• 所有新生命宣教會 The New Life Mission 網站上的電子書和有聲書均可免費下載
  • 探索以多種語言提供的全球性講道
  • 查看我們已翻譯成27種語言的網站
  • 第1、2卷新修訂版已全新推出
Search

關於基督教信仰的常見問題解答

話題 2:聖靈

2-1. ខ្ញុំជឿលើព្រះយេស៊ូវ ហើយខ្ញុំគិតថា ខ្ញុំបានទទួលការអត់ទោសអំពើបាបពេញលេញហើយ។ ខ្ញុំក៏ជឿផងដែរថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងខ្ញុំ។ ខ្ញុំដឹងថា មនុស្សម្នាក់ដែលបានសង្រ្គោះហើយ គឺជាព្រះវិហារនៃព្រះ។ ជារៀងរាល់ពេលដែលខ្ញុំវង្វេងឆ្ងាយ និងប្រព្រឹត្តអំពើបាប ព្រះវិញ្ញាណបរិសុទ្ធស្តាទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះឡើងវិញ ដោយការចោទប្រកាន់ខ្ញុំ និងការជួយខ្ញុំឲ្យលន់តួអំពើបាបរបស់ខ្ញុំ ដើម្បីទទួលបានការអត់ទោសចំពោះអំពើបាបនោះ។ ខ្ញុំបានរៀនថា បើសិនខ្ញុំមិនធ្វើដូច្នេះទេ ព្រះនឹងដាក់ទោសខ្ញុំ។ តើវាពិតណាស់ឬដែលថា ព្រះវិញ្ញាណបរិសុទ្ធមិនគង់នៅក្នុងយើងមួយរយៈ រហូតដល់យើងលន់តួអំពើបាបរបស់យើង ហើយទទួលបានការអត់ទោសចំពោះអំពើបាបទាំងនោះ?

រឿងនេះពិតជាមិនអាចកើតឡើងបានឡើយ។ ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធមិនពឹងផ្អែកលើយើងឡើយ ទោះបើយើងធ្វើអ្វីមួយសុចរិត ឬមិនសុចរិតក៏ដោយ។ នៅក្នុងន័យផ្សេង វាមិនពឹងផ្អែកលើឆន្ទះ និងបំណងរបស់យើងឡើយ។ ដូច្នេះ តើវាអាចកើតឡើងបានយ៉ាងដូចម្តេច? ព្រះវិញ្ញាណបរិសុទ្ធមិនគង់នៅក្នុងមនុស្សម្នាក់ ដោយសារតែគាត់លន់តួអំពើបាប ហើយបានទទួលការអត់ទោសអំពើបាបឡើយ ផ្ទុយទៅវិញ ទ្រង់គង់នៅក្នុងមនុស្សម្នាក់ជារៀងរហូត កាលណាគាត់ពិតជាទទួលបានការអត់ទោសអំពើបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ព្រះវិញ្ញាណបរិសុទ្ធមិនអាចគង់នៅក្នុងមនុស្សម្នាក់ ដែលមានបាបសូម្បីតែបន្តិចបានឡើយ។
ទោះបីជាយ៉ាណា មនុស្សជាច្រើនគិតថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងពួកគេ នៅពេលពួកគេលន់តួអំពើបាបរបស់ខ្លួន និងទូលសូមការអត់ទោស ហើយថា បើសិនពួកគេមិនធ្វើដូច្នេះទេ ទ្រង់មិនគង់នៅក្នុងពួកគេឡើយ។ គំនិតនេះពិតជាខុសទាំងស្រុង។ ព្រះគម្ពីរនិយាយថា ទ្រង់បានយាងមកសណ្ឋិតលើពួកសាវក នៅថ្ងៃបុណ្យទី៥០។ ប៉ុន្តែយើងគួរតែចងចាំថា ពួកគេបានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនតាមរយៈការអធិស្ឋានរបស់ពួកគេទេ ប៉ុន្តែពីព្រោះពួកគេពិតជាបានទទួលការអត់ទោសអំពើបាបរបស់ខ្លួន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរួចទៅហើយ។ 
ព្រះវិញ្ញាណបរិសុទ្ធ គឺជាវិញ្ញាណរបស់ព្រះ ហើយទ្រង់យាងមកសណ្ឋិតលើមនុស្សសុចរិត ដែលបានញែកជាបរិសុទ្ធ ដោយការទទួលបានការអត់ទោសអំពើបាបរបស់ខ្លួន។ យោងតាមព្រះគម្ពីរ ពាក្យថា «បរិសុទ្ធ» មានន័យថា «ដាច់ឆ្ងាយចេញពីបាប»។ ការដោះអំពើបាបរបស់អ្នក ដោយការលន់តួ និងការអធិស្ឋានសម្រាប់ការអត់ទោស កាលណាអ្នកប្រព្រឹត្តអំពើរំលងមួយ មិនមែនជាការអត់ទោសពេញលេញនៅចំពោះព្រះឡើយ។ តើមានអ្នកណាហ៊ាននិយាយថា គាត់អាចលន់តួអំពើបាបទាំងអស់របស់ខ្លួន ដោយមិនមានការលុបចោលនៅចំពោះព្រះនោះ?
មានតែអ្នកដែលជឿថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបានបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដែលស្របតាមផែនការរបស់ព្រះសម្រាប់សេចក្តីសង្រ្គោះរបស់ពួកគេប៉ុណ្ណោះ ទើបទទួលបានសេចក្តីអត់ទោសអំពើបាបពេញលេញរបស់ខ្លួន ជាមួយនឹងការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាអំណោយទានពីព្រះ។ ប៉ុន្តែមូលហេតុដែលមនុស្សជាច្រើនព្យាយាមទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការប្រព្រឹត្តរបស់ខ្លួនគឺថា ដោយសារពួកគេមិនទាន់បានទទួលសេចក្តីអត់ទោសអំពើបាបនៅក្នុងចិត្តរបស់ពួកគេនៅឡើយ។
ព្រះវិញ្ញាណបរិសុទ្ធពិតប្រាកដ មិនយាងមកសណ្ឋិតលើមនុស្ស តាមរយៈការលន់តួអំពើបាបឡើយ។ ទ្រង់អាចយាងមកសណ្ឋិតលើពួកគេ ដោយស្វ័យប្រវត្តិបាន លុះត្រាតែពួកគេទទួលបានការអត់ទោសអំពើបាបរបស់ខ្លួន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នេះគឺជាធាតុចាំបាច់មួយនៃជំនឿ ដើម្បីទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។
ព្រះវិញ្ញាណបរិសុទ្ធ មិនយាងមក ដោយទង្វើ ឬការប្រព្រឹត្តណាមួយពីភាគីខាងមនុស្សឡើយ។ ទ្រង់អាចយាងមកសណ្ឋិតលើមនុស្សម្នាក់បាន លុះត្រាតែគាត់បានទទួលការអត់ទោសអំពើបាបពេញលេញរបស់ខ្លួន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ យើងទទួលបានការអត់ទោសអំពើបាប ដោយការជឿថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយនេះ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាន នៅក្នុងទន្លេយ័រដាន់ កាលពីជាង២០០០ឆ្នាំមុន។ ព្រះវិញ្ញាញបរិសុទ្ធអាចគង់នៅក្នុងអ្នកដែលមានជំនឿបែបនេះតែប៉ុណ្ណោះ។ 
ទ្រង់ មិនអាចគង់នៅក្នុងមនុស្ស ដែលមានបាបនៅក្នុងចិត្តរបស់ខ្លួនបានឡើយ។ នេះគឺជាសេចក្តីពិត។ បើសិនមនុស្សទូលសូមការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការលន់តួអំពើបាប ជារៀងរាល់ពេលដែលគាត់ធ្វើបាប ដោយមិនមានជំនឿតាមដំណឹងល្អពិត គាត់មិនអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ នេះគ្រាន់តែបង្ហាញថា គាត់នៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួនប៉ុណ្ណោះ ទោះបើគាត់ជឿលើព្រះយេស៊ូវក៏ដោយ។ 
សាតាំង គឺជាអ្នកដែលថ្កោលទោសយើង។ រ៉ូម ៨:១ សរសេរថា «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ»។ 
ទោះបីជាមនុស្សម្នាក់អះអាងថា ខ្លួនពិតជាបានទទួលសេចក្តីអត់ទោសអំពើបាប និងការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ បើសិនគាត់មិនទាន់បានទទួលការអត់ទោសចំពោះអំពើបាបទាំងអស់ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ នោះគាត់នៅតែមានបាបនៅក្នុងចិត្តដដែល។ ដូច្នេះហើយបានជាអ្នកត្រូវតែមានការយល់ដឹងត្រឹមត្រូវអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណ បរិសុទ្ធ។ បើសិនអ្នកចង់រៀនលម្អិតបន្ថែមទៀតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ខ្ញុំពិតជាចង់ណែនាំអ្នកឲ្យអានសៀវភៅទីមួយរបស់លោកគ្រូ Paul C. Jong ដែលមានចំណងជើងថា «តើអ្នកពិតជាបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណដែរឬទេ?
The New Life Mission

參加我們的調查

您是如何得知我們的?