• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

Sermons

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-15] អ្នកអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ ហើយទ្រង់គង់នៅក្នុងអ្នកបាន លុះត្រាតែ (យ៉ូហាន ៨:៣១-៣៦)

(យ៉ូហាន ៨:៣១-៣៦)
«នោះព្រះយេស៊ូវមានព្រះបន្ទូល ទៅពួកសាសន៍យូដាដែលជឿដល់ទ្រង់ថា បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច គេទូលឆ្លើយថា យើងរាល់គ្នាជាពូជលោកអ័ប្រាហាំ ក៏មិនដែលធ្វើជាបាវបំរើរបស់អ្នកណាឡើយ ម្តេចក៏អ្នកថា យើងនឹងបានរួចដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប នោះជាបាវបំរើរបស់អំពើបាបនោះហើយ រីឯបាវ បំរើ គេមិននៅជាប់ក្នុងផ្ទះជាដរាបទេ តែព្រះរាជបុត្រា ទ្រង់នៅជាប់អស់កល្បជានិច្ចវិញ ដូច្នេះ បើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត។»
 
 
តើយើងត្រូវធ្វើដូចម្តេច ដើម្បីទទួលបានការគង់សណ្ឋិត របស់ព្រះវិញ្ញាណបរិសុទ្ធ?
យើងត្រូវតែជឿតាមដំណឹងល្អពិត អំពីទឹក និងព្រះវិញ្ញាណ ហើយរស់នៅដោយជំនឿ

តើអ្នកដឹងថា សេចក្តីពិតគឺជាអ្វីដែរទេ? ព្រះយេស៊ូវបានមានបន្ទូលថា «ខ្ញុំជាសេចក្តីពិត» (យ៉ូហាន ១៤:៦)។ ដូច្នេះ ដែលស្គាល់ព្រះយេស៊ូវ គឺស្គាល់សេចក្តីពិតហើយ។ តើព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងអ្នក ដោយសារតែជំនឿរបស់អ្នកតាមដំណឹងល្អពិតឬ? អ្នកគួរតែទទួលស្គាល់ថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង គឺជាបដិរូបកម្មនៃដំណឹងល្អពិត។ ហើយអ្នកគួរតែជឿតាមដំណឹងល្អពិតនេះ។
ជារឿយៗ មនុស្សនៅសព្វថ្ងៃនេះ ប្រើសំនួនវោហារ «បានកើតជាថ្មី» «មនុស្សគួរតែបានកើតជាថ្មី» និង «នយោបាយគួរតែបានកើតជាថ្មី»។ ពួកគេប្រើឃ្លានេះជាវេវចនះសព្ទជាមួយ «ការធ្វើឲ្យប្រសើរឡើង»។ ទោះបីជាយ៉ាងណា ការបានកើតជាថ្មីមិនមានន័យថា ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយការស្តាប់ឮ និងជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណឡើយ។ 
 
 
តើព្រះបន្ទូលនៃសេចក្តីពិតអ្វីខ្លះ ដែលជួយឲ្យយើងបានកើតជាថ្មី?
 
ហេតុអ្វីមនុស្សគួរតែបានកើតជាថ្មី? ដោយសារមនុស្សមិនពេញលេញ ទើបពួកគេត្រូវតែទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីបានកើតជាថ្មី ហើយធ្វើជាកូនរបស់ព្រះ។ យើងអាចមើលឃើញមនុស្សជាច្រើន ដែលជឿព្រះយេស៊ូវ ប៉ុន្តែមិនមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ លោក នីកូដេមគឺជាអ្នកដឹកនាំម្នាក់របស់សាសន៍យូដា។ យើងបានមើលឃើញគាត់នៅក្នុង យ៉ូហាន ៣ ដែលជាអ្នកដឹកនាំសាសនាយូដា និងបានព្យាយាមរក្សាតាមក្រិត្យវិន័យ ដែលព្រះបានប្រទានឲ្យ។ ទោះបីជាយ៉ាងណា គាត់បានធ្វើការជាអ្នកដឹកនាំម្នាក់នៃសាសនារបស់មនុស្ស ហើយមិនបានយល់ពីការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។
ដើម្បីទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ហើយរស់នៅដោយជំនឿ។ មនុស្សអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបាន លុះត្រាតែពួកគេជឿតាមព្រះបន្ទូលនៃ សេចក្តីពិតនៅក្នុងដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណបរិសុទ្ធ។ ព្រះយេស៊ូវបានមានបន្ទូលថា «បើខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីការដែលត្រូវខាងផែនដី តែអ្នករាល់គ្នាមិនជឿទៅហើយ នោះចំណង់បើខ្ញុំប្រាប់ពីការ ដែលត្រូវខាងស្ថានសួគ៌វិញ តើធ្វើដូចម្តេចនឹងឲ្យជឿទៅបាន» (យ៉ូហាន ៣:១២)។
ដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ គឺមានលក្ខណៈដូចតទៅ។ ព្រះអម្ចាស់របស់យើងបានប្រសូតមកក្នុងលោកិយនេះ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន នៅពេលទ្រង់មានព្រះជន្ម៣០ព្រះវស្សា បានសុគតនៅលើឈើឆ្កាង បន្ទាប់បីឆ្នាំក្រោយមក បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះសម្រាប់អស់អ្នកដែលជឿថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ ហើយក៏ទ្រង់បានប្រទានការអត់ទោសអំពើបាប និងការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដល់អស់អ្នក ដែលបានជឿតាមដំណឹងល្អពិតនេះផងដែរ។ 
អស់អ្នកដែលនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន ត្រូវតែទទួលបានការអត់ទោសអំពើបាប ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។ ដោយសារមនុស្សតែងតែធ្វើបាបនៅចំពោះព្រះ ទើបមនុស្សត្រូវតែបានសង្រ្គោះ ដោយការទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ខ្លួន។ ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះចេញ ដោយដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ មនុស្សមានបាបទាំងអស់អាចបានសង្រ្គោះ ដោយការស្តាប់តាម និងជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ អស់អ្នកដែលជឿតាមតាមដំណឹងល្អពិតនេះ ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។
«ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរ» (យ៉ូហាន ៣:១៤)។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទោះបីជាជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប ត្រូវពស់ភ្លើងចឹកនៅវាលរហោស្ថាន និងត្រូវស្លាប់យក៏ដ ក៏មានពួកគេជាច្រើនបានរស់នៅ ដោយការសម្លឹងទៅពស់លង្ហិននៅលើបង្គោលដែរ។
ដូចគ្នាដែរ យើងទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណ បរិសុទ្ធ។ ព្រះយេស៊ូវប្រទានទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដល់អស់អ្នកដែលជឿតាមដំណឹងល្អពិត។ សាតាំងរារាំងយើងពីការស្គាល់ដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ហើយព្យាយាមឃាត់ឃាំងយើង មិនឲ្យទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈជំនឿរបស់យើងតាមដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។
អ្នក ក៏អាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ បើសិនអ្នកជឿតាមដំណឹងល្អពិតនេះ។ តើអ្នកដឹងថា ដំណឹងល្អនេះគឺពិតប្រាកដនៅចំពោះព្រះដែរឬទេ? ហើយតើអ្នកជឿថា អ្នកអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយការជឿតាមដំណឹងល្អពិតនេះដែរឬទេ?
ព្រះអម្ចាស់ បានប្រាប់យើងឲ្យស្គាល់សេចក្តីពិត ដែលសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ «អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច» (យ៉ូហាន ៨:៣២)។ តើអ្នកស្គាល់សេចក្តីពិតអំពីដំណឹងល្អ ដែលសង្រ្គោះយើង ហើយជួយយើងឲ្យទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? បើសិនអ្នកទទួលយកដំណឹងល្អនេះ អ្នកពិតជានឹងទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធជាក់ជាមិនខាន។
The New Life Mission

TAKE OUR SURVEY

How did you hear about us?