ЧЗВ за Християнската Вяра
Тема 1: Новорождението от водата и Духа
1-23. សំណួរ ២៖ តើខ្ញុំអាចនិយាយថា «ខ្ញុំសុចរិត» នៅពេលខ្ញុំកំពុងតែធ្វើបាបជារៀងរាល់ថ្ងៃបានយ៉ាងដូចម្តេច?
ក្នុងនាមជាមនុស្សជាតិ យើងធ្វើបាបចាប់តាំងពីថ្ងៃដែលយើងបានកើតមក រហូតដល់ថ្ងៃដែលយើងស្លាប់ទៅវិញ។ តាមការពិត នេះមកពីនិស្ស័យដើមរបស់យើង គឺយើងធ្វើបាបតាំងតែពីដំបូងមកម៉្លេះ។ ដូច្នេះ ព្រះគម្ពីរនិយាយថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង» (រ៉ូម ៣:១០)។ នេះគឺជាមូលហេតុដែលសាវកប៉ុលបានសារភាពនៅចំពោះព្រះថា «ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ» (១ធីម៉ូថេ ១:១៥)។
«ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រឹត្យវិន័យ សេចក្តីសុចរិតផងព្រះដែលមានទាំងក្រឹត្យវិន័យ និងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ គឺជាសេចក្តីសុចរិតរបស់ព្រះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ» (រ៉ូម ៣:២១-២៤)។
«សេចក្តីសុចរិត» របស់ព្រះនៅទីនេះ មានន័យថា លោក យ៉ូហាន-បាទ្ទីសបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ នៅក្នុងទន្លេយ័រដាន់។ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ ទ្រង់មានបន្ទូលទៅកាន់លោកយ៉ូហានថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» (ម៉ាថាយ ៣:១៥)។ ទ្រង់បានទទួលយកអំពើបាបរបស់លោកិយនេះ តាមរបៀបត្រឹមត្រូវ និងយុត្តិធម៌បំផុត នៅពេលលោកយ៉ូហាន ដែលជាអ្នកតំណាងនៃមនុស្សជាតិ បានធ្វើបុណ្យជ្រមុជថ្វាយទ្រង់។ ដូច្នេះ លោកយ៉ូហានបានប្រកាសនៅថ្ងៃបន្ទាប់ថា «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។
ដូច្នេះ តើ «បាបមនុស្សលោក» នៅទីនេះ មានន័យយ៉ាងដូចម្តេច? វាតំណាងឲ្យអំពើបាបទាំងអស់របស់មនុស្សជាតិ ចាប់ពី អ័ដាម និងអេវ៉ា រហូតដល់មនុស្សចុងក្រោយបង្អស់ ដែលនឹងរស់នៅលើផែនដីនេះ។ មនុស្សចុងក្រោយបង្អស់ ជារបស់លោកិយនេះ មនុស្សបច្ចុប្បន្នជារបស់លោកិយនេះ ហើយអ្នកដែលនឹងរស់នៅពេលអនាគតក៏ជារបស់លោកិយនេះដែរ។ ព្រះយេស៊ូវ ដែលជា អាល់ហ្វា និងអូមេហ្គា បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះតែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅទន្លយ័រដាន់ និងការសុគតនៅលើឈើឆ្កាង។ «ដូច្នេះហើយ» បានជាយើងត្រូវបានញែកជាបរិសុទ្ធ។
ព្រះគម្ពីរ បានប្រកាសយ៉ាងច្បាស់លាស់ថា «គឺដោយសារ ចំណង់ព្រះហឫទ័យនោះ ដែលយើងរាល់គ្នាបានញែកជាបរិសុទ្ធ ដោយសារដង្វាយថ្វាយរូបអង្គព្រះយេស៊ូវគ្រីស្ទ ១ដងជាសំរេច» (ហេព្រើរ ១០:១០)។ សូមកត់ចំណាំថា ប្រយោគនេះត្រូវបាន សរសេរនៅក្នុងបច្ចុប្បន្នកាលបរិបូរណ៍។ យើងបានញែកជាបរិសុទ្ធទំាងស្រុង និងឥតបាបសោះ ចាប់តាំងពីពេលដែលយើងបានជឿលើព្រះ រហូតដល់ពេលឥឡូវនេះ និងអស់កល្បជានិច្ច។ ដោយសារព្រះអម្ចាស់គឺជាព្រះដ៏មានអំណាចព្រះចេស្តា ទ្រង់បានទតមើលពីលើដើមដំបូង និងចុងបញ្ចប់របស់ផែនដីនេះ។ ទោះបីជាទ្រង់ទើបតែបានទទួលបុណ្យជ្រមុជ ប្រហែលជា២០០០ឆ្នំាមុនក៏ដោយ ក៏ទ្រង់បានដោះអំពើបាបទាំងអស់ ដែលមនុស្សប្រព្រឹត្តពីដើមដំបូងរហូតដល់ចុងបញ្ចប់របស់ផែនដីដែរ។ ដូច្នេះហើយបានជាទ្រង់បានសុគតនៅលើឈើឆ្កាង ហើយមានបន្ទូលថា «ការស្រេចហើយ» (យ៉ូហាន ១៩:៣០)។ ទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះ តាំងពីប្រហែល២០០០ឆ្នាំមុន ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីដោះអំពើបាបទាំងនោះចេញ។
យើង នៅតែធ្វើបាប បន្ទាប់ពីយើងបានសង្រ្គោះហើយ ពីព្រោះសាច់ឈាមរបស់យើងខ្សោយ។ ទោះបីជាយ៉ាងណា ព្រះយេស៊ូវបានសង្រ្គោះយើងចេញអំពីបាបទាំងអស់ពីអតីកាល បច្ចុប្បន្ន និងអនាគត ដោយការទទួលយកអំពើបាបទាំងអស់ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងការទទួលរងការកាត់ទោសនៅលើឈើឆ្កាង។ នេះហើយគឺជាសេចក្តីសង្រ្គោះសុចរិត និងពេញលេញរបស់ព្រះ។
បើសិនព្រះយេស៊ូវមិនបានទទួលយកអំពើបាប ដែលយើងនឹងប្រព្រឹត្តនៅពេលអនាគតទេ នោះនឹងមិនមានមនុស្សណាម្នាក់អាចបានសង្រ្គោះចេញពីអំពើបាបប្រចាំថ្ងៃបានឡើយ «ដ្បិតឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់» (រ៉ូម ៦:២៣)។ នៅពេលយ៉ាកុប និង អេសាវនៅក្នុងផ្ទៃម្តាយនៅឡើយ ព្រះបានបំបែកពួកគេជាជាតិសាសន៍ពីរ នៅមុនពេលគាត់អាចធ្វើអ្វីដែលអាក្រក់ និងអ្វីដែលល្អបានទៅទៀត។ ព្រះស្រឡាញ់យ៉ាកុប តែទ្រង់ស្អប់អេសាវវិញ ដោយមានបន្ទូលថា «កូនច្បងនឹងត្រូវបំរើប្អូន» (លោកុប្បត្តិ ២៥:២៣)។ បទគម្ពីរនេះ ប្រាប់យើងថា ការប្រព្រឹត្តផ្ទាល់ខ្លួនរបស់យើងមិនមានអ្វីទាក់ទងនឹងសេចក្តីសង្រ្គោះរបស់ព្រះទេ ប៉ុន្តែទ្រង់ប្រទានសេចក្តីសង្រ្គោះដល់អ្នក ដែលជឿលើសេចក្តីសង្រ្គោះឥតខ្ចោះរបស់ទ្រង់នៅក្នុងបុណ្យជ្រមុជ និងការជាប់ឆ្កាងរបស់ទ្រង់វិញ។
យើង ដែលជាមនុស្សជាតិ ត្រូវធ្លាក់ទៅក្នុងស្ថាននរក ពីព្រោះយើងគឺជាមនុស្សមានបាបតាំងពីពេលយើងបានកើតមក រហូតដល់ពេលយើងស្លាប់ ប៉ុន្តែព្រះបានទតឃើញជាមុននូវអំពើបាបរបស់យើង ហើយបានលាងសម្អាតវាចេញពីយើង តែម្តងជា សម្រេច តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ ពីព្រោះទ្រង់ស្រឡាញ់យើង។ «ត្រូវឲ្យលួងលោមចិត្តនៃក្រុង យេរូសាឡិម ហើយស្រែកប្រាប់គេថា គ្រាធ្វើសឹកសង្គ្រាមរបស់គេបានសំរេចហើយ អំពើទុច្ចរិតរបស់គេក៏បានអត់ទោសឲ្យ ហើយគេបានទទួលសំណង១ជា២ពីព្រះហស្តនៃព្រះយេហូវ៉ា ឲ្យស្នងនឹងអំពើបាបគេដែរ» (អេសាយ ៤០:២)។ ពេលវេលាដែលយើងជាទាសករអំពើបាប ត្រូវបានបញ្ចប់ តាមរយៈដំណឹងល្អអំពីបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ។ ដូច្នេះហើយបានជាអ្នកណាដែលជឿលើដំណឹងល្អ អាចបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួនបាន។ «ឯសេចក្តីសញ្ញា ដែលអញនឹងតាំងដល់គេក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រឹត្យវិន័យអញនៅក្នុងចិត្តគេ ហើយនិងកត់ទុកនៅក្នុងគំនិតគេផង នោះទ្រង់បានបន្ថែមនូវព្រះបន្ទូលនេះទៀតថា អញនឹងលែងនឹកចាំពីអំពើបាប និងសេចក្តីទទឹងច្បាប់របស់គេទៀត ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្តីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ» (ហេព្រើរ ១០:១៦-១៨)។
ព្រះ មិនកាត់ទោសយើងសម្រាប់អំពើបាបប្រចាំថ្ងៃរបស់យើងទេ ពីព្រោះទ្រង់បានលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សជាតិ និងកាត់ទោសវា តាមរយៈព្រះយេស៊ូវរួចរាល់ទៅហើយ។
ជាលទ្ធផល យើងអាចរង់ចំាការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ស្តាប់តាមព្រះបន្ទូលទ្រង់ ហើយរស់នៅជាមនុស្សសុចរិតឥតមានបាប បើទោះជាយើងនៅតែធ្វើបាបនៅក្នុងជីវិតក៏ដោយ។
- Преди
1-32. Ако кажем, че Исус вече е премахнал всичките ни грехове от миналото, настоящето и бъдещето според вашето твърдение, как би се развило бъдещето на човек, ако той непрекъснато извършва грях, мислейки за факта, че вече е получил умилостивение за греховете си чрез вяра в кръщението на Исус и Кръста? Дори ако този човек убие друг човек, той ще мисли, че е получил умилостивение дори за такъв грях чрез Исус. Следователно, той ще продължи да греши без колебание, само защото вярва, че Исус вече е премахнал дори греховете, които ще извърши в бъдеще. Моля, обяснете ми тези неща.