Search

សេចក្តីអធិប្បាយ

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-18] សេចក្តីពិតដែលនាំអ្នកឲ្យទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ (យ៉ូស្វេ ៤:២៣)

(យ៉ូស្វេ ៤:២៣)
«ពីស្រោះ្ពោះសយហូវ ជា្ពោះថ្នសយើង ្ទង់បានសធេើឲ្យទឹកទសនៃ យ័រោន់រីងសៅ សៅមុខសយើង ទាល់តតបានឆៃងផុតមក ដូចជា្ពោះសយ ហូវ ជា្ពោះថ្នសយើង ទាល់្ទង់បានសធេើឲ្យ្មុ្ទ្កហម រីងសៅ សៅ មុខសយើង ទាល់តតបានឆៃងផុតមកតដរ។»
 
 
តើព្រឹត្តិការណ៍នៅទន្លេយ័រដាន់ បង្រៀនយើងអំពីអ្វី?
វាបង្រៀនថា ព្រះយេស៊ូវគ្រីស្ទ បានបំបាត់ទាំងស្រុងនូវសេចក្តីស្លាប់ ដែលបាបបង្កើតឡើង និងសេចក្តីជំនុំជម្រះ ចេញពីមនុស្សជាតិ

ឥឡូវនេះ ខ្ញុំចង់និយាយអំពីដំណឹងល្អអំពីសេចក្តីពិត ដែលនាំឲ្យយើងទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ បន្ទាប់ពីមរណភាពរបស់ម៉ូសេ ព្រះបានតែងតាំងយ៉ូស្វេជាអ្នកដឹកនាំរបស់អ៊ីស្រាអែល។ ម៉ូសេគឺជាអ្នកតំណាងនៃក្រិត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ បើសិនម៉ូសេបានឆ្លងទន្លេយ័រដាន់ ជាមួយបណ្តាជនអ៊ីស្រាអែល និងមកដល់ស្រុកកាណាន នោះមិនចាំបាច់ឲ្យយ៉ូស្វេធ្វើជាអ្នកដឹកនាំរបស់បណ្តាជនឡើយ។ ទោះបីជាយ៉ាងណា ព្រះបានបណ្តាលឲ្យម៉ូសេមកដល់ទីតាំងនៅចំពោះមុខទឹកដីកាណាន ហើយបានរារាំងគាត់មិនឲ្យចូលទៅក្នុងទឹកដីនោះ។
 
 
ព្រះអម្ចាស់របស់យើងបានប្រទានម៉ូសេ និងយ៉ូស្វេដល់យើង
 
ម៉ូសេ ដែលជាតំណាងនៃក្រិត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ មិនអាចនាំបណ្តាជនចូលទៅក្នុងស្រុកកាណានបានឡើយ។ បើសិនគាត់អាចធ្វើដូច្នេះបាន ខណៈដែលត្រូវបានដឹងនាំដោយក្រិត្យវិន័យ នោះវានឹងប្រឆាំងនឹងផែនការរបស់ព្រះសម្រាប់សេចក្តីសង្រ្គោះរបស់យើងហើយ។ គ្មានអ្នកណាម្នាក់អាចបានរួចពីអំពើបាបរបស់ខ្លួន នៅចំពោះមុខក្រិត្យវិន័យរបស់ព្រះបានឡើយ ពីព្រោះគ្មានអ្នកណាម្នាក់អាចរក្សាតាមក្រិត្យវិន័យបានសោះឡើយ។ ពីព្រោះក្រិត្យវិន័យគឺសម្រាប់ជួយឲ្យមនុស្សបានស្គាល់ពីអំពើបាបរបស់ខ្លួនតែប៉ុណ្ណោះ (រ៉ូម ៣:២០)។
មូលហេតុដែលព្រះបានប្រទានក្រិត្យវិន័យដល់មនុស្ស គឺដើម្បីធ្វើឲ្យពួកគេបានស្គាល់ពីអំពើបាបរបស់ខ្លួន យកក្រិត្យវិន័យធ្វើជាគ្រូបង្រៀន ហើយដឹកនាំខ្លួនទៅឯព្រះគ្រីស្ទ ដើម្បីឲ្យខ្លួនអាចបានរាប់ជាសុចរិត ដោយសារជំនឿ (កាឡាទី ៣:២៤)។ ដោយសារតែក្រិត្យវិន័យសម្រាប់តែដឹកនាំទៅរកព្រះយេស៊ូវ មនុស្សត្រូវការព្រះយេស៊ូវ ហើយនេះគឺជាមូលហេតុដែលព្រះយេស៊ូវត្រូវតែយាងមកក្នុងលោកិយនេះ។ អ្វីដែលព្រះបានបង្គាប់ឲ្យយ៉ូស្វេធ្វើ គឺត្រូវបង្គាប់ឲ្យបណ្តាជនអ៊ីស្រាអែលឆ្លងទន្លេយ័រដាន់ ហើយចូលទៅក្នុងទឹកដីកាណាន។ 
បន្ទាប់ពីមរណភាពរបស់ម៉ូសេ ព្រះបានដឹកនាំពួកគេចទូលទៅក្នុងទឹកដីកាណាន ជាមួយនឹងអ្នកដឹកនាំថ្មីរបស់ពួកគេ គឺយ៉ូស្វេ។ យ៉ូស្វេបានបង្គាប់អ្នកត្រូតត្រាបណ្តាជនថា «» (យ៉ូស្វេ ១:១១)។
ព្រះ បានបង្គាប់យ៉ូស្វេឲ្យចូលទៅក្នុងស្រុកកាណាន បន្ទាប់ពីបានដឹងថា ការនេះមិនអាចកើតឡើង តាមរយៈម៉ូសេបានទេ។ ដូច្នេះ ព្រះបានបង្គាប់យ៉ូស្វេថា «» (យ៉ូស្វេ ៣:៨-១០)។
បន្ទាប់ពីមរណភាពរបស់ម៉ូសេ ព្រះបានតែងតាំងយ៉ូស្វេជាអ្នកដឹកនាំរបស់អ៊ីស្រាអែល ហើយបានបង្គាប់គាត់ឲ្យចូលទៅក្នុងទឹកដីកាណាន ជាមួយនឹងបណ្តាជនអ៊ីស្រាអែល។ ឈ្មោះថា យ៉ូស្វេ មានន័យថា «អ្នកសង្រ្គោះ» ដែលមានន័យដូចគ្នានឹង «យេស៊ូវ» និង «ហូសេ» ដែរ។ អ្នកបម្រើរបស់ព្រះ យ៉ូស្វេ បានបង្គាប់ឲ្យពួកសង្ឃសែងហិបសញ្ញា ហើយឆ្លងទន្លេយ័រដាន់ ខណៈដែលកំពុងតែដឹកនាំបណ្តាជន។ នៅពេលពួកសង្ឃដែលសែងហិបសញ្ញា បានដាក់ជើងរបស់ខ្លួនទៅក្នុងទឹក (ទន្លេយ័រដាន់ពេញប្រៀបច្រាំង ក្នុងកំឡុងរដូវប្រមូលផល) ទឹកដែលបានហូរមកពីលើបានឈប់ទ្រឹង.....(យ៉ូស្វេ ៣:១៥-១៦)។
តាមរយៈព្រឹត្តិការណ៍នេះ ព្រះបង្រៀនយើងថា ទ្រង់បានបំបាត់ទាំងស្រុងនូវសេចក្តីស្លាប់ ដែលបាបបានបង្កើតឡើង និងសេចក្តីជំនុំជម្រះចេញពីមនុស្សជាតិ។ នៅក្នុងន័យផ្សេង ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្រ្គោះរបស់យើង បានដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ នៅពេលទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស និងបានសុគតនៅលើឈើឆ្កាង។ តាមរបៀបនេះ ទ្រង់បានសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់ពួកគេ ដោយការដឹកនាំពួកគេចូលទៅក្នុងទឹកដីកាណាន ដែលតំណាងឲ្យនគរស្ថានសួគ៌។ 
 
 
ទន្លេយ័រដាន់គឺជាកន្លែង ដែលមនុស្សជាតិត្រូវបានលាងសម្អាត
 
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រអំពីការឆ្លងទន្លេយ័រដាន់ ដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនាំទៅដល់សេចក្តីសង្រ្គោះចុងក្រោយចេញពីបណ្តាសា និងសេចក្តីជំនុំជម្រះ ដែលចេញពីអំពើបាបរបស់មនុស្សជាតិ។ 
ទន្លេយ័រដាន់ សំដៅទៅលើទន្លេនៃសេចក្តីស្លាប់ ហើយ...នៃទន្លេគឺជាសមុទ្រស្លាប់។ ពាក្យថា យ័រដាន់ មានន័យថា «ទន្លេមួយដែលហូរចុះទៅក្រោម គឺឆ្ពោះទៅរកសេចក្តីស្លាប់តែប៉ុណ្ណោះ»។ នេះបញ្ជាក់យ៉ាងច្បាស់លាស់អំពីប្រវត្តិសាស្ត្រនៃអំពើបាបរបស់មនុស្សជាតិ។ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេនេះ ព្រះយេស៊ូវបានទទួលលំហូរនៃអំពើបាប ដែលមនុស្សជាតិមិនអាចបញ្ឈប់បាន ហើយក្រោយមកទៀត ទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីទទួលយកការកាត់ទោសសម្រាប់អំពើបាបទាំងនេះ ជំនួសឲ្យមនុស្សជាតិ។
តើយើងដែលជាពូជរបស់អ័ដាម និងអេវ៉ាត្រូវទៅទីណា? ដោយសារស្នព្រះហស្តទំាងអស់បានកើតមកមានបាប ពួកគេធ្វើបាប ហើយឈ្នួលនៃអំពើបាបទាំងនោះ ពួកគេធ្វើដំណើរឆ្ពោះទៅរកសេចក្តីស្លាប់។ ពេញក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ស្នាព្រះហស្តទាំងអស់កំពុងធ្វើដំណើរឆ្ពោះទៅរកសេចក្តីវិនាស ចាប់តាំងពីកំណើតមក។ ទោះបីជាពួកគេព្យាយាមគ្រប់គ្រងនិស្ស័យបាបរបស់ខ្លួនក៏ដោយ ពួកគេមិនអាចធ្វើបានឡើយ ហើយនេះគឺជាមូលហេតុដែលពួកគេកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ការកាត់ទោសចុងក្រោយសម្រាប់អំពើបាបរបស់ពួកគេ។ 
ទោះបីជាយ៉ាងណា ព្រះបានកាត់ផ្តាច់លំហូរនៃបាប និងសេចក្តីជំនុំជម្រះចេញ។ ព្រះបានអនុញ្ញាតឲ្យយ៉ូស្វេដឹកនាំបណ្តាជនអ៊ីស្រាអែលចូលទៅក្នុងទឹកដីកាណាន ដោយការឆ្លងទន្លេយ័រដាន់។ នេះហើយគឺជាបំណងព្រះហឫទ័យព្រះសម្រាប់យ៉ូស្វេ។ រឿងនេះបង្រៀនយើងថា ដើម្បីបានរួចពីបាប យើងត្រូវតែបង់ថ្លៃឈ្នួលនៃអំពើបាប ដែលជាសេចក្តីស្លាប់ ហើយថា តាមរយៈថ្លៃឈ្នូលនេះ អំពើបាបទាំងអស់របស់យើងត្រូវបានលាងសម្អាត ហើយបានចូលទៅនគរស្ថានសួគ៌។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ លំហូរនៃទន្លេត្រូវបានបញ្ឈប់ ហើយវាបានក្លាយទៅជាដីរឹងស្ងួត នៅពេលពួកសង្ឃដែលបានសែងហិបសញ្ញាបានដាក់ជើងរបស់ពួកគេទៅក្នុងទឹក។ ការនេះបានអនុញ្ញាតឲ្យបណ្តាជនអ៊ីស្រាអែលអាចឆ្លងកាត់ទន្លេយ័រដាន់បាន។ នេះគឺជាការអត់ទោសអំពើបាប ដែលព្រះបានប្រទានដល់អ្នកដែលបានជឿតាមដំណឹងល្អពិត។ វាគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានសងថ្លៃឈ្នូលនៃអំពើបាបសម្រាប់មនុស្សជាតិ ហើយយើងត្រូវតែទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយការជឿតាមដំណឹងល្អពិតនេះ។ 
 
 
លោកមេទ័ពណាម៉ាន់
 
លោកណាម៉ាន់ ដែលលេចឡើងនៅក្នុង ២ពង្សាវតារក្សត្រ ៤ គឺជាមេទ័ពដ៏អស្ចារ្យ និងមានយសម្នាក់នៃកងទ័ពរបស់ស៊ីរី ដែលបានសង្រ្គោះប្រទេសរបស់គាត់ចេញពីពួកខ្មាំងសត្រូវ។ គាត់ក៏ជាមនុស្សកើតឃ្លង់ម្នាក់ ដែលត្រូវបាត់បង់អ្វីៗទាំងអស់ ដោយសារតែបណ្តាសា។ ប៉ុន្តែក្រោយមក គាត់បានស្តាប់ឮដំណឹងល្អ ដែលគាត់អាចបានរួចពីបណ្តាសានេះ។ គេបានប្រាប់គាត់ថា គាត់នឹងបានជា បើសិនគាត់ទៅជួបនឹងអ្នកបម្រើម្នាក់របស់ព្រះ ដែលរស់នៅស្រុកអ៊ីស្រាអែល។ បាវបម្រើស្រីក្មេងម្នាក់ បានប្រាប់ដំណឹងល្អនេះដល់គាត់ថា «ឱបើជាលោកប្រុស ជាចៅហ្វាយនាងខ្ញុំ បាននៅជាមួយនឹងហោរាដែលនៅក្រុងសាម៉ារីទៅអេះ នោះលោកនឹងមើលរោគឃ្លង់នេះឲ្យជាទៅ» (២ពង្សាវតារក្សត្រ ៥:៣)។
គាត់ បានជឿតាមដំណឹងល្អនេះ ហើយបានទៅឯស្រុកអ៊ីស្រាអែល។ នៅពេលគាត់បានទៅដល់មុខផ្ទះរបស់ហោរាអេលីសេ ហោរាអេលីសេបានបញ្ជូនអ្នកនាំសារម្នាក់ទៅប្រាប់គាត់ថា «សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ» (២ពង្សាវតារក្សត្រ ៥:១០)។ ដោយបានរំពឹងចង់បានការប្រោសឲ្យជាដ៏អស្ចារ្យ លោកណាម៉ាន់បានខឹង ហើយបានសម្រេចចិត្តវិលត្រឡប់ទៅឯប្រទេសរបស់ខ្លួនវិញ។ ប៉ុន្តែដោយសារតែមានការសំណូរពររបស់អ្នកបម្រើរបស់គាត់ គាត់ក៏បានស្តាប់តាមហោរាអេលីសេ ហើយចុះទៅមុជទឹកក្នុងទន្លេយ័រដាន់ចំនួនប្រាំពីរដង។ នៅទីនោះ ស្រាប់តែសាច់បានជាសះស្បើយ ហើយបានស្រស់ថ្លាដូចជាស្បែករបស់កូនក្មេងវិញ។
តាមរបៀបដូចគ្នា យើងបានដឹងថា ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង យើងត្រូវតែបោះបង់គំនិតផ្ទាល់ខ្លួនយើងចោល ហើយទទួលយកអ្វីដែលត្រូវបានសរសេរនៅក្នុងព្រះគម្ពីរវិញ។ បន្ទាប់មក យើងនឹងទទួលបានព្រះពរដ៏វិសេស។ អ្នកណាដែលចង់បានសង្រ្គោះ ត្រូវតែស្តាប់តាមព្រះបន្ទូលព្រះ ហើយជឿតាមដោយអស់ពីចិត្ត។
ព្រះគម្ពីរ និយាយថា អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានលាងសម្អាត ដោយដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ យើងមិនត្រូវគិតតាមរបៀបមិនស្តាប់បង្គាប់របស់លោកណាម៉ាន់ទេ។ យើងមិនអាចបានស្អាតពីអំពើបាបរបស់យើង ដោយមិនមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានឡើយ។ ដូច្នេះ ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង យើងត្រូវតែជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ ដូចដែលលោកណាម៉ាន់បានស្អាត ដោយការជ្រមុជខ្លួនទៅក្នុងទឹកចំនួនប្រាំពីរដង យើងជឿថា យើងអាចបានស្អាតពីអំពើបាបរបស់យើង ដោយការជឿតាមដំណឹងល្អអំពីបុណ្យជ្រមុជ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ។ យើងត្រូវតែជឿតាមដំណឹងល្អពិតនេះ ដូចដែលត្រូវបានបង្ហាញនៅក្នុងព្រះគម្ពីរ។
ការអស្ចារ្យនៅក្នុងទន្លេយ័រដាន់នេះ បានផ្តល់ដល់ពូជរបស់អ័ដាមទាំងអស់នូវព្រះពរមួយ ដែលកាត់ផ្តាច់លំហូរនៃអំពើបាបទាំងអស់ ហើយបានបញ្ចប់ការជំនុំជម្រះរបស់ព្រះ។ មនុស្សជាតិទាំងមូលត្រូវបានបណ្តេញចេញពីសួនច្បារអេដែន ពីព្រោះអ័ដាម និងអេវ៉ាបានធ្វើបាប បន្ទាប់ពីសាតាំងបានល្បួងពួកគេ។ ប៉ុន្តែហេតុការណ៍នៅក្នុងទន្លេយ័រដាន់គឺជាដំណឹងល្អពិត ដែលដឹកនាំមនុស្សជាតិទាំងមូលឲ្យត្រឡប់ទៅឯសួនច្បារអេដែនវិញ។ 
 
 
ព្រឹត្តិការណ៍នៅទន្លេយ័រដាន់
 
ព្រះគម្ពីរ កត់ត្រាដំណឹងល្អថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់ចេញនៅក្នុងទន្លេយ័រដាន់។ «» (ម៉ាថាយ ៣:១៥)។ ព្រះគម្ពិរបញ្ជាក់ថា អំពើបាបទាំងអស់ត្រូវបានផ្ទេរទងៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់។ នៅក្នុងន័យផ្សេង បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាព្រឹត្តិការណ៍មួយ ដែលកាត់ផ្តាច់ច្រវ៉ាក់នៃបាប ដែលបានចងមនុស្សជាតិជាប់។ នេះហើយគឺជារបៀបដែលព្រះយេស៊ូវបានបញ្ចប់បាប ហើយប្រទានសេចក្តីសង្រ្គោះដល់យើង ដោយព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ 
ទន្លេយ័រដាន់ គឺជាទន្លេនៃបុណ្យជ្រមុជ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់យើង។ យើងអាចបំពេញសម្រេចច្បាប់របស់ព្រះ «» (រ៉ូម ៦:២៣) បានហើយ ពីព្រោះព្រះយេស៊ូវបានបង់ថ្លៃឈ្នួលនៃអំពើបាប ដោយការទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ និងការសុគតនៅលើឈើឆ្កាង។ នេះហើយគឺជាដំណឹងល្អពិត ដែលព្រះអម្ចាស់របស់យើងបានប្រទានឲ្យយើង។ 
អំពើបាបទាំងអស់របស់មនុស្សជាតិ បានចាប់ផ្តើមពីអ័ដាមមក ប៉ុន្តែបានបញ្ឈប់ទាំងស្រុង ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងទន្លេយ័រដាន់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដោយសារតែបុណ្យជ្រមុជរបស់ព្រះយេស៊ូវ គ្មានបាបណាបាននៅសល់ទៀតឡើយ។ នេះគឺជាដំណឹងល្អ និងព្រះពរដ៏វិសេសសម្រាប់យើង។ ដោយការជឿតាមដំណឹងល្អនេះ យើងបានសង្រ្គោះចេញពីលំហូរបក់បោកនៃអំពើបាប បានស្អាតពីអំពើបាបទាំងអស់របស់យើង ហើយបានញែកជាបរិសុទ្ធនៅក្នុងច្បាប់នៃសេចក្តីប្រោសលោះរបស់ព្រះ។ ដូច្នេះ បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងគឺជាដំណឹងល្អ ដែលសង្រ្គោះមនុស្សជាតិទាំងមូល។ យើងគួរតែជឿតាមសេចក្តីពិតដោយអស់ពីចិត្ត។ ព្រះអម្ចាស់មានបន្ទូលថា «» (រ៉ូម ១៤:២៣)។ ដូចគ្នាដែរ យើងអាចទទួលបានព្រះពរបាន លុះត្រាតែយើងជឿតាមដំណឹងល្អពិតនេះ។
ការពិតគឺថា អំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ ដូច្នេះ តើអ្នកនៅតែមានបាបនៅក្នុងចិត្តរបស់អ្នកឬ? ព្រះយេស៊ុវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញហើយ។ អ្នកគួរតែទទួលយកអ្វីដែលត្រូវបានសរសេរនៅក្នុងព្រះគម្ពីរ។ មានតែដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឆ្កាងប៉ុណ្ណោះ ទើបអាចលុបបាបរបស់អ្នក ហើយសង្រ្គោះអ្នកចេញីសេចក្តីស្លាប់ និងបណ្តាសាទាំងឡាយបាន។ ទទួលបុណ្យជ្រមុជ មានន័យថា «ត្រូវបានលាងសម្អាត ត្រូវបានលិចចុះ ត្រូវបានកប់ ផ្ទេរទៅឲ្យ និងត្រូវបានផ្ទេរមកឲ្យ»។
មនុស្សជាតិ អាចទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន ដោយការជឿតាមដំណឹងល្អ ដែលព្រះយេស៊ូវបានប្រទានដល់យើង។ ដូច្នេះហើយបានជាព្រះយេស៊ូវបានហៅអង្គទ្រង់ថា «ផ្លូវទៅស្ថានសួគ៌»។ យើងអាចចូលទៅស្ថានសួគ៌ និងមានជីវិតអស់កល្បជានិច្ចបាន ដោយការជឿលើទ្រង់។ ទ្រង់គឺជាព្រះអម្ចាស់របស់យើង ដែលបានប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដល់យើង។ យើងបានរួចពីការជំនុំជម្រះទាំងអស់សម្រាប់អំពើបាបរបស់យើង ដោយការជឿលើបុណ្យជ្រមុជ និងព្រះលោហិតទ្រង់។
បណ្តាសា បានបញ្ចប់ ហើយទន្លេបានក្លាយទៅដីស្ងួត ពីព្រោះពួកសង្ឃដែលសែងហិវសញ្ញា បានដាក់ជើងរបស់ពួកគេទៅក្នុងទឹក ដោយជំនឿ។ នេះគឺជាអ្វីដែលព្រះបានរៀបចំ ហើយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់បានសម្រេចផែនការនេះ។ នេះហើយគឺជាដំណឹងល្អដ៏ពិត។ នេះគឺជាច្បាប់នៃសេចក្តីសង្រ្គោះ ហើយបើសិនមិនមានច្បាប់នេះទេ នោះសេចក្តីសង្រ្គោះរបស់យើងមិនអាចកើតឡើងបានឡើយ។ ឥឡូវនេះ អ្នកដែលជឿតាមដំណឹងល្អពិតនេះ អាចឆ្លងទន្លេយ័រដាន់ ហើយចូលទៅក្នុងទឹកដីកាណានបាន។ ទឹកបានស្ងួតទាំងស្រុង មានន័យថា អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅឲ្យព្រះយេស៊ូវ ហើយទ្រង់បានទទួលការកាត់ទោសជំនួសយើង។ នេះហើយគឺជាដំណឹងល្អ ដែលផ្តល់ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ 
ព្រះដែលបានបង្កើតមនុស្សជាតិមក ជ្រាបថា កូតាភាពវ័យឆ្លាតជាមធ្យមរបស់មនុស្សគឺប្រហែល១១០ទៅ១៣០។ ដូច្នេះ ទ្រង់មិនអាចធ្វើឲ្យសេចក្តីពិតអំពីការទទួលបានព្រះវិញ្ញាណបរិសុទ្ធនេះមានភាពស្មុគស្មាញទេ។ ព្រះបានដោះអំពើបាបទាំងអស់របស់ពួកគេចេញ ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ទ្រង់ធ្វើឲ្យមនុស្សមានលទ្ធផលទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យពួកគេទាំងអស់គ្នានឹងស្គាល់សេចក្តីពិតនេះ។ អ្នកក៏នឹងបានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយការជឿតាមដំណឹងល្អពិតនេះផងដែរ។
យោងតាមអ្វីដែលត្រូវបានសរសេរនៅក្នុងព្រះគម្ពីរ យើងមិនអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយការអធិស្ឋានលន់តួអំពើបាបឡើយ។ មនុស្សគិតថា ព្រះនឹងប្រទានព្រះវិញ្ញាណបរិសុទ្ធមក នៅពេលថ្វាយការអធិស្ឋានតាមរបៀបផ្សេងៗ។ ប៉ុន្តែគំនិតនេះពិតជាមិនត្រឹមត្រូវឡើយ។ ព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលអាចជួយឲ្យពួកគេបានធ្វើជាកូនរបស់ព្រះបាន។ នេះមានន័យថា ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធគឺជាការធានាមួយថា មនុស្សម្នាក់បានធ្វើជាកូនម្នាក់របស់ព្រះ។ ព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដែលជឿតាមដំណឹងល្អពិត ដើម្បីបញ្ជាក់យ៉ាងច្បាស់ថា គាត់គឺជាកូនរបស់ព្រះ។ 
បើសិនមនុស្សជឿលើព្រះយេស៊ូវ ប៉ុន្តែមិនស្គាល់ ឬជឿតាមដំណឹងល្អនេះ ពួកគេមិនមានទំនុកចិត្តលើការពិតថា អំពើបាបទាំងអស់របស់ពួកគេត្រូវបានផ្ទេរទៅទ្រង់ទេ។ ដូច្នេះ មនុស្សទាំងអស់ត្រូវតែស្គាល់ និងជឿថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងគឺជាដំណឹងល្អពិ ដែលបានលុបបំបាត់អំពើបាបរបស់ពួកគេ។
តើអ្នកណាបានធ្វើបន្ទាល់ថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ? លោកយ៉ូហាន-បាទ្ទីស។ ការដែលទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញគឺជាផែនការរបស់ព្រះព្រះវរបិតា (លេវីវិន័យ ៤:១៣-២១; ១៦:១-៣០)។ តើអ្នកណាបានអនុវត្តផែនការនេះ? ព្រះយេស៊ូវ។ ហើយតើអ្នកណាធានាពីការបំពេញសម្រេចផែនការនេះជាចុងក្រោយ? ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះនៅក្នុងព្រះត្រៃឯកបានបំពេញសម្រេចសេចក្តីអត់ទោសអំពើបាប ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដើម្បីយកពួកគេធ្វើជាកូនរបស់ទ្រង់។ ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង ហើយធានាថា យហើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងហើយ នៅពេលព្រះយេស៊ូវបានបំពេញសម្រេចផែនការរបស់ព្រះ។
តើកិច្ចការនៅក្នុងលោកិយនេះមានភាពស្មុគស្មាញដែរឬទេ? ហើយតើគំនិតរបស់អ្នកមានភាពស្មុគស្មាញដែរឬទេ? មនុស្សមិនអាចឿតាមដំណឹងល្អពិតនេះបានឡើយ បើសិនពួកគេមិនចោះបង់ចោលគំនិតផ្ទាល់របស់ពួកគេ។ គោលលទ្ធិជំនឿគ្រីស្ទបរិស័ទនៅសព្វថ្ងៃនេះ ដែលមនុស្សជាច្រើនជឿតាមគឺថា «បាបតាំងពីកំណើតបានរលាយបាត់ទៅ ប៉ុន្តែអំពើបាបជាក់ស្តែងត្រូវបានអត់ទោសឲ្យ នៅពេលមនុស្សអធិស្ឋានលន់តួអំពើបាប»។ ប៉ុន្តែគោលលទ្ធិនេះគឺជាដំណឹងល្អខុសឆ្គង ហើយខុសគ្នាឆ្ងាយពីសេចក្តីពិតពេញលេញណាស់។ បើសិនអ្នកជឿតាមដំណឹងល្អខុសឆ្គងនេះ អ្នកមិនអាចយល់ព្រះគម្ពីរ ចាប់ពីដើមរហូតដល់ចប់ឡើយ ហើយខណៈដែលពេលវេលាកន្លងទៅ អ្នកនឹងជួបប្រទះទុក្ខលំបាកកាន់តែខ្លាំងទៅៗ ក្នុងការដើរតាមព្រះយេស៊ូវ។ ដូច្នេះហើយបានជាក្នុងចំណោមគ្រីស្ទបរិស័ទ មានអ្នកដែលជឿតាមដំណឹងល្អផ្សេង និងព្រះផ្សេង។
មនុស្សមួយចំនួន និយាយថា ពួកគេទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយការ «អធិស្ឋាន»។ វាស្តាប់ទៅគួរឲ្យយើងកោតសរសើរ ប៉ុន្តែព្រះគម្ពីរបញ្ជាក់ថា ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើព្រះយេស៊ូវដូចជាសត្វព្រាប នៅពេលទ្រង់ទទួលបុណ្យជ្រមុជ និងបានយាងចេញពីទឹកវិញ។ នេះគឺជាដំណឹងល្អពិត ហើយព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នកដែលជឿដំណឹងល្អនេះតែប៉ុណ្ណោះ។ 
លើសពីនេះ មនុស្សមួយចំនួននិយាយថា ពួកគេទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយការថ្វាយការអធិស្ឋានលន់តួអំពើបាប។ តើព្រះប្រទានព្រះវិញ្ញាណបរិសុទធ នៅពេលមនុស្សគ្រាន់តែទូលអង្វរសុំការអត់ទោសឬ? ព្រះគឺសុចរិត។ ព្រះវិញ្ញាណបរិសុទ្ធមិនយាងក ដោយសារតែទ្រង់អាណិតពួកគេឡើយ។ មិនថាមនុស្សខិតខំស្រែកយំខ្លាំងយ៉ាងណាទេ ព្រះវិញ្ញាណបរិសុទ្ធមិនយាងមកសណ្ឋិតលើពួកគេឡើយ។ ទ្រង់យាងមកគង់ជាមួយអ្នកដែលជឿថា ព្រះបានបំពេញសម្រេចផែនការរបស់ទ្រង់ ក្នុងការសង្រ្គោះពួកគេហើយ។ អ្នកត្រូវតែចងចាំថា អ្នកមិនអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបានទេ ទោះបើអ្នកយំសម្រែក ឬអធិស្ឋានទៅចំពោះព្រះខ្លាំងប៉ុណ្ណាក៏ដោយ។ ព្រះវិញ្ញាណបរិសុទ្ធមានភាពឯករាជ្យពីបំណងរបស់មនុស្ស។
សូម្បីតែការសម្រេចចិត្តជាប្រវត្តិសាស្ត្ររបស់មនុស្សនៅក្នុងលោកិយនេះ អាចមានការផ្លាស់ប្តូរបាន ប៉ុន្តែដំណឹងល្អពិត និងច្បាប់នៃការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធមិនចេះប្រួលប្រែឡើយ។ បើសិនមនុស្សមិនយល់ពីដំណឹងល្អទេ គឺពិបាកខ្លាំងសម្រាប់ពួកគេក្នុងការបែរមកឯការអនុវត្តជំនឿពិតណាស់។ សម្រាប់ហេតុផលនេះ មនុស្សជាច្រើនមិនអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ តើអ្នកអាក់អន់ចិត្តយ៉ាងដូចម្តេច បើសិនអ្នកបានជឿព្រះយេស៊ូវហើយ ប៉ុន្តែត្រូវវិនាសនៅថ្ងៃចុងក្រោយ ដោយសារតែអ្នកមិនបានស្គាល់ដំណឹងល្អពិត? ព្រះគម្ពីរនិយាយថា ដំណឹងល្អពិតរបស់ព្រះយេស៊ូវគឺជាថ្មជំពប់ដល់មនុស្សមួយចំនួន។ 
បើសិនអ្នកបានយល់ពីអាថ៌កំបាំងនៃបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន អ្នកក៏អាចទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់អ្នក និងមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ។ ទ្រង់បានសង្រ្គោះមនុស្សមានបាបទាំងអស់ ដោយការទទួលបុណ្យជ្រមុជ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។ សេចក្តីប្រោសលោះដែលព្រះយេស៊ូវបានប្រទានឲ្យយើង គឺជារបៀបសុចរិតដើម្បីទទួលសេចក្តីសង្រ្គោះ។ ទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះពិតរបស់មនុស្សមានបាបទាំងអស់ ហើយបានប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដែលជឿតាមដំណឹងល្អរបស់ទ្រង់។ 
 
 
គ្រាន់តែអ្នកជឿតាម!
 
ព្រះគម្ពីរសញ្ញាចាស់ កត់ត្រាថា នៅពេលពួកសង្ឃបានដាក់ជើងរបស់ខ្លួនទៅក្នុងទន្លេយ័រដាន់ ទន្លេក៏បានក្លាយជាដីរឹង។ ការដែលទឹកបានឈប់គឺជាការអស្ចារ្យណាស់ទៅហើយ ប៉ុន្តែការអស្ចារ្យប្រសើរជានេះនឹងកើតឡើងតាមក្រោយទៀត។ អ្វីដែលអស្ចារ្យនោះគឺថា ទន្លេបានក្លាយជាដីរឹង។ ហេតុការណ៍នេះបានធ្វើការធានានៃសេចក្តីសង្រ្គោះរបស់ព្រះ ដែលបានដឹកនាំទៅលើការអត់ទោសអំពើបាប តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដីរឹងតំណាងឲ្យរបៀបដែលអំពើបាបទាំងអស់របស់លោកិយនេះត្រូវបានអត់ទោសឲ្យ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ អំពើបាបទាំងអស់បានហូរចេញពីអ័ដាមទៅដល់មនុស្សជាតិទាំងមូល ប៉ុន្តែបណ្តាសានៃការជំនុំជម្រះបានបញ្ចប់ ដោយសារបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ឥឡូវនេះ អ្វីដែលយើងត្រូវធ្វើ គឺទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់យើង ដោយការមានជំនឿ និងទទួលយកការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ តើអ្នកជឿតាមសេចក្តីពិតថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់អ្នកចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់ដែរឬទេ?
អ្នក គួរតែជឿថា ព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ លើសពីនេះ អ្នកក៏គួរតែដឹង យល់ និងជឿលើសារៈសំខាន់នៃបុណ្យជ្រមុជរបស់ទ្រង់ផងដែរ។ បើសិនពួកសង្ឃមិនបានចុះទៅក្នុងទន្លេយ័រដាន់ទេ បណ្តាជនអ៊ីស្រាអែលក៏មិនអាចចូលទៅក្នុងទឹកដីកាណានដោយជោគជ័យដែរ។ ជំហ៊ានទីមួយសម្រាប់ការចូលទៅក្នុងស្រុកកាណាន គឺជាការឆ្លងទន្លេយ័រដាន់។ ដូច្នេះ លុះត្រាតែយើងឆ្លងទន្លេយ័រដាន់ជាមួយហិបសញ្ញាសិន ទើបយើងអាចចូលទៅក្នុងទឹកដីកាណានបាន។ នេះបង្រៀនយើងថា មនុស្សម្នាក់អាចទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួនបាន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ព្រះគម្ពីរ និយាយថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាព្រះរាជកិច្ចរបស់ព្រះ។ ហើយវាក៏បានកើតឡើង ដោយទាក់ទងនឹងពួកសង្ឃផងដែរ។ ដូចដែលទឹកទន្លេយ័រដាន់បានឈប់ នៅពេលពួកសង្ឃបានដាក់ជើងរបស់ពួកគេចុះទៅក្នុងទឹក មនុស្សទាំងអស់នៅក្នុងលោកិយនេះក៏បានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន ដោយការជឿតាមដំណឹងល្អនេះផងដែរ។
ព្រះប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលផ្អែកលើជំនឿតាមដំណឹងល្អពិតនេះ។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង នឹងដឹកនាំអ្នកឲ្យទទួលបានការអត់ទោសអំពើបាប និងព្រះវិញ្ញាណបរិសុទ្ធ។ ដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណនេះគឺមានភាពចាំបាច់សម្រាប់ការទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណ។