Często Zadawane Pytania na temat Wiary Chrześcijańskiej
Temat 1: Ponowne narodziny z wody i Ducha
1-30. សំណួរ ៩៖ បើសិនការយល់របស់អ្នកអំពី «ទឹក និងព្រះវិញ្ញាណ» ពិតជាត្រឹមត្រូវ នោះចោរដែលបាននៅលើឈើឆ្កាងមិនអាចបាន សេចក្តីសង្រ្គោះឡើយ។ បើសិនចោរនៅលើឈើឆ្កាងជាករណីលើកលែងមួយ នោះព្រះមិនយុត្តិធម៌ទេ ពីព្រោះទ្រង់បានបំពានច្បាប់របស់ទ្រង់ផ្ទាល់អំពីការចូលទៅក្នុងនគររបស់ទ្រង់។ ដូច្នេះ តើអ្នក អាចពន្យល់អំពីសេចក្តីសង្រ្គោះរបស់ចោរនៅលើឈើឆ្កាងបានយ៉ាងដូចម្តេច?
នៅសម័យនោះ ជនជាតិយូដាទាំងអស់កំពុងតែរង់ចាំព្រះមេស៊ីដែលត្រូវបានទាយទុក។ ដូច្នេះ ពួកគេបានដឹងយ៉ាងច្បាស់លាស់អំពី «ក្រិត្យវិន័យ និងប្រព័ន្ធថ្វាយយញ្ញបូជា» ដែលព្រះបានប្រទានមក តាមរយៈម៉ូសេ ជាជាងអ្នកណាៗទាំងអស់។ ពួកគេបានជឿថា ព្រះមែស៊ីនឹងយាងមក ដោយយោងទៅតាមច្បាប់ធួននឹងបាបរបស់ព្រះ ហើយនឹងដោះពួកគេឲ្យរួចពីអំពើបាបទាំងអស់របស់ពួកគេ។
ទោះបីជាយ៉ាងណា ពួកគេមិនបានជឿថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន-បាទ្ទីសបានមកពីព្រះ ហើយត្រូវផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើព្រះយេស៊ូវទេ (ម៉ាកុស ១១:២៧-៣៣) ប៉ុន្តែពួកគេបានចាត់ទុកទ្រង់ជាមនុស្សម្នាក់ ដែលបានដឹកនាំមនុស្សឲ្យវង្វេង ហើយក៏បានចាប់ទ្រង់ឆ្កាងទៅ។
ដោយសារពួករ៉ូម៉ាំងត្រូវបានការពារ មិនឲ្យត្រូវគេធ្វើទារុណកម្ម និងចាប់ឆ្កាង ដោយយោងទៅតាមច្បាប់របស់រ៉ូម៉ាំង (កិច្ចការ ២២:២៥-២៩; ២៣:២៧) យើងមើលឃើញថា ចោរដែលនៅលើឈើឆ្កាងនោះ មិនមែនជាពួករ៉ូម៉ាំងទេ ប៉ុន្តែជាជនជាតិយូដាវិញ។ យើងក៏មើលឃើញផងដែរថា ចោរគឺជាជនជាតិយូដា ដែលបានកោតខ្លាចព្រះ ចេញពីពាក្យសម្តីរបស់គាត់ថា «ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង» (លូកា ២៣:៤២)។ ចោរជនជាតិយូដានោះ បានស្គាល់ពីក្រិត្យវិន័យ និងប្រព័ន្ធថ្វាយយញ្ញបូជា ដែលព្រះបានប្រទានឲ្យម៉ូសេរួចទៅហើយ។ ដូច្នេះ គាត់បានជឿថា ព្រះមែស៊ីនឹងយាងមក ដោយយោងទៅតាមច្បាប់ធួននឹងបាបរបស់ព្រះ។
អ្នកដែលមកឯព្រះ ត្រូវតែសារភាពថា ខ្លួនគឺជាមនុស្សមានបាប ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយសារតែអំពើបាបរបស់ខ្លួន។ ចោរនោះបានសារភាពអំពើបាបរបស់គាត់ថា «គេធ្វើទោសយើងត្រូវហើយ ដ្បិតយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្ត» (លូកា ២៣:៤១)។ យើងក៏អាចមើលឃើញផងដែរថា ការកោតខ្លាចព្រះ និងការសង្ឃឹមរបស់ចោរនោះ ចូលទៅនគរព្រះ ចេញពីពាក្យសម្តីរបស់គាត់ថា «ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង» (លូកា ២៣:៤២)។
គាត់ បាននិយាយថា «ប៉ុន្តែ ព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះ» (លូកា ២៣:៤១)។ តើចោរនោះបានដឹងអ្វីខ្លះពីអ្វីដែលព្រះយេស៊ូវបានធ្វើ? គាត់បានជឿថា ព្រះយេស៊ូវបានចាប់ប្រសូតមក ដោយព្រះវិញ្ញាណបរិសុទ្ធ តាមរយៈនាងក្រមុំព្រហ្មចារីម៉ារា បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដែលជាតំណាងនៃមនុស្សជាតិ បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយបានជាប់ឆ្កាង។ ដូច្នេះ គាត់គឺជាជនជាតិយូដាម្នាក់ ដែលបានជឿលើអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់មនុស្សទាំងអស់ រួមទាំងរូបគាត់ផងទោះបីជាគាត់បានជាប់ឆ្កាង ដោយព្រោះការប្រព្រឹត្តរបស់គាត់នៅលើផែនដីនេះក៏ដោយ។
អ្នកដែលបានសារភាពអំពើបាបរបស់ខ្លួន តាមរយៈបុណ្យជ្រមុជរបស់លោកយ៉ូហន បានទទួលស្គាល់សេចក្តីសុចរិតរបស់ព្រះ នៅពេលពួកគេបានស្តាប់ឮថា អំពើបាបទាំងអស់របស់ពួកគេត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយ។ ទោះបីជាយ៉ាងណា អ្នកដែលមិនបានទទួលបុណ្យជ្រមុជនៃការប្រែចិត្តរបស់លោកយ៉ូហាន បានបដិសេធបំណងព្រះហឫទ័យព្រះហើយ ពីព្រោះពួកគេក៏មិនបានជឿលើបុណ្យជ្រមុជរបស់ព្រះដែរ (លូកា ៧:២៨-៣០)។
ផ្ទុយទៅវិញ ចោរដែលបានសង្រ្គោះ បានជឿថា គ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើ គឺត្រឹមត្រូវ និងសុចរិត ខណៈដែលជនជាតិយូដាដទៃទៀតមិនបានជឿទេ។ គាត់អាចជាម្នាក់ក្នុងចំណោមជនជាតិយូដា ដែលបានស្តាប់ឮការទាំងអស់នោះ ដែលត្រូវបានបំពេញសម្រេចនៅក្នុងចំណោមពួកគេ (លូកា ១:១)។ ជាចុងក្រោយ គាត់អាចនិយាយថា ព្រះយេស៊ូវគឺជាព្រះមែស៊ីសុចរិត ដែលត្រូវបានទាយទុកមក ពីព្រោះគាត់បានជឿលើឈើឆ្កាង ដែលព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់គាត់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ដូច្នេះហើយបានជាគាត់បានសង្រ្គោះ។ ហើយគាត់បានសង្រ្គោះក៏ដោយការជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណផងដែរ។ ដោយសារព្រះសុចរិត ទ្រង់រាប់ជាសុចរិតដល់អ្នកដែលជឿលើបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ ដែលស្របតាមច្បាប់នៃជីវិតខាងវិញ្ញាណរបស់ទ្រង់។
- Przed
1-32. Jeśli powiemy, że Jezus już wyeliminował wszystkie nasze grzechy przeszłości, teraźniejszości i przyszłości, zgodnie z twoim twierdzeniem, jak wyglądałaby przyszłość osoby, która nieustannie popełniałaby grzech, myśląc o tym, że jej grzechy zostały już usunięte przez wiarę w chrzest Jezusa i Krzyż? Nawet jeśli ta osoba zabije inną osobę, będzie myśleć, że nawet ten rodzaj grzechu został odpokutowany przez Jezusa. Dlatego będzie nadal grzeszyć bez wahania, wierząc, że Jezus już wyeliminował nawet grzechy, które popełni w przyszłości. Proszę wyjaśnij mi te kwestie.