• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

Tabernacle Study

ជើងចង្កៀងមាស

ជើងចង្កៀងមាស
 
ជើងចង្កៀងមាសត្រូវបានធ្វើពីមាសសុទ្ធ១ហាប។ កន្សោមគ្រាន់នីមួយៗត្រូវបានធ្វើពីមាសសុទ្ធ ជាមួយមែកបីចេញពីចុងទាំងពីរ ហើយចង្កៀងចំនួនប្រាំពីរត្រូវបានដាក់នៅលើកន្សោមគ្រាប់។ ដោយសារជើងចង្កៀងមាសត្រូវបានធ្វើពីមាសសុទ្ធមួយហាប វាមានភាពស្រស់ស្អាត និងគួរឲ្យចង់កាន់។
នៅខាលើជើងចង្កៀងមាស មានចង្កៀងចំនួនប្រាំពីរសម្រាប់ដាក់ប្រេង ដែលត្រូវដុតបំភ្លឺទីបរិសុទ្ធ គ្រប់ពេលវេលា។
ដោយសារជើងចង្កៀងមាសនៅខាងក្នុងទីបរិសុទ្ធតែងតែបញ្ចេញពន្លឺរបស់វា អ្នកដែលបានធ្វើជាកូនរបស់ព្រះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ក៏បំភ្លឺលោកិយនេះ ដោយពន្លឺនៃសេចក្តីសង្រ្គោះ ដែលសង្រ្គោះមនុស្សចេញពីអំពើបាបរបស់ពួកគេដែរ។ នៅក្នុងន័យផ្សេង មានតែអ្នកដែលទទួលបានការអត់ទោសបាប តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ ទើបអាចបំពេញសម្រេចតួនាទីនៃជើងចង្កៀងមាស ដែលផ្តល់ពន្លឺនៃសេចក្តីសង្រ្គោះ ដើម្បីឲ្យអ្នកដទៃអាចស្គាល់សេចក្តីពិតនេះ និងទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេបានផងដែរ។
ជើងចង្កៀងនោះត្រូវឆ្លាក់ធ្វើឲ្យមានគល់ ដើម នប់ កន្សោមគ្រាប់ ហើយនឹងផ្កាភ្ជាប់ជាមួយគ្នា។ ដោយសារព្រះបានបង្គាប់ឲ្យដាក់ចង្កៀងចំនួនប្រាំពីរនៅលើជើងចង្កៀង កាលណាជើងចង្កៀងត្រូវបានដុត នោះមិនមានភាពងងឹតនៅក្នុងទីបរិសុទ្ធសោះ។ នេះមានន័យថា មនុស្សសុចរិតដែលបានស្អាតពីបាបរបស់ខ្លួន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងប្រមូលផ្តុំគ្នា ស្អាងពួកជំនុំព្រះឡើង និងបំភ្លឺលោកិយនេះ។ ពន្លឺនៃជើងចង្កៀង ដែលបំភ្លឺដល់ទីបរិសុទ្ធ ជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបណ្តេញភាពងងឹតនៅក្នុងលោកិយនេះចេញ។

Download Related Recommended Books

The New Life Mission

TAKE OUR SURVEY

How did you hear about us?