Search

សំណួរញឹកញាប់អំពីសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ

ប្រធានបទទី១៖ ការបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ

1-16. តើឈ្នួលនៃអំពើបាបគឺជាអ្វី?

ឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់។ មិនថាជាអំពើបាបអ្វីទេ រាល់អំពើបាបត្រូវតែមានទោសនៅចំពោះទ្រង់ ហើយគ្រាន់តែមានអំពើបាបតែមួយគត់ ក៏មានមានទោសជាសេចក្តីស្លាប់ដែរ។ ដើម្បីធួននឹងបាប ជនជាតិអ៊ីស្រាអែលត្រូវតែថ្វាយចៀមឥតខ្ចោះមួយទៅចំពោះព្រះ។ ប៉ុន្តែយញ្ញបូជាបែបនេះមិនអាចសម្អាតពួកគេឲ្យស្អាតពីអំពើបាបបានរហូតឡើយ។ «ដ្បិតឈាមគោឈ្មោល និងពពែឈ្មោល នោះពុំអាចនឹងដោះបាបបានឡើយ» (ហេព្រើរ ១០:៤)។
ដូច្នេះ ព្រះបានរៀបចំកូនចៀមមួយ ដើម្បីរំដោះមនុស្សទាំងអស់ចេញពីអំពើបាបរបស់ពួកគេ។ ហើយគេត្រូវតែដាក់ដៃលើក្បាលយញ្ញបូជានីមួយៗ ដើម្បីផ្ទេរអំពើបាបទៅលើវា ហើយវាស្លាប់ជំនួសពួកគេ។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ក្នុងនាមជាកូនចៀមនៃព្រះ ហើយបានសុគតជំនួសយើង ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់។ «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច» (រ៉ូម ៦:២៣)។
ឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់ ប៉ុន្តែព្រះយេស៊ូវបានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ដោយការសុគតជំនួសយើង ហើយប្រទានអំណោរទានជាជីវិតអស់កល្បជានិច្ចដល់យើង ដែលជាមនុស្សមានបាបនៅក្នុងលោកិយនេះ។