Search

ការសិក្សាអំពីរោងឧបោសថ

ចានក្លាំលង្ហិន

ចានក្លាំលង្ហិន

សម្ភារៈ៖ ធ្វើឡើងពីលង្ហិន ហើយតែងតែមានទឹកពេញជានិច្ច។
អត្ថន័យខាងវិញ្ញាណ៖ លង្ហិនមានន័យថា ការជំនុំជម្រះអំពើបាបទាំងអស់របស់មនុស្សជាតិ។ ដើម្បីទទួលយកទោសសម្រាប់អំពើបាបទាំងអស់របស់មនុស្សជាតិ ព្រះយេស៊ូវបានទទួលផ្ទុកអំពើបាបរបស់លោកិយនេះដាក់អង្គទ្រង់ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ ដូច្នេះ អត្ថន័យនៃចានក្លាំគឺថា យើងអាចលាងសម្អាតពីអំពើបាបទាំងអស់របស់យើងបាន ដោយការជឿថា អំពើបាបរបស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ 
សង្ឃដែលបានបម្រើនៅក្នុងរោងឧបោសថ ក៏លាងដៃជើងរបស់ពួកគេនៅចានក្លាំផងដែរ មុនពេលចូលទៅក្នុងរោងឧបោសថ ដើម្បីចៀសផុតពី សេចក្តីស្លាប់។ លង្ហិនសំដៅទៅលើការជំនុំជម្រះអំពើបាបទាំងអស់ ហើយទឹកនៅក្នុងចានក្លាំសំដៅទៅលើបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន ហើយតាមរយៈបុណ្យជ្រមុជនេះ ទ្រង់បានទទួលផ្ទុកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់។ នៅក្នុងន័យផ្សេង ចានក្លាំប្រាប់យើងថា ព្រះយេស៊ូវបានទទួលយកការផ្ទេរអំពើបាបទាំងអស់ទៅលើអង្គទ្រង់ និងបានទទួលយកទោសសម្រាប់អំពើបាបទាំងនេះ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទឹកនៅក្នុងចានក្លាំមានន័យថា អំបោះពណ៌ខៀវនៅក្នុងរោងឧបោសថ ហើយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺជាបុណ្យជ្រមុជដែលព្រះយេស៊ូវទទួលពីលោកយ៉ូហាន (ម៉ាថាយ ៣:១៥; ១ពេត្រុស ៣:២១)។ 
ដូច្នេះ ចានក្លាំសំដៅទៅលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយវាគឺជាកន្លែងដែលយើងបញ្ជាក់ពីសេចក្តីជំនឿរបស់យើងនៅក្នុងការពិតថា ព្រះយេស៊ូវបានទទួលផ្ទុកអំពើបាបទាំងអស់របស់យើង រួមទាំងអំពើបាបជាក់ស្តែងរបស់យើងផង ហើយបានលាងសម្អាតអំពើបាបទាំងនេះចេញ តែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោក យ៉ូហាន-បាទ្ទីស កាលពីជាង២០០០ឆ្នាំមុន។