Search

Học về Đền Tạm

ហិបសញ្ញា

ហិបសញ្ញា
 
ប្រដាប់ប្រដានៃហិបសញ្ញា
 
ហិបសញ្ញា ដែលមានបណ្តោយប្រវែង១១៣សង់ទីម៉ែត្រ (៣.៧ហ្វីត) និងទទឹង៦៨សង់ទីម៉ែត្រ (២.២ហ្វីត) ត្រូវបានធ្វើពីឈើនាងនួន និងស្រោបដោយមាសសុទ្ធ។ នៅខាងក្នុងហិបនេះ មានបន្ទះថ្មពីរ ដែលឆ្លាក់ក្រិត្យវិន័យទាំងដប់ប្រការ និងចាននំម៉ាន៉ាមាស និងដំបងប៉ិចចុងរបស់អើរ៉ុន។
ទីសន្តោសប្រោសដែលត្រូវបានដាក់នៅលើហិបសញ្ញា ត្រូវបានធ្វើពីមាសសុទ្ធ។ ហើយនៅចុងទាំងពីររបស់វា មានចេរូប៊ីនត្រដាងស្លាបពីលើ គ្របលើគំរបហិបសញ្ញា ដែលជាទីសន្តោសប្រោស ហើយចេរូប៊ីនបែរមុខទៅទីសន្តោសប្រោស។ ទីសន្តោសប្រោសគឺជាកន្លែងដែលព្រះប្រទានព្រះគុណរបស់ទ្រង់ដល់អស់អ្នកដែលមកឯទ្រង់ ដោយសេចក្តីជំនឿ។
ក្រវិលមាសចំនួនបួនត្រូវបានដាក់នៅជ្រុងនីមួយៗនៃហិបសញ្ញា។ ក្រវិលមាសពីរសម្រាប់ជ្រុងនីមួយៗ ហើយមានឈើសែងស៊កតាមក្រវិល ដើម្បីឲ្យគេអាចសែងហិបសញ្ញាបាន។ ឈើសែងទាំងនេះត្រូវបានធ្វើពីឈើនាងនួន និងស្រោបដោយមាស។ ដោយស៊កឈើសែងចូលតាមក្រវិលពីរនៅជ្រុងមួយ ហើយឈើមួយទៀតស៊កតាមក្រវិលពីរនៅជ្រុងមួយទៀត ព្រះបានធ្វើឲ្យប្រាកដថា មនុស្សពីរនាក់អាចលើក និងសែងហិបនេះ បាន។ ហើយព្រះអម្ចាស់បានមានបន្ទូលថា «ខ្ញុំនឹងជួបជាមួយអ្នកនៅលើទីសន្តោសប្រោសនេះ»។ 
ព្រះបានបង្គាប់ឲ្យជនជាតិអ៊ីស្រាអែលសែងហិបសញ្ញាតាមខ្លួន ដោយមានទីសន្តោសប្រោស ដែលមានឈើសែងនៅជាប់ហិបសញ្ញា។ នេះមានន័យថា ព្រះចង់ឲ្យយើងផ្សព្វផ្សាយដំណឹងល្អទៅកាន់ពិលោកិយទាំងមូល។ ដូចគ្នាដែរ អាសនាគ្រឿងក្រអូបក៏មានក្រវិលមាសនៅជ្រុងទាំងពីរ ហើយមានឈើសែងស៊កតាមក្រវិលទាំងនេះ ហើយមនុស្សពីរនាក់ត្រូវសែងអាសនានេះ។
មួយឆ្នាំម្តង សម្តេចសង្ឃបានយកឈាមតង្វាយយញ្ញបូជា ហើយបានចូលទៅក្នុងទីបរិសុទ្ធបំផុត។ បន្ទាប់មក គាត់បានប្រោសឈាមនេះនៅលើទី សន្តោសប្រោសចំនួនប្រាំពីរដងគត់។ ព្រះបានមានបន្ទូលថា ទ្រង់នឹងជួបជាមួយសាសន៍អ៊ីស្រាអែលនៅលើទីសន្តោសប្រោសនេះ។ ព្រះជួបជាមួយអ្នកណាដែលមានសេចក្តីជំនឿ ដូចជាសេចក្តីជំនឿរបស់សម្តេចសង្ឃ ដែលជាសេចក្តីជំនឿលើការអត់ទោសរបស់ទ្រង់សម្រាប់អំពើបាប ដែលត្រូវបានបើកសម្តែងនៅក្នុងប្រព័ន្ធថ្វាយយញ្ញបូជានេះ។
ឈាមយញ្ញបូជាដែលត្រូវបានប្រោសនៅលើទីសន្តោសប្រោស បង្ហាញពីការជំនុំជម្រះដ៏សុចរិតរបស់ព្រះចំពោះអំពើបាប និងសេចក្តីមេត្តាករុណារបស់ទ្រង់ចំពោះមនុស្សជាតិ។ នៅថ្ងៃធួននឹងបាប ដែលជាថ្ងៃទីដប់នៃខែប្រាំពីរ សម្តេចសង្ឃអើរ៉ុនបានដាក់ដៃរបស់គាត់លើតង្វាយយញ្ញបូជា ដើម្បីផ្ទែរអំពើបាបទាំងអស់ សម្រាប់រយៈពេលមួយឆ្នាំរបស់សាសន៍ អ៊ីស្រាអែល។ បន្ទាប់មក គាត់បានកាត់កសត្វនោះ ដើម្បីបង្ហូរឈាម ហើយបន្ទាប់មក គាត់បានយកឈាមនេះចូលទៅក្នុងវាំងនន ហើយបានប្រោសវានៅលើទីសន្តោសប្រោស (លេវីវិន័យ ១៦:១១-១៦)។ 
ដូច្នេះ តាមរយៈឈាមដែលត្រូវបានប្រោស ព្រះបានជួបជាមួយសាសន៍ អ៊ីស្រាអែល និងប្រទានព្រះពរនៃការអត់ទោសបាបដល់ពួកគេ។ នេះគឺជាព្រះគុណព្រះចំពោះសាសន៍អ៊ីស្រាអែល ដែលទ្រង់បានបង្កើតប្រព័ន្ធថ្វាយយញ្ញបូជានេះឡើង។ តាមរយៈការដាក់ដៃលើសត្វយញ្ញបូជា និងឈាមរបស់វា ព្រះបានលាងសម្អាតអំពើបាបរបស់ពួកគេ និងបានប្រទានសេចក្តីមេត្តាករុណារបស់ទ្រង់ដល់ពួកគេ និងបានអត់ទោសដល់អំពើបាបរបស់ពួកគេ។ ហើយការទាំងនេះកើតឡើង ដោយសារព្រះគុណទ្រង់។

Tải xuống sách được đề xuất liên quan

The New Life Mission

Tham gia khảo sát của chúng tôi

Bạn biết đến chúng tôi qua đâu?