• 所有新生命宣教會 The New Life Mission 網站上的電子書和有聲書均可免費下載
  • 探索以多種語言提供的全球性講道
  • 查看我們已翻譯成27種語言的網站
  • 第1、2卷新修訂版已全新推出
Search

關於基督教信仰的常見問題解答

話題 4:讀者的經常提問及解答

4-6. តាមរយៈការបង្រៀនរបស់អ្នក ខ្ញុំដឹងថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាលក្ខខណ្ឌដ៏មិនអាចខ្វះបាន សម្រាប់សេចក្តីសង្រ្គោះរបស់យើង។ ដូច្នេះ តើបុណ្យជ្រមុជរបស់អ្នកជឿយ៉ាងដូចម្តេចដែរ? តើវាគឺជាសេចក្តីតម្រូវសម្រាប់ពួកបរិសុទ្ធទាំងអស់ឬ? ហើយលើសពីនេះ ខ្ញុំមិនដឹងថា មានអ្នកបម្រើដែលបានកើតជាថ្មីនៅតំបន់ជិតខាងរបស់ខ្ញុំ ដែលអាចធ្វើបុណ្យជ្រមុជឲ្យខ្ញុំ ឬមិនមានទេ។

ដូចដែលអ្នកបានអាននៅលើគេហទំព័ររបស់យើងហើយ បុណ្យជ្រមុជរបស់អ្នកជឿគ្រាន់តែជាការសារភាពខាងសាច់ឈាមរបស់អ្នកជឿ តាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ។ នៅក្នុងន័យផ្សេង តាមរយៈពិធីបុណ្យជ្រមុជនេះ អ្នកដែលបានកើតជាថ្មី អាចប្រកាសអំពីសេចក្តីជំនឿរបស់ខ្លួនលើសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ ដែលព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេច តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់។ 
យើងទាំងអស់គ្នាអាចបានកើតជាថ្មីបាន នៅពេលយើងសារភាពអំពីភាពមានបាបរបស់យើង ទទួលស្គាល់ថា វាសនារបស់យើងគឺត្រូវធ្លាក់ទៅក្នុងស្ថាននរក និងមានសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ គឺមានតែប៉ុណ្ណឹង។ 
ដូច្នេះ តើបុណ្យជ្រមុជរបស់អ្នកជឿមានប្រយោជន៍អ្វី? ហើយតើវាឥតប្រយោជន៍ឬ? បុណ្យជ្រមុជរបស់អ្នកជឿមិនមែនជាលក្ខខណ្ឌដែលមិនអាចខ្វះបាននៃសេចក្តីសង្រ្គោះរបស់យើងឡើយ ប៉ុន្តែយើងគួរតែចងចាំថា វាគឺជាសេចក្តីបង្គាប់របស់ព្រះអម្ចាស់យេស៊ូវ (ម៉ាថាយ ២៨:១៩)។ 
ដូច្នេះ អ្នកគួរតែទទួលបុណ្យជ្រមុជ នៅពេលណាអ្នកអាចធ្វើបាន។ ប៉ុន្តែ តាមដែលអ្នកបានប្រាប់ខ្ញុំ អ្នកចង់ជួបមនុស្សម្នាក់ ដែលបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ។ បើសិនមានពួកបរិសុទ្ធដែលបានកើតជាថ្មី ដែលអ្នកស្គាល់ អ្នកអាចសុំឲ្យគាត់ធ្វើបុណ្យជ្រមុជឲ្យអ្នកបាន។ អ្នកត្រូវតែប្រកាសសេចក្តីជំនឿរបស់អ្នកលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង មុនពេលទទួលពិធីបុណ្យជ្រមុជនេះ។ ហើយបន្ទាប់មក គាត់ត្រូវតែប្រកាសប្រយោគខាងក្រោម ខណៈដែលកំពុងតែដាក់ដៃរបស់គាត់នៅលើក្បាលរបស់អ្នក៖
«នៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រាយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំធ្វើបុណ្យជ្រមុជឲ្យអ្នក ប្អូនប្រុស កូលីន។» ហើយបុណ្យជ្រមុជតាមព្រះគម្ពីរ គឺត្រូវធ្វើឡើង ដោយការជ្រមុជទាំងស្រុងចុះទៅក្នុងទឹក។ 
បុណ្យជ្រមុជរបស់អ្នកជឿ គឺគួរឲ្យទុកចិត្តបាន ដូចដែលប្តីប្រពន្ធស្របច្បាប់ តាមរយៈពិធីមង្គលការដែរ។ ដូច្នេះ ពិធីបុណ្យជ្រមុជរបស់ពួកបរិសុទ្ធគឺជា ការប្រកាសខាងក្រៅអំពីសេចក្តីជំនឿខាងក្នុង។ នៅពេលយើងប្រកាស សេចក្តីជំនឿរបស់យើងលើបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ នៅចំពោះព្រះ ពួកបរិសុទ្ធ និងលោកិយនេះ តាមរយៈបុណ្យជ្រមុជ សេចក្តី ជំនឿរបស់យើងមិនអាចប្រែប្រួលបានឡើយ។ 
ទោះបីជាយ៉ាងណា អ្នកមិនគួរភ្លេចការពិតថា លោកអ័ប្រាហាំបានទទួលទីសម្គាល់នៃការកាត់ស្បែក បន្ទាប់ពីព្រះបានរាប់គាត់ជាសុចរិត ដោយសារសេចក្តីជំនឿរបស់គាត់ ខណៈដែលគាត់មិនទាន់កាត់ស្បែកនៅឡើយ (រ៉ូម ៤:១១)។ នៅក្នុងន័យផ្សេង ព្រះបានប្រទានការកាត់ស្បែកជាសញ្ញានៃសេចក្តីសង្រ្គោះ ដែលគាត់បានទទួលរួចហើយ តាមរយៈសេចក្តីជំនឿរបស់គាត់តាមព្រះបន្ទូលទ្រង់។ 
ដូចគ្នាដែរ បុណ្យជ្រមុជទឹករបស់អ្នកជឿគឺជាពិធីខាងក្រៅនៃអ្នកដែលបានកើតជាថ្មី ដែលបានទទួលការអត់ទោសសម្រាប់អំពើបាប ដោយសារសេចក្តីជំនឿរបស់ពួកគេលើបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវ។
The New Life Mission

參加我們的調查

您是如何得知我們的?