Search

ការសិក្សាអំពីរោងឧបោសថ

អាសនាតង្វាយដុត

អាសនាតង្វាយដុត
 
គ្រឿងប្រដាប់អាសនាតង្វាយដុត
 
អាសនាតង្វាយដុត ដែលមានទទឹង និងបណ្តោយប្រវែង២.២៥ម៉ែត្រ (៧.៤ហ្វីត) ហើយមានកម្ពស់១.៣៥ម៉ែត្រ (៤.៥ហ្វីត) ត្រូវបានធ្វើពីឈើនាងនួន និងស្រោបដោយលង្ហិន។ កាលណាជនជាតិអ៊ីស្រាអែលបាន ទៅកាន់អាសនាតង្វាយដុត ពួកគេបានទទួលស្គាល់ថា ពួកគេគឺជាអ្នកដែលត្រូវបានជាប់នៅក្នុងការជំនុំជម្រះរបស់ខ្លួន និងមិនអាចគេចផុតពីទោសបានឡើយ។ ហើយដូចដែលសត្វយញ្ញបូជាត្រូវគេសម្លាប់ ពួកគេក៏បានដឹងផងដែរថា ពួកគេក៏ត្រូវតែស្លាប់ ដោយសារតែអំពើបាបរបស់ពួកគេដែរ។ ប៉ុន្តែពួកគេក៏បានជឿថា ព្រះមែស៊ីនឹងយាងមកផែនដីនេះ ហើយដោះអំពើបាបរបស់ពួកគេចេញ ដោយការទទួលទោស និងត្រូវគេធ្វើគុត ដូចជាតង្វាយយញ្ញបូជា ដោយសារតែអំពើបាបរបស់ពួកគេដែរ។ 
អាសនាតង្វាយដុតគឺជាស្រមោលនៃព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអង្គសង្រ្គោះរបស់យើង។ ដូចដែលសត្វឥតខ្ចោះត្រូវបានសម្លាប់ធ្វើជាយញ្ញបូជា ដោយការដាក់ដៃលើ និងការបង្ហូរឈាមរបស់វា ព្រះយេស៊ូវគ្រីស្ទក៏បានយាងមកយើង ក្នុងនាមជាព្រះរាជបុត្រានៃព្រះ និងបានទទួលទោសសម្រាប់អំពើបាបទាំងអស់របស់យើងដែរ។ ហើយដូចដែលតង្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ត្រូវតែទទួលយកអំពើបាបទាំងអស់ តាមរយៈការដាក់ដៃលើ និងការបង្ហូរឈាមរបស់វា ទ្រង់ក៏បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបានទទួលទោសសម្រាប់អំពើបាបទាំអនេះ ដោយការបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាងដែរ។ 
តាមរបៀបនេះ អាសនាតង្វាយដុតបង្ហាញប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទបានទទួលផ្ទុកអស់ទាំងអំពើបាបរបស់យើងនៅលើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីសង្រ្គោះយើង។