Search

សំណួរញឹកញាប់អំពីសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ

ប្រធានបទទី១៖ ការបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ

1-21. អ្នកណាគឺជាបុគ្គលមានជំនឿខុសឆ្គងនៅក្នុងព្រះគម្ពីរ?

បុគ្គលមានជំនឿខុសឆ្គង គឺជាអ្នកដែលមានបាបនៅក្នុងចិត្តរបស់ខ្លួន ខណៈដែលជឿលើព្រះយេស៊ូវ។ ទីតុស ៣:១១ និយាយថា «មនុស្សយ៉ាងនោះខូចអស់ហើយ ក៏ចេះតែធ្វើបាបព្រមទាំងកាត់ទោសខ្លួនគេផង»។
ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់យើងចេញ ដោយបុណ្យជ្រមុជរបស់ទ្រង់ ប៉ុន្តែបុគ្គលមានជំនឿខុសឆ្គងមិនជឿលើដំណឹងល្អអំពីទឹកនេះទេ (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ឬបុណ្យជ្រមុជសេចក្តីប្រោសលោះ) ដែលជាអំណោយទានចេញពីព្រះគុណព្រះ ដែលកាត់ទោសពួកគេជាមនុស្សមានបាប ដោយព្រោះបានបដិសេធសេចក្តីសង្រ្គោះឥតខ្ចោះរបស់ព្រះ។ 
ព្រះគម្ពីរ ហៅមនុស្សប្រភេទថា «បុគ្គលដែលមានជំនឿខុសឆ្គង» ដែលជឿលើព្រះយេស៊ូវហើយ តែបែរជាចាត់ទុកថាខ្លួនជាមនុស្សមានបាប (ទីតុស ៣:១១)។ អ្នកពិតជាឆ្ងល់ថា អ្នកគឺជាបុគ្គលដែលមានជំនឿខុសឆ្គង ឬមិនមែន។ បើសិនអ្នកជឿព្រះយេស៊ូវហើយ ប៉ុន្តែនៅតែហៅខ្លួនឯងថា មនុស្សមានបាប នោះអ្នកមិនបានស្គាល់សេចក្តពិតខាងវិញ្ញាណនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ។ 
បើសិនអ្នកជឿលើព្រះយេស៊ូវហើយ ប៉ុន្តែនៅតែចាត់ទុកខ្លួនឯងជាមនុស្សមានបាបដែលអស់សង្ឃឹមទៀត នោះអ្នកគឺជាបុគ្គលដែលមានជំនឿខុសឆ្គងហើយ។ វាមានន័យថា អ្នកគិតថា ដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ពិតជាមិនមានអំណាចដោះអំពើបាបទាំងអស់របស់អ្នកចេញ ហើយយកអ្នកធ្វើជាកូនរបស់ទ្រង់បានឡើយ។ ដូច្នេះ បើសិនអ្នកគឺជាម្នាក់ក្នុងចំណោមបុគ្គលដែលមានជំនឿខុសឆ្គង ដែលលន់តួអំពើបាបជារៀងរាល់ថ្ងៃនៅចំពោះព្រះសម្រាប់សេចក្តីអត់ទោស ហើយទទួលស្គាល់ថា អ្នកនៅតែជាមនុស្សមានបាប នោះអ្នកត្រូវតែពិចារណាសេចក្តីជំនឿរបស់អ្នកឡើង ដោយម៉ត់ចត់។ 
តើអ្នកអាចនៅតែជាមនស្សមានបាបបានយ៉ាងដូចម្តេច នៅពេលដែលព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់អ្នកចេញហើយ? ហេតុអ្វីអ្នកនៅតែព្យាយាមសងបំណុល ដែលព្រះយេស៊ូវបានសងរួចហើយ? បើសិនអ្នកទទូចចង់សងបំណុលដោយខ្លួនឯង នោះអ្នកគឺជាបុគ្គលដែលមានជំនឿខុសឆ្គងហើយ ពីព្រោះជំនឿរបស់អ្នកខុសពីជំនឿដែលព្រះបានប្រទានឲ្យ។ គ្រីស្ទបរិស័ទដែលជឿលើព្រះយេស៊ូវ ប៉ុន្តែមិនបានកើតជាថ្មី គឺជាបុគ្គលដែលមានជំនឿខុសឆ្គង។ ដូច្នេះ អ្នកត្រូវតែស្គាល់សេចក្តីពិតថា ព្រះបានដោះអំពើបាបទាំងអស់របស់លោកិយនេះរួចរាល់ហើយ ហើយបើសិនអ្នកព្រងើយកន្តើយចំពោះសេចក្តីសង្រ្គោះរបស់ទ្រង់ នោះអ្នកគឺជាបុគ្គលដែលមានជំនឿខុសឆ្គង។
បុគ្គលដែលមានជំនឿខុសឆ្គង ហៅខ្លួនឯងថា មនុស្សាមានបាប ឬអ្នកដែលថ្កោលទោសខ្លួនឯង។ តើអ្នកគិតថា ព្រះដ៏បរិសុទ្ធអាចទទួលយកមនុស្សមានបាបម្នាក់មកធ្វើជាកូនរបស់ទ្រង់បានទេ? បើសិនអ្នកចាត់ទុកខ្លួនឯងជាមនុស្សមានបាប ខណៈដែលជឿលើព្រះដ៏បិរសុទ្ធ នោះអ្នកគឺជាបុគ្គលដែលមានជំនឿខុសឆ្គង។ ដូច្នេះ ដើម្បីមិនធ្វើជាបុគ្គលដែលមានជំនឿខុសឆ្គង អ្នកត្រូវតែជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវលើឈើឆ្កាង។ 
អ្នក អាចបានសង្រ្គោះ លុះត្រាតែអ្នកជឿលើកិច្ចការទាំងពីរនេះ ក្នុងពេលជាមួយគ្នា៖ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។