• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

Tabernacle Study

ទីបរិសុទ្ទ

ទីបរិសុទ្ធ
 
ក្តារ
 
ប្រដាប់ប្រដាក្នុងទីបរិសុទ្ធ
 
រោងឧបោសថមានបណ្តោយប្រវែង១៣.៥ម៉ែត្រ (៤៥ហ្វីត) និងទទឹងប្រវែង៤.៥ម៉ែត្រ (១៥ហ្វីត) ហើយបែងចែកជាពីរបន្ទប់គឺ ទីបរិសុទ្ធ និងទីបរិសុទ្ធបំផុត។ នៅខាងក្នុងទីបរិសុទ្ធ មានជើងចង្កៀងមួយ តុតាំង នំប៉័ងមួយ និងអាសនាគ្រឿងក្រអូប ហើយនៅខាងក្នុងទីបរិសុទ្ធបំផុត មានហិបសញ្ញា និងទីសន្តោសប្រោស។
ដោយមានទីបរិសុទ្ធ និងទីបរិសុទ្ធបំផុត រោងឧបោសថមានព័ទ្ធជុំវិញជ្រុងទាំងអស់ ដោយក្តារធ្វើពីឈើនាងនួន ដែលមានទទឹងប្រវែងប្រហែល៧០សង់ទីម៉ែត្រ និងកម្ពស់៤.៥ម៉ែត្រ (១៥ហ្វីត)។ នៅឯទ្វារចូលឧបោសថ មានសសរធ្វើពីឈើនាងនួនស្រោបមាសចំនួនប្រាំ។ ទ្វារដែលមនុស្សចូលទៅក្នុងរោងឧបោសថ ពីទីលានខាងក្រៅ ត្រូវបានធ្វើពីអំបោះខ្លូតទេសត្បាញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
នៅទីលានខាងក្រៅនៃរោងឧបោសថ មានសសរឈរ៦០ ដែលសសរនីមួយៗមានកម្ពស់២.២៥ម៉ែត្រ (៧.៤ហ្វីត)។ ទ្វារនៃទីលានដែលស្ថិតនៅខាងកើត ក៏ត្រូវបានធ្វើពីអំបោះខ្លូតទេសត្បាញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមផងដែរ ហើយមនុស្សត្រូវតែឆ្លងកាត់ទ្វារទីលានខាងក្រៅនេះ មុននឹងចូលទៅក្នុងទីលាននៃរោងឧបោសថ។ នៅក្នុងទីលាននៃរោងឧបោសថ មានអាសនាតង្វាយដុត និងចានក្លាំ។
ដោយឆ្លងកាត់តាមកន្លែងទាំងពីរនេះ យើងអាចទៅដល់ទ្វារនៃរោងឧបោសថ ដែលមានកម្ពស់៤.៥ម៉ែត្រ (១៥ហ្វីត)។ ដូចគ្នានឹងទ្វារចូលទីលាននៃរោងឧបោសថដែរ ទ្វាររោងឧបោសថក៏ត្រូវបានធ្វើពីអំបោះខ្លូតទេសត្បាញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមផងដែរ ដែលព្យួរនៅលើទម្ពក់មាសនៅខាងលើសសរទាំងប្រាំ។ សំពត់នេះខណ្ឌចែកផ្នែកខាងក្រៅ និងផ្នែកខាងក្នុងនៃរោងឧបោសថ។ 
ព្រះគង់នៅខាងក្នុងរោងឧបោសថ ដែលត្រូវបានសាងសង់ ដោយក្តារចំនួន៤៨។ ព្រះសម្តែងពីវត្តមានរបស់ទ្រង់ទៅកាន់ពួកអ៊ីស្រាអែល ដោយបង្គោលពពកនៅពេលថ្ងៃ និងបង្គោលភ្លើងនៅពេលយប់ ពីខាងលើរោងឧបោសថ។ ហើយនៅខាងក្នុងទីបរិសុទ្ធ ដែលព្រះគង់នៅ សិរីល្អនៃព្រះបំពេញគ្រប់ទីកន្លែង។ នៅខាងក្នុងទីបរិសុទ្ធ មានតុតាំងនំប៉័ង ជើងចង្កៀង និងអាសនាគ្រឿងក្រអូប ហើយនៅក្នុងទីបរិសុទ្ធបំផុត មានហិបសញ្ញា និងទីសន្តោសប្រោស។ កន្លែងទាំងនេះគឺជាកន្លែងហាមឃាត់សម្រាប់ បណ្តាជនអ៊ីស្រាអែលធម្មតា ប៉ុន្តែមានតែសម្តេចសង្ឃប៉ុណ្ណោះ ដែលអាចចូលទៅកន្លែងទាំងនេះបាន ស្របតាមប្រព័ន្ធនៃរោងឧបោសថ។ 
សម្ភារៈទាំងអស់ដែលប្រើនៅក្នុងទីបរិសុទ្ធ ត្រូវបានធ្វើពីមាសទាំងអស់។ ជើងចង្កើង និងតុតាំងនំប៉័ងសុទ្ធតែធ្វើពីមាសទាំងអស់។ ដោយសារ សម្ភារៈទាំងអស់នៅក្នុងទីបរិសុទ្ធ និងជញ្ជាំងបីជ្រុងត្រូវបានធ្វើពីមាសសុទ្ធទាំងអស់ នៅខាងក្នុងទីបរិសុទ្ធតែងតែបញ្ចេញរស្មីភ្លឺពណ៌មាសជានិច្ច។
ដូច្នេះ ការដែលនៅខាងក្នុងទីបរិសុទ្ធតែងតែបញ្ចេញរស្មីភ្លឺពណ៌មាសជានិច្ច ប្រាប់យើងថា ពួកបរិសុទ្ធដែលបានសង្រ្គោះ រស់នៅក្នុងជីវិតដ៏មានតម្លៃនៅក្នុងពួកជំនុំរបស់ព្រះ។ ពួកបរិសុទ្ធដែលរស់នៅក្នុងសេចក្តីជំនឿរបស់ខ្លួនតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺដូចជាមាសសុទ្ធនៅក្នុងទីបរិសុទ្ធអញ្ចឹង។ នេះគឺជាជីវិតពេញដោយព្រះពរនៅក្នុងពួកជំនុំ ដែលទទួលបានព្រះបន្ទូលព្រះ អធិស្ឋាន និងសរសើរតម្កើងដល់ទ្រង់ ហើយចូលទៅចំពោះបាល្ល័ង្កនៃព្រះ និងទទួលបានព្រះគុណ ជារៀងរាល់ថ្ងៃ។ នេះគឺជាជីវិតនៃសេចក្តីជំនឿនៅក្នុងទីបរិសុទ្ធ។ អ្នកត្រូវតែទទួលយកទុកនៅក្នុងចិត្តរបស់អ្នកនូវសេចក្តីពិតថា មានតែមនុស្សសុចរិតដែលបានសង្រ្គោះ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបអាចរស់នៅក្នុងជីវិតដ៏មានតម្លៃនេះនៅក្នុងទីបរិសុទ្ធបាន។

Download Related Recommended Books

The New Life Mission

TAKE OUR SURVEY

How did you hear about us?