• 所有新生命宣教會 The New Life Mission 網站上的電子書和有聲書均可免費下載
  • 探索以多種語言提供的全球性講道
  • 查看我們已翻譯成27種語言的網站
  • 第1、2卷新修訂版已全新推出
Search

關於基督教信仰的常見問題解答

話題 1:重生於水和聖靈

1-31. សំណួរ ១០៖ ដោយសារព្រះពេញដោយព្រះគុណ និងសេចក្តីមេត្តាករុណា តើទ្រង់មិនរាប់យើងជាសុចរិតទេឬ បើសិនយើងគ្រាន់តែជឿលើព្រះយេស៊ូវ ហើយនៅមានបាបនៅក្នុងចិត្ត?

ដោយសារព្រះគឺជាសេចក្តីស្រឡាញ់ និងយុត្តិធម៌ ទ្រង់វិនិច្ឆ័យអំពើបាបដោយយុត្តិធម៌ផងដែរ។ «ឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់» (រ៉ូម ៦:២៣)។ នេះមានន័យថា មនុស្សមានបាបម្នាក់ត្រូវធ្លាក់ទៅក្នុងស្ថាននរក បន្ទាប់ពីការវិនិច្ឆ័យរបស់ព្រះ។ ទ្រង់ញែកមនុស្សសុចរិតចេញពីមនុស្សមានបាប ដូចដែលទ្រង់ញែកពន្លឺចេញពីភាពងងឹតផងដែរ។ ទ្រង់រាប់ជាសុចរិតដល់អ្នកដែលមិនមានបាប ដោយការជឿថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់ពួកគេ តាមរយៈបុណ្យជ្រមុជ និងការជាប់ឆ្កាងរបស់ទ្រង់រួចរាល់ហើយ។
ផ្ទុយទៅវិញ អ្នកដែលនៅតែមានបាបនៅក្នុងខ្លួន ដោយព្រោះមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺជាមនុស្សមានបាបនៅចំពោះព្រះ។ ពួកគេគឺជាអ្នកដែលមិនជឿលើទឹក ឬបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដូចដែលមនុស្សនៅសម័យណូអេដែរ។ បើសិនព្រះរាប់មនុស្សមានបាបជាសុចរិត និងជាឥតមានបាប នោះទ្រង់កំពុងតែកុហក ហើយទ្រង់មិនអាចវិនិច្ឆ័យ ឬសោយរាជ្យលើ ស្នា ព្រះហស្តទាំងអស់របស់ទ្រង់បានឡើយ។
ទ្រង់ បានមានបន្ទូលថា «ដ្បិតឯមនុស្សអាក្រក់ នោះអញមិនដែលរាប់ជាសុចរិតទេ» (និក្ខមនំ ២៣:៧)។ មនុស្សអាក្រក់ គឺជាអ្នកដែលដើរតាម និងពឹងផ្អែកលើប្រពៃណីរបស់មនុស្ស ហើយបោះបង់ចោលដំណឹងល្អអំពីទឹក និងព្រះវិញ្ញណ ដែលព្រះបានប្រើ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ នៅក្នុងរបៀបយុត្តិធម៌ និងត្រឹមត្រូវបំផុត។ ព្រះយេស៊ូវ បានមានបន្ទូលថា «គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ» (យ៉ូហាន ១៦:៩)។ ឥឡូវនេះ អំពើបាបតែមួយគត់ ដែលនៅសល់នៅលើផែនដីនេះ គឺការមិនជឿលើសេចក្តីពិតថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់ ហើយបានក្លាយជាព្រះអង្គសង្រ្គោះរបស់យើង។ នេះគឺជាអំពើបាបនៃការប្រមាថព្រះវិញ្ញាណបរិសុទ្ធ ដែលមិនអាចអត់ទោសឲ្យបានឡើយ។ មិនមានផ្លូវណាផ្សេងទៀតសម្រាប់អ្នកដែលប្រមាថព្រះវិញ្ញាណបរិសុទ្ធ ដើម្បីបានសង្រ្គោះសោះឡើយ ពីព្រោះពួកគេមិនជឿថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបរបស់ពួកគេរួចរាល់ទៅហើយ។
សាវកយ៉ូហាន បាននិយាយថា «ឯអស់អ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះក៏ឈ្មោះថាប្រព្រឹត្តរំលងក្រឹត្យវិន័យដែរ ដ្បិតអំពើបាបជាការរំលងក្រឹត្យវិន័យហើយ អ្នករាល់គ្នាដឹងហើយ ថាទ្រង់បានលេចមក ដើម្បីនឹងដោះបាបយើងចេញ ហើយក៏នៅក្នុងទ្រង់ នោះគ្មានបាបសោះ ឯអស់អ្នកណាដែលនៅជាប់ក្នុងទ្រង់ នោះមិនដែលធ្វើបាបទេ តែពួកអ្នកដែលធ្វើបាបវិញ គេមិនបានឃើញទ្រង់ឡើយ ក៏មិនស្គាល់ទ្រង់ផង» (១យ៉ូហាន ៣:៤-៦)។ វាគឺជាការប្រព្រឹត្តសេចក្តីទទឹងច្បាប់ ដែលមិនជឿលើបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់។ ហើយទ្រង់នឹងបដិសេធអ្នកដែលប្រព្រឹត្តសេចក្តីទទឹងច្បាប់បែបនេះ នៅថ្ងៃចុងក្រោយដែរ។
ប៉ុន្តែអ្នកដែលនៅក្នុងទ្រង់ មិនមានបាបទេ ហើយបានរួបរួមជាមួយព្រះយេស៊ូវទៀតផង ដោយការទទួលបុណ្យជ្រមុជទៅក្នុងទ្រង់។ អ្នកដែលបានផ្ទេរអំពើបាបទាំងអស់ពេញមួយជីវិតរបស់ខ្លួនទៅលើទ្រង់ តាមរយៈជំនឿរបស់ខ្លួនលើបុណ្យជ្រមុជរបស់ទ្រង់ មិនមានបាបទៀតទេ បើទោះជាពួកគេនៅតែធ្វើបាប ដោយសារតែភាពខ្សោយរបស់សាច់ឈាមក៏ដោយ។
ព្រះ រាប់ជាសុចរិតដល់អ្នកដែលបានផ្ទេរអំពើបាបរបស់ខ្លួនទៅលើព្រះយេស៊ូវ និងបានញែកជាបរិសុទ្ធ ដោយច្បាប់នៃជីវិតខាងវិញ្ញាណ។ ហើយទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធ ទុកជាអំណោយទានដល់ពួកគេ។ ហើយព្រះវិញ្ញាណបរិសុទ្ធ នឹងមិនដែលយាងមកគង់ជាមួយអ្នកដែលមានបាបនៅក្នុងចិត្តឡើយ។ ចំណែកឯស្តេចដាវីឌ បាននិយាយនៅក្នុងទំនុកដំកើងរបស់ទ្រង់ថា «ដ្បិតទ្រង់មិនមែនជាព្រះដែលសព្វព្រះហឫទ័យនឹងសេចក្តីល្មើសទេ ឯសេចក្តីអាក្រក់ នឹងនៅជាមួយនឹងទ្រង់មិនបាន » (ទំនុកដំកើត ៥:៤)។ ព្រះវិញ្ញាណបរិសុទ្ធ មិនដែលគង់ជាមួយអ្នកដែលមានបាបនៅចិត្តរបស់ខ្លួន ឡើយ។ សូម្បីតែមនុស្សមានបាបម្នាក់ ដែលមិនមានព្រះវិញ្ញាណបរិសុទ្ធ ក៏អាចនិយាយថា ខ្លួនបានសង្រ្គោះចេញពីបាប ដោយយោងទៅតាមគោលលទ្ធិ និងគំនិតផ្ទាល់ខ្លួនរបស់គាត់បានដែរ។ ប៉ុន្តែ មនុស្សមិនអាចនិយាយថា ខ្លួនមិនមានបាបនៅក្នុងចិត្ត និងបានរាប់ជាសុចរិត ដោយសារជំនឿ ពីព្រោះបញ្ញាចិត្តរបស់គាត់វាយដំគាត់នោះឡើយ។
ដូច្នេះ មនុស្សបែបនោះនិយាយថា គាត់គឺជាមនុស្សមានបាបនៅចំពោះមុខមនុស្សដទៃទៀត ប៉ុន្តែគាត់ពិតជាគិតថា គាត់គឺជាមនុស្សសុចរិតនៅចំពោះព្រះវិញ។ ប៉ុន្តែព្រះមិនដែលរាប់មនុស្សមានបាបជាសុចរិតឡើយ ពីព្រោះមនុស្សមានបាបត្រូវទទួលរងការកាត់ទោសរបស់ទ្រង់ ហើយមនុស្សមានបាបត្រូវតែជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីបានសង្រ្គោះ។
The New Life Mission

參加我們的調查

您是如何得知我們的?