នុងជីវិតនៃ សេចក្តីជំនឿរបស់មនុស្សមានបាប រហូតដល់ពួកគេបានស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ បើសិនចិត្តរបស់មនុស្សមិនបានស្អាតតែម្តងជាសម្រេច ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យទេ សេចក្តីអធិស្ឋានរបស់ពួកគេគឺពិតជាឥតប្រយោជន៍ទទេ។ កាលណាមនុស្សមានបាបព្យាយាមអធិស្ឋានទៅកាន់ព្រះ បញ្ញាចិត្តរបស់ពួកគេស្រែកថា «តើអ្នកគិតថា សេចក្តីអធិស្ឋានរបស់ព្រះនឹងទៅដល់ព្រះឬ? កុំស្រមើស្រមៃឲ្យសោះ! វាឥតប្រយោជន៍ទេ!»។ ដូច្នេះ ទោះបីជាពួកគេបន្តអធិស្ឋានទៅកាន់ព្រះថា «សូមប្រទាននេះ ឬនោះដល់ទូលបង្គំ» ក៏ដោយ ក៏សេចក្តីអធិស្ឋានរបស់ពួកគេឥតប្រយោជន៍ដែរ។ 
«មុនពេលអ្នកអធិស្ឋានមកកាន់ខ្ញុំ ជាដំបូង អ្នកត្រូវតែទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់អ្នកសិន។» នេះហើយគឺជាបំណងព្រះហឫទ័យព្រះ។ កាលណាអ្នកដែលមិនបានទទួលការអត់ទោសបាប អធិស្ឋានទៅកាន់ព្រះ ពួកគេដឹងចេញពីបទពិសោធន៍របស់ពួកគេថា បញ្ញាចិត្តរបស់ពួកគេមិនយល់ស្របជាមួយហេតុផលរបស់ពួកគេឡើយ។ កាលណាមនុស្សមានបាបអធិស្ឋាន ពួកគេបន្តនិយាយថា «ឱព្រះអម្ចាស់អើយ! សូមប្រទាននេះ និងនោះដល់ទូលបង្គំផង» ប៉ុន្តែគ្មានការឆ្លើយតបសម្រាប់សេចក្តីអធិស្ឋានរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ បញ្ញាចិត្តរបស់ពួកគេគ្រាន់តែប្រាប់ពួកគេថា «គ្មានផ្លូវទេ! សេចក្តីអធិស្ឋានរបស់អ្នកនឹងមិនមានការឆ្លើយតបទេ ពីព្រោះអ្នកគឺជាមនុស្សមានបាប!»។ សូម្បីតែនៅក្នុងបញ្ញាចិត្តផ្ទាល់ខ្លួន ក៏មនុស្សមានបាបមិនអាចទ្រាំទ្រនឹងសេចក្តីជំនឿរបស់ពួកគេបានផង តើពួកគេអាចបញ្ឆោតព្រះបានយ៉ាងដូចម្តេច? តើព្រះអាចទទួលយកពួកគេបានយ៉ាងដូចម្តេច? ហើយតើសេចក្តីអធិស្ឋានរបស់ពួកគេអាចទទួលបានការឆ្លើយតបបានយ៉ាងដូចម្តេច? ដូច្នេះ មនុស្សមានបាបមិនមានសិទ្ធិអធិស្ឋានទៅកាន់ព្រះទេ។ ហើយសូម្បីតែចិត្តរបស់ពួកគេ ក៏មិនទុកចិត្តសេចក្តីអធិស្ឋានរបស់ពួកគេដែរ។ 
 


ការអធិស្ឋានរបស់យើងចាប់ផ្តើមទទួលបានការឆ្លើយតប កាលណាយើងក្លាយជាមនុស្សសុចរិត ដោយសារសេចក្តីជំនឿ


ប៉ុន្តែការអធិស្ឋានរបស់មនុស្សជាច្រើនដែលមានបាប ចាប់ផ្តើមទទួលបានការឆ្លើយតប កាលណាពួកគេទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៅក្នុងរោងឧបោសថ។ អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងជម្រៅចិត្ត អាចមានភាពមិនពេញលេញ ប៉ុន្តែពួកគេអាចចូលទៅចំពោះព្រះ ដោយ សេចក្តីជំនឿបាន ហើយដោយសារសេចក្តីជំនឿ ពួកគេអាចអធិស្ឋានយ៉ាងក្លាហានទៅកាន់ព្រះបាន។ កាលណាអ្នកដែលបានទទួលការអត់ទោសបាប ដោយសេចក្តីជំនឿ អធិស្ឋានទៅកាន់ព្រះ ស្របតាមបំណងព្រះហឫទ័យទ្រង់ ពួកគេអធិស្ឋានដោយភាពក្លាហាន។ 
ប៉ុន្តែនៅពេលពួកគេអធិស្ឋានសម្រាប់សាច់ឈាមរបស់ពួកគេ ពេលខ្លះ ពួកគេមានអារម្មណ៍ថា វាមិនសមស្របទេ។ យើងដែលជាមនុស្សសុចរិត គឺជាអ្នកដែលមានអំណរខ្លាំងបំផុត នៅពេលយើងអធិស្ឋានសម្រាប់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងសម្រាប់ព្រលឹងរបស់អ្នកដទៃ។ នៅពេលយើងអធិស្ឋានសម្រាប់ការប្រកាសដ៏ទូលំទូលាយនៃដំណឹងល្អ ដោយមានឧបសគ្គខាងសាច់ឈាម យើងអាចយកឈ្នះលើឧបសគ្គនៃដែនកំណត់របស់យើង តាមរយៈការអធិស្ឋាន ដោយសេចក្តីជំនឿបាន។ ប៉ុន្តែជាច្រើនដង យើងមានអារម្មណ៍ខកចិត្ត នៅពេលយើងមិនអាចយកឧបសគ្គទាំងនោះ ដោយសារសេចក្តីជំនឿបាន។ ក្នុងកាលៈទេសៈបែបនេះ អ្វីដែលយើងអាចធ្វើបាន គឺអធិស្ឋាន ហើយជឿថា ព្រះពិតជានឹងឆ្លើយតប។ ហើយប្រាកដណាស់ នៅពេលមួយ យើងធ្វើបន្ទាល់ថា ព្រះពិតជាឆ្លើយតបចំពោះការអធិស្ឋាននេះមែន។ 
អ្វីដែលយើងត្រូវធ្វើ គឺអធិស្ឋាន និងរង់ចាំ ទោះបើមិនមានការឆ្លើយតប ភ្លាមៗចំពោះការអធិស្ឋានរបស់យើងក៏ដោយ។ ព្រះចង់ឲ្យយើងអធិស្ឋាន ដោយសេចក្តីជំនឿ ហើយយើងជឿថា បើសិនការអធិស្ឋានរបស់យើងស្របតាមបំណងព្រះហឫទ័យព្រះ ទ្រង់នឹងឆ្លើយតប កាលណាពេលវេលាមកដល់។ ហើយកាលណាយើងទទួលបានការអត់ទោសបាប ដោយសារសេចក្តីជំនឿ ហើយកាលណាយើងអធិស្ឋាន ដោយសេចក្តីជំនឿ នោះយើងនឹងមើលឃើញថា ការអធិស្ឋានជាច្រើនរបស់យើងពិតជាត្រូវបានឆ្លើយតបមែន។ 
ប៉ុន្តែតើអ្នកបានរស់នៅ ដោយសារសេចក្តីជំនឿបែបនេះដែរទេ? បើសិនអ្នកបានរស់នៅ នោះអ្នកពិតជាអាចអធិស្ឋានទៅកាន់ព្រះបានហើយ។ កាលណាយើងពិនិត្យមើលខ្លួនយើងម្តងទៀត យើងដឹងថា យើងអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីអធិស្ឋានបាន លុះត្រាតែយើងបានទទួលការអត់ទោសបាប តាមរយៈសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងវិញ្ញាណរួចហើយ។ ដូច្នេះ យើងត្រូវតែចងចាំយ៉ាងច្បាស់ថា អ្នកដែលអាចអធិស្ឋានបាន គឺជាអ្នកដែលបានទទួលការអត់ទោសបាប ដោយការជឿថា ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់ពួកគេចេញ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ក្នុងចំណោមអ្នកដែលមិនទាន់បានកើតជាថ្មី មានមនុស្សជាច្រើន ដែលមានអំណួតចំពោះខ្លួនឯង។ ចុះអ្នកវិញ? តើអ្នកមានអ្វីអួតដែរទេ? តើដៃរបស់អ្នកខ្លាំងដែរទេ? តើជើងរបស់អ្នកខ្លាំងដែរទេ? ទោះបីជារូបកាយរបស់អ្នកខ្លាំងយ៉ាងណាក៏ដោយ ក៏វាមិនអាចទ្រាំទ្រនឹងវីរុសផ្តាសាយ ឬទប់ទល់នឹងកម្លាំងខ្លាំងបានដែរ ដែលនេះបង្ហាញពីភាពខ្សោយពិតប្រាកដរបស់វា។ តើអ្នកដឹងថា មនុស្សជាតិខ្សោយយ៉ាងណាដែរទេ? យើងអាចស្លាប់ ដោយសារតែមូសខាំតែម្តង ឬដុំថ្មធ្លាក់សង្កត់ពីលើ ខណៈដែលកំពុងតែដើរបាន។ ដូច្នេះ យើងមិនមែនជាអ្វីនោះឡើយ។ បើសិនមនុស្សម្នាក់និយាយពាក្យតែមួយឃ្លា ដែលធ្វើឲ្យយើងបាក់អំណួត ចិត្តរបស់យើងក៏អាចឈឺចាប់យ៉ាងខ្លាំង រហូតដល់ស្លាប់ពាក់ កណ្តាលខ្លួនបានដែរ។ តើនេះគឺជាការពិតដែរទេ? វាគឺជាការពិត!
តើមនុស្សប៉ុន្មាននាក់ស្លាប់មុនមានអាយុ៦០ឆ្នាំ? មានមនុស្សយ៉ាងច្រើនរាប់មិនអស់ ដែលស្លាប់មុនមានអាយុ៣០ឆ្នាំ។ មនុស្សជាតិគឺពិតជាខ្សោយខ្លាំងណាស់។ យើងមិនអាចស្វែងរកឃើញកម្លាំងអមតៈរបស់មនុស្សជាតិនៅកន្លែងណាបានឡើយ។ ដូច្នេះ មនុស្សជាតិដែលខ្សោយបែបនេះគួរតែមានចិត្តមានះមិនជឿតាមព្រះបន្ទូលព្រះដែរទេ? មនុស្សជាតិគ្មានអ្វីដែលត្រូវអួត ឬធ្វើពុតជាខ្លាំងនោះឡើយ។ 
ដូច្នេះ យើងត្រូវតែយល់ពីភាពខ្សោយរបស់យើង ទទួលស្គាល់ភាពមិនពេញលេញ និងអំពើបាបរបស់យើង ជឿតាមដំណឹងល្អដែលត្រូវបានបំពេញសម្រេច តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីអធិស្ឋានទៅកាន់ព្រះ។ យើងត្រូវតែមានសេចក្តីជំនឿលើព្រះ។ ដើម្បីមានសេចក្តីជំនឿដែលផ្គាប់ព្រះទ័យព្រះនៅក្នុងជម្រៅចិត្តរបស់យើង យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ប៉ុន្តែនៅតែមានមនុស្សជាច្រើន ដែលមិនជឿតាមដំណឹងល្អនេះទេ។ តើអ្នកអាចទទួលបានសិទ្ធិអធិស្ឋានទៅកាន់ព្រះ ពីដំណឹងល្អផ្សេងទៀត ក្រៅពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះបានដែរទេ? តើអ្នកអាចដោះអំពើបាបរបស់អ្នកចេញបានទេ បើសិនព្រះយេស៊ូវមិនបានយាងមកផែនដីនេះ ដើម្បីទទួលយកអំពើបាបរបស់អ្នក ដោយការទទួលបុណ្យជ្រមុជ? តើអ្នកអាចផ្ទេរអំពើបាបនៅក្នុងចិត្តរបស់អ្នកទៅលើព្រះយេស៊ូវ ហើយលាងសម្អាតវាចេញ ដោយមិនជឿលើបុណ្យជ្រមុជដែលទ្រង់បានទទួលដែរទេ?
ចម្លើយគឺថា ទេ! ដោយសារព្រះយេស៊ូវបានផ្ទុកអំពើបាបរបស់លោកិយនេះនៅលើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន ទើបទ្រង់បានជាប់ឆ្កាង និងទទួលយកទោសនៃអំពើបាបទាំងអស់ ដោយព្រះលោហិតទ្រង់ផ្ទាល់។ តើអ្នកអាចបានសង្រ្គោះ ដោយមិនមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងឈើឆ្កាងបានដែរទេ? ពិតជាមិនអាចឡើយ! ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបរបស់យើងតែម្តងជាសម្រេច ហើយលាងសម្អាតវាចេញ។ ហើយទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីទទួលយកទណ្ឌកម្មនៃអំពើបាបរបស់យើង។ ហើយដោយការជឿតាមសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ ដែលយើងទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង។ 
ដូច្នេះ យើងអាចចូលទៅចំពោះព្រះបានគ្រប់ពេលវេលា ហើយប្រកាសយ៉ាងក្លាហានថា «ព្រះអម្ចាស់ ទូលបង្គំមិនពេញលេញទេ ប៉ុន្តែដោយសារទ្រង់បានសង្រ្គោះទូលបង្គំ ដោយទឹក និងព្រះលោហិតរបស់ទ្រង់ ឥឡូវនេះ ទូលបង្គំឥតមានបាបទេ។ ទ្រង់បានយាងមកផែនដីនេះ បានទទួលយកអំពើបាបទាំងអស់ តាមរយៈការទទួលបុណ្យជ្រមុជ បាននាំអំពើបាបទាំងអស់របស់លោកិយទៅលើឈើឆ្កាង បានទទួលទណ្ឌកម្មសម្រាប់អំពើបាបទាំងនោះ ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ ហើយដោយធ្វើដូច្នេះ ទ្រង់បានធ្វើជាព្រះនៃសេចក្តីសង្រ្គោះរបស់ទូលបង្គំ។ តាមរយៈសេចក្តីជំនឿរបស់ទូលបង្គំតាមសេចក្តីពិតនេះ ដែលទូលបង្គំជឿលើទ្រង់»។ នៅក្នុងន័យផ្សេង កាលណាយើងរក្សា សេចក្តីជំនឿរបស់យើង យើងតែងតែអាចចូលទៅចំពោះព្រះ និងអធិស្ឋានទៅកាន់ទ្រង់បានជានិច្ច ទោះបើយើងមានភាពមិនពេញលេញក៏ដោយ។ យើងអាចអធិស្ឋានសម្រាប់ការពង្រីកនគររបស់ទ្រង់ យើងអាចអធិស្ឋានសម្រាប់បងប្អូនប្រុសស្រីរបស់យើង ហើយយើងអាចអធិស្ឋានសម្រាប់ព្រលឹងដទៃទៀត ដែលមិនទាន់បានទទួលការអត់ទោសបាបនៅឡើយ។ 
លុះត្រាតែមនុស្សជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទើបពួកគេអាចរស់នៅដោយឥតមានសេចក្តីខ្មាស់អៀននៅក្រោមមេឃនេះបាន។ ប៉ុន្តែបើសិនមិនមានសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះទេ មនុស្សមួយចំនួននឹងព្យាយាមបំពេញកង្វះខាត ដោយអ្វីផ្សេងទៀត។ ហើយអ្នកគួរតែដឹងថា ការព្យាយាមធ្វើដូច្នេះពិតជាឥតប្រយោជន៍ទទេ។ នេះគឺជាមូលហេតុដែលចិត្តរបស់ពួកគេរងទុក្ខ ហើយពួកគេមិនអាចទ្រាំទ្រនឹងជីវិតរបស់ខ្លួនឯងបាន។ មនុស្សគ្រប់គ្នាចង់ជឿលើអ្វីមួយ ទោះបើជាសេចក្តីពិត ឬសេចក្តីកុហកក៏ដោយ។ ដូច្នេះ ចូរពិចារណាអំពីខ្លួនអ្នក។ 
ចូរពិនិត្យមើលខ្លួនអ្នកឲ្យដឹងថា អ្នកពិតជាជឿលើព្រះអម្ចាស់ ដោយ សេចក្តីជំនឿដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬមិនមិនជឿតាមដំណឹងល្អនេះទេ។ ព្រះអម្ចាស់បានដោះអំពើបាបរបស់អ្នកចេញ ដោយទឹក និងឈាម។ ដូច្នេះ បើសិនអ្នកជឿតាមសេចក្តីពិតនេះ តើអ្នកនឹងនៅតែមានបាបនៅក្នុងចិត្តរបស់អ្នកទៀតទេ? បើសិនអ្នកពិតជាជឿនៅក្នុងជម្រៅចិត្ត និងវិញ្ញាណរបស់អ្នក តាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អ្នកពិតជាមិនមានបាបទៀតឡើយ។ ដូច្នេះ ឥឡូវនេះ ចូរទទួលយកការអត់ទោសដ៏ពិតប្រាកដសម្រាប់អំពើបាបរបស់អ្នក ដោយសេចក្តីជំនឿដោយអស់ពីចិត្តតាមសេចក្តីពិតនេះចុះ។ 
ដោយសារព្រះបានប្រទានឲ្យយើងនូវការអត់ទោសបាប តាមរយៈសេចក្តីពិតដែលមាននៅក្នុងសំពត់ខ្លូតទេស និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ឥឡូវនេះ យើងបានទទួលការអត់ទោសបាបដ៏អស់កល្បជានិច្ចហើយ។ ហើយដោយហេតុនេះ អ្នកដែលជឿតាមសេចក្តីពិតនេះ បានធ្វើជាកូនរបស់ព្រះ ទទួលបានព្រះគុណដែលជួយឲ្យពួកគេអាចចូលទៅចំពោះព្រះបាន។ ដូច្នេះ យើងត្រូវតែស្រឡាញ់គ្នាទៅវិញទៅមក យល់ពីភាពខ្សោយរបស់គ្នាទៅវិញទៅមក បម្រើកិច្ចការរបស់ព្រះរហូតដល់ចុងបញ្ចប់ ហើយចូលទៅចំពោះទ្រង់ និងឈរនៅចំពោះវត្តមានរបស់ទ្រង់។ 
អ្នកដែលបានទទួលការអត់ទោសបាប ស្រឡាញ់មនុស្សមានបាបទាំងអស់។ ចិត្តរបស់មនុស្សសុចរិតចង់ឲ្យមនុស្សមានបាបម្នាក់ៗស្គាល់សេចក្តីពិតដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយបានកើតជាថ្មី។ ប៉ុន្តែមានមនុស្សមួយប្រភេទ ដែលមិនអាចស្រឡាញ់មនុស្សបាន ឡើយ។ ពួកគេគឺជាមនុស្សមានបាបដែលមានចិត្តមានះ គឺគ្រីស្ទបរិស័ទដែលបញ្ឆោតបញ្ញាចិត្តនៃសេចក្តីជំនឿរបស់ខ្លួនឯង ហើយនាំខ្លួនពួកគេទៅក្នុងគំនិតថា ពួកគេជឿ លើព្រះ ទោះបើពួកគេនៅតែមានបាបក៏ដោយ។ 
តាមរយៈការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងការទទួលបានការអត់ទោសបាបនៅក្នុងចិត្តរបស់យើង យើងត្រូវតែការពារបញ្ញាចិត្តនៃសេចក្តីជំនឿរបស់យើង។ ចូរយើងរត់ប្រណាំងឲ្យបានល្អ រហូតដល់ចង់បញ្ចប់ រក្សាបញ្ញាចិត្តនៃសេចក្តីជំនឿរបស់យើង ហើយកុំបាត់បង់សេចក្តីជំនឿរបស់យើង។ ហើយកាលណាអ្នកណាម្នាក់មានបញ្ហាខាងវិញ្ញាណ ចូរជួយគ្នា និងលើកគ្នាឡើងជានិច្ច។ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ មនុស្សសុចរិតមិនត្រូវចាកចោលពួកជំនុំឡើយ។ បើសិនមនុស្សសុចរិតចាកចោលពួកជំនុំរបស់ព្រះ ពួកគេនឹងស្លាប់មួយរំពេច។ ការចាកចោលពួកជំនុំរបស់ព្រះ គឺស្មើនឹងបាត់បង់ផ្ទះរបស់អ្នកដែរ។ ហើយបើសិនបាត់បង់ផ្ទះរបស់អ្នក នោះអ្នកបាត់បង់ទីជម្រក ហើយនឹងគ្មានកន្លែងដែលអាចផ្តល់ការសម្រាក និងសេចក្តីកំសាន្តដល់ចិត្តរបស់អ្នកបានឡើយ ហើយជាចុងក្រោយ អ្នកនឹងស្លាប់។ 
ពួកជំនុំរបស់ព្រះគឺជាកន្លែងដែលទ្រង់ប្រទានចំណី ការសម្រាក និងការលំហែរដល់ចៀមរបស់ទ្រង់។ ដូច្នេះ កាលណាចៀមអស់កម្លាំង និងទន់ខ្សោយ ពួកជំនុំរបស់ព្រះជួយចិត្តរបស់ពួកគេឲ្យមានកម្លាំងឡើង ដោយការស្តាប់ឮព្រះបន្ទូល។ ហើយកាលណាអ្នកជឿ និងទទួលយកព្រះបន្ទូលនៅក្នុងចិត្ត នោះព្រះវិញ្ញាណបរិសុទ្ធដែលនៅក្នុងអ្នក នឹងមានអំណរ ហើយចិត្តរបស់អ្នកក៏នឹងមានកម្លាំងឡើង ហើយជាលទ្ធផល អ្នកនឹងទទួលបានជីវិតអស់កល្បជានិច្ច។ 
យើងទាំងអស់គ្នាដែលជាមនុស្សសុចរិត ថ្វាយការអរព្រះគុណរបស់យើងដល់ព្រះ។ យើងសូមអរព្រះគុណដល់ព្រះ ដែលទ្រង់បានប្រទានឲ្យយើងនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីឲ្យយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការអធិស្ឋានទៅកាន់ទ្រង់។ ហាលេលូយ៉ា! ខ្ញុំសូមអធិស្ឋានទៅកាន់ព្រះដ៏មានព្រះជន្មរស់ថា ទ្រង់នឹងជួយឲ្យយើងអាចទុកចិត្ត ហើយរស់នៅ ដោយសារសេចក្តីជំនឿបាន។