Search

សំណួរញឹកញាប់អំពីសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ

ប្រធានបទទី១៖ ការបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ

1-10. ហេតុអ្វីព្រះយេស៊ូវបានថ្វាយរូបអង្គទ្រង់ជាយញ្ញបូជានៅលើ ឈើឆ្កាង?

យញ្ញបូជារបស់ព្រះយេស៊ូវ គឺសម្រាប់អំពើបាបរបស់យើង ដែលត្រូវបានដោះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ទ្រង់បានប្រទានដល់យើងនូវសាច់ឈាមរបស់ទ្រង់ ដើម្បីសងថ្លៃអំពើបាបរបស់យើង ហើយដើម្បីឲ្យយើងបានរួចចេញពីទណ្ឌកម្មសម្រាប់អំពើបាបទាំងអស់របស់យើង។
អ្វីដែលយើងត្រូវតែដឹងគឺថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញហើយ។ ហើយយើងត្រូវតែជឿថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបទាំងនោះ។
បើសិនព្រះយេស៊ូវមិនបានទទួលបុណ្យជ្រមុជ នៅមុនពេលទ្រង់ត្រូវជាប់ឆ្កាងទេ ហើយបើសិនទ្រង់មិនបានសុគតនៅលើឈើឆ្កាងទេ នោះអំពើបាបទាំងអស់របស់យើងនឹងនៅតែមានដដែល។ ដូច្នេះ យើងត្រូវតែជឿទាំងបុណ្យជ្រមុជ ទាំងព្រះលោហិតរបស់ព្រះយេស៊ូវ។ ដោយសារព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ដែលជាកូនចៀមនៃព្រះ ទ្រង់ត្រូវបានថ្វាយជាយញ្ញបូជា ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ។
យើងទាំងអស់គ្នា គួរតែជឿថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ហើយទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីដោះបាបមនុស្សចេញ ហើយទ្រង់ត្រូវបានថ្វាយជាយញ្ញបូជាសម្រាប់អំពើបាបរបស់យើង។ ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបរបស់យើងចេញ បន្ទាប់មក ទ្រង់ត្រូវបានថ្វាយជាយញ្ញបូជា ដើម្បីឲ្យយើងដែលជាមនុស្សមានបាប អាចបានសង្រ្គោះ និងរួចពីទណ្ឌកម្ម។