Search

សំណួរញឹកញាប់អំពីសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ

ប្រធានបទទី១៖ ការបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ

1-9. តើដំណឹងល្អពិតប្រាកដគឺជាអ្វី?

ដំណឹងល្អពិតប្រាកដ គឺជាដំណឹងល្អដែលជឿឲ្យយើងអាចបានរួចពីអំពើបាបរបស់យើងបានទាំងស្រុង ម្តងជាសម្រេច នៅពេលយើងជឿលើដំណឹងល្អនោះ។ អំណាចនៃដំណឹងល្អរបស់ព្រះ គឺគ្រាប់រំសេវផ្ទុះ។
ដំណឹងល្អរបស់ព្រះ គឺជាដំណឹងល្អអពី «ព្រះយេស៊ូវគ្រីស្ទបានសងបំណុលសម្រាប់កូនបំណុល (មនុស្សមានបាប) ដែលមិនអាចសងបំណុលដោយខ្លួនឯងបាន»។ មូលហេតុដែលយើងហៅដំណឹងល្អពិតប្រាកដថា «គ្រាប់រំសេវផ្ទុះ» គឺពីព្រោះនៅពេលយើងត្រូវតែស្លាប់សម្រាប់អំពើបាបរបស់យើង ហើយធ្លាក់ទៅស្ថាននរក ដើម្បីទទួលការជំនុំជម្រះ ព្រះរាជបុត្រានៃព្រះបានយាងមក ធ្វើជាយញ្ញបូជាសម្រាប់យើង ដើម្បីដោះអំពើបាបរបស់យើងចេញ។
ទ្រង់ បានយាងមកលោកិយនេះ ហើយបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់ ហើយបានលាងសម្អាតអំពើបាបទាំងអស់របស់យើងឲ្យបានស្អាតជារៀងរហូត។ 
ទ្រង់ បានបង់ថ្លៃឈ្នួលនៃអំពើបាប ដោយទទួលយកអំពើបាបទាំងអស់របស់យើង ដោយបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់ ហើយដោយការសុគតនៅលើឈើឆ្កាង។ ព្រយេស៊ូវ បានបំផ្ទុះអំពើបាបទាំងអស់របស់លោកិយ ដូចជាគ្រាប់រំសេវផ្ទុះ ដោយបុណ្យជ្រមុជ និងព្រះលោហិតទ្រង់។ នេះគឺជាដំណឹងល្អពិត។ 
ដំណឹងល្អពិតប្រាកដ គឺថា ព្រះយេស៊ូវបានយាងមកលោកិយនេះ ហើយបានទទួលបុណ្យជ្រមុជ និងបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះអ្នកដែលជឿលើទ្រង់។
១យ៉ូហាន ៥:៦ ប្រាប់យើងថា «គឺព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលយាងមកដោយទឹក ហើយនិងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះ គឺទាំងទឹកទាំងឈាមផង គឺជាព្រះវិញ្ញាណដែលធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណទ្រង់ជាសេចក្តីពិត»។