Search

សំណួរញឹកញាប់អំពីសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ

ប្រធានបទទី១៖ ការបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ

1-2. តើព្រះយេស៊ូវគឺជាអ្នកណា?

ដូចដែលបានចែងក្នុង លោកុប្បត្តិ ១:៣ ទ្រង់គឺជាព្រះអាទិករ ព្រះជាម្ចាស់ដ៏ពិត និងជាព្រះនៃចក្រវាលទាំងមូល ដែលបានសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាបរបស់លោកិយនេះ (ភីលីព ២:៦ «ទ្រង់មានរូបអង្គជាព្រះ» យ៉ូហាន ១:១-៣ «ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ»)។ ព្រះយេស៊ូវ គឺជាព្រះនៃស្នាព្រះហស្តទាំងអស់ និងជាម្ចាស់នៃចក្រវាលទាំងមូល។ 
ទោះបីយ៉ាងណា មនុស្សជាច្រើនមិនបានសង្រ្គោះ ដោយមិនជឿលើសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ដែលបានយាងមកក្នុងលោកិយនេះជាសាច់ឈាម។ ប៉ុន្តែមានមនុស្សជាច្រើនទៀត បានទទួលបានសេចក្តីសង្រ្គោះ ធ្វើជារាស្ត្ររបស់ព្រះ ហើយទទួលបានជីវិតអស់កល្បជានិច្ច ដោយជំនឿជឿដល់ទ្រង់។ ពួកគេបានរាប់ជាសុចរិត។